(ថ្ងៃទី 14 ឧសភា 2013, ម៉ោង 04:05:PM) | ដោយ: លី សិលា
ភ្នំពេញ: នៅថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាវស្សា
សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ គម្រប់ ៦០ ព្រះវស្សា យាងចូល ៦១
ព្រះវស្សា នារសៀលម៉ោងជាង ២ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ នៅមុខព្រះបរមរាជវាំង
ក្រុមអ្នកភូមិបឹងកក់ អ្នកភូមិបុរីកីឡា និងអ្នកភូមិថ្មគោល
ជាប់ព្រលានយន្តហោះ ដែលមានជម្លោះដីធ្លី បានប្រមូលផ្តុំគ្នា
នៅមុខព្រះបរមរាជវាំង ដើម្បីលើកបដា រូបថត លុតជង្គង់ ដាក់ញ្ញត្តិ
ទូលសុំព្រះករុណា ព្រះរាជអន្តរាគមន៍ ដោះលែងអ្នកស្រី យ៉ោម បុប្ផា ស្ត្រីតវ៉ាដីធ្លី
នៅបឹងកក់។
ក្នុងញ្ញត្តិទូលថ្វាយព្រះករុណា ក្រុមអ្នកភូមិ
ដែលភាគច្រើនជាស្ត្រី និងកុមារ បានក្រាបបង្គំ ទូលថ្វាយព្រះករុណា
មេត្តាប្រោសព្រះរាជទានអន្តរាគមន៍ ទៅក្រសួងយុត្តិធម៌
ដើម្បីឲ្យមានការដោះលែងអ្នកស្រី យ៉ោម បុប្ផា ចេញពីពន្ធនាគារ
និងជួយបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ នៅតំបន់បឹងកក់ បុរីកីឡា និងថ្មគោល
ជាប់ព្រលានយន្តហោះ។
នៅមុនពេលក្រុមអ្នកភូមិ និងក្មេងៗ
មកកាន់មុខព្រះបរមរាជវាំង នៅរសៀលនេះ សមត្ថកិច្ចចម្រុះ រួមមាន ប៉ូលិស ប៉េអឹម
និងកងកម្លាំងសន្តិសុខ សរុបជាង ១០០ នាក់ ត្រូវបានគេដាក់ពង្រាយ និងបិទផ្លូវ។
កំណាត់ផ្លូវមុខព្រះបរមរាជវាំង គឺវិថីព្រះស៊ីសុវត្ថិ ចាប់ពីសាលសន្និសីទ
ចតុមុខ រហូតដល់មុខវត្តឧណ្ណាឡោម ត្រូវបានបិទដោយរបាំងដែករបស់ប៉ូលិស
ចាប់តាំងពីម៉ោងជាង ១២ រសៀល។
ក្រុមអ្នកភូមិតវ៉ា
ដែលកាន់ព្រះឆាយលក្ខណ៍ព្រះមហាក្សត្រ សម្តេចម៉ែ រួមទាំងរូបថតអ្នកស្រី យ៉ោម
បុប្ផា អោបកូនប្រុស និងផ្ទាំងបដា ព្រមទាំងផ្កាឈូក ទង់ជាតិ និងទង់សាសនា
ត្រូវបានអ្នកភូមិ លើកឡើង ជាមួយនឹងសំរែក ស្វែងរកអន្តរាគមន៍ពីព្រះមហាក្សត្រ
នៅក្រោមកំដៅថ្ងៃដ៏ក្តៅហែង។
ក្រុមប៉ូលិស ប៉េអឹម និងអាជ្ញាធរស្លៀកពាក់ស៊ីវិល
បានឈររារាំងអ្នកភូមិ នៅមុខព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រដ៏ធំ
ដែលត្រូវបានគេដាក់តាំង កណ្តាលសួនច្បារ មុខព្រះបរមរាជវាំង។
អ្នកភូមិ ដែលមិនអាចចូលទៅជិតព្រះបរមរាជវាំងទេ
គឺនៅប្រមូលផ្តុំលើចិញ្ចឹមផ្លូវព្រះស៊ីសុវត្ថិ ជិតព្រះអង្គដង្កើ
មុននឹងសម្រេចចិត្តដើរទៅលុតជង្គង់ នៅមុខព្រះឆាយាលក្ខណ៍ព្រះករុណា
នៅមុខព្រះបរមរាជវាំង ជាប់នឹងផ្លូវព្រះសីសុវត្ថិ។
អ្នកភូមិ និងក្មេង ពិសេសកូនប្រុសអាយុ ៩ ឆ្នាំ លួស
លីហួរ របស់អ្នកស្រី យ៉ោម បុប្ផា បានស្រែកផ្ទាល់មាត់ និងស្រែកដាក់កូនមេក្រូ
សុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ។
ប៉ុន្តែនៅពេលអ្នកភូមិប្រមាណ ៣០ នាក់ ប្រមូលផ្តុំ
ស្រែកទួញសោកនោះ
គេក៏បានឮសំឡេងភ្លេងពិណពាធ្យ ចេញពីក្នុងព្រះបរមរាជវាំង។
ព្រះបរមរាជវាំង ដែលប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ
ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ឧសភា ឆ្នាំ២០១៣។
សូមរម្លឹកថា ស្ត្រីអ្នកតវ៉ាដីធ្លីនៅបឹងកក់ អ្នកស្រី
យ៉ោម បុប្ផា ត្រូវបានចាប់ខ្លួនកាលពីដើមខែសីហា ឆ្នាំ២០១២ ក្រោមបទចោទប្រកាន់
ក្នុងរឿងព្រួតគ្នាវាយលើអ្នករត់ម៉ូតូឌុបពីរនាក់។ ក្រោយមក នៅខែធ្នូ
ឆ្នាំ២០១២ តុលាការក្រុងភ្នំពេញ បានកាត់ទោសឲ្យអ្នកស្រី យ៉ោម បុប្ផា
ជាប់ពន្ធនាគារ ៣ អ្នកភូមិបានប្រមូលផ្តុំ ដោយមិនមានអំពើហិង្សាកើតឡើងទេ
គ្រាន់តែអាជ្ញាធរបានរារាំង មិនឲ្យពួកគាត់ ចូលទៅជិតព្រះបរមរាជវាំង។
ឆ្នាំ និងពិន័យជាប្រាក់សរុប ៦០ លានរៀល
បង់ទៅឲ្យអ្នករត់ម៉ូតូឌុបទាំងពីរនាក់នោះ។
មកដល់ពេលនេះ សំណុំរឿងក្តីអ្នកស្រី យ៉ោម បុប្ផា
នៅតុលាការសាលាឧទ្ធរណ៍ ខណៈដែលកាលពីថ្ងៃទី១០ឧសភា អ្នកស្រី
ត្រូវបានគេផ្ទេរពីការឃុំឃាំងនៅពន្ធនាគារព្រៃស ម២ ទៅកាន់ពន្ធនាគារ PJ របស់ស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញវិញ។ មូលហេតុ
ត្រូវបានប៉ូលិសអ្នកគ្រប់គ្រងពន្ធនាគារ អះអាងថា នៅម២ ចង្អៀតពេក៕
7 comments:
អាស្ដេចទីងមោងហ្នឹង មិនអើពើទេ ។
វាចាំតែបោះត្រាឲ្យហ៊ុនសែនទេតើ។
យើងមិនគួរបន្ទោសព្រះអង្គទេ ត្រូវបន្ទោសទៅ
អ្នកណាដែលបង្កើតច្បាប់រដ្ឋធម្មនុញ្ញសម្រាប់
កម្ពុជា អ្នកនោះគឺមានគម្រោង ទុកស្ដេចដូច
ទីងមោង។ ហេតុអ្វី បុគ្គលនោះមិនគំរូរតាម
ប្រទេសថៃ? ស្ដេចថៃ មានសិទ្ធិ រំលាយសភា
ចោលបានភ្លាមៗ ឬ នាយករដ្ឋមន្រ្តីដែលត្រូវ
បានចាត់ទុកថាក្បត់ជាតិ។
សូមសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ព្រះមេត្តាដោះស្រាយតាមព្រះតំរេះផង...
និងសូមព្រះអង្គមេត្តាកុំជាន់ដានចាស់របស់ព្រះបិតុលាព្រះអង្គព្រះអង្គ(សិរីមត)ដែលបានផ្ញើលិខិត ជូនព្រះបិតាព្រះអង្គ(នរោត្តសីហនុ)កាកពីថ្ងៃទី២៧ ខែសីហា ឆ្នាំ១៩៧៣។
...យើងខ្ញុំព្រះករុណាជាប្រជានុរាស្រ្តដែលជ្រក
ក្រោមម្លប់ព្ឬះអង្គសង្ឃឹមថា៖ ព្រះអង្គនិងយកព្រះតំ
រេះនិងពិចារណាដោះស្រាយតាមព្រះរាជតំរេះជាមិនខាន...ក្នុងនាមជាក្សត្រមួយអង្គមានទសពិត
រាជធម៌អាចសន្តោសប្រោសប្រទានបានជាមិនខាន
ដើម្បីជាកំណត់ប្រវត្តិសាស្រ្តថ្មីមួយទុកគំរូផងដែរ៕
ពីប្រជានុរាស្រ្តជ្រកក្រោមម្លប់របស់ព្រះអង្គ!!!!!!!
ស្ដេចស្រុកខ្មែរ ជាស្ដេចអុក គេចង់អោយដេក ដេក អោយដើរ ដើរតាមការញាក់របស់គេ។
This gay king never cares about your suffering at all, why your khmers people wasted your time, he is under Ah Hun Sin, do you know that?
S'dach KaoSou Tra M'kot S'va Aop Chorp
Kh'nhom Yuon Torl Ngorp Dei Khmer Yuon Ph'lon
Chea S'dach Ting Maong Kh'bot Cheat
M'ha Chun
Srorp Chh'bap " Kor Kh'dann" Ah Chor Yuon-Sen
Hey, no pictures of Hun San and his bitch! Finally, khmers have awaken!
Post a Comment