RFA/Sochivy
ដោយ សុ ជីវី 2013-07-06 RFA
នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ
បានធ្វើពិធីបង្សុកូលរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ក្នុង
ព្រឹត្តិការណ៍កាលពី ១៦ឆ្នាំមុននោះ
និងបន្តប្រកាសទាមទារអោយនាំយកអ្នកប្រព្រឹត្តល្មើសមកផ្ដន្ទាទោស។
តំណាងគណបក្សសង្គ្រោះជាតិ សន្យាថានឹងលុបបំបាត់និទ្ទណ្ឌភាព និងនាំយកអ្នកបង្កអោយមានព្រឹត្តិការណ៍បាញ់ប្រហារ និងការសម្លាប់ក្រៅច្បាប់ក្នុងឆ្នាំ១៩៩៧ មកផ្ដន្ទាទោស ដើម្បីស្វែងរកយុត្តិធម៌សម្រាប់អ្នកដែលបានស្លាប់ក្នុង ព្រឹត្តិការណ៍នោះ ប្រសិនបើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត។
ប្រធានគណបក្ស សម រង្ស៊ី និងជាតំណាងអោយគណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានថ្លែងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ថា អ្នករងគ្រោះដោយព្រឹត្តិការណ៍នយោបាយបណ្ដេញនាយករដ្ឋមន្ត្រីទី១ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងទន្ទឹងរង់ចាំយុត្តិធម៌ទាំងអស់សង្ឃឹម។ លោក គង់ គាំ បន្តថា រដ្ឋាភិបាលគណបក្សសង្គ្រោះជាតិ នឹងធានាអោយពលរដ្ឋគ្រប់រូបបានទទួលយុត្តិធម៌ពិតប្រាកដ។
ការអះអាងរបស់លោក គង់ គាំ បានធ្វើឡើងនៅក្នុងពិធីសូត្រមន្តបង្សុកូលនៅទីស្នាក់ការគណបក្ស សម រង្ស៊ី ដែលបាននិមន្តព្រះសង្ឃចំនួន ១៦អង្គចូលរួម។
របាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យឧត្ដមស្នងការអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍រដ្ឋប្រហារថ្ងៃទី៥ ទី៦ ខែកក្កដា ឆ្នាំ១៩៩៧ បានសម្លាប់កងកម្លាំងស្ម័គ្រស្មោះនឹងគណបក្សហ៊្វុនស៊ិនប៉ិច ជាង ៥០នាក់ ក្នុងនោះរួមទាំងឧត្ដមសេនីយ៍ជាច្រើនរូបទៀត ដូចជាលោក ហូ សុខ លោក គ្រួច យឿម និងលោក ចៅ សម្បត្តិ ជាដើម។
អគ្គលេខាធិការគណបក្សហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បានហៅសកម្មភាពរបស់គណបក្សសង្គ្រោះជាតិ គឺគ្រាន់តែជាការទាញយកចំណេញផ្នែកនយោបាយ។ លោក ញឹក ប៊ុនឆៃ បន្តថា នៅថ្ងៃទី៥-៦ កក្កដា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ មិនធ្វើពិធីគោរពវិញ្ញាណក្ខន្ធអ្នកដែលស្មោះស្ម័គ្រចំពោះគណបក្ស ហ៊្វុនស៊ិនប៉ិច ដែលបានពលីនោះទេ ប៉ុន្តែបានជ្រើសរើសយកពិធីបុណ្យរួមចំនួន ២ដងក្នុងមួយឆ្នាំ។
ថ្ងៃទី៥-៦ ខែកក្កដា នេះ គឺព្រឹត្តិការណ៍បង្ហូរឈាមមួយនៅកណ្ដាលទីក្រុងភ្នំពេញ ដែលកើតចេញពីការបាញ់ប្រយុទ្ធគ្នារវាងទាហានស្មោះត្រង់នឹងសម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ ជាមួយនឹងទាហានស្មោះត្រង់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីទី២ កាលពីឆ្នាំ១៩៩៧។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថា លោកមិនបដិសេធនឹងពាក្យដែលគេចោទថា រដ្ឋប្រហារនោះទេ ប៉ុន្តែលោកសូមឱ្យរក្សាទុកពាក្យនេះ ដើម្បីឲ្យសាធារណជនពិចារណា ថាតើលោកធ្វើរដ្ឋប្រហារ ឬសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាអ្នកធ្វើរដ្ឋប្រហារតែមិនបានសម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

2 comments:
ប្រសិនបើអស់លោកមានបំណងចង់ឲ្យដំណើរ
រួចទោសIMPUNITY នៃលោកហ៊ុន សែនគឺលោក អាចធ្វើដូច្នេះនិងជារៀងរហូតបាន(កោកៗសិកមាត់ត្រដោក ឆ្អែតពោះក្របី)តែបើសិនជា មិនចង់ឲ្យពេលវេលា និងប្រវត្តិ សាស្រ្តនេះកប់ជ្រៅពេកអាចបណ្តាលឲ្យសាបតាម
ពេលវេលាផងនោះ អស់លោកត្រូវតែគស់កកាយ
ស្នើរទៅព្រឹទ្ធសភាសហរដ្ឋអាមេរិកឲ្យគេជួយចាត់
ការតាមសេចក្តីសំរេចResolution#309ជាការ
ស្រេច។ ខ្ញុំបាទសូមសួរអស់លោកតាមត្រង់ទៅចុះ
តើអស់លោកជាអ្នកជាតិនិយមឬក៏អស់លោកជាអ្នក យំដើម្បីជាតិ?(អស់លោកជាអ្នកតាក់តែងឲ្យ សែនចាប់ ឬអស់លោកថែមជើង ្បទៅចាប់សែន)
7 ជាអ្នក យំដើម្បី 4
Post a Comment