ដោយ ស៊ុន ណារិន
ថ្ងៃអង្គារ ទី09 កក្កដា ឆ្នាំ2013 ម៉ោង08:12 VOD
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki
កាលពីថ្ងៃចន្ទម្សិលមិញ និយាយថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម
រង្ស៊ី គួរតែត្រូវបានអនុញ្ញាត ឲ្យចូលមកកម្ពុជា
ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត
ដោយគ្មានការចាប់ដាក់ពន្ធនាគារ។
សារព័ត៌មាន AP បានដកស្រង់សម្តីរបស់ លោកស្រី Jen Psakiថា លោក សម
រង្ស៊ី គួរតែត្រឡប់មកកម្ពុជា
ដោយគ្មានការភ័យខ្លាចនូវសុវត្ថិភាពផ្ទាល់ខ្លួន
និងការចាប់ដាក់ពន្ធនាគារ។ លោកស្រីបញ្ជាក់ថា
ការបោះឆ្នោតដោយសេរី និងយុត្តិធម៌
តម្រូវឲ្យមានការប្រកួតប្រជែងគ្រប់លំដាប់ថ្នាក់
ដោយការចូលរួម
ដោយមិនបានការគាបសង្កត់លើគណបក្សប្រឆាំងទាំងអស់។ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី បានប្រកាសចុងក្រោយថា លោកនឹងចូលមកម្ពុជា ឲ្យបានមុនការបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ។ តែអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ កាលពីថ្ងៃចន្ទ បានប្រកាសថា នគរបាលកម្ពុជានឹងអនុវត្តដីកា ចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ភ្លាម ប្រសិនបើមេដឹកនាំគណបក្សប្រឆាំងរូបនេះ វិលត្រទ្បប់ចូលប្រទេសវិញ។ លោកបញ្ជាក់ថា៖ “ការវិលត្រទ្បប់ ចូល ក្នុងប្រទេសវិញរបស់ លោក សម រង្ស៊ី គឺជាសិទ្ធិរបស់គាត់។ ប៉ុន្តែក្នុងករណីដែល លោក សម រង្ស៊ី ពិតជាមកមែននោះ នគរបាលជាតិដែលជាស្ថាប័នប្រតិបត្តិច្បាប់ គ្មានជម្រើសអ្វីក្រៅពីអនុវត្តដីការបស់តុលាការទ្បើយ”។
លោក សម រង្ស៊ី បាននិរទេសខ្លួនឯងទៅក្រៅប្រទេស តាំងពីចុងឆ្នាំ២០០៩ បន្ទាប់ពីតុលាការកម្ពុជា ផ្តន្ទាទោសកំបាំងមុខលោក ដាក់ពន្ធនាគារ១២ឆ្នាំ ពីបទក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ ការផ្សាយព័ត៌មានមិនពិត និងសកម្មភាពដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង។
លិខិតមួយ បង្ហោះតាមហ្វេសប៊ុក(Facebook) កាលពីថ្ងៃទី០៧ ខែកក្កដា លោក សម រង្ស៊ី សរសេរថា ការត្រឡប់របស់លោកមកកម្ពុជាវិញ នឹងជាការសាកល្បងមួយ សម្រាប់ភាពពិតប្រាកដនៃការបោះឆ្នោតមួយដោយសេរី និងយុត្តិធម៌ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១ និងតាមការចង់បានរបស់កម្ពុជា គឺប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
លោក សម រង្ស៊ី បន្តថា ៖«ក្នុងបរិបទនេះ ដោយសារការផ្លាស់ប្តូរ ដែលជាការពង្រឹងសេចក្តីសង្ឃឹមសម្រាប់ពលរដ្ឋខ្មែរ និងដំណើរការលទ្ធិប្រជាធិបតេយ្យ ខ្ញុំសម្រេចដោយឆន្ទៈរបស់ខ្ញុំ និងដឹងពីភាពគ្រោះថ្នាក់ ដែលនឹងប្រឈម តែខ្ញុំត្រូវតែមកកម្ពុជា ឲ្យបានមុនថ្ងៃបោះឆ្នោត»។
លោក សម រង្ស៊ី បន្តថា រហូតមកដល់ពេលនេះ លិខិតរបស់លោកដាក់ថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បីស្វែងរកព្រះរាជទានទោស ជាមួយការយល់ព្រមពីនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនទាន់មានលទ្ធផលណាមួយទេ។
អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជា លោក សៀន ម៉ាកគិនតូស(Sean McIntosh) ប្រាប់VODតាមរយៈអ៊ីម៉ែលកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកជំរុញរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការ ដើម្បីធានាការបោះឆ្នោត ដោយសេរី និងយុត្តិធម៌។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍កាលពីថ្ងៃចន្ទថា ដោយប្រកាន់ជំហរ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង នឹងត្រលប់មកកម្ពុជាវិញមុនថ្ងៃបោះឆ្នោត ដែលកាលបរិច្ឆេទ នឹងសម្រេចដោយកិច្ចប្រជុំរួមរបស់បក្ស។ លោកថា ការវិលត្រលប់នេះ គឺខាងគណបក្ស បានរៀបចំជាវិធានការបង្ការរួចជាស្រេច ចំពោះហានិភ័យ ដែលអាចកើតមានឡើង តែលោកសុំមិនអត្ថាធិប្បាយនៅពេលនេះ ៖ " ពួកយើងខ្ញុំកំពុងជជែកពិភាក្សាគ្នា ប៉ិនគ្រាន់តែថា មុនថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ គឺលោកត្រូវតែមានវត្តមាននៅក្នុងប្រទេសកម្ពុជា គោលបំណងដើម្បីឲ្យភាគីដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រាងទី ក្រុងប៉ារីសហ្នឹង ធានាឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ក្នុងនោះ គឺវត្តមានរបស់លោកប្រធាន សម រង្ស៊ី នៅក្នុងប្រទេសកម្ពុជា ដែលមិនមានបញ្ហាអី ប្រកបដោយសុវត្ថិភាព អញ្ចឹងយើងមានរួចជាស្រេចហើយ តែយើងសុំមិនលម្អិត"។
អ្នកលេងហ្វេសប៊ុក លើកឡើងថា នេះជាលើកចុងក្រោយហើយសម្រាប់ លោក សម រង្ស៊ី ចូលមកស្រុកខ្មែរ ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ។
អ្នកលេងហ្វេសប៊ុកម្នាក់ លោក អ៊ូ រិទ្ធី អាយុ២៦ឆ្នាំប្រាប់VOD តាមរយៈទូរស័ព្ទថា ប្រសិនបើ លោក សម រង្ស៊ី និយាយហើយមិនមក លោកនឹងទទួលរងការរិះគន់ និងការប្រមាថយ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកប្រើហ្វេសប៊ុក ហើយប្រជាប្រិយភាពរបស់លោក នឹងធ្លាក់ចុះក្នុងចំណោម យុវជនដែលមានចំនួនច្រើននៅលើហ្វេសប៊ុក។ លោកបន្តថា ប្រសិនបើ លោក សម រង្ស៊ី ចូលមកកម្ពុជាមែន លោកនឹងមានប្រជាប្រិយភាពខ្លាំង ហើយអាចក្លាយជាវិរបុរសជាតិ ៖ "ខ្ញុំឃើញលោក សម រង្ស៊ី គាត់ប្រកាសនៅលើ ហ្វេសប៊ុក ថ្ងៃទី៦ គាត់ថាគាត់នឹងត្រលប់មកវិញហើយខ្ញុំគិតថាប្រសិនបើគាត់មកមែន គឺជារឿងល្អមែនទែន ព្រោះវាមុនបោះឆ្នោត គាត់អាចក្លាយទៅជាវិរបុរស ក្លាយទៅជាអ្នកដែលគេគោរព ហើយអ្នកដែលមានប្រជាប្រិយភាពជាងមុនទៅទៀត ហើយបើគាត់មិនមក ខ្ញុំគិតថាអ្នកនៅក្នុងហ្វេសប៊ុក នឹងនាំគ្នារិះគន់គាត់ ហើយប្រជាប្រិយភាពដែលគាត់ទទួលបាននៅក្នុងហ្វេសប៊ុក ដែលមានអ្នកគាំទ្រច្រើន នឹងក្លាយទៅជារឿងអត់ន័យ ហើយគេនឹងរិះគន់ ហើយគាត់នឹងក្លាយទៅជាអ្នកនយោបាយម្នាក់ដែលសម្ដីរយនិយាយទៅអត់ ន័យ បាត់ប្រជាប្រិយភាព អាហ្នឹងបើគាត់ថាមក ហើយអត់មកវិញ ហើយបើគាត់មកខ្ញុំគិតថាជាឱកាសហើយ ហើយនឹងក្លាយទៅជាអ្នកនយោបាយដែលមានប្រជាប្រិយភាព ហ៊ានទទួលខុសត្រូវ ហ៊ានប្រឈមមុខហ្នឹងបញ្ហា សេហ្នាជាតិ" ។
អ្នកខ្លះទៀត លើកឡើងថា នេះជាពេលដ៏ល្អបំផុតសម្រាប់រូបគាត់ ក្នុងការចូលមកកម្ពុជាវិញ ដោយលើកឡើងថា ប្រសិនបើមានរឿងអ្វីកើតឡើងចំពោះគាត់ នៅពេលនេះ វានឹងជួយគាត់ និងគណបក្សសង្គ្រោះជាតិ ឲ្យទទួលបានប្រជាប្រិយភាពឡើងវិញ៕
3 comments:
MCQ to see if you are Khmer or Youn:
Who is give Koh Tral Island to Vietnam and shifts the blame and guilt to others and manipulate Khmer history?
a. Sam Rainsy
b. CPP
c. Hun Sen
d. CNRP
e. All of the above
f. Both b and c
Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.
United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]
កុំខ្លាចពួកប្រែតអស់នោះ...វាមិនហ៊ានធ្វើអីលោកប្រធានទេ។
...គឺវាគ្រាន់តែព្រូសៗៗៗ...ក្រែងថា លោកប្រធាន ខ្លាចអត់ហ៊ានមកមែន!
បើអត់ហ៊ានមកមែននោះ គឺលោកពិតជាអន់ដូចគេថាមែន!
Post a Comment