Tuesday, July 09, 2013

សហរដ្ឋអាមេរិក ជំរុញ​ឲ្យ​ការវិលត្រឡប់​របស់ ​លោក សម រង្ស៊ី ពុំ​មាន​ការចាប់​ដាក់ពន្ធនាគា​រ​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោកស្រី Jen Psaki កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ និយាយថា ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គួរតែ​ត្រូវបាន​អនុញ្ញាត ឲ្យចូល​មក​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត ដោយ​គ្មាន​ការចាប់​ដាក់ពន្ធនាគារ​។​ ​សារព័ត៌មាន​ A​P បាន​ដកស្រង់​សម្តី​របស់ លោកស្រី Jen Psaki​ថា លោក សម រង្ស៊ី គួរតែ​ត្រឡប់​មក​កម្ពុជា ដោយ​​គ្មាន​​ការ​ភ័យ​ខ្លាច​​នូវ​​សុវត្ថិ​ភាព​​ផ្ទាល់​ខ្លួន​ និង​​ការ​​ចាប់​​​ដាក់​ពន្ធនា​គារ​។​ ​លោក​ស្រី​​បញ្ជាក់​​ថា ​ការ​​បោះ​​ឆ្នោត​​​ដោយ​​សេរី​ និង​​យុត្តិធម៌​ តម្រូវ​ឲ្យ​​មាន​​ការ​ប្រកួ​ត​​ប្រជែង​​គ្រប់​​លំដាប់ថ្នាក់​ ដោយ​​ការ​ចូល​រួម​ ដោយ​​មិន​​បាន​​​ការ​​គាប​​សង្កត់​​​លើ​​គណបក្សប្រឆាំង​ទាំង​អស់​។​
​ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី លោក សម រង្ស៊ី បានប្រកាស​ចុងក្រោយ​ថា លោក​នឹង​ចូល​ម​កម្ពុជា ឲ្យបាន​មុន​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៨​ ខែកក្កដា ឆ្នាំ​២០១៣ ខាង​មុខ​។​ តែ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ កាលពី​ថ្ងៃ​ចន្ទ បានប្រកាសថា នគរបាល​កម្ពុជា​នឹង​អនុវត្ត​ដីកា ចាប់ខ្លួន​ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ភ្លាម ប្រសិន​បើ​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ វិល​ត្រ​ទ្ប​ប់​ចូល​ប្រទេស​វិញ​។ ​លោក​បញ្ជាក់ថា​៖ “​ការវិល​ត្រ​ទ្ប​ប់ ​ចូល ក្នុង​ប្រទេស​វិញ​​របស់​ លោក សម រង្ស៊ី គឺជា​សិទ្ធិ​របស់​គាត់​។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ លោក សម រង្ស៊ី ពិត​ជា​មក​មែន​នោះ នគរបាលជាតិ​ដែល​ជា​ស្ថាប័ន​ប្រតិបត្តិ​ច្បាប់ គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​អនុវត្ត​ដីកា​របស់​តុលាការ​ទ្បើយ​”​។​

​លោក សម រង្ស៊ី បាន​និរទេស​ខ្លួនឯង​ទៅ​ក្រៅប្រទេស តាំងពី​ចុង​ឆ្នាំ​២០០៩ បន្ទាប់​ពី​តុលាការ​កម្ពុជា ផ្តន្ទាទោស​កំបាំង​មុខ​លោក ដាក់ពន្ធនាគារ​១២​ឆ្នាំ ពី​បទ​ក្លែងបន្លំ​អក្សរ​​ក្នុង​ឯកសារ​សាធារណៈ ការផ្សាយ​ព័ត៌មាន​មិន​ពិត និង​សកម្មភាព​ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​។​
​លិខិត​មួយ បង្ហោះ​តាម​ហ្វេ​សប៊ុក​(Facebook) កាលពី​ថ្ងៃ​ទី​០៧ ខែកក្កដា លោក សម រង្ស៊ី សរសេរថា ការ​ត្រឡប់​របស់​លោក​មក​កម្ពុជា​វិញ នឹង​ជា​ការសាកល្បង​មួយ សម្រាប់​​ភាព​ពិតប្រាកដ​នៃ​ការបោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌ ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ ​តុលា ​១៩៩១ និង​តាម​ការចង់បាន​របស់​កម្ពុជា គឺ​ប្រ​ព័ន្ធ​​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស​។​
​លោក​ សម រង្ស៊ី បន្តថា ៖«​ក្នុង​បរិបទ​នេះ ដោយសារ​ការផ្លាស់ប្តូរ ដែល​ជា​ការពង្រឹង​សេចក្តីសង្ឃឹម​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ ខ្ញុំ​សម្រេច​ដោយ​​ឆន្ទៈ​របស់​ខ្ញុំ និង​ដឹង​ពី​ភាពគ្រោះថ្នាក់ ដែល​នឹង​ប្រឈម តែ​ខ្ញុំ​ត្រូវតែ​មក​កម្ពុជា ឲ្យបាន​មុន​ថ្ងៃ​បោះឆ្នោត​»​។​
​លោក សម រង្ស៊ី បន្តថា រហូតមកដល់​ពេលនេះ លិខិត​របស់​លោក​ដាក់​ថ្វាយ​ព្រះមហាក្សត្រ នរោត្តម សីហ​មុនី ដើម្បី​ស្វែងរក​ព្រះរាជទាន​ទោស ជាមួយ​ការយល់ព្រម​ពី​នា​យក​រដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់​មាន​លទ្ធផល​ណាមួយ​ទេ​។​
​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា លោក សៀន ម៉ាក​គិ​ន​តូស​(Sean McIntosh) ប្រាប់​VOD​តាមរយៈ​អ៊ី​ម៉ែ​ល​កាលពី​ថ្ងៃ​ចន្ទ​ថា​ សហរដ្ឋអាមេរិក​ជំរុញ​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា ចាត់វិធានការ ដើម្បី​ធានា​ការបោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌​។
​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ​ថា ដោយ​ប្រកាន់​ជំហរ លោក សម រង្ស៊ី ប្រធាន​គណបក្សប្រឆាំង នឹង​ត្រលប់​មក​កម្ពុជា​វិញ​មុន​ថ្ងៃ​បោះឆ្នោត ដែល​កាលបរិច្ឆេទ នឹង​សម្រេច​ដោយ​កិច្ចប្រជុំ​រួម​របស់​បក្ស​។ លោក​ថា ការវិល​ត្រលប់​នេះ គឺ​ខាង​គណបក្ស បានរៀបចំ​ជា​វិធានការ​បង្ការ​រួច​ជា​ស្រេច ចំពោះ​ហានិភ័យ ដែល​អាច​កើតមានឡើង តែ​លោក​សុំ​មិន​អត្ថាធិប្បាយ​នៅពេលនេះ ៖ " ​ពួកយើងខ្ញុំ​កំពុង​ជជែក​ពិភាក្សា​គ្នា ប៉ិន​គ្រាន់តែ​ថា មុន​ថ្ងៃ​ទី​២៨​ខែ​កក្កដា ​ឆ្នាំ​២០១៣ គឺ​លោក​ត្រូវតែ​មាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា គោលបំណង​ដើម្បី​ឲ្យ​ភាគី​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រាង​ទី ក្រុងប៉ារីស​ហ្នឹង ធានា​ឲ្យ​មាន​​​ការ​បោះ​ឆ្នោត​ដោយ​​សេរី​​ និង​​យុត្តិធម៌ ក្នុងនោះ​ គឺ​វត្ត​មាន​របស់​លោក​ប្រធាន សម រង្ស៊ី នៅក្នុង​ប្រទេស​កម្ពុជា ដែល​​មិន​មាន​បញ្ហា​អី ប្រកប​ដោយ​សុវត្ថិភាព អញ្ចឹង​យើង​​មាន​រួចជាស្រេច​ហើយ តែ​យើង​សុំ​មិន​លម្អិត​"​។​
​អ្នកលេង​ហ្វេ​សប៊ុក លើកឡើងថា នេះ​ជា​លើក​ចុងក្រោយ​ហើយ​សម្រាប់ លោក សម រង្ស៊ី ចូល​មក​ស្រុក​ខ្មែរ ដើម្បី​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ខាង​មុខ​។​
​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ លោក អ៊ូ រិទ្ធី អាយុ​២៦​ឆ្នាំ​ប្រាប់​VOD តាមរយៈ​ទូរស័ព្ទ​ថា ប្រសិនបើ លោក សម រង្ស៊ី និយាយ​ហើយ​មិន​មក លោក​នឹង​ទទួលរង​ការរិះគន់ និង​ការ​ប្រមាថ​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេ​សប៊ុក ហើយ​ប្រជាប្រិយភាព​របស់​លោក នឹង​ធ្លាក់​ចុះ​ក្នុងចំណោម យុវជន​ដែល​មាន​ចំនួន​ច្រើន​នៅលើ​ហ្វេ​សប៊ុក​។ លោក​បន្តថា ប្រសិនបើ លោក សម រង្ស៊ី ចូលមក​កម្ពុជា​មែន លោក​នឹង​មាន​ប្រជាប្រិយភាព​ខ្លាំង ហើយ​អាច​ក្លាយ​ជា​វិរ​បុរសជាតិ​ ៖ "​ខ្ញុំ​ឃើញ​លោក សម រង្ស៊ី គាត់​ប្រកាស​នៅ​លើ ហ្វេ​សប៊ុក ថ្ងៃទី​៦ គាត់​ថា​គាត់​នឹង​ត្រលប់​មក​វិញ​ហើយ​ខ្ញុំ​គិតថា​ប្រសិនបើ​គាត់​មក​មែន គឺជា​រឿង​ល្អ​មែនទែន ព្រោះ​វា​មុន​បោះឆ្នោត គាត់​អាច​ក្លាយទៅជា​វិរបុរស ក្លាយ​ទៅជា​អ្នក​ដែល​គេ​គោរព ហើយ​អ្នក​ដែល​មាន​ប្រជាប្រិយភាព​ជាង​មុន​ទៅ​ទៀត ហើយ​បើ​គាត់​មិន​មក ខ្ញុំ​គិតថា​អ្នក​នៅ​ក្នុង​ហ្វេ​សប៊ុក នឹង​នាំ​គ្នា​រិះគន់​គាត់ ហើយ​ប្រ​ជា​ប្រិយភាព​ដែល​គាត់​ទទួលបាន​នៅក្នុង​ហ្វេ​សប៊ុក ដែល​មាន​អ្នកគាំទ្រ​ច្រើន នឹង​ក្លាយទៅជា​រឿង​អត់​ន័យ ហើយ​គេ​នឹង​រិះគន់ ហើយ​គាត់​នឹង​ក្លាយទៅជា​អ្នក​ន​យោ​បាយ​​ម្នាក់​ដែល​សម្ដីរ​យ​និយាយ​ទៅ​អត់​ ន័យ បាត់​ប្រជាប្រិយភាព អាហ្នឹង​បើ​គាត់​ថា​មក ហើយ​អត់​មក​វិញ ហើយ​បើ​គាត់​មក​ខ្ញុំ​គិតថា​ជា​ឱកាស​ហើយ ហើយ​នឹង​ក្លាយ​ទៅជា​អ្នកនយោបាយ​ដែល​មាន​ប្រជាប្រិយភាព ហ៊ាន​ទទួលខុសត្រូវ ហ៊ាន​ប្រឈមមុខ​ហ្នឹង​បញ្ហា សេ​ហ្នា​ជាតិ​" ។​
​អ្នកខ្លះ​ទៀត លើកឡើងថា នេះ​ជា​ពេល​ដ៏​ល្អ​បំផុត​សម្រាប់​រូប​គាត់ ក្នុង​ការ​ចូល​មក​កម្ពុ​ជា​វិញ ដោយ​លើកឡើង​ថា ប្រសិនបើ​មាន​រឿង​អ្វី​កើតឡើង​ចំពោះ​គាត់ នៅ​ពេល​នេះ វា​នឹង​ជួយ​គាត់ និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យទទួល​បាន​ប្រជាប្រិយភាព​ឡើងវិញ​៕​

3 comments:

Anonymous said...

MCQ to see if you are Khmer or Youn:

Who is give Koh Tral Island to Vietnam and shifts the blame and guilt to others and manipulate Khmer history?

a. Sam Rainsy
b. CPP
c. Hun Sen
d. CNRP
e. All of the above
f. Both b and c

Anonymous said...

Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.

United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]

Anonymous said...


កុំខ្លាចពួកប្រែតអស់នោះ...វាមិនហ៊ានធ្វើអីលោកប្រធានទេ។

...គឺវាគ្រាន់តែព្រូសៗៗៗ...ក្រែងថា លោកប្រធាន ខ្លាចអត់ហ៊ានមកមែន!

បើអត់ហ៊ានមកមែននោះ គឺលោកពិតជាអន់ដូចគេថាមែន!