ដោយ ជី វិតា 2013-05-13 RFA
របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក
ចេញផ្សាយនៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៣ នេះ បង្ហាញថា
ក្រុមហ៊ុនដំណាំកៅស៊ូរបស់វៀតណាម ពីរ ឈ្មោះ ហ្វាង អាន់ យ៉ាឡាយ (Hoang Anh
Gia Lai= HAGL) និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប (Vietnam Rubber
Group=VRG)
ដែលទទួលបានអាជ្ញាប័ណ្ណដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា
និងរដ្ឋាភិបាលឡាវ កំពុងឃុបឃិតជាមួយមន្ត្រីរដ្ឋាភិបាល ពាណិជ្ជករ
និងឧកញ៉ាពុករលួយ បំពានច្បាប់ បង្កមហន្តរាយដល់បរិស្ថាន
និងជីវភាពរស់នៅរបស់ប្រជាសហគមន៍យ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសទាំង
ពីរ។
លទ្ធផលស្រាវជ្រាវអស់រយៈពេលជាងមួយឆ្នាំ ដែលមានកម្រាស់ ៤៩ទំព័រ
របស់អង្គការឃ្លាំមើលពិភពលោក បន្តថា សម្រាប់ប្រទេសកម្ពុជា
ក្រុមហ៊ុនវៀតណាម ទាំងពីរ តាមរយៈការកាប់រានព្រៃឈើដើម្បីដាំកៅស៊ូ
បានបង្កផលវិបាកជាច្រើនដល់ប្រជាពលរដ្ឋខ្មែររាប់សែននាក់។
មន្ត្រីគ្រប់គ្រងយុទ្ធនាការដីធ្លីនៃអង្គការឃ្លាំមើលពិភពលោក
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស (Megan MacInnes) មានប្រសាសន៍ថា
ប្រជាពលរដ្ឋខ្មែរដែលពឹងពាក់អាស្រ័យផលពីធនធានធម្មជាតិ
កំពុងប្រឈមនឹងបញ្ហាជាច្រើន៖ «រហូតមកដល់ពេលនេះមានមនុស្ស
ប្រមាណ ៤សែននាក់ រងផលប៉ះពាល់ពីការច្បាមយកដី។
ចំនួននេះគឺសម្រាប់តែ ១២ខេត្តប៉ុណ្ណោះ មិនមែនទូទាំងកម្ពុជា នោះទេ។
នៅតាមសហគមន៍នានា ដែលយើងចុះសាកសួរ
ពួកគេកំពុងជួបបញ្ហាច្រើនណាស់។
ពួកគេស្ថិតក្នុងស្ថានភាពអស់សង្ឃឹមយ៉ាងខ្លាំង
ដោយសារតែចម្ការកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម ទាំងពីរ គឺក្រុមហ៊ុន ហ្វាង
អាន់ យ៉ាឡាយ និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប។
វត្តមានចម្ការកៅស៊ូរបស់ក្រុមហ៊ុនវៀតណាម ទាំងពីរ
បណ្ដាលឲ្យប្រជាសហគមន៍ទាំងនោះបាត់បង់ដីស្រែចម្ការរបស់ខ្លួន
បាត់បង់លទ្ធភាពចូលទៅក្នុងព្រៃ និងប្រភពទឹក។
ពួកគេជួបការលំបាកទទួលទានដោយសារតែចំណូលត្រូវបានធ្លាក់ចុះ
ហើយបញ្ហាផ្សេងទៀតដែលគេប្រឈមនោះ គឺការគំរាមកំហែងអាយុជីវិត
ឬការចាប់ខ្លួននៅពេលពួកគេព្យាយាមតវ៉ារឿងដីធ្លី»។
របាយការណ៍បានបន្តថា រដ្ឋាភិបាលកម្ពុជា
ខ្លួនឯងជាចំណែកមួយនៃបញ្ហាទាំងនេះ។ រដ្ឋាភិបាលកម្ពុជា
បានផ្ដល់អាជ្ញាប័ណ្ណសម្បទានដីធ្លីទាំងបំពានច្បាប់
ហើយក៏មិនបានចាត់វិធានការផ្លូវច្បាប់ណាមួយនៅពេលក្រុមហ៊ុនវៀតណាម
ទាំងពីរ បំពានច្បាប់កម្ពុជា ដោយបើកចំហ។ការទទួលដីសម្បទានលើសចំនួនច្បាប់កំណត់ដែលជាទង្វើបំពានច្បាប់ របស់មន្ត្រីពុករលួយជារឿងមួយ។ ប៉ុន្តែការកាប់រានច្បាមយកដីបន្ថែមលើសកំណត់ក្នុងកិច្ចសន្យាតាម តែអំពើចិត្ត ដោយគ្មានការត្រួតពិនិត្យពីភ្នាក់ងាររដ្ឋ គឺជាបញ្ហាមួយផ្សេងទៀត។
យោងតាមច្បាប់កម្ពុជា ការផ្ដល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនមួយ មិនអាចឲ្យលើសពីមួយម៉ឺនហិកតារទេ។ ប៉ុន្តែក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ទទួលបានជិត ៥ម៉ឺនហិកតារ (៤៧.៣៧០)។ ចំណែកក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ទទួលបានជាង ១.៦សែនហិកតារ (១៦១.៣៤៤)។
ទាក់ទងនឹងយុទ្ធសាស្ត្រធ្វើអាជីវកម្មលើធនធានធម្មជាតិ នាយកប្រតិបត្តិក្រុមហ៊ុនវៀតណាម ហ្វាង អាន់ យ៉ាឡាយ គឺលោក ដន ង្វៀន ឌឹក (Doan Nguyen Duc) ត្រូវបានអង្គការឃ្លាំមើលពិភពលោក ដកស្រង់សំដីដោយនិយាយថា៖ "ខ្ញុំគិតថា ធនធានធម្មជាតិមានកំណត់ ដូច្នេះខ្ញុំត្រូវការច្បាមយកធនធានទាំងនោះមុនពេលវាបាត់បង់អស់"។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃអង្គការឃ្លាំមើលពិភពលោក មានប្រសាសន៍ថា ក្រុមហ៊ុនវៀតណាម ទាំងពីរ មានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាគ្រាក់ៗនៅកម្ពុជា៖ «សម្រាប់ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ ប្រជាពលរដ្ឋជាច្រើននៅខេត្តរតនគិរី និងប្រភពពីអ្នកស្រុកនៅទីនោះ បានឲ្យយើងដឹងថា ក្រុមហ៊ុននេះមានទំនាក់ទំនងជិតស្និទ្ធជាមួយឧកញ៉ា ទ្រី ភាព ក្នុងរបរកាប់រានព្រៃ និងដឹកជញ្ជូនឈើចេញពីតំបន់សម្បទាន។ ការផ្ដល់ដីសម្បទាននៅទីតំបន់ព្រៃអភិរក្ស ជាព្រៃឈើដែលមានតម្លៃខ្ពស់ គឺជាអំពើខុសច្បាប់។ ដូច្នេះប្រការដែលក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ អាចមានកិច្ចសន្យាកាប់រានព្រៃជាមួយឧកញ៉ា ទ្រី ភាព ជាការព្រួយបារម្ភខ្លាំងណាស់ ដែលអាជ្ញាធរកម្ពុជា ត្រូវតែធ្វើការស៊ើបអង្កេតជាបន្ទាន់»។
សម្រាប់ក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ត្រូវបានអង្គការឃ្លាំមើលពិភពលោក សង្ស័យថា កំពុងរកស៊ីជាដៃគូជាមួយក្រុមហ៊ុន សេង គាង (Seng Keang Company) នៅខេត្តរតនគិរី ។ ម្ចាស់ក្រុមហ៊ុន សេង គាង គឺអ្នកស្រី សេង គាង ជាអតីតភរិយារបស់លោក ឌី ចូច ជាបងប្អូនជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីឆ្នាំ២០០៧ អង្គការឃ្លាំមើលពិភពលោក ធ្លាប់បានរាយការណ៍អំពីសកម្មភាពកាប់រានព្រៃឈើរបស់ក្រុមហ៊ុន សេង គាង នេះ នៅខេត្តកំពង់ធំ។ សាខាក្រុមហ៊ុនពីររបស់ក្រុមហ៊ុន រ៉ាប់ប៊ឺ គ្រូប ក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក អ៊ឹម ឈុនលឹម ដែរ។
ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប បានទទួលថវិកាកម្ចីពីសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Financial Corporation) និងធនាគារ ឌុចឆឺ (Deutsche Bank) ដើម្បីធ្វើវិនិយោគដាំដើមកៅស៊ូនៅក្នុងប្រទេសឡាវ និងប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ បានចាប់ផ្ដើមវិនិយោគនៅកម្ពុជា ក្នុងឆ្នាំ២០១១។ ចំណែកក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប ផ្ដើមវិនិយោគដំណាំកៅស៊ូនៅកម្ពុជា ក្នុងឆ្នាំ២០០៦។ ក្រុមហ៊ុនទាំងពីរមានសាខាក្រុមហ៊ុនច្រើនទៀតនៅកម្ពុជា។ ទីផ្សារធំរបស់ផលិតផលកៅស៊ូនៃក្រុមហ៊ុនធំទាំងពីរនេះ គឺប្រទេសចិន។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃអង្គការឃ្លាំមើលពិភពលោក មានប្រសាសន៍បន្តថា ទាក់ទងនឹងការកាប់ព្រៃឈើធម្មជាតិចោល ហើយដាំជំនួសមកវិញនូវដំណាំកៅស៊ូ យ៉ាងហោចណាស់មានហេតុផលមិនល្អបី៖ «ហេតុផលទី១ គឺថា ព្រៃឈើនៅកម្ពុជា ត្រូវបានការពារដោយច្បាប់ មិនមែនចេះតែត្រូវកាប់តាមអំពើចិត្តនោះទេ។ កម្ពុជាមានច្បាប់ព្រៃឈើ ច្បាប់ភូមិបាល និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត។ ដូច្នេះ ប្រសិនបើក្រុមហ៊ុនណាមួយទទួលបានដីសម្បទាន មានព្រៃឈើដែលត្រូវការពារ ហើយក្រុមហ៊ុនកាប់រានព្រៃឈើនោះ វាគឺជាការរំលោភច្បាប់ជាច្រើនមាត្រា។ ហេតុផលទី២ ប្រជាសហគមន៍ដែលរស់នៅជុំវិញព្រៃឈើទាំងនោះ ត្រូវពឹងអាស្រ័យលើអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ជីវភាពរបស់ខ្លួន។ ពួកគេប្រមូលជ័រ បេះស្លឹកឈើ ឫសឈើធ្វើជាថ្នាំព្យាបាល និងប្រមូលអនុផលផ្សេងៗទៀត ធ្វើជាម្ហូបអាហារ។ ដូច្នេះ នៅពេលដែលក្រុមហ៊ុនចូលមកកាប់បំផ្លាញព្រៃទាំងនោះ មិនបានគិតគូរអំពីផលអវិជ្ជមានដែលប៉ះពាល់ជីវភាពរស់នៅរបស់ប្រជា សហគមន៍ ក៏វាជាការរំលោភច្បាប់កម្ពុជា ផងដែរ។ ហេតុផលទីបី ការកាប់ព្រៃធម្មជាតិចោល ហើយដាំជំនួសមកវិញនូវចម្ការកៅស៊ូ គឺពិតជាមិនមានគុណភាពដូចគ្នាទេ។ ព្រៃធម្មជាតិពិតជាមានគុណភាព និងតម្លៃខ្ពស់ឆ្ងាយដាច់ពីដើមកៅស៊ូ មិនអាចប្រៀបធៀបគ្នាបានទេ»។
គោលបំណងមួយនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ច គឺការបង្កើតឱកាសការងារដល់ប្រជាសហគមន៍។ ប៉ុន្តែបើតាមអ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស បានរកឃើញថា ប្រជាពលរដ្ឋមូលដ្ឋានមិនបានទទួលបានអត្ថប្រយោជន៍ពីក្រុមហ៊ុនវៀតណាម ទាំងពីរនោះទេ៖ «យើងបានចំណាយពេលច្រើនស្វែងយល់ពីប្រជាសហគមន៍ ដែលរស់នៅជិតក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុនវៀតណាម រ៉ាប់ប៊ឺ គ្រូប។ យើងមិនបានសួរនាំពួកគាត់ ដោយរកតែចំណុចអវិជ្ជមានប៉ុណ្ណោះទេ ប៉ុន្តែក៏សួរគាត់អំពីចំណុចល្អៗដែលពួកគាត់អាចទទួលបានពី ក្រុមហ៊ុនទាំងពីរផងដែរ។ ប្រជាជនមូលដ្ឋានដែលយើងសាកសួរទាំងអស់ សុទ្ធតែបានប្រាប់យើងដូចៗគ្នាថា ពួកគេមិនទទួលបានការងារពីក្រុមហ៊ុនទេ ហើយប្រសិនបើអ្នកខ្លះទទួលបានមែន ប៉ុន្តែក៏មិនសប្បាយចិត្តនឹងការងារនោះឡើយ ដោយសារតែលក្ខខណ្ឌការងារដែលផ្ដល់ដោយក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប នោះមិនល្អ។ ឧទាហរណ៍៖ ការងារក្នុងចម្ការកៅស៊ូនោះ មិនមានកិច្ចសន្យាប្រាក់ខែបើកយឺត ពេលខ្លះបាត់ប្រាក់ខែតែម្ដង ក្រុមហ៊ុនមិនផ្ដល់សម្ភារៈការពារសុវត្ថិភាពដល់កម្មករពេលធ្វើការ ដូចជាសម្លៀកបំពាក់ការពារជាតិគីមី មិនមានជំនួយមធ្យោបាយធ្វើដំណើរទៅកាន់ចម្ការកៅស៊ូ និងមិនបានផ្ដល់ការព្យាបាលសុខភាពជាដើម»។
របាយការណ៍របស់អង្គការឃ្លាំមើលពិភពលោក ក៏បានឲ្យដឹងដែរថា នៅកម្ពុជា ព័ត៌មានទាក់ទងនឹងការផ្ដល់ដីសម្បទាន ពុំត្រូវបានរដ្ឋាភិបាលលាតត្រដាងឲ្យដឹងជាសាធារណៈឡើយ។ ឧទាហរណ៍៖ ព័ត៌មានអំពីតំបន់ណាដែលរដ្ឋាភិបាលនឹងដាក់ឲ្យក្រុមហ៊ុនវិនិយោគ ព័ត៌មានអំពីការចរចាដេញថ្លៃជួលដី ព័ត៌មានអំពីការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមជាដើម មិនត្រូវរដ្ឋាភិបាលបញ្ចេញឲ្យប្រជាពលរដ្ឋខ្លួនដឹងឯងឡើយ។ ហេតុដូច្នេះហើយ មធ្យោបាយតែមួយគត់ដែលពលរដ្ឋមូលដ្ឋានអាចដឹងទៅបានថា ដីនិងព្រៃដែលខ្លួនកំពុងរស់នៅអាស្រ័យផល ត្រូវរដ្ឋាភិបាលជួលទៅឲ្យក្រុមហ៊ុន គឺនៅពេលណាដែលពួកគេឃើញគ្រឿងចក្ររបស់ក្រុមហ៊ុនចូលមកឈូសឆាយ។
ក្រសួងកសិកម្មមានប្រព័ន្ធទិន្នន័យ អនឡាញ (Online) អំពីដីសម្បទានសេដ្ឋកិច្ចដែរ។ ប៉ុន្តែមិនមានទិន្នន័យគ្រប់គ្រាន់ មិនសូវធ្វើបច្ចុប្បន្នភាព និងមិនមានព័ត៌មានលំអិតអំពីដីសម្បទានសេដ្ឋកិច្ចឡើយ។ ការលាក់បាំងព័ត៌មាននេះ មិនត្រឹមតែធ្វើឲ្យជនរងគ្រោះ (ពីការច្បាមយកដី) បាត់បង់លទ្ធភាពតវ៉ាទៅរដ្ឋាភិបាល និងក្រុមឈ្មួញវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាទម្លាប់ ឬជាវប្បធម៌លាក់លៀមសេចក្ដីសម្រេចចិត្តច្បាមយកទ្រព្យសម្បត្តិរដ្ឋ ទៀតផង។
អ្នកស្រី ម៉េកហ្កេន ម៉ាកឃីនណេស នៃអង្គការឃ្លាំមើលពិភពលោក មានប្រសាសន៍ថា ការស្រាវជ្រាវរបស់អង្គការឃ្លាំមើលពិភពលោក និងអង្គការដទៃទៀត បានរកឃើញថា ជាយូរមកហើយ កម្ពុជាមានបញ្ហាក្នុងការគ្រប់គ្រងធនធានធម្មជាតិរបស់ខ្លួនឲ្យបាន ល្អ៖ «ជាក់ស្ដែងទីមួយ យើងឃើញចំណាត់ការ និងការគ្រប់គ្រងធនធានធម្មជាតិមិនល្អនោះ កើតមានចំពោះព្រៃឈើ។ ទី២ គឺសម្បទានរ៉ែ ឧស្មាន់ និងប្រេង។ ឥឡូវយើងឃើញវិបត្តិនេះបានកើតឡើងចំពោះដីសម្បទានសេដ្ឋកិច្ចទៀត។ មន្ត្រីធំៗខិតខំប្រឹងប្រែងច្បាមយកដី គឺដីដែលពលរដ្ឋកំពុងរស់នៅលើបង្កបង្កើនផល និងពឹងពាក់អាស្រ័យផលដើម្បីរស់។ អ្វីដែលភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ គឺនៅកម្ពុជា មានមហាសេដ្ឋីដ៏មានឥទ្ធិពល ៥រូប បានច្បាមយកដីមកកាន់កាប់ផ្ទាល់ខ្លួនច្រើនហួសមិនគួរឲ្យជឿ។ បើបូកបញ្ចូលគ្នា ពួកគេទាំង ៥នាក់នោះ មានជាង ៥សែនហិកតារ (៥០០.០០០) នៅខណៈច្បាប់កម្ពុជា អនុញ្ញាតឲ្យមានត្រឹមតែ ១ម៉ឺនហិកតារ (១០.០០០) ប៉ុណ្ណោះ សម្រាប់ក្រុមហ៊ុនមួយ»។
គិតមកដល់ចុងឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជា បានជួលដីជាលក្ខណៈសម្បទានដីសេដ្ឋកិច្ចចំនួន ២.៦លានហិកតារ ដែលក្នុងចំនួននេះមាន ១.២លានហិកតារសម្រាប់ដំណាំកៅស៊ូ។ ទោះជារដ្ឋបានជួលដីដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះក៏ដោយ ក៏គេមិនដឹងថាបានប្រាក់ចំណូលប៉ុន្មាន និងទៅទីណាដែរ។
ទោះជាយ៉ាងណាក៏ដោយ ទាក់ទងនឹងក្រុមហ៊ុន ហ្វាង អាន់ យ៉ាឡាយ និងក្រុមហ៊ុន វៀតណាម រ៉ាប់ប៊ឺ គ្រូប អង្គការឃ្លាំមើលពិភពលោក បានទទូចដល់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងធនាគារ ឌុចឆឺ ដែលបានផ្ដល់ប្រាក់កម្ចីដល់ក្រុមហ៊ុនវៀតណាម ទាំងពីរ ចាត់វិធានការនានាជាបន្ទាន់ ដើម្បីធ្វើឲ្យក្រុមហ៊ុនវៀតណាម ទាំងពីរនេះ គោរពតាមគោលច្បាប់របស់សាជីវកម្មរបស់ខ្លួន ក្នុងការពារបរិស្ថាន តម្រូវការសង្គមកិច្ចដែលរងផលប៉ះពាល់ និងគោរពគោលការណ៍កាត់បន្ថយភាពក្រីក្រជាដើម។ អង្គការឃ្លាំមើលពិភពលោក ក៏បានទទូចរដ្ឋាភិបាលកម្ពុជា ផ្អាករាល់សកម្មភាពរបស់ក្រុមហ៊ុនវៀតណាម ទាំងពីរ ហើយធ្វើការស៊ើបអង្កេត និងផ្ដន្ទាទោសរាល់សកម្មភាពបំពានច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
8 comments:
The massive destruction of Khmer natural resource by Vietnam became a no new news.
This is Dekchor LeuKeu Hun Sen's era, which is the last era of Cambodia's existence in the world map.
50 to 70 years from now:
Vietnam will tell the tourists about the Apsara dance:
this is the traditional dance from one of our minority Khmer group. And the same for Kick boxing - from Khmer minority.
Vietnam will also tell the world that the Angkor temple and its surrounding temples were also built by one of our minority group Known as Khmer.
Neay Kwack Hun Sen Euy !! when are you going to wake up?
Bun Thoeun
It must be a breach of contract by vietnamese HAGL in various part of Cambodia.Corruption does not incur a distance away but committed by those related to PM or in a high rank in government.
That proves that Anti corruption body is as useless as well as administration of Sok An.
Quite obvious, RGC does not serve Cambodian interests and abuse own people and the country.
Neang SA
នេះជាការគ្រប់គ្រងជាតិដោយអំពើក្បត់ជាតិទាំងងងិត ងងល់ដោយនាយករដ្ឋមន្ត្រីបណ្ឌិតអវិជ្ជា និងក្រុមមន្ត្រីពុករលួយអវិជ្ជា។ ពួកអ្នកកាន់អំណាចដឹកនាំប្រទេសទាំងអស់នេះ គឺគ្មានចិត្តស្មោះត្រង់ សប្បុរសធម៌ និងការដឹងគុណ ដល់ប្រជាពលរដ្ឋទេ។ ពួកទាំងនេះមិនគួរទទួលបាននូវការគោរព និងលើកតំកើងពីពលរដ្ឋស្លូតត្រង់ដែលជាម្ចាស់ទឹកដីឡើយ។
ពី កូនខ្មែរដែលស្នេហាមាតុភូមិ
ỈṬ'Ś ÑÀḾBƠĐỈÂ!!!
6:54 AM & 7:25 AM
Only we from outside of Cambodia are able to read this ki-media.blogspot. Most of us very sure will not go to vote or spend our life again in Cambodia.
From the posts or critical basics in this blog will not help us Khmer, because they are more the ideas of the destructive and not constructive of the political situation in our country Cambodia. It sounds we love to turn the clock backwards than try to resolve the problem. Some are very old and they did not existed anymore.
This way of fighting, what you have done and want to produce, Cambodia might disappear not in 50 to 70 but just in 5 years time.
Vietnam will tell the world about Apsara dance, Kun Khmer and not Kick Boxing and Angkor Wat and its surrounding temples were also build by one of our minority group Know as Khmer, when we so called the real Khmer not fighting with the right way and use the same methods or tricks, what the Viet did with our people in Mekong delta, the Montagnard people and the Champa and the Thai did with our people in Surin, Borei Rom, Chantabon etc…
You, Mr. Bun Thoeun or Nean Sa or whatever you name as the real Khmer is able to study and analyze the problem with your own educational background and not always let other control your own knowledge. Or you have different idea in mind, that you can't explain.
ដល់ពេលហើយ ពេលដែលយួនចាម់ផ្តើមគាបខ្មែរហើយ យួនចំណាយជីវិតកងទ័ពយ៉ាងច្រើន ជីវិតចារ បុរស ចារនារី ធនធាន ពេលវេលាជិតកន្លះសតវត្សរ៍គឺដើម្បីថ្ងៃហ្នឹង។ កំណើនប្រជាជន ប្រជាជនខ្វះដីបង្ក បង្កើនផល តែរដ្ឋាភិបាលសល់ដីសម្បទានឲ្យបរទេស ពិតជាគួរឲ្យអស់សំណើចទាំងទឹកភ្នែក។
I have said a million times, when you have youns and chens compete, the rate of destruction will be faster. Two hungry dogs competing to eat, they try to eat as fast as they can. In a few years, Cambodia will be divided between youns and chens. That is the fact.
តាមោកនិយាយ
ប្រទេសខ្មែរជំនាន់ចចកភ្នែកទោល ឆ្កែយួន ខ្លួនខ្មែរបណ្ឌិតអវិជ្ចា ខួរក្បាលបង្កង រស់បង្កររឿងបង្កើត
ហេតុ រំលាយស្រុកទេស អភិវឌ្ឍន៏ប្រទេសដើម្បីបរទេស គំនិតបាតផ្សារ ជនចៃកញ្ចះយួនមេភូតកុហក់រកលេខ
ដាក់គ្មាន សំដីមនុស្សព្រៃ ខ្វះសាលារៀន មានតែសាលាហាណូយនៃក្រុមប័ក្យប្រជាជនអភិវឌ្ឍន៏ទីកន្លែងមាន
ព្រៃឈើ ខ្លាចជាវាលខ្យល់ អភិវឌ្ឍន៏ផ្ទះសម្បែងដីធ្លី ប្រែជាអត់សំម្រាប់ប្រជាជន អភិវឌ្ឍន៏ជីវភាពនៃប្រជាជាជន
កាន់តែក្រៗទៅ ប្រជាជនឆ្កួតវង្វែងនិងគ្រឿងញៀន ពពួកអាឆ្កែលក់សម្លេងព្រុះថា ស្រាប៊ៀរជាតិ ម៉ូតនភាពជាតិ
ស្រែកប្រាប់ពិភពលោកឲ្យជួយប្រទេសខ្មែរផងប្រជាជនក្រណាស់ខ្ចីបំណុលបំពេញហោប៉ៅពពួកអាឆ្កែអ្នកមាន
នៃក្រុមប័ក្យប្រជាជន កាន់តែមានទៅ រាស្ត្រកាន់តែក្រទៅ រត់រកកន្លែងរស់ មានតាមផ្នូរខ្មោច តាមទឹក ខ្វះកន្លែង
រកស៊ី ខ្វះទីជំម្រក ខ្វះសាលារៀនទាំងអស់នេះជាថ្នាំពុលដែលពពួកអាចចកភ្នែកទោលនិងក្រុមប័ក្យប្រជាជន
នាំចូលពីហាណូយមានអាពុកមាត់ពពែរជាគ្រូបា ដូច្នេះល្មមដល់ពេលខ្មែរក្រោកពីពុលដំណេកនៃរបបកញ្ចះគេ
ហើយ ពុករលួយ បំផ្លាញជាតិ បំបិតសិទ្ធសេរីភាពការពារខ្លួនឯង តុលាការគ្មានយុត្តិធម៏ ប៉ូលីស ប៉េអ៊ិមប្រើអំ
ណាចខុសច្បាប់ កុំទុកពេលវេលាដ៏មានតម្លែនៃជីវិតសំរាប់កូនចៅទៅអនាគតឲ្យមានពន្លឺភ្លឺឡើងវិញព្រោះ
យើងជាម្ចាស់ទឹកដីកោះដែលទទួលកេរ្គិ៏ពីដូនតាកំឲ្យបាត់បង់ដោយបនខ្ញុំកញ្ចះយួន មានអាខ្វាក់ភ្នែកទោល
ជាបងធំ នឹងក្រុមប័ក្យប្រជាជនមានអាយួននៅពីក្រោយខ្នងវា ។
Post a Comment