Wednesday, May 22, 2013

តើ​លោក ស៊ូប៊ែឌី មាន​ឥទ្ធិពល​លើ គ.ជ.ប ដែរ​ឬ​ទេ?

(Photo: The Phnom Penh Post)
ដោយ ទេព សុរ៉ាវី
2013-05-21 RFA
\
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក អ៊ឹម សួស្តី បាន​អនុញ្ញាត​ឲ្យ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Prasad Subedi) ជួប​ពិភាក្សា​ការងារ​នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា។

ការ​ជួប​ពិភាក្សា​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​គណបក្ស​ប្រឆាំង​បាន​ដាក់​ញត្តិ​ជូន​លោក ស៊ូប៊ែឌី ទាមទារ​ឲ្យ​លោក​ជួយ​ដាក់​សម្ពាធ​ដល់ គ.ជ.ប កែ​ទម្រង់​សមាសភាព​ក្បាល​ម៉ាស៊ីន​ដឹកនាំ គ.ជ.ប និង​សុំ​ឲ្យ​អនុវត្ត​តាម​អនុសាសន៍​សង្គម​ស៊ីវិល។

តើ​លោក ស៊ូប៊ែឌី មាន​ឥទ្ធិពល​អាច​ជំរុញ​ឲ្យ គ.ជ.ប ធ្វើ​កំណែ​ទម្រង់​បាន​ដែរ​ឬ​ទេ?
មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បញ្ជាក់​ថា លោក សុរិយា ស៊ូប៊ែឌី មិន​មាន​ឥទ្ធិពល ឬ​អាច​ដាក់​សម្ពាធ​មក​លើ គ.ជ.ប ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​ជា​ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​បាន​ឡើយ។

គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ជាង ៥​ពាន់​នាក់ បាន​ដាក់​លិខិត​ជូន​លោក សុរិយា ស៊ូប៊ែឌី កាល​ពី​ថ្ងៃ​ទី២០ ខែ​ឧសភា។ ញត្តិ​នោះ​បាន​ស្នើ​ឲ្យ​លោក ស៊ូប៊ែឌី ជួយ​ជំរុញ​ឲ្យ គ.ជ.ប សើរើ​ឡើង​វិញ​នូវ​បញ្ជី​អ្នក​បោះឆ្នោត​ដែល​មាន​ភាព​មិន​ប្រក្រតី​តាម​ការ​រក​ឃើញ​របស់​អង្គការ អ៊ីន.ឌី.អាយ (NDI) របស់​សហរដ្ឋ​អាមេរិក និង​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ក្នុង​ស្រុក ខុមហ្វ្រែល (Comfrel)។ ញត្តិ​ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វិល​ត្រឡប់​មក​ចូលរួម​ការ​បោះឆ្នោត ស្នើ​ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច បញ្ឈប់​ការ​ប្រើប្រាស់​តួនាទី និង​មធ្យោបាយ​ផ្សព្វផ្សាយ​របស់​រដ្ឋ ដើម្បី​វាយ​ប្រហារ​លើ​គណបក្ស​ប្រជែង​ជាដើម។


អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា ពន្យល់​ថា ការ​ស្នើសុំ​នោះ​មិន​មាន​អ្វី​ប្លែក​នោះ​ទេ។ លោក​បញ្ជាក់​ថា គ.ជ.ប នៅ​តែ​បន្ត​ជំហរ​អនុវត្ត​តាម​ច្បាប់​ដដែល ហើយ​ថា​គណបក្ស​ប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល មិន​អាច​យក​សម្ពាធ​ពី​លោក ស៊ូប៊ែឌី មក​ដាក់​ឲ្យ គ.ជ.ប អនុវត្ត​នូវ​អ្វី​ដែល​ពួក​គេ​ចង់​បាន​ឡើយ៖ «ខ្ញុំ​គ្រាន់​តែ​រំលឹក​ឡើង​វិញ គ.ជ.ប នៅ​តែ​រក្សា​ជំហរ​របស់​ខ្លួន​ដដែល​ក្នុង​ការ​អនុវត្ត​តាម​ច្បាប់។ អ្វី​ដែល​ដាក់​បន្ទុក ឬ​ដាក់​សម្ពាធ​មក​លើ គ.ជ.ប ដែល​មិន​មែន​ជា​សមត្ថកិច្ច គ.ជ.ប គឺ គ.ជ.ប មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​ត្រូវ​អនុវត្ត​តាម​ច្បាប់»

ការ​ប្រកាន់​ជំហរ​នឹង​របស់ គ.ជ.ប ក្នុង​កាលៈទេសៈ​ជិត​បោះឆ្នោត​នោះ​ត្រូវ​បាន​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា លោក ហង្ស ពុទ្ធា យល់​ថា ការ​ចាប់​ផ្ដើម​ប្រកួត​ប្រជែង ផ្ដើម​ដោយ​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង គ.ជ.ប ជាមួយ​គណបក្ស​នយោបាយ​មុន​ការ​បោះឆ្នោត នាំ​ឲ្យ​មាន​ការ​ច្រាន​ចោល​នូវ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ។

មួយ​វិញ​ទៀត ម្ចាស់​ឆ្នោត​អាច​នឹង​បាត់​ជំនឿ​ទៅ​លើ គ.ជ.ប និង​អាច​លះបង់​សិទ្ធិ​ទៅ​បោះឆ្នោត​បាន«អ្វី​ដែល​បារម្ភ​នោះ​ត្រង់​ថា ការ​ចាប់​ផ្ដើម​ប្រកួត​ប្រជែង​នោះ ផ្ដើម​ចេញ​ពី​ការ​មិន​ទុក​ចិត្ត​គ្នា​ទៅ​ហើយ អ៊ីចឹង​ការ​ប្រកាស​លទ្ធផល​អាច​នឹង​ប្រកាស​ថា​មិន​ទទួល​យក ឬ​គ្មាន​ន័យ​ស្អី​សម្រាប់​អ្នក​ចូលរួម​ការ​បោះឆ្នោត​នេះ ក៏​អាច​ធ្វើ​ឲ្យ​សភាពការណ៍​តានតឹង​អាច​នឹង​កើត​មាន​ឡើង»

មិន​ខុស​គ្នា​ដែរ អ្នក​វិភាគ​ឯករាជ្យ អ្នកស្រី ជា វណ្ណាត មាន​មតិ​ថា លទ្ធផល​បោះឆ្នោត​នា​ពេល​ខាង​មុខ​អាច​និយាយ​បាន​ថា នឹង​មាន​ការ​បដិសេធ​មិន​ទទួល​ស្គាល់ បើ​ទោះ​បី​ជា​គណបក្ស​ណា​មួយ​ជា​អ្នក​ឈ្នះ​ក៏ដោយ។ អ្នកស្រី​បញ្ជាក់​ថា លោក ស៊ូប៊ែឌី មាន​ឱកាស​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​បេសកកម្ម​លើក​នេះ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​ដែល​ជា​បញ្ជា​ការ​របស់ គ.ជ.ប ឲ្យ​ធ្វើ​ការ​ផ្លាស់​ប្ដូរ និង​កែ​ទម្រង់ គ.ជ.ប តាម​ការ​ទទូច​សុំ​ពី​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង«យើង​អាច​ទាយ​ដឹង​ថា នឹង​គ្មាន​ការ​ទទួល​ស្គាល់​ទៅ​ហើយ​នរណា​ឈ្នះ​ក៏ដោយ នរណា​ចាញ់​ក៏ដោយ។ ប៉ុន្តែ អ្នក​បញ្ជា​លើ​បញ្ជា​ការ​នោះ គឺ​នាយក​រដ្ឋមន្ត្រី មិន​មែន គ.ជ.ប ហ្នឹង​អាច​ដោះដូរ​បាន​ស្រេច​តែ​ចិត្ត។ ត្រង់​ថា កែ​ឬមិន​កែ​ស្អី​នៅ​លើ​ប្រមុខ​រដ្ឋាភិបាល មិន​មែន​នៅ​ត្រឹម គ.ជ.ប ទេ»

ទោះ​យ៉ាង​ណា មន្ត្រី គ.ជ.ប លោក ទេព នីថា បញ្ជាក់​ថា ការ​ទស្សន៍ទាយ​លទ្ធផល​ទុក​មុន និង​ការ​ប៉ាន់​ថា​លទ្ធផល​បោះឆ្នោត​នោះ​អាច​នឹង​ត្រូវ​បដិសេធ​មិន​ទទួល​ស្គាល់​ផ្លូវ​ការ​នោះ គ្រាន់​ជា​ទស្សនៈ​បែប​នយោបាយ​ប៉ុណ្ណោះ។ លោក​ពន្យល់​ថា គណបក្ស​ទាំងអស់​ដែល​បាន​ឈរ​ឈ្មោះ​ចូល​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​សកល​នា​ខែ​កក្កដា ខាង​មុខ បាន​ចុះ​កិច្ច​សន្យា​ជា​មុន​ជាមួយ គ.ជ.ប ថា​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ពេល​ដែល​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ម្យ៉ាង ការ​បដិសេធ​លទ្ធផល​បោះឆ្នោត​នោះ​សោត ក៏​មិន​អាច​ស្ទះ​ដំណើរ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​នោះ​ដែរ ប្រសិន​បើ​គណបក្ស​ណា​មួយ​រក​សំឡេង​អាសនៈ​សភា​បាន​លើស​ពី ៥០ បូក ១ នោះ។
អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី យល់​ថា ការ​ដែល​រដ្ឋាភិបាល និង គ.ជ.ប មិន​ទទួល​នូវ​ការ​ស្នើសុំ​របស់​លោក ស៊ូប៊ែឌី ជា​ការ​ខាត​បង់ និង​ធ្វើ​ឲ្យ​កម្ពុជា ស្ថិត​នៅ​ឯកោ​ពី​ប្រទេស​ដែល​មាន​លិខិត​បទដ្ឋាន​ក្នុង​តំបន់ និង​អន្តរជាតិ។ លោក កែម ឡី ពន្យល់​ថា អង្គការ​សហប្រជាជាតិ​មាន​តួនាទី​សំខាន់​ក្នុង​ការ​តាម​ដាន និង​ត្រួត​ពិនិត្យ​អនុវត្ត​កិច្ចការ​សិទ្ធិ​មនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការ​បោះឆ្នោត​ជាដើម។

លោក កែម ឡី៖ «វា​មិន​ជា​បញ្ហា​ទេ ប្រទេស​យើង​មាន​ឯករាជ្យ​ភាព ប៉ុន្តែ​តម្លៃ​របស់​វា​យើង​ចង់​បាន​តម្លៃ​ឲ្យ​ប្រទេស​យើង​ខិត​មក​ប្រទេស​ឯកោ ឬ​ក៏​តម្លៃ​របស់​យើង​ស្ថិត​ក្នុង​ប្រទេស​គោរព​នូវ​លិខិត​បទដ្ឋាន​គតិយុត្តិ​ជា​លក្ខណៈ​តំបន់ ឬ​លក្ខណៈ​អន្តរជាតិ។ ឧទាហរណ៍ ដូច​ជា​យើង​ព្រម​យក​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ យើង​ត្រូវ​តែ​គោរព​អនុសាសន៍​របស់​គេ បើ​ទោះ​បី​ជា​អនុសាសន៍​នោះ​ល្អ ឬ​មិន​ល្អ​ក៏ដោយ ក៏​យើង​យក​មក​សិក្សា ហើយ​ត្រូវ​យក​មក​កែប្រែ»

ដំណើរ​បេសកកម្ម​លើក​ទី៩ រយៈពេល ១​សប្ដាហ៍​នៅ​កម្ពុជា របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី នឹង​ស្វែង​យល់​ពី​ភាព​រីក​ចម្រើន​ក្នុង​ការ​អនុវត្ត​អនុសាសន៍​ទាំង​ឡាយ​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​តុលាការ កំណែ​ទម្រង់​សភា កំណែ​ប្រព័ន្ធ​បោះឆ្នោត និង​សម្បទាន​ដី​សេដ្ឋកិច្ច ដែល​លោក​បាន​ធ្វើ​បន្ទាប់​ពី​បេសកកម្ម​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១២។ បេសកកម្ម​របស់​លោក​លើក​នេះ អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង រំពឹង​ទុក​ថា នឹង​អាច​ជួយ​បង្កើន​បរិយាកាស​ងាយ​ស្រួល​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នា​ខែ​កក្កដា ខាង​មុខ។

អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា យល់​ថា បើ​ទោះ​ជា គ.ជ.ប មិន​អនុវត្ត​តាម​អនុសាសន៍​របស់​អង្គការ​សង្គម​ស៊ីវិល ឬ​អនុសាសន៍​របស់​លោក សុរិយា ស៊ូប៊ែឌី ក៏ដោយ ក៏​ចំណុច​មួយ​ដែល គ.ជ.ប អាច​ធ្វើ​ទៅ​បាន​ដើម្បី​ឲ្យ​មាន​ការ​សុខ​ចិត្ត​ទាំងអស់​គ្នា​នោះ គឺ​ការ​បង្កើត​នូវ​គណៈកម្មការ​ជ្រើស​រើស​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត និង​មន្ត្រី​ការិយាល័យ​រៀបចំ​ការ​បោះឆ្នោត។ ការ​បង្កើត​គណៈកម្មការ​ជ្រើស​រើស​នោះ អាច​ធ្វើ​ទាន់​ពេល​វេលា និង​មិន​ខុស​ច្បាប់​នោះ​ទេ។ ម្យ៉ាង អាច​លាង​ជម្រះ​ការ​ចោទ​ប្រកាន់​មួយ​ចំនួន​ដែល​លើក​ឡើង​ថា គ.ជ.ប តែង​ជ្រើស​រើស​មន្ត្រី​បោះឆ្នោត​តែ​បក្ខពួក​របស់​ខ្លួន និង​នាំ​ឲ្យ​ខ្វះ​ទំនុក​ចិត្ត​ពី​គណបក្ស​ដទៃ ចំពោះ​ការ​ជឿជាក់​ថា​មន្ត្រី​ទាំង​នោះ​អាច​អនុវត្តន៍​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​បោះឆ្នោត​បាន​ដែរ ឬ​យ៉ាង​ណា៕

4 comments:

Anonymous said...

After viewing and listening to the student who has questioned to Surya Prasad Subedid, I agreed with the student. I personally don't like to see any foreingers like him comes to work in Cambodia and then spy and talk bad about Cambodia. I dislike this man 'Surya Prasad Subedid'. He should get his ass out of my country. He is Indian man, I believe he looks down on Cambodian people. Also, I noticed that Indian people are so arogent and attidue. I really don't like them.

Khmer man

Anonymous said...

12:38AM KEEP AH VIET OK? FUKER!

Anonymous said...

subedi is biased toward my country cambodia. i think cambodia should ask him direct questions about his bad intention toward cambodia, you know! i'm glad these students ask him direct questions and not afraid of him because he does not represent cambodia, you know!

Anonymous said...

when you get you country reports about cambodia from biased group of people, of course, you too are biased! of course, i don't blame cambodia for not wanted him there to represent the country, really!