Wednesday, May 15, 2013

NDI អះអាង​ពី​កំហុស​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត

Wednesday, 15 May 2013
មាស សុខជា
ភ្នំពេញប៉ុស្តិ៍​

ភ្នំពេញៈ វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​(NDI)បាន​ចុះ​ផ្សាយ​ជំទាស់​ទៅ​នឹង​ការ​លើក​ឡើង​នា​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(គ.ជ.ប)​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​គេ​មិន​ជឿ​ជាក់​លើ​ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​នេះ​ដែល​បង្ហាញ​ពី​កំហុស​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត។

សវនកម្ម​លើ​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​របស់​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ចេញ​ផ្សាយ​ក្នុង​ខែ​មីនា​បង្ហាញ​តាម​បទ​សម្ភាស និង​ការ​វិភាគ​ថា មាន​កំហុស​ក្នុង​ការ​ចុះ​ឈ្មោះ​បើ​ប្រៀប​ធៀប​នឹង​ការ​បោះឆ្នោត​ជាតិ​លើក​មុន​ដែល​ឈ្មោះ​ក្នុង​បញ្ជី​ត្រូវ​លុប​វិញ ដោយ​គ្មាន​មូលហេតុ និង​ថា អ្នក​បោះ​ឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​ខ្លះ រក​មិន​ឃើញ​ឈ្មោះ​ក្នុង​បញ្ជី​ទេ។

បើ​ទោះ​ជា​ចំណុច​ជា​ច្រើន​ដែល​បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​សេចក្តី​ថ្លែង​លើក​មុន ដែល​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​ការពារ​លទ្ធផល​រក​ឃើញ​របស់​ខ្លួន​ក៏​ដោយ​ក៏​ប៉ុន្តែ អង្គការ​មិន​រក​កម្រៃ​នេះ​បាន​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​ថា ខ្លួន​មិន​អាច​បញ្ចេញ​ឈ្មោះ​អ្នក​ដែល​បាន​ចូល​រួម​ក្នុង​ការ​សិក្សា​នេះ​តាម​សំណើ​របស់ គ.ជ.ប​នោះ​បាន​ទេ​


វិទ្យាស្ថាន​នេះ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​គ.ជ.ប ដែល​ថា ផ្នែក​ខ្លះ​នៃ​ការ​ស្ទង់​មតិ​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​មីនា​នោះ ផ្ទុយ​នឹង​របាយ​ការណ៍​នា​ពេល​ថ្មីៗ​នេះ​របស់​គណៈ​កម្មាធិការ​ជាតិ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុតិ្តធម៌​នៅ​កម្ពុជា។

ការ​ស្ទង់​មតិ​របស់​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​រក​ឃើញ​ថា ប្រជាជន ១០,៨ ភាគរយ​គិត​ថា ពួកគេ​មាន​ឈ្មោះ​ក្នុង​បញ្ជី​តែ​ឈ្មោះ​ពួក​គេ​ពុំ​មាន​ក្នុង​បញ្ជី​ទេ ចំណែក​ឯ​អង្គការ​ខុម ហ្វ្រែល​បាន​ស្រង់​តួលេខ ១៣,៥ ភាគរយ។ ការ​ឆ្លើយ​តប​វិញ​ថា ការ​រក​ឃើញ​គឺ​មាន​លក្ខណៈ​ដូច​គ្នា ហើយ​លម្អៀង​គ្នា​តិច​តួច​ប៉ុណ្ណោះ។

លោក Laura Thornton នាយក​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា បាន​ថ្លែង​តាម​អ៊ីមែល​ថា វា​សំខាន់ណាស់​ដែល​ត្រូវតែ​និយាយ​ឲ្យ​ច្បាស់ និង​កែ​តម្រូវ​ព័ត៌មាន​ខុស​

លោក ទេព នីថា អគ្គ​លេខាធិការ​គ.ជ.ប បាន​ចោទ​សួរ​ពី​ការ​រក​ឃើញ​ជា​ថ្មី​ម្តង​ទៀត ហើយ​បាន​អះ​អាង​ថា ការ​បោះឆ្នោត​នឹង​បន្ត​ដោយ​ប្រើ​ប្រាស់​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​នា​បច្ចុប្បន្ន។

លោក​បាន​បន្ត​ថា៖ «គោល​ដៅ​សំខាន់​គឺ​ត្រូវ​ធានា​ចំពោះ​សាធារណជន​ថា គ.ជ.ប មិន​ភ័ន្ត​ច្រឡំ​អំពី​បញ្ហា​នេះ​ទេ»៕​

6 comments:

Anonymous said...



ត្រូវផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត!

ប្រព័ន្ធបោះឆ្នោតនៅកម្ពុជាសព្វថ្ងៃនេះ ជាប្រព័ន្ធបោះឆ្នោត( majoritaire à un tour ou ¨la majorité relative -majority relative ) គឺ បោះឆ្នោតមួយលើក បេក្ខជនណាបានទទួលសន្លឹកបោះឆ្នោតច្រើនជាងគេ ក្នុងចំណោម បេក្ខជនទាំងអស់ បេក្ខជននោះឈ្នះឆ្នោត។

ឧទាហរណ៏ : មាន អ្នកបោះឆ្នោត ១០០នាក់ មាន គណបក្ស ៨ចូលរួមបោះឆ្នោត( A,B,C,D,E,F,G,H)
គណបក្ស Aបាន ឆ្នោត ២១
គណបក្ស Bបាន ឆ្នោត ១៧
គណបក្ស Cបាន ឆ្នោត ១៥
គណបក្ស Dបាន ឆ្នោត ១៣
គណបក្ស Eបាន ឆ្នោត ១១
គណបក្ស Fបាន ឆ្នោត ៩
គណបក្ស Gបាន ឆ្នោត ៨
គណបក្ស H បាន ឆ្នោត ៦

គណបក្ស A ឈ្នះ ឆ្នោត គឹបានត្រឹម២១%នៃ អ្នកបោះឆ្នោត
គណបក្សប្រឆាំងបានរហូតដល់៧៩%នៃ អ្នកបោះឆ្នោត ចាញ់ ឆ្នោត ទៅវិញ
បានន័យថា ២១នាក់គំទ្រគណបក្ស Aប៉ុណ្ណោះ ឯ ៧៩នាក់គំទ្រគណបក្ស ប្រឆាំង។

ប្រព័ន្ធបោះឆ្នោតរបៀបនេះ មានលក្ខណងាយស្រូលក្នុងការចាត់ចែង
ហើយការចំណាយថវិកាតិច ក៏ប៉ុន្តែ ប្រព័ន្ធបោះឆ្នោតនេះ ឥតយុត្ដិធម៍ចំពោះគណបក្សតូចៗ គណបក្សធំៗឈ្នះដោយមិនចាំបាច់ទទួលការគាំទ្រភាគច្រើននៃអ្នកបោះឆ្នោត។ព្រោះគណបក្សធំៗមានសមាជិកច្រើនជាង គណបក្សតូចៗ។

​ដូច្នេះគណបក្សឈ្នះ មិនបញ្ជាក់ការពិត ដែលថា មានការគាំទ្រភាគច្រើនពី អ្នកបោះឆ្នោត។

ប្រព័ន្ធបោះឆ្នោតមួយយ៉ាងទៀតគឺ ប្រព័ន្ធបោះឆ្នោត (majoritaire à deux tours ou la majorité
absolue - absolute majority )គឺបោះឆ្នោតរហូតដល់ពីរលើក

លើកទី១: បេក្ខជនឈ្នះ ឆ្នោតលុះត្រាតែបាន៥០%នៃ អ្នកបោះឆ្នោត។ពុំនោះទេ គេត្រូវរៀបចំបោះឆ្នោតលើកទី២។

លើកទី២: បេក្ខជនអាច ឈរឈ្មោះ​បេក្ខភាព លើកទី២បានលុះត្រាតែបានយ៉ាងតិច១០% នៃ អ្នកបោះឆ្នោត លើកទី១។ បេក្ខជនឈ្នះ ឆ្នោត លើកទី២គឺ បេក្ខជនណា បានទទួល
សន្លឹកបោះឆ្នោតច្រើនជាងគេ ក្នុងចំណោមបេក្ខជនទាំងអស់ដែលឈរឈ្មោះប្រជែង។

ប្រព័ន្ធបោះឆ្នោត នេះអាចឲ្យ គណបក្សតូចៗចរចាគ្នា រួមគ្នាជា ក្រុមសម្ព័នតែមួយ
ប្រឈមនិងគណបក្សធំៗក្នុងការ បោះឆ្នោត លើកទី២ ដោយជ្រើសរើស
បេក្ខជនខ្លួនណា ដែលបានឆ្នោតច្រើនជាងគេក្នុងឱកាសបោះឆ្នោត លើកទី១។

ដូច្នេះគណបក្សតូចៗអាចឈ្នះ ឆ្នោតបានក្នុងដំបន់ដែលមានអ្នក គាំទ្រភាគច្រើន។ស្របតាមការពិតនៃអ្នកគាំទ្រក្នុងដំបន់។


អមត

Anonymous said...

ផ្លាស់ប្តូរប្រព័ន្ទបោះឆ្នោតហើយក៏ដោយ តែបើមិន
ផ្លាស់ប្តូរមនុស្សដែលជាឆ្កែបំរើរបស់ពួកខ្ញុំកញ្ជះយួន
ចេញពី គ.ជ.ប.​ទេ​ ក៏ការបោះឆ្នោតនៅតែគ្មាន
យុត្តិធម៌ដដែល ។

ដើម្បីឲមានការផ្លាស់ប្តូរពួកឆ្កែបំរើចេញពី គ.ជ.ប. គឺត្រូវតែមានការដាក់សម្ពាធយ៉ាងធ្ងន់
ធ្ងរពីសំណាក់សហគមន៍អន្តរៈជាតិ មានសហរដ្ឋ
អាមេរិកជាដើម ។

ដូច្នេះ សូមបងប្អូនរួមជាតិ អ្នកស្នេហាជាតិ អ្នក
ស្រឡាញ់លទ្ធិប្រជាធិបតិយ្យទាំងអស់ក្រោកឈរ
ឡើងធ្វើការតវ៉ាទាមទារឲសហគមន៌អន្តរៈជាតិទាំង
អស់ ជាពិសេស សភា និង រដ្ឋាភិបាលសហរដ្ឋអាមេរិកឲដាក់សម្ពាធយ៉ាង
មធ្យ័ត​ និងធ្ងន់ធ្ងរទៅលើគណ៖បក្សកាន់អំ
ណាចនៃរដ្ឋាភិបាលខ្មែរបចុប្បន្ន ដោយផ្អាកជំនួយ
ទៅឲរដ្ឋាភិបាល​ និង​ ហ៊ុព័ទ្ធសេធកិច្ចជាបណ្តោះ
អាសន្នជាបន្ទាន់ រហូតដល់មេចោរ ហ៊ុនសែន សុខចិត្តធ្វើតាមការទាមទាររបស់ប្រជាពលរដ្ឋ គណ៖ប្រឆាំង និង សហគមអន្តរៈជាតិចង់បាន ។

សុំធ្វើដូចកាលពីឆ្នាំ ១៩៨០ ដល់ ១៩៩១ អញ្ចឹង
ទើបវាញញើត ។

Anonymous said...

-ផ្លាស់ប្តូរ គជប មិនផ្លាស់ប្តូរ,
-ផ្លាស់ប្តូរប្រព័ន្ទបោះឆ្នោត មិនផ្លាស់ប្តូរ,
-ផ្លាស់ប្តូរមនុស្ស មិនផ្លាស់ប្តូរមនុស្ស,
-ផ្លាស់ប្តូរមនុស្សឆ្កែបំរើ មិនផ្លាស់ប្តូរឆ្កែបំរើ,

*** វានៅតែដដែលទេ !
ព្រោះCNRP វានៅក្រោមដំបូល
រាជរដ្ឋាភិបាលចោរយួនCPPតែមួយ!

Anonymous said...

CÂM ÔÑ ŚÀḾDÂĆḤ ĐÊĆḤƠ HƯN SÊN 2099!!!

Anonymous said...

ចៅ រង្ស៊ី សម ...ល្មមឈប់ធ្វើជាកីឡាករប្រដាល់
បោកប្តូរបាយទៀតទៅចៅ!
ចៅជាអាយ៉ង របស់អាយ៉ងយួន....

បើតាចាប់ខាងចៅ គឺដូចតាចាប់ខាង
ŚÀḾDÂĆḤ ĐÊKĆḤƠY ហ៊ុន សែនអញ្ចឹង!
តាអស់លុយហើយណា...ចៅ!

Bye!...តារាងចាលហើយ...អាចៅ!

Anonymous said...

ចៅ រង្ស៊ី សម ...ល្មមឈប់ធ្វើជាកីឡាករប្រដាល់
បោកប្តូរបាយទៀតទៅចៅ!
ចៅជាអាយ៉ង របស់អាយ៉ងយួន....

បើតាចាប់ខាងចៅ
គឺដូចតាចាប់ខាងŚÀḾDÂĆḤ ĐÊKĆḤƠY
ហ៊ុន សែន អញ្ចឹង!
តាអស់លុយហើយណា...ចៅ!
តារាងចាលហើយ...អាចៅ!Bye!...