Wednesday, May 22, 2013

ព្រះអង្គម្ចាស់ធម្មិកោ​នឹង​ត្រូវ​ជាប់​ពន្ធនាគារ ?

ព្រះ​អង្គម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ
វណ្ណារ៉ា/RFI
​ថ្ងៃ អង្គារ 21 ឧសភា 2013
Radio France Internationale

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ព្រមាន​ប្តឹង​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោទៅ​តុលាការ​ ប្រសិន​បើ​ព្រះអង្គម្ចាស់​អង្គ​នេះនៅ​តែ​មិន​ព្រម​បំពេញ​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល។ ព្រះអង្គម្ចាស់​ធម្មិកោបាន​​បញ្ជាក់ភា្លមៗ​ដែរ​នៅ​ថ្ងៃ​នេះ​ថា ព្រះអង្គ​នឹង​មិន​ប្រកាស​ទ្រព្យ​សម្បត្តិ​ឡើយ ដោយ​ព្រះអង្គ​ទាមទារ​អោយ​រដ្ឋាភិបាល​ចាត់ទុក​ស្ថាប័ន​ព្រះបរមរាជវាំង​ជា​ស្ថាប័ន​អព្យាក្រឹត​មិននៅ​ក្រោម​រដ្ឋាភិបាល។
ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​លោក​ឱម យ៉ិនទៀង​បាន​ចេញ​លិខិត​ព្រមាន​ព្រះអង្គម្ចាស់​ស៊ីសុវត្ថិ ធម្មិកោ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ទាមទារ​អោយ​ព្រះអង្គ​ម្ចាស់​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល។ជាលិខិត​ព្រមាន​យ៉ាង​ម៉ឺងម៉ាត់ និង​មាន​ចរិត​ធ្ងន់ធ្ងរ​ថែម​ទៀត​ផង ពី​ព្រោះ​នៅ​ក្នុង​លិខិត​នោះ លោក​ឱម យ៉ិនទៀង​បាន​រម្លឹក​ព្រះអង្គម្ចាស់​ថា ប្រសិន​បើ​ព្រះអង្គម្ចាស់​អង្គនេះ​មិន​បំពេញ​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ទេ​នោះ អង្គភាព​ប្រឆាំងអំពើពុករលួយ​ក៏​មិន​បន្ធូរ​ដៃ​ដែរ។ ក្នុង​ន័យ​នេះ បណ្តឹង​ប្តឹង​ប្រឆាំង​ព្រះអង្គម្ចាស់​នឹង​ត្រូវ​បញ្ជូនទៅ​តុលាការ។
 
ព្រះអង្គម្ចាស់​ធម្មិកោ​វិញ​នៅ​តែ​មិន​ចាប់អារម្មណ៍​ចំពោះ​ការ​ព្រមាន​នេះ​ទេ។ ព្រះអង្គម្ចាស់​ដែល​បាន​ទទួល​​លិខិត​ព្រមាន​នេះ​ហើយ​នោះ កំពុង​តែ​ជាប់ដៃជួប​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ដែល​ព្រះអង្គ​ទើប​តែ​បាន​ចូលរួម​រស់​ជាមួយ។ មាន​បន្ទូល​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អង្គារ​នេះ ព្រះអង្គម្ចាស់​ធម្មិកោ​បាន​ទាមទារ​អោយ​រដ្ឋាភិបាល​​ចាត់ទុក​ស្ថាប័ន​ព្រះបរមរាជវាំង​ ជា​ស្ថាប័ន​អព្យាក្រឹត មិន​នៅ​ក្រោម​រដ្ឋាភិបាល​ឡើយ។ ព្រះអង្គ​​ចង់​មាន​បន្ទូល​ថា ច្បាប់​ប្រឆាំងអំពើ​ពុករលួយ​ដែល​តម្រូវ​អោយ​មន្ត្រី​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​​មិន​ត្រូវ​គ្របដណ្តប់​ស្ថាប័ន​ព្រះមហាក្សត្រ​ទេ​។


ព្រះអង្គ​ម្ចាស់​បញ្ជាក់​ថា នេះ​គឺ​ជា​គំនិត​គិត​គូរ​ផ្ទាល់​ខ្លួន​របស់​ព្រះអង្គ ខណៈមន្ត្រី​របស់​ព្រះបរម​រាជវាំង​ចំនួន​១៤៨​រូប ដែល​មាន​ទាំង​ព្រះអង្គម្ចាស់​ផ្សេង​ទៀត​ផង​ដែរ បាន​បំពេញ​កាត្វកិច្ច​ប្រកាស​​ទ្រព្យ​សម្បត្តិ​នេះ។ លើស​ពី​នេះ ព្រះអង្គ​ក៏​បាន​ចោទ​ជា​សំណួរ​ផង​ដែរ​ថា ក្នុង​ចំណោម​មន្ត្រីរាជការ​ដែល​ជាប់​កាតព្វកិច្ច​​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ តើ​ប្រជាពលរដ្ឋ​អាច​ដឹង​ថា អ្នកណា​ខ្លះ​ដែល​មិន​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ​ដែរ ឬទេ ?

បើ​ទោះជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​បាន​បង្ហាញ​មាត្រា​ច្បាប់​ដែល​ត្រូវ​ដាក់​ទោស​ជន​ដែល​មិន​បាន​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​ក៏​ដោយ ក៏​ព្រះអង្គម្ចាស់​ធម្មិកោ​មាន​បន្ទូល​ច្បាស់​ហើយ​ដែរ​ថា ព្រះអង្គ​នឹង​នៅ​តែ​មិន​បំពេញ​ឯកសារ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដែល​ព្រះអង្គ​អះអាងថា ត្រូវ​បាន​គេ​ផ្ញើរ​មក​ជាមួយ​នឹង​ក្រោម​ស្រោម​សំបុត្រ​ពណ៌ស​មួយ​ដែល​គ្មាន​ស្លាក​សំគាល់​អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ​សោះ​ឡើយ​នោះ។

នៅ​ក្នុង​លិខិត​ព្រមាន​ដែល​សរសេរ​ថា ព្រះអង្គម្ចាស់​ធម្មិកោ​ត្រូវ​បាន​ថ្វាយ​ដំណឹង​អោយ​ប្រកាស​​ទ្រព្យ​សម្បត្តិ ២​ដង​ហើយ​នោះ បញ្ជាក់​ថា បទល្មើស​មិនព្រម​ប្រកាស​ទ្រព្យ​សម្បត្តិ និង​បំណុល​នោះ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​មួយ​ខែ​ដល់​មួយ​ឆ្នាំ ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់ពី​១​សែន​ទៅ​២​លាន​រៀល ហើយ​នឹង​ត្រូវ​បង្ខំ​អោយ​ប្រកាស​ទ្រព្យសម្បត្តិ​ជា​ដដែល។ ព្រះអង្គម្ចាស់​ធម្មិកោ​​មាន​បន្ទូល​ថា ព្រះអង្គ​ស្វាគមន៍ និង​រង់ចាំ​យាង​ទៅ​តុលាការ​​តែ​ម្តង​ដើម្បី​និយាយ​អំពី​​ស្ថាប័ន​ព្រះមហាក្សត្រ៕

6 comments:

Anonymous said...

To be fair Hun Sen should go to jail before anybody else since he is the most corrupted.

Anonymous said...

we are welcome mr SURYA PRASAD SUBEDI to look after khmer people ,the some young people me be relative with CPP puppies come out of their den

Anonymous said...

why this prince afraids to reveal his assets? he must have something fishy to hide, maybe? what kind of example is he setting for others since he's a prince of some sort? shame on him for acting incompetent and unethical, etc, really! i actually don't have anything against a prince like him, i'm just sick and tired of crooked people who wanted to run cambodia, that's all!

Anonymous said...

shame on him for sayin the the royal family and royal members are not binded to the khmer law. no one should be above the law, that outrageous and out of control people that want to do whatever they please, talk about incompetent and unethical and unprofessional. imagine if the entire think like that, it would be chaotic! why the world even needs the rule of law if a small group of privileged people is allow to do whatever they please without regards to the rule of law, etc! think about it! why don't the whole world go back to be primitive, why just cambodia? i don't agree with this prince at all, you know! talk about playing god with cambodia! how outdated and unacceptable in this day and age, if you ask me!

Anonymous said...

6:22 AM. I agree with you. Noone should be above the law. lets send Hun Sen and his wife Bun Rany for the killing of many Khmer first.

Anonymous said...

Indeed no one shall be above the law. Even though one can escape the Khmer law by declaring $2000 per month when the same individual's spending spree has topped at least two hundred million of dollars. Sooner or later that individual will be prosecuted by either people power or universal law.