Saturday, May 18, 2013

លោក​សម រង្ស៊ី​នឹង​ឃោសនា​តាម​ប្រព័ន្ធ​វីដេអូ​សម្រាប់​ការបោះឆ្នោត​ជាតិ

លោក​សម រង្ស៉ី​ មេដឹកនាំ​គណបក្ស​ជំទាស់

17.05.2013
ស៊ុយ ​ហ៊ាមខេមរា VOA Khmer

ភ្នំពេញ៖ បន្ទាប់ពី​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលម៉ិញ​នេះ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប) ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​លោក​សម រង្ស៊ី​មេដឹកនាំ​គណបក្ស​នេះ​ទំនងជា​ត្រូវ​ជួយ​ឃោសនា​បោះឆ្នោត​ពី​ក្រៅ​ប្រទេស​តាមរយៈ​ទូរស័ព្ទ​ឬ​ការភ្ជាប់​ការសន្ទនា​តាម​រយៈ​ប្រព័ន្ធ​វីដេអូ​ខឹនហ្វេរឹន​ជាដើម។

លោក​សម រង្ស៊ី ​ត្រូវ​តុលាការ​កម្ពុជា​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​១០ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​២០​លាន​រៀល ពី​បទ​បំផ្លិច​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ទាក់ទិន​នឹង​ការដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​និង​វៀតណាម​ក្នុង​ខេត្តស្វាយរៀង​ក្នុង​ឆ្នាំ​២០០៩​ និង​ពីបទ​ក្លែង​ឯកសារ​ហើយ​លោក​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ចាប់តាំងពី​ពេល​នោះ​មកម្ល៉េះ។

គ.ជ.ប ​បាន​លុបឈ្មោះ​រូប​លោក​ចេញពី​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែលជា​ការរារាំង​រូប​លោក​មិនឱ្យ​ចូលរួម​បោះឆ្នោត​និង​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​បាន។
លោក​យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា ​លោក​សម រង្ស៊ី ​នឹង​ចូលរួម​ឃោសនា​ស្វែងរក​ការគាំទ្រ​គណបក្ស​ដោយ​សំឡេង​ពី​ក្រៅ​ប្រទេស​ដោយ​ផ្ទាល់។

«គាត់​ក៏​ចូលរួម​ក្នុង​យុទ្ធនាការ​បង្កើត​សំឡេង​ឆ្នោត​ហើយ​គាត់​ក៏មាន​ការណែនាំ​ជា​ប្រចាំ​ដល់​គណបក្ស​ផង​ដែរ។ ​ឥឡូវនេះ​បើទោះជា​នៅក្រៅ​ប្រទេស​ក៏​គាត់​នៅតែមាន​ការទាក់ទង​ជាមួយ​ម្ចាស់​អ្នកបោះឆ្នោត​ជាប់លាប់​តាមរយៈ​វីដេអូ​ខឹនហ្វេរឹន»។


យោងតាម​ប្រតិទិន​ដែល​ចេញ​ផ្សាយ​ដោយ​គ.ជ.ប​បាន​ឱ្យ​ដឹង​ថា​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​សម្រាប់​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៣​នេះ​មាន​រយៈពេល​៣០​ថ្ងៃ​គឺ​ពី​ថ្ងៃទី ២៧​ខែ​មិថុនា ​ដល់​ថ្ងៃទី​២៦​ខែកក្កដា។

លោក ទេព នីថា​អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បញ្ជាក់​ថាបើ​តាម​គោលការណ៍​ច្បាប់​ជន​ដែល​ត្រូវបាន​កាត់ទោស​គឺ​មិនមាន​សិទ្ធិ​ក្នុង​ការចូលរួម​ការបោះ​ឆ្នោត​ឬ​ក៏​ធ្វើ​ការឃោសនា​បោះឆ្នោត​ទេ។ ចំពោះ​ករណី​លោក សម រង្ស៊ី ​លោក ទេព នីថា​ពន្យល់​ដូច្នេះ​ថា៖

«តាម​ច្បាប់​ហ្នឹង​អត់​មានចែង​ពី​បញ្ហា​ហ្នឹង​ទេ​ក៏​ប៉ុន្តែ​អ្នក​ដែល​ជាប់​ពន្ធនាគារ​ហ្នឹង​គឺ​គាត់​ពុំមាន​សិទ្ធិ​ធ្វើ​បែប​ហ្នឹង​ទេ។ តែ​នេះ​គាត់​នៅក្រៅ​ពន្ធនាគារ​ ហើយ​នៅក្រៅ​ប្រទេស​ទៀត​អីចឹ​ង​គាត់​ធ្វើ​អ្វី​តាម​អ្វីដែល​គាត់​អាចធ្វើ​បាន»។

មាន​គណបក្ស​ ៨​បាន​ចុះឈ្មោះ​ត្រៀម​ចូលរួម​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៥​នេះ​ប៉ុន្តែ​មានតែ​គណបក្ស​ ៦​ប៉ុណ្ណោះ​ត្រូវបាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត។

គណបក្ស​ពីរ​ទៀត​ដែល​មិនទាន់​ត្រូវបាន​ទទួលស្គាល់​នោះ​គឺ​គណបក្ស​ខ្មែរ​ដើម្បី​អភិវឌ្ឍន៍​និង​គណបក្ស​ខ្មែរ​ឈប់​ក្រ។

ដោយឡែក​គណបក្ស​ខ្មែរ​ឈប់​ក្រ​បាន​យក​ឯកសារ​ដែល​កែតម្រូវ​រួចរាល់​មក​ដាក់ជូន​ គ.ជ.ប ​ជាថ្មី​ម្តង​ទៀត​កាលពី​ព្រឹក​ម៉ិ​ញ​នេះ៕

2 comments:

Anonymous said...

តាមការសង្កេត និង ការតាមដាន:

-សម រង្ស៊ី ក្លែងបំភន់បន្លំ-ទូលកៅអីលើក្បាល
ជាអ្នកស្នេហាជាតិឡេមឡឺម-ស៊ីឈ្នួល អាCPP$2.000.00...ចាញ់បង្រ្គប់កិច្ច,
ដើរតួជាកូនស្វាល្ខោនយួន
ប្រឆាំងខ្មែរ-សង្គ្រោះសំផឹងយួន!
-សម រង្សី ជាចារកម្មរបស់អាយួន-អាចោរហុន សែន
-សម រង្សីលុយនិយម,ពូកែសង្រ្គោះលុយ-បោកខ្មែរក្រៅប្រទេស តាមតុគុយទាវ ដល់ទៅ៤ទ្វីប
-គ្រប់សំភាសន៍សម រង្ស៊ី មិនដែលភ្លេច
ឈ្មោះ"សម រង្ស៊ី "ឡើយ,
ព្រោះបុកគល់សម រង្ស៊ី មានតម្លៃជាជាតិ!
-សមរង្ស៊ីជាភេរវករ-ឧក្រិដ្ឋករប្រយោល-ជនក្បត់​ជាតិប្រយោលដោយបានរួមដៃ យ៉ាងថ្នាក់ថ្នមជួយ
បញ្ជប់ជនឧក្រិដ្ឋហ៊ុន សែន ឱ្យនៅក្រៅសំណាញ់ច្បាប់,
ម្តងប្តឹង-ម្តងឈប់ប្តឹង.........
-សម រង្សីជាជនចង់ឈ្នះ(ខ្យល់)-ចង់ចាញ់ ខុសកាល:ទេស:
-សម រង្ស៊ីជាចោរលួចឆក់ប្លន់ស្នាដៃកំណាព្យគេ
ធ្វើជារបស់ខ្លួន
-សមរង្ស៊ីមើលងាយអ្នកតូចតាច ទាបជាងខ្លួន មិនដល់ខ្លួន-ជេរត្មះតិះដៀល
ឧត្តមគតិខ្មែរស្នេហាជាតិ ជាពិសេសគឺយុវជនខ្មែរ
ជុំនាន់ក្រោយជាកូនក្មេងឥតពូជ, កូនក្មេងថ្នាក់កុមារដ្ឋាន-កូនក្មេងបៀមដៃ
តែខ្លួនឯងវឹញ ជាកុមារបៀមមេជើង​យួនហ៊ុន សែន យ៉ាងព្រងើយ!

-សម រង្សី ខ្លាចគុកយួន យ៉ាងបាក់ស្បាត.......

Anonymous said...

9:42PM MAD DOG! THIS POEPLE NEED HELP. 562 6-6 --2-