Thursday, May 16, 2013

មេដឹកនាំចោលម្សៀត

Monday, May 13, 2013
ចំណីខួរក្បាល (ប្រចាំសប្តាហ៍)
Originally posted at: http://cambodianchildren.blogspot.com/

ពាក្យចោលម្សៀត គឺសំដៅលើអ្វីៗដែលអត់បានការ ឬ ឥតប្រយោជន៍ ។ បើគេនិយាយអំពីមនុស្ស គឺសំដៅទៅលើបុគ្គលណា ដែលធ្វើអ្វីមួយមិនបានសម្រេច ។ និយាយឲ្យចំគឺ មនុស្សអសមត្ថភាព។

នៅក្នុងអំឡុងពេលជិតកន្លះសតវត្សរ៍កន្លងទៅនេះ ប្រទេសកម្ពុជា បានផ្លាស់ប្តូររបៀបគ្រប់គ្រងរដ្ឋជាច្រើនដង ប៉ុន្តែ ការផ្លាស់ប្តូររបៀប គ្រប់គ្រងរដ្ឋជាច្រើនដងនេះ មិនត្រឹមតែមិនបានផ្តល់នូវសុខមាល ភាពដល់ប្រទេស និងពលរដ្ឋខ្មែរតែប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យ ប្រទេស និងពលរដ្ឋខ្មែររងគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងទៀតផង ។ យើងអាចយកហេតុផលផ្សេងៗមកការពារការបរាជ័យនៃកំណែ ទម្រង់របៀបគ្រប់គ្រងរដ្ឋនៅកម្ពុជា ប៉ុន្តែ អ្វីដែលជាកត្តាបញ្ជាក់អំពី ភាពចោលម្សៀតនៃមេដឹកនាំខ្មែរ គឺស្ថិតនៅលើភស្តុតាងប្រវត្តិ សាស្ត្រដែលយើងសូមលើកយកមករៀបរាប់ត្រួសៗ ខាងក្រោម នេះ៖

កាលពីឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ លោកសេនាប្រមុខ លន់ ណុល បានរៀបចំប្រទេសកម្ពុជាឲ្យដើរតាមគន្លង សាធារណរដ្ឋ និយម ដើម្បីស្វែងរកសេរីភាពជូនប្រជាពលរដ្ឋខ្មែរ ។ ប៉ុន្តែ របប សាធារណរដ្ឋរបស់លោក លន់ ណុល មានត្រឹមតែឈ្មោះប៉ុណ្ណោះ ឯការគ្រប់គ្រង គឺនៅតែលម្អៀងទៅរកភាពផ្តាច់ការ ដូចជារបបរាជានិយមដែលលោក លន់ ណុល រំលាយចោលនោះដដែល ។ នៅទិបំផុត សាធារណរដ្ឋរបស់លោក លន់ ណុល ក៏វិនាសអន្តរាយទៅ ។


បន្ទាប់ពីការដួលរលំនៃរបបសាធារណរដ្ឋ ប្រទេសខ្មែរក៏ត្រូវបាន គ្រប់គ្រងតាមរបៀបកុម្មុយនីស្តវិញម្តង ដែលមានលោក សាឡុត ស (ឬ ប៉ុល ពត) និងបរិវាជាអ្នកដឹកនាំ ។ ប៉ុល ពត និងបរិវាបាន ដាក់ឈ្មោះប្រទេសខ្មែរថា កម្ពុជាប្រជាធិបតេយ្យ ។ ប៉ុន្តែ អ្វីដែល គួរឲ្យឈឺចាប់នោះ គឺកម្ពុជាប្រជាធិបតេយ្យ​ យកលទ្ធិកុម្មុយនិស្ត មកបំផ្លិចបំផ្លាញស្រុកខ្មែរស្ទើរតែរលាយសូន្យតែម្តង ។ ពួកគេ ឃោសនាថា យកលទ្ធិកម្មុយនិស្តមកធ្វើជាគោលការដឹកនាំប្រទេស គឺដើម្បីបំបាត់វណ្ណៈជិះជាន់ ដែលមានពួក សក្តិភូមិ នាយ ទុនប្រតិកិរិយា ជាមេខ្លោង និងបំបាត់ឲ្យអស់នូវអំពើពុករលួយ គ្រួសារនិយម និង បក្សពួកនិយម ។ ក៏ប៉ុន្តែ អ្វីដែលជាធាតុពិត នោះ គឺគេគ្រាន់តែយកលទ្ធិកុម្មុយនិស្តមកធ្វើជាឡប់ឡែតែ ប៉ុណ្ណោះ ។ រីឯការអនុវត្តន៍វិញ ប៉ុល ពត និងបរិវា ជិះជាន់ពលរដ្ឋ ខ្មែរខ្លាំងជាងពួកសក្តិភូមិ នាយទន់ប្រតិកិរិយាទៅទៀត ។ បើនិយាយអំពីគ្រួសារនិយម និងបក្សពួកនិយមវិញ គឺរកលេខដាក់ គ្មានទេ ។ ប្រទេសខ្មែរមួយទាំងមូល ត្រូវបានគ្រប់គ្រងដោយ មនុស្ស ដែលមានជាប់សែស្រឡាយនៅក្នុងគ្រួសារចំនួន ៤ ឬ ៥ គ្រួសារតែប៉ុណ្ណោះ ។

លុះដលឆ្នាំ ១៩៧៩ ប្រទេសខ្មែរក៏ចាប់ផ្តើម រុះរើធ្វើវិសោធណកម្ម តាមលទ្ធិកុម្មុយនីស្តសាជាថ្មី ដោយមានប្រទេស វៀតណាម ជាអ្នក ជួយជ្រោមជ្រែង ។ មួយទសវត្សក្រោយមក ការគ្រប់គ្រងតាមរបៀប កុម្មុយនិស្តថ្មីនេះ ក៏នៅតែមិនរីកចម្រើន ។ នៅទីបំផុត មេដឹកនាំខ្មែរ ដែលមាននិន្នាការចម្រុះ ក៏សម្រេចបង្កើតរចនាសម្ព័ន្ធថ្មីមួយទៀត ដោយយកលទ្ធិរាជានិយម និង ប្រជាធិបតេយ្យនិយម មកធ្វើជា គោល ។

បើគិតមកទល់នឹងពេលបច្ចុប្បន្ន ការគ្រប់គ្រងប្រទេសខ្មែរ តាម របៀបថ្មីនេះ គឺមានរយៈពេល ជាងពីរទសវត្សហើយ ។ ក៏ប៉ុន្តែ រូបភាពនយោបាយនៅក្នុងស្រុកខ្មែរហាក់ដូចជាគ្មានប្រែប្រួលទេ ។ អ្នកគ្រប់គ្រងនៅតែប្រកាន់ចរិតផ្តាច់ការដដែល ។ អំពើពុករលួយ បើយើងប្រៀបធៀបទៅនឹងរបបមុនៗ គឺមានវិសាលភាពធំជាង ឆ្ងាយណាស់ (រកលេខដាក់គ្មានទេ) ។ ឯរឿងគ្រួសារនិងបក្សពួក និយមវិញ ក៏មិនចាញ់របបមុនៗ ប៉ុន្មានដែរ ។ និយាយរួម ភាព ចោលម្សៀតរបស់មេដឹកនាំខ្មែរ គឺនៅតែចោលម្សៀតដដែល ។ យកលទ្ធិណាមួយមកធ្វើជាគោលការដើម្បីដឹកនាំប្រទេស ក៏ធ្វើ មិនកើត ។ បានត្រឹមតែឧទានទ្រឹស្តី ។ រីឯការអនុវត្តន៍វិញ គឺ សូន្យ ហ្សេរ៉ូ ណាដា ។ នេះ បានចំជាចោលម្សៀតមែន ! ។

បើយើងធ្វើការសង្កេតឲ្យបានល្អិតល្អន់ ភាពចោលម្សៀតរបស់មេ ដឹកនាំខ្មែរ គឺផុសចេញអំពីកត្តារួមមួយ ដែលយើងអាចកត់សម្គាល់ បានថា ស្ថិតនៅលើចរិតផ្តាច់ការ ។ បើមេដឹកនាំខ្មែរអាចបោះបង់ ចោលចរិតផ្តាច់ការចេញ ពួកគេប្រហែលជាអាចកាត់បន្ថយ ភាព ចោលម្សៀតរបស់ពួកគេបានយ៉ាងច្រើន ។​ ហើយប្រទេសកម្ពុជា និងពលរដ្ឋខ្មែរ ប្រាកដជាអាចរកឃើញពន្លឺសេរីភាព និង សុខមាលភាពពេញលេញនៅក្នុងជីវិតជាមិនខាន៕

5 comments:

Anonymous said...

ពិតជាចោលម្សៀតមែន។ ដឹកនាំប្រទេសពីសន្ដិភាពទៅសង្រ្គាម ពីដីធំទូលាយ ទៅជាតូចចង្អៀត៕

Anonymous said...

We khmers have been destroyed by the VC, Chinese and the CPP traitor crooks and so, it is time to move to the West...e.g. isn't 3million death enough already?

Both of these nations of the VN and China never done nothing good for us, they lied, they cheated and they decieved. They helped khmers to kill khmers, they promised kingta and pol pot the world if they are to be on their side and not to be on the US side or else they will be doomed. They promised to give 'khmer khrom' back and let them rule srok khmer forever. They told kingta and Pol Pot to kill their own people starting from the roots of the educated ones, why?

Both VC and Chinese believed once the educated ones are eliminated, they will have no one to fight with but to surrender. In the end, every fallen into place according to their plan. Then, they made fun of us khmers that 'khmers are dumb, stupid, lazy' while at the same time, they steal, rob and kill us khmers. Nevertheless God's law said 'they shall not kill and steal...as the righteous will live forever and the wicked will be doomed', so who is the dumb ones here?

The truth is, khmers have never been so dumb but rather the opposite. Anyway, right now, we are living in the end time, and this has to be revealed as 'the truth will always be the truth and the truth will set us free'...and if the 'good do nothing, the evil will win'. So, everyone please wake up, please move away from the wicked ones as described as above. Please move toward the Western way of life because it is more right and just, it has 'social right and social democracy', where perpetrators are paying the price, as 'justice will be done on earth and in heaven', simple as that!

3million souls

Anonymous said...

ខ្ញុំថាមិនត្រូវចាប់ក្ដាមដាក់ក្នុងចង្អេររួមគ្នាតែមួយទេ!
ចង់ដឹងយ៉ាងច្បាស់ថា "នៅទិបំផុត សាធារណរដ្ឋ
របស់លោក លន់ ណុល ក៏វិនាសអន្តរាយទៅ"
តើមានកត្តាសំខាន់ដទៃទៀតណា ដែល អាច
បញ្ជាក់ ពីសេចក្តីវិនាសអន្តរាយ នៃរបបនោះ?

Anonymous said...

សូមគាំទ្រទាំងស្រុងទស្សនៈរបស់ 9:58 AM!
អ្វីដែលពិតគឺវានៅតែពិត គ្មានបុគ្គល និងអ្នក
នយោបាយណាម្នាក់ អាចយល់ពីការស្លាប់ខ្មែរ
ជិត៣លានគឺមកតែពី ចិន ដែល ជាឪម៉ែរបស់
យួន ហើយនិងសៀមឡើយ។

កាលនោះបើស្ដេចខ្មែរ មិនបន្តចងគំនុំជាមួយ
អាមេរិក រួចឈរនៅកណ្ដាល ទុកឱ្យលោក
លន់នល់ វាយកំចាត់យួនយៀកកុង កម្ពុជាមិន
វិនាសអន្តរាយដូចសព្វថ្ងៃនេះទេ!
អ្វីដែលយើងខ្ញុំពេញចិត្ត ចិន និង យួន សាសន៍
២នេះ គ្មានបំណងល្អចំពោះខ្មែរឡើយ។​ចិនចង់
បានកម្ពុជា តាំងពីលោក ជីវតាក្វាន់​បានមក
ទស្សនកិច្ចនៅកម្ពុជាម៉្លេះ៕

Anonymous said...


ខ្ញុំថាមិនត្រូវចាប់ក្ដាមដាក់ក្នុងចង្អេររួមគ្នាតែមួយទេ!
ចង់ដឹងយ៉ាងច្បាស់ថា "នៅទិបំផុត សាធារណរដ្ឋ
របស់លោក លន់ ណុល ក៏វិនាសអន្តរាយទៅ"
តើមានកត្តាសំខាន់ដទៃទៀតណា ដែល អាច
បញ្ជាក់ ពីសេចសក្តីវិនាសអន្តរាយ នៃរបបនោះ?

មហាពុករលួយ!​មេៗធំៗ និង នាយទាហានក៏ដូចតែគ្នា ឪ ម៉ែ អាពុករលួយ

ឥចឹងហើយបានជាវិនាសអន្តរាយ ហា!!

ឧទាហរណ៏ដូចជាអតីតចៅហ្វាខេត្តបាត់ដំបង ឈ្មោះ សៀក​ សំអៀត
មានប្រពន្ធ និង ស្រីកំណញ់ រាប់មិនអស់ . . . ឥលូវរបប លន់ ណុល​គឺវា វិនាសអន្តរាយទៅហើយ តើលើកយកមកនិយាយបានប្រយោជន៏អ្វីទៀត... ពិតជាចោលម្សៀតមែន ហាស ហា!!!