Tuesday, May 14, 2013

Global​ Witness​ ចោទប្រកាន់​ថា​ក្រុមហ៊ុន​វៀតណាម​បង្ក​វិបត្តិ​ដីធ្លី​នៅ​កម្ពុជា​ និង​ឡាវ​

ការ​ធ្វើ​ដី​សម្បទាន​បង្ក​ជា​ជម្លោះ​ដីធ្លីជាមួយ​សហគមន៍ជនជាតិ​ភាគតិច
សុវណ្ណារ៉ា/RFI
Radio France Internationale

ក្រុមហ៊ុនផលិត​កៅស៊ូ​របស់វៀតណាម​ចំនួន​២​ត្រូវបាន​ចោទប្រកាន់ដោយ​អង្គការ​ Global Witness ថា​បាន​បង្ក​អោយ​មាន​វិបត្តិ​ដីធ្លី ​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍ ពិសេស​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ។ Global Witness បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​ថា រដ្ឋាភិបាល​បាន​សម្រេច​ផ្តល់​ទំហំដី​ដ៏​ធំសម្បើ​ម ​អោយ​ក្រុមហ៊ុន​ផលិត​កៅស៊ូ​របស់​វៀតណាម​ ដោយ​មិន​បាន​ខ្វល់​នឹង​បញ្ហា​សិទ្ធិមនុស្ស​​ឡើយ។ គឺ​ក្រុម​ជនជាតិ​​ភាគតិច​ដែល​ជា​អ្នករងគ្រោះ​មុន​ដំបូង​គេ។
អង្គការ​ Global Witness​បាន​ចោទប្រកាន់​ក្រុមហ៊ុន​វៀតណាម​ចំនួន​២​ថា ​បាន​បង្ក​អោយ​មាន​ជម្លោះ​ដីធ្លី​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ ពោលគឺ​ក្នុង​ប្រទេស​កម្ពុជា និង​ឡាវ។ ក្រុមហ៊ុន​វៀតណាម​​ទាំងពីរ​ដែល​បាន​ថវិកា​មក​ពីធនាគារ​ពិភពលោក និង​ធនាគារ​របស់​អាល្លឺម៉ង់​នោះ មាន​ឈ្មោះ Hoang Anh Gia Lai (HAGL) និង​ក្រុមហ៊ុន Vietnam Rubber Group (VRG)

វៀតណាម​គឺ​ជា​ប្រទេស​ធំទី៣​ក្នុង​ពិភពលោក​ក្នុង​វិស័យ​ផលិត​កៅស៊ូ ពិសេស​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​តំរូវការ​របស់​ប្រទេស​ចិន​​ក្នុង​ការ​ផលិត​សំបកកង់រថយន្ត និង​ផលិតផល​ជាច្រើន​ទៀត​ដែល​ធ្វើ​ពី​កៅស៊ូ។


ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​ បានផ្សាយ​អោយ​ដឹង​នៅ​ថ្ងៃ​នេះថា អង្គការ​Global Witnessបាន​ចោទប្រកាន់​ក្រុមហ៊ុន​វៀតណាម​ទាំងពីរ​នេះ​ថា បាន​បង្ក​អោយ​មាន​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ ដោយសារ​តែ​ក្រុមហ៊ុនទាំងនេះមាន​ទំនាក់ទំនង​ជាមួយ​អ្នកសិ្នទ្ធិ​​នឹង​​​រដ្ឋាភិបាល​កម្ពុជា​ និង​ឡាវ។ ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​គេស្គាល់​ថា ជា​ប្រទេស​ដែល​មាន​បញ្ហា​ពុករលួយ​ធ្ងន់ធ្ងរ។ AFP​បាន​បន្ត​ស្រង់​របាយការណ៍​របស់​Global Witness ដែល​និយាយថា រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​នេះ​បាន​សម្រេច​ផ្តល់ដី​ទំហំ​ធំធេងដល់​ក្រុមហ៊ុន​វៀតណាម​ទាំងនេះ ​ដោយ​មិន​បាន​ខ្វាយខ្វល់​ពី​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើយ។ ហើយ​ក្រុមជនជាតិ​ដើម​ភាគតិច​​គឺ​ជាអ្នក​រងគ្រោះ​មុន​គេ។
 
បើយោងតាម​របាយការណ៍​របស់Global Witness ដែល​ស្រង់​ដោយ​ទីភ្នាក់ងារ​បារាំង​ដដែល ទំហំដី​ជាង​១លាន​២សែន​ហិចតា​ត្រូវបាន​ប្រើប្រាស់​ក្នុង​ដំណាំ​កៅស៊ូ។ ជាមួយ​ទំហំ​ដី​ដំណាំកៅស៊ូនេះ មនុស្ស​៤សែន​នាក់​ត្រូវបាន​បណ្តេញ​ចេញដោយ​បង្ខំ​ពី​លំនៅ​ដ្ឋាន​របស់​ពួកគេ​ នេះ​បើគិត​ពីឆ្នាំ​២០០៣​មក។
 
Global Witness​ បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​ទាំងពីរ កម្ពុជា និង​ឡាវ​បញ្ឈប់​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ទាំងពីរ ហើយ​ក៏​អំពាវនាវ​អោយ​ប្រភព​ទុន​ទាំងពីរ គឺ​ធនាការ​អាល្លឺម៉ង់ និងធនាគារ​ពិភព​ដក​ថវិកា​របស់​ពួកគេ​ចេញ​ពី​ក្រុមហ៊ុន​ទាំងពីរ​នេះ​វិញ ប្រសិន​បើ​ក្នុង​អំឡុងពេល​៦​ខែ​ទៅមុខ​នេះ ក្រុមហ៊ុន​ទាំងពីរ​មិន​បាន​ដោះស្រាយ​បញ្ហា​អោយ​បាន​ប្រសើរ​ឡើងវិញ​ទេ​នោះ។
ពាក់ព័ន្ធ​នឹង​របាយការណ៍​របស់ Global Witness​នេះ ធនាគារ​អាល្លឺម៉ង់​​បាន​​ឆ្លើយ​តប​ថា​ ក្រុមការងារ​​ជំនាញ​របស់​ធនាគារ​បាន​ពិនិត្យ​គម្រោង​របស់​ក្រុមហ៊ុន​វៀតណាម​នោះហើយ មុន​នឹង​ធនាគារ​នេះ​សម្រេច​សហការ​នោះ។ ចំណែក​ឯ​ខាង​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​របស់​ធនាគារ​ពិភពលោក​វិញ មន្ត្រី​របស់​ស្ថាប័ន​នេះ​មិន​បាន​អត្ថាធិប្បាយ​ឆ្លើយ​តប​អ្វី​ឡើយ ដោយ​និយាយ​ថា ពួកគេ​មិន​ទាន់​បាន​ឃើញ​របាយការណ៍​ពេញលេញ​នៅ​ឡើយ។

បើតាម​AFP ក្រុមហ៊ុន​វៀតណាម​ទាំងពីរ​វិញ​បាន​ចេញ​សេចក្តីថ្លែងការណ៍​បដិសេធ​​ថា ​ពួកគេ​មិន​បាន​ប្រព្រឹត្ត​​សកម្មភាពខុស​ច្បាប់ឡើយ ហើយ​ថា​ពួកគេ​បាន​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សហគមន៍ ដូចជា​ការ​បង្កើត​ការងារ និង​បង់ពន្ធ​អស់​ជាច្រើន៕

7 comments:

Anonymous said...

This is because of the government agreed to provided the land to Vietnam company. I don't know who to blame.

Anonymous said...

I can't put the blame on Vietnam, this is because of your government Hen Sen has agreed to give land to Vietnam.

Anonymous said...

I am glad that Global witness know how evil Vietnam is.
This evil Vietnam is the ROOT of 95% of Khmer and Lao problems.

Anonymous said...

ត្រូវហើយ ​ បើចោរស្រុកមិនឲដៃ ធ្វើម៉្តេចចោរព្រៃ
វាអាចធ្វើបាន ? ។ ម្យ៉ាងងវិញទៀត ពួកវាជា
កូនចៅនិងចៅហ្វាយនាយ វានាំគ្នាចែកគ្នាសីុ
យ់ាងសប្បាយជាមួយគ្នាទៀតផង ។

មើលចុះ​ សុម្បីតែ ធានាគារអន្តរ៖ជាតិក៏ចូលដែ
ជាមួយពួកវា ព្រមផ្តល់ឥណទានដល់ពួកវាផង
ដែរ ទោះដឹងថាពួកវាជាចោរស្រុក ចោរព្រៃ ជា
ពួកពុករលួយដល់ឆ្អឹង អារ​ ក​ ហុតឈាម
រាស្រ្គក៏ដោយ ។​​

ក្នុងនាមជាពលរដ្ឋខ្មែរមានសិទ្ធិបន្ទោសពួកវាទាំង
អស់ហ្នឹង ។ ព្រោះពួកវាជាចោរប្លន់ទឹកដីខ្មែរជា
មួយគ្នា ។ ទោះជាគ្មានសង្ឃឹមថាអាចរកយុត្តិធម៏
បាននៅក្នុងលោកនេះ តែយើងនៅតែខំស្រែកឲ
ពិភពលោកទាំងមូលបានឮ បានដឹងផង ។ ក្រែង
មានអ្នកសុច្ចរិតណាមួយគេអាចរកយុត្តិធម៏ឲប្រ
ទេសកម្ពុជាបាន​ ក្នុងថ្ងៃណាមួយ ។

ព្រោះ
សូម្បីតែ អង្គការ "Global Witness" ដែលមិន
មែនជាខ្មែរ ក៏មិនអាចនៅស្ងៀមបានផង ហេតុអ្វី
យើងត្រូវនៅស្ងៀម​ ? ។



Anonymous said...

ỈṬ'Ś ÑÀḾBƠĐỈÂ!!!

Anonymous said...

យើងចាំមើលថា សហគមន៍អឺរុប នឹងធ្វើការព្រមាន
ដល់ អាល្លើម៉ង់ដ៍ ដែរឬទេ? បើ គ្មានទេ ទាំង
អឺរុប អាមេរិក អូស្រាលី សុទ្ធតែមានគម្រោងគេង
យកកម្រៃពី ក្រុមហ៊ុនយួន ដែលកំពុងចូលលុក
លុយខុសច្បាប់ ក្នុងកម្ពុជា ដែលមានក្រុមអាយ៉ង
ភ្នំពេញជាខ្ញុំបំរើយ៉ាងដាច់ថ្លៃ៕

Anonymous said...

តាមោកនិយាយ
ប្រទេសខ្មែរជំនាន់ចចកភ្នែកទោល ឆ្កែយួន ខ្លួនខ្មែរបណ្ឌិតអវិជ្ចា ខួរក្បាលបង្កង រស់បង្កររឿងបង្កើត
ហេតុ រំលាយស្រុកទេស អភិវឌ្ឍន៏ប្រទេសដើម្បីបរទេស គំនិតបាតផ្សារ ជនចៃកញ្ចះយួនមេភូតកុហក់រកលេខ
ដាក់គ្មាន សំដីមនុស្សព្រៃ ខ្វះសាលារៀន មានតែសាលាហាណូយនៃក្រុមប័ក្យប្រជាជនអភិវឌ្ឍន៏ទីកន្លែងមាន
ព្រៃឈើ ខ្លាចជាវាលខ្យល់ អភិវឌ្ឍន៏ផ្ទះសម្បែងដីធ្លី ប្រែជាអត់សំម្រាប់ប្រជាជន អភិវឌ្ឍន៏ជីវភាពនៃប្រជាជាជន
កាន់តែក្រៗទៅ ប្រជាជនឆ្កួតវង្វែងនិងគ្រឿងញៀន ពពួកអាឆ្កែលក់សម្លេងព្រុះថា ស្រាប៊ៀរជាតិ ម៉ូតនភាពជាតិ
ស្រែកប្រាប់ពិភពលោកឲ្យជួយប្រទេសខ្មែរផងប្រជាជនក្រណាស់ខ្ចីបំណុលបំពេញហោប៉ៅពពួកអាឆ្កែអ្នកមាន
នៃក្រុមប័ក្យប្រជាជន កាន់តែមានទៅ រាស្ត្រកាន់តែក្រទៅ រត់រកកន្លែងរស់ មានតាមផ្នូរខ្មោច តាមទឹក ខ្វះកន្លែង
រកស៊ី ខ្វះទីជំម្រក ខ្វះសាលារៀនទាំងអស់នេះជាថ្នាំពុលដែលពពួកអាចចកភ្នែកទោលនិងក្រុមប័ក្យប្រជាជន
នាំចូលពីហាណូយមានអាពុកមាត់ពពែរជាគ្រូបា ដូច្នេះល្មមដល់ពេលខ្មែរក្រោកពីពុលដំណេកនៃរបបកញ្ចះគេ
ហើយ ពុករលួយ បំផ្លាញជាតិ បំបិតសិទ្ធសេរីភាពការពារខ្លួនឯង តុលាការគ្មានយុត្តិធម៏ ប៉ូលីស ប៉េអ៊ិមប្រើអំ
ណាចខុសច្បាប់ កុំទុកពេលវេលាដ៏មានតម្លែនៃជីវិតសំរាប់កូនចៅទៅអនាគតឲ្យមានពន្លឺភ្លឺឡើងវិញព្រោះ
យើងជាម្ចាស់ទឹកដីកោះដែលទទួលកេរ្គិ៏ពីដូនតាកំឲ្យបាត់បង់ដោយបនខ្ញុំកញ្ចះយួន មានអាខ្វាក់ភ្នែកទោល
ជាបងធំ នឹងក្រុមប័ក្យប្រជាជនមានអាយួននៅពីក្រោយខ្នងវា ។