Tuesday, May 14, 2013

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី លុតជង្គង់ដាក់​ញ្ញត្តិ សុំ​ដោះលែង​អ្នកស្រី យ៉ោម បុប្ផា នៅ​មុខ​ព្រះបរមរាជវាំង​




 (ថ្ងៃទី 14 ឧសភា 2013, ម៉ោង 04:05:PM) | ដោយ: លី សិលា

ភ្នំពេញ: នៅ​ថ្ងៃ​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្មាវស្សា សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ គម្រប់ ៦០ ព្រះវស្សា យាង​ចូល ៦១ ព្រះវស្សា នា​រសៀល​ម៉ោង​ជាង ២ ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៣ នៅ​មុខ​ព្រះបរមរាជវាំង ក្រុម​អ្នក​ភូមិ​បឹងកក់ អ្នកភូមិ​បុរី​កីឡា និង​អ្នកភូមិ​ថ្មគោល ជាប់​ព្រលានយន្តហោះ ដែល​មាន​ជម្លោះ​ដីធ្លី បាន​ប្រមូលផ្តុំ​គ្នា នៅ​មុខ​ព្រះបរមរាជវាំង ដើម្បី​លើក​បដា រូបថត លុតជង្គង់ ដាក់​ញ្ញត្តិ ទូល​សុំ​ព្រះករុណា ព្រះរាជអន្តរាគមន៍ ដោះលែង​អ្នកស្រី យ៉ោម បុប្ផា ស្ត្រី​តវ៉ា​ដីធ្លី នៅ​បឹង​កក់​។​

​ក្នុង​ញ្ញត្តិ​ទូលថ្វាយ​ព្រះករុណា ក្រុម​អ្នក​ភូមិ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ បាន​ក្រាបបង្គំ ទូលថ្វាយ​ព្រះករុណា មេត្តា​ប្រោស​ព្រះរាជទាន​អន្តរាគមន៍ ទៅ​ក្រសួង​យុត្តិធម៌ ដើម្បី​ឲ្យមាន​ការដោះលែង​អ្នកស្រី យ៉ោម បុប្ផា ចេញពី​ពន្ធនាគារ និង​ជួយ​បញ្ចប់​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​តំបន់​បឹងកក់ បុរី​កីឡា និង​ថ្មគោល ជាប់​ព្រលានយន្តហោះ​។​

នៅ​មុន​ពេល​ក្រុម​អ្នកភូមិ និង​ក្មេងៗ មក​កាន់​មុខ​ព្រះបរមរាជវាំង នៅ​រសៀល​នេះ សមត្ថកិច្ច​ចម្រុះ រួមមាន ប៉ូលិស ប៉េអឹម និង​កងកម្លាំង​សន្តិសុខ សរុប​ជាង ១០០ នាក់ ត្រូវបាន​គេ​ដាក់ពង្រាយ និង​បិទផ្លូវ​។ កំណាត់​ផ្លូវ​មុខ​ព្រះបរមរាជវាំង គឺ​វិថី​ព្រះស៊ីសុវត្ថិ ចាប់ពី​សាលសន្និសីទ ចតុមុខ រហូត​ដល់​មុខ​វត្ត​ឧណ្ណាឡោម ត្រូវ​បាន​បិទ​ដោយរ​បាំង​ដែក​របស់​ប៉ូលិស ចាប់តាំងពី​ម៉ោង​ជាង ១២ រសៀល​។​   

ក្រុម​អ្នក​ភូមិ​តវ៉ា ដែល​កាន់​ព្រះ​ឆាយ​លក្ខណ៍​ព្រះមហាក្សត្រ សម្តេចម៉ែ រួម​ទាំង​រូបថត​អ្នកស្រី យ៉ោម បុប្ផា អោប​កូនប្រុស និង​ផ្ទាំង​បដា ព្រមទាំង​ផ្កាឈូក ទង់ជាតិ និង​ទង់សាសនា ត្រូវបាន​អ្នកភូមិ លើកឡើង ជាមួយនឹង​សំរែក ស្វែងរក​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ នៅក្រោម​កំដៅថ្ងៃ​ដ៏​ក្តៅហែង​។​

ក្រុមប៉ូលិស ប៉េអឹម និង​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល បាន​ឈរ​រារាំង​អ្នកភូមិ នៅ​មុខ​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដាក់​តាំង កណ្តាល​សួនច្បារ មុខ​ព្រះបរមរាជវាំង​។

អ្នកភូមិ ដែល​មិន​អាច​ចូល​ទៅ​ជិត​ព្រះបរមរាជវាំង​ទេ គឺ​នៅ​ប្រមូលផ្តុំ​លើ​ចិញ្ចឹម​ផ្លូវ​ព្រះស៊ីសុវត្ថិ ជិត​ព្រះអង្គ​ដង្កើ មុន​នឹង​សម្រេច​ចិត្ត​ដើរ​ទៅ​លុតជង្គង់ នៅ​មុខ​ព្រះ​ឆាយា​លក្ខណ៍​ព្រះករុណា នៅ​មុខ​ព្រះបរមរាជវាំង ជាប់​នឹង​ផ្លូវ​ព្រះ​សី​សុវត្ថិ​។

អ្នកភូមិ និង​ក្មេង ពិសេស​កូន​ប្រុស​អាយុ ៩ ឆ្នាំ លួស លី​ហួរ របស់​អ្នកស្រី យ៉ោម បុប្ផា បាន​ស្រែក​ផ្ទាល់មាត់ និង​ស្រែក​ដាក់​កូន​មេក្រូ សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​។

ប៉ុន្តែ​នៅ​ពេល​អ្នក​ភូមិ​ប្រមាណ ៣០ នាក់ ប្រមូលផ្តុំ ស្រែក​ទួញ​សោ​ក​នោះ  គេ​ក៏​បានឮ​សំឡេង​ភ្លេង​ពិណពាធ្យ ចេញពី​ក្នុង​ព្រះបរមរាជវាំង​។ ព្រះបរមរាជវាំង ដែល​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ ក្នុង​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៥​ឧសភា ឆ្នាំ​២០១៣​។​

សូម​រម្លឹកថា ស្ត្រី​អ្នក​តវ៉ា​ដីធ្លី​នៅ​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​ចាប់ខ្លួន​កាលពីដើម​ខែ​សីហា ឆ្នាំ​២០១២ ក្រោម​បទ​ចោទប្រកាន់ ក្នុង​រឿង​ព្រួត​គ្នា​វាយ​លើ​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់​។ ក្រោយមក នៅ​ខែ​ធ្នូ ឆ្នាំ​២០១២ តុលាការក្រុង​ភ្នំពេញ បាន​កាត់ទោស​ឲ្យ​អ្នកស្រី យ៉ោម បុប្ផា ជាប់ពន្ធនាគារ ៣​ អ្នកភូមិ​បាន​ប្រមូលផ្តុំ ដោយ​មិន​មាន​អំពើហិង្សា​កើតឡើង​ទេ គ្រាន់​តែ​អាជ្ញាធរ​បាន​រារាំង មិន​ឲ្យ​ពួកគាត់ ចូល​ទៅ​ជិត​ព្រះបរមរាជវាំង​។​ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប ៦០ លាន​រៀល បង់​ទៅឲ្យ​អ្នករត់​ម៉ូតូឌុ​បទាំង​ពីរ​នាក់​នោះ​។​

មកដល់ពេលនេះ សំណុំរឿង​ក្តី​អ្នកស្រី យ៉ោម បុប្ផា នៅ​តុលាការ​សាលាឧទ្ធរណ៍ ខណៈ​ដែល​កាលពី​ថ្ងៃ​ទី​១០​ឧសភា អ្នកស្រី ត្រូវបាន​គេ​ផ្ទេរ​ពី​ការ​ឃុំឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ម​២ ទៅកាន់​ពន្ធនាគារ PJ របស់​ស្នងការដ្ឋាន​ប៉ូលិស​រាជធានី​ភ្នំពេញ​វិញ​។ មូលហេតុ ត្រូវបាន​ប៉ូលិស​អ្នកគ្រប់គ្រង​ពន្ធនាគារ អះអាងថា នៅ​ម​២ ចង្អៀត​ពេក​៕​





 

7 comments:

Anonymous said...

អាស្ដេចទីងមោងហ្នឹង មិនអើពើទេ ។
វាចាំតែបោះត្រាឲ្យហ៊ុនសែនទេតើ។

Anonymous said...

យើងមិនគួរបន្ទោសព្រះអង្គទេ ត្រូវបន្ទោសទៅ
អ្នកណាដែលបង្កើតច្បាប់រដ្ឋធម្មនុញ្ញសម្រាប់
កម្ពុជា អ្នកនោះគឺមានគម្រោង ទុកស្ដេចដូច
ទីងមោង។ ហេតុអ្វី បុគ្គលនោះមិនគំរូរតាម
ប្រទេសថៃ? ស្ដេចថៃ មានសិទ្ធិ រំលាយសភា
ចោលបានភ្លាមៗ ឬ នាយករដ្ឋមន្រ្តីដែលត្រូវ
បានចាត់ទុកថាក្បត់ជាតិ។

Anonymous said...

សូមសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ព្រះមេត្តាដោះស្រាយតាមព្រះតំរេះផង...
និងសូមព្រះអង្គមេត្តាកុំជាន់ដានចាស់របស់ព្រះបិតុលាព្រះអង្គព្រះអង្គ(សិរីមត)ដែលបានផ្ញើលិខិត ជូនព្រះបិតាព្រះអង្គ(នរោត្តសីហនុ)កាកពីថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៧៣។
...យើងខ្ញុំព្រះករុណាជាប្រជានុរាស្រ្តដែលជ្រក
ក្រោមម្លប់ព្ឬះអង្គសង្ឃឹមថា៖ ព្រះអង្គនិងយកព្រះតំ
រេះនិងពិចារណាដោះស្រាយតាមព្រះរាជតំរេះជាមិនខាន...ក្នុងនាមជាក្សត្រមួយអង្គមានទសពិត
រាជធម៌អាចសន្តោសប្រោសប្រទានបានជាមិនខាន
ដើម្បីជាកំណត់ប្រវត្តិសាស្រ្តថ្មីមួយទុកគំរូផងដែរ៕

ពីប្រជានុរាស្រ្តជ្រកក្រោមម្លប់របស់ព្រះអង្គ!!!!!!!

Anonymous said...

ស្ដេចស្រុកខ្មែរ ជាស្ដេចអុក គេចង់អោយដេក ដេក អោយដើរ ដើរតាម​ការញាក់របស់គេ។

Anonymous said...

This gay king never cares about your suffering at all, why your khmers people wasted your time, he is under Ah Hun Sin, do you know that?

Anonymous said...

S'dach KaoSou Tra M'kot S'va Aop Chorp

Kh'nhom Yuon Torl Ngorp Dei Khmer Yuon Ph'lon

Chea S'dach Ting Maong Kh'bot Cheat
M'ha Chun

Srorp Chh'bap " Kor Kh'dann" Ah Chor Yuon-Sen

Anonymous said...

Hey, no pictures of Hun San and his bitch! Finally, khmers have awaken!