skip to main |
skip to sidebar
NDI អះអាងពីកំហុសបញ្ជីឈ្មោះអ្នកបោះឆ្នោត
Wednesday, 15 May 2013
មាស សុខជា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ(NDI)បានចុះផ្សាយជំទាស់ទៅនឹងការលើកឡើងនាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ដែលជាផ្នែកមួយនៃការប៉ុនប៉ងធ្វើឲ្យគេមិនជឿជាក់លើការស្ទង់មតិរបស់វិទ្យាស្ថាននេះដែលបង្ហាញពីកំហុសក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។
សវនកម្មលើការចុះឈ្មោះអ្នកបោះឆ្នោតរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យចេញផ្សាយក្នុងខែមីនាបង្ហាញតាមបទសម្ភាស និងការវិភាគថា មានកំហុសក្នុងការចុះឈ្មោះបើប្រៀបធៀបនឹងការបោះឆ្នោតជាតិលើកមុនដែលឈ្មោះក្នុងបញ្ជីត្រូវលុបវិញ ដោយគ្មានមូលហេតុ និងថា អ្នកបោះឆ្នោតដែលបានចុះឈ្មោះខ្លះ រកមិនឃើញឈ្មោះក្នុងបញ្ជីទេ។
បើទោះជាចំណុចជាច្រើនដែលបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយកាលពីម្សិលមិញ មានលក្ខណៈប្រហាក់ប្រហែលនឹងសេចក្តីថ្លែងលើកមុន ដែលវិទ្យាស្ថានជាតិប្រជាធិបតេយ្យបានការពារលទ្ធផលរកឃើញរបស់ខ្លួនក៏ដោយក៏ប៉ុន្តែ អង្គការមិនរកកម្រៃនេះបានលើកឡើងជាថ្មីម្តងទៀតថា ខ្លួនមិនអាចបញ្ចេញឈ្មោះអ្នកដែលបានចូលរួមក្នុងការសិក្សានេះតាមសំណើរបស់ គ.ជ.បនោះបានទេ។
វិទ្យាស្ថាននេះបានច្រានចោលការអះអាងរបស់គ.ជ.ប ដែលថា ផ្នែកខ្លះនៃការស្ទង់មតិដែលចេញផ្សាយកាលពីខែមីនានោះ ផ្ទុយនឹងរបាយការណ៍នាពេលថ្មីៗនេះរបស់គណៈកម្មាធិការជាតិដើម្បីការបោះឆ្នោតដោយសេរីនិងយុតិ្តធម៌នៅកម្ពុជា។
ការស្ទង់មតិរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យរកឃើញថា ប្រជាជន ១០,៨ ភាគរយគិតថា ពួកគេមានឈ្មោះក្នុងបញ្ជីតែឈ្មោះពួកគេពុំមានក្នុងបញ្ជីទេ ចំណែកឯអង្គការខុម ហ្វ្រែលបានស្រង់តួលេខ ១៣,៥ ភាគរយ។ ការឆ្លើយតបវិញថា ការរកឃើញគឺមានលក្ខណៈដូចគ្នា ហើយលម្អៀងគ្នាតិចតួចប៉ុណ្ណោះ។
លោក Laura Thornton នាយកជាន់ខ្ពស់នៃវិទ្យាស្ថានជាតិប្រជាធិបតេយ្យនៅកម្ពុជា បានថ្លែងតាមអ៊ីមែលថា វាសំខាន់ណាស់ដែលត្រូវតែនិយាយឲ្យច្បាស់ និងកែតម្រូវព័ត៌មានខុស។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានចោទសួរពីការរកឃើញជាថ្មីម្តងទៀត ហើយបានអះអាងថា ការបោះឆ្នោតនឹងបន្តដោយប្រើប្រាស់បញ្ជីឈ្មោះអ្នកបោះឆ្នោតនាបច្ចុប្បន្ន។
លោកបានបន្តថា៖ «គោលដៅសំខាន់គឺត្រូវធានាចំពោះសាធារណជនថា គ.ជ.ប មិនភ័ន្តច្រឡំអំពីបញ្ហានេះទេ»៕
6 comments:
ត្រូវផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត!
ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាសព្វថ្ងៃនេះ ជាប្រព័ន្ធបោះឆ្នោត( majoritaire à un tour ou ¨la majorité relative -majority relative ) គឺ បោះឆ្នោតមួយលើក បេក្ខជនណាបានទទួលសន្លឹកបោះឆ្នោតច្រើនជាងគេ ក្នុងចំណោម បេក្ខជនទាំងអស់ បេក្ខជននោះឈ្នះឆ្នោត។
ឧទាហរណ៏ : មាន អ្នកបោះឆ្នោត ១០០នាក់ មាន គណបក្ស ៨ចូលរួមបោះឆ្នោត( A,B,C,D,E,F,G,H)
គណបក្ស Aបាន ឆ្នោត ២១
គណបក្ស Bបាន ឆ្នោត ១៧
គណបក្ស Cបាន ឆ្នោត ១៥
គណបក្ស Dបាន ឆ្នោត ១៣
គណបក្ស Eបាន ឆ្នោត ១១
គណបក្ស Fបាន ឆ្នោត ៩
គណបក្ស Gបាន ឆ្នោត ៨
គណបក្ស H បាន ឆ្នោត ៦
គណបក្ស A ឈ្នះ ឆ្នោត គឹបានត្រឹម២១%នៃ អ្នកបោះឆ្នោត
គណបក្សប្រឆាំងបានរហូតដល់៧៩%នៃ អ្នកបោះឆ្នោត ចាញ់ ឆ្នោត ទៅវិញ
បានន័យថា ២១នាក់គំទ្រគណបក្ស Aប៉ុណ្ណោះ ឯ ៧៩នាក់គំទ្រគណបក្ស ប្រឆាំង។
ប្រព័ន្ធបោះឆ្នោតរបៀបនេះ មានលក្ខណងាយស្រូលក្នុងការចាត់ចែង
ហើយការចំណាយថវិកាតិច ក៏ប៉ុន្តែ ប្រព័ន្ធបោះឆ្នោតនេះ ឥតយុត្ដិធម៍ចំពោះគណបក្សតូចៗ គណបក្សធំៗឈ្នះដោយមិនចាំបាច់ទទួលការគាំទ្រភាគច្រើននៃអ្នកបោះឆ្នោត។ព្រោះគណបក្សធំៗមានសមាជិកច្រើនជាង គណបក្សតូចៗ។
ដូច្នេះគណបក្សឈ្នះ មិនបញ្ជាក់ការពិត ដែលថា មានការគាំទ្រភាគច្រើនពី អ្នកបោះឆ្នោត។
ប្រព័ន្ធបោះឆ្នោតមួយយ៉ាងទៀតគឺ ប្រព័ន្ធបោះឆ្នោត (majoritaire à deux tours ou la majorité
absolue - absolute majority )គឺបោះឆ្នោតរហូតដល់ពីរលើក
លើកទី១: បេក្ខជនឈ្នះ ឆ្នោតលុះត្រាតែបាន៥០%នៃ អ្នកបោះឆ្នោត។ពុំនោះទេ គេត្រូវរៀបចំបោះឆ្នោតលើកទី២។
លើកទី២: បេក្ខជនអាច ឈរឈ្មោះបេក្ខភាព លើកទី២បានលុះត្រាតែបានយ៉ាងតិច១០% នៃ អ្នកបោះឆ្នោត លើកទី១។ បេក្ខជនឈ្នះ ឆ្នោត លើកទី២គឺ បេក្ខជនណា បានទទួល
សន្លឹកបោះឆ្នោតច្រើនជាងគេ ក្នុងចំណោមបេក្ខជនទាំងអស់ដែលឈរឈ្មោះប្រជែង។
ប្រព័ន្ធបោះឆ្នោត នេះអាចឲ្យ គណបក្សតូចៗចរចាគ្នា រួមគ្នាជា ក្រុមសម្ព័នតែមួយ
ប្រឈមនិងគណបក្សធំៗក្នុងការ បោះឆ្នោត លើកទី២ ដោយជ្រើសរើស
បេក្ខជនខ្លួនណា ដែលបានឆ្នោតច្រើនជាងគេក្នុងឱកាសបោះឆ្នោត លើកទី១។
ដូច្នេះគណបក្សតូចៗអាចឈ្នះ ឆ្នោតបានក្នុងដំបន់ដែលមានអ្នក គាំទ្រភាគច្រើន។ស្របតាមការពិតនៃអ្នកគាំទ្រក្នុងដំបន់។
អមត
ផ្លាស់ប្តូរប្រព័ន្ទបោះឆ្នោតហើយក៏ដោយ តែបើមិន
ផ្លាស់ប្តូរមនុស្សដែលជាឆ្កែបំរើរបស់ពួកខ្ញុំកញ្ជះយួន
ចេញពី គ.ជ.ប.ទេ ក៏ការបោះឆ្នោតនៅតែគ្មាន
យុត្តិធម៌ដដែល ។
ដើម្បីឲមានការផ្លាស់ប្តូរពួកឆ្កែបំរើចេញពី គ.ជ.ប. គឺត្រូវតែមានការដាក់សម្ពាធយ៉ាងធ្ងន់
ធ្ងរពីសំណាក់សហគមន៍អន្តរៈជាតិ មានសហរដ្ឋ
អាមេរិកជាដើម ។
ដូច្នេះ សូមបងប្អូនរួមជាតិ អ្នកស្នេហាជាតិ អ្នក
ស្រឡាញ់លទ្ធិប្រជាធិបតិយ្យទាំងអស់ក្រោកឈរ
ឡើងធ្វើការតវ៉ាទាមទារឲសហគមន៌អន្តរៈជាតិទាំង
អស់ ជាពិសេស សភា និង រដ្ឋាភិបាលសហរដ្ឋអាមេរិកឲដាក់សម្ពាធយ៉ាង
មធ្យ័ត និងធ្ងន់ធ្ងរទៅលើគណ៖បក្សកាន់អំ
ណាចនៃរដ្ឋាភិបាលខ្មែរបចុប្បន្ន ដោយផ្អាកជំនួយ
ទៅឲរដ្ឋាភិបាល និង ហ៊ុព័ទ្ធសេធកិច្ចជាបណ្តោះ
អាសន្នជាបន្ទាន់ រហូតដល់មេចោរ ហ៊ុនសែន សុខចិត្តធ្វើតាមការទាមទាររបស់ប្រជាពលរដ្ឋ គណ៖ប្រឆាំង និង សហគមអន្តរៈជាតិចង់បាន ។
សុំធ្វើដូចកាលពីឆ្នាំ ១៩៨០ ដល់ ១៩៩១ អញ្ចឹង
ទើបវាញញើត ។
-ផ្លាស់ប្តូរ គជប មិនផ្លាស់ប្តូរ,
-ផ្លាស់ប្តូរប្រព័ន្ទបោះឆ្នោត មិនផ្លាស់ប្តូរ,
-ផ្លាស់ប្តូរមនុស្ស មិនផ្លាស់ប្តូរមនុស្ស,
-ផ្លាស់ប្តូរមនុស្សឆ្កែបំរើ មិនផ្លាស់ប្តូរឆ្កែបំរើ,
*** វានៅតែដដែលទេ !
ព្រោះCNRP វានៅក្រោមដំបូល
រាជរដ្ឋាភិបាលចោរយួនCPPតែមួយ!
CÂM ÔÑ ŚÀḾDÂĆḤ ĐÊĆḤƠ HƯN SÊN 2099!!!
ចៅ រង្ស៊ី សម ...ល្មមឈប់ធ្វើជាកីឡាករប្រដាល់
បោកប្តូរបាយទៀតទៅចៅ!
ចៅជាអាយ៉ង របស់អាយ៉ងយួន....
បើតាចាប់ខាងចៅ គឺដូចតាចាប់ខាង
ŚÀḾDÂĆḤ ĐÊKĆḤƠY ហ៊ុន សែនអញ្ចឹង!
តាអស់លុយហើយណា...ចៅ!
Bye!...តារាងចាលហើយ...អាចៅ!
ចៅ រង្ស៊ី សម ...ល្មមឈប់ធ្វើជាកីឡាករប្រដាល់
បោកប្តូរបាយទៀតទៅចៅ!
ចៅជាអាយ៉ង របស់អាយ៉ងយួន....
បើតាចាប់ខាងចៅ
គឺដូចតាចាប់ខាងŚÀḾDÂĆḤ ĐÊKĆḤƠY
ហ៊ុន សែន អញ្ចឹង!
តាអស់លុយហើយណា...ចៅ!
តារាងចាលហើយ...អាចៅ!Bye!...
Post a Comment