Thursday, May 16, 2013

ច្បាប់ប្រឆាំងនិងការពារអំពើពុករលួយ

Saturday, April 27, 2013
ចំណីខួរក្បាល (ប្រចាំសប្តាហ៍)
Originally Posted at: http://cambodianchildren.blogspot.com/

មានពាក្យអង់គ្លេសមួយឃ្លាពោលថា៖ Putting the horse before the cart. (ទឹមសេះបញ្ច្រាសរទេះ) ។ ពាក្យនេះ បើយើងយកមកវែកញែក អត្ថន័យឲ្យបានទូលំទូលាយបន្តិចនោះ គឺមានន័យថា៖ ធ្វើកិច្ចការអ្វីមួយដែល ប្រាសចាកហេតុផល និងមិន អាចទទួល លទ្ធផលវិជ្ជមាន បានឡើយ ។ បើនិយាយជាភាសាសាមញ្ញគឺមានន័យថា៖ ធ្វើកិច្ច ការគ្មានដឹងទិសតំបន់ ។

អ្វីដែលយើងចង់លើកយកមកវិភាគនៅទីនេះ គឺច្បាប់ប្រឆាំងនឹង អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ។ ច្បាប់នេះ ត្រូវបានស្ថាប័ន ពាក់ព័ន្ធនិងសភានៃព្រះរាជាណាចក្រកម្ពុជាចំណាយពេលអស់ រយៈ ១០ ឆ្នាំ ទើបបង្កើតចេញជារូបរាង ។ ប៉ុន្តែ អ្វីដែលគួរឲ្យសោក ស្តាយនោះ គឺថា បន្ទាប់ពីអ្នកព្រាងច្បាប់ដ៏កំពូលៗរបស់ប្រទេស កម្ពុជាចំណាយពេលអស់រយៈ១០ឆ្នាំ ដើម្បីបង្កើតច្បាប់បំបាត់អំពើ ពុករលួយ សមិទ្ធផលដែលទទួលបាន គឺត្រឹមតែ "ទឹមសេះបញ្ច្រាស រទេះ" តែប៉ុណ្ណោះ ។ មូលហេតុដែលយើងហ៊ានចាត់ទុកច្បាប់ ប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ថាជាច្បាប់មួយ ដែលគ្មានអានុភាព ឬច្បាប់អត់បានការ គឺផ្អែកលើមាត្រាដ៏សំខាន់
មួយដែលចែងថា៖ អ្នកសូកនិងអ្នកទទួលសំណូក គឺត្រូវមាន ទោសដូចគ្នា ។ នេះគឺជាចំណុចខ្សោយដ៏ធំបំផុតសម្រាប់ការ ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ព្រោះថាវានៅតែបន្តផ្តល់ឱកាស ឲ្យមនុស្សប្រព្រឹត្តិ អំពើពុករលួយដោយគ្មានការ ព្រួយបារម្ភអ្វី ឡើយ ។ ទាំងអ្នកសូក ទាំងអ្នកទទួលសំណូក គ្មានអ្នកណាមួយ ចង់មានទោសជាប់គុកទេ ។ ដូច្នេះ សូមសួរថា៖ តើមាននរណា ម្នាក់ដែលឆ្កួតគ្រប់គ្រាន់ នឹងលើកយក ទង្វើខុសច្បាប់ របស់ខ្លួន មកលាតត្រដាងប្រាប់គេឯង ដើម្បីឲ្យអាជ្ញាធរ និងសាធារណជន ផ្តន្ទាទោសនោះ ? គ្មានទេ!!


បើចង់បំបាត់អំពើពុករលួយនៅក្នុងសង្គមខ្មែរនោះ គឺវាងាយ ស្រួលជាងបកចេកទៅទៀត ។ រវាងទំនាក់ទំនងសាធារណៈ និងថ្នាក់ដឹកនាំនៅលើលោកនេះ គ្មាននរណាម្នាក់ស្ម័គ្រចិត្ត យក លុយទៅសូកប៉ាន់ថ្នាក់ដឹកនាំ ដើម្បីបំពេញកិច្ចការអ្វីមួយនោះទេ ប្រសិនបើគេអាចធ្វើកិច្ចការនោះបាន ដោយសច្ចៈយុត្តិធម៌ និង គ្មានឧបស័គ្គរារាំង ។ ដូច្នេះ គេគ្រាន់តែផ្តន្ទាទោសភាគីទទួល សំណូកនិងធ្វើច្បាប់ការពារឬលើកទឹកចិត្តអ្នកសូក ឲ្យមករាយការ
ប្រាប់អាជ្ញាធរប្រឆាំងអំពើពុករលួយ ដើម្បីចាប់ថ្នាក់ដឹកនាំអន្ធពាលណាដែលទទួលសំណូកនោះ មកផ្តន្ទាទោសតាមច្បាប់ទៅ គឺវាចប់រឿងទៅហើយ ។ សាក្សីដ៏ល្អបំផុត និងជាអ្នកដែលដឹងអំពី អំពើពុករលួយពិស្តារជាងគេ គឺអ្នកដែលត្រូវបង្ខំចិត្តយកលុយទៅ សូកប៉ាន់គេនេះឯង (យើងប្រើពាក្យ "បង្ខំចិត្ត" ព្រោះនៅលើលោក នេះ គ្នាមនរណាម្នាក់ យកប្រាក់ឬក៏របស់មានតម្លៃទៅសូកគេដោយ ស្ម័គ្រចិត្តនោះទេ) ។ ដូច្នេះ ការផ្តល់អភ័យឯកសិទ្ធិឲ្យអ្នកសូក ដែល ភាគច្រើន ច្រើនតែជាជនរងគ្រោះនោះ វាជាយន្តការដ៏មានប្រសិទ្ធភាពជាទីបំផុត ក្នុងការបំបាត់អំពើពុករលួយនៅក្នុងសង្គមខ្មែរ ។ ការផ្តន្ទាទោសតែអ្នកទទួលសំណូក និងការពារអ្នកសូក គឺមិនខុស ពីផ្លែដាវដែលមានមុខពីរនោះទេ កាប់ខាងណាក៏មុតដែរ ។ ឯអំពើ ពុករលួយ ដែលជាសត្រូវដ៏គួរឲ្យស្អប់ខ្ពើមនោះ វានឹងរលាយសាប សូន្យដូចជាអំបិលត្រូវទឹកអញ្ចឹង ។ ចំណែករឿងស៊ុំគ្រលំគ្នារវាសហគ្រាសនិងសហគ្រាស វាជារឿងមួយផ្សេងដែលទាក់ទងទៅនឹង ច្បាប់ពាណិជ្ជកម្ម ។ ឧទាហរណ៍ រដ្ឋអាចធ្វើច្បាប់ប្រឆាំងនឹងការស៊ុំ គ្រលំគ្នារកស៊ីផ្តាច់មុខ Antitrust Law.

អំពើពុករលួយគឺជាការស៊ុំគ្រលំគ្នារវាងមនុស្សពីរនាក់ឬក៏ច្រើននាក់ ។ ស្ថិតនៅក្រោមច្បាប់ប្រឆាំងនឹងអំពើពុករលួយរបស់ ប្រទេសកម្ពុជាសព្វថ្ងៃនេះ មនុស្សដែលជាអ្នករងគ្រោះ(អ្នកសូក)
ដោយសារអំពើពុករលួយ មិនត្រឹមតែគ្មានមធ្យោបាយអ្វីនឹងកំចាត់ អំពើដ៏លាមកថោកទាបនេះទេ ថែមទាំងត្រូវរស់នៅក្រោមអំពើ អយុត្តិធម៌នេះ អស់មួយជីវិត ដរាបណាច្បាប់ប្រឆាំងនឹងអំពើពុក
រលួយរបស់កម្ពុជា ផ្តន្ទាទោសអ្នកសូកដូចជាអ្នកទទួលសំណូក ដែរ ។ តើនរណាមួយស្ម័គ្រចិត្តទទួលរងគ្រោះពីរដងនោះ ? ត្រូវ គេបង្ខំឬក៏គៀបយកលុយហើយ និងត្រូវមានទោសទៅជាប់គុកជាមួយ នឹងគេដោយសារតែច្បាប់ឆ្កួតលេលានេះទៀត ! ។ មានតែ មនុស្សវិកលចរិតទេ ដែលអាចធ្វើបែបនេះទៅកើត ។ មនុស្ស ដែលមានសតិត្រឹមត្រូវ ដាច់ខាតគឺគេមិនធ្វើទេ ។ ដូច្នេះ អំពើពុក
រលួយនៅក្នុងសង្គមខ្មែរ គឺគ្មានថ្ងៃនឹងរលត់រលាយទៅបានឡើយ ដរាបណាអាជ្ញាធរ និងអ្នកបង្កើតច្បាប់នៅក្នុងប្រទេសកម្ពុជា នៅតែ បន្តអនុវត្ត និងបង្កើតច្បាប់ដែលគ្មានអានុភាពរបៀបនេះតទៅទៀត ​៕

3 comments:

Anonymous said...

khmer children and women and people had suffered enough already, there is no more need to make them suffer again in this day and age, really! god bless all khmer people and cambodia.

Anonymous said...

ការអធិប្បាយពន្យល់នេះមានភាពត្រឹមត្រូវឥតឧបមា និងអត្ថន័យដ៏មហិមា។ ឧត្តមភាពនៃសកម្មភាពនៃការវិភាគ និងបកស្រាយបញ្ហាសង្គម និងការគ្រប់គ្រងបែបនេះមានតម្លៃខ្ពស់ដែលមិនអាចកាត់ថ្លៃបាន។

សូមពលរដ្ឋខ្មែរទាំងអស់យល់ឱ្យច្បាស់ថា អំពើពុករលួយ គឺជាគ្រឿងយន្តដ៏សាហាវព្រៃផ្សៃដែលត្រូវបានប្រើដោយ យួន និង បរិវារបស់វា ក្នុងការរក្សាភាពមិនប្រក្រតី ភាពអយុត្តិធម៌ ភាពកាន់អំណាចផ្ដាច់ការ និងភាពក្រីក្រ ដើម្បីបំផ្លាញជីវិត និងអនាគតពលរដ្ឋជាទីស្រឡាញ់នៃកម្ពុជា។

ពី កូនខ្មែរដែលស្នេហាមាតុភូមិ

Anonymous said...

So if you put the horse behind the cart, you think you can ride ?
ខ្មែរថា​កុំដាក់រទេះមុខគោ
បារាំងថាdon't put the cart before the horse, that means the right thing is to put the horse before the cart.
Cheah eng oi kreang cheah kea !