Sunday, July 07, 2013

បក្ស​សង្គ្រោះ​ជាតិ​បង្សុកូល​ដល់​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧

គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​ពិធី​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ ព្រឹត្តិការណ៍​ថ្ងៃ​ទី៥-៦ កក្កដា ឆ្នាំ​១៩៩៧ នា​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០១៣។
RFA/Sochivy 
ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៥ ទី​៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ នៅ​តែ​ដក់​ក្នុង​អារម្មណ៍​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ពិសេស​អ្នក​ដែល​ធ្លាប់​មាន​ប្រវត្តិ​ពាក់ព័ន្ធ​មួយ​ចំនួន ដែល​បាន​ចាត់​ទុក​ព្រឹត្តិការណ៍​នោះ​ថា​ជា​ការ​សម្លាប់​ក្រៅ​ច្បាប់​ដ៏​ធំ​ មួយ​ក្នុង​ប្រវត្តិ​នយោបាយ​នៅ​កម្ពុជា។
ដោយ សុ ជីវី 2013-07-06 RFA
នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ​២០១៣ គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ពិធី​បង្សុកូល​រំលឹក​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ ព្រឹត្តិការណ៍​កាល​ពី ១៦​ឆ្នាំ​មុន​នោះ និង​បន្ត​ប្រកាស​ទាមទារ​អោយ​នាំ​យក​អ្នក​ប្រព្រឹត្ត​ល្មើស​មក​ផ្ដន្ទាទោស។
តំណាង​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​ថា​នឹង​លុប​បំបាត់​និទ្ទណ្ឌភាព និង​នាំ​យក​អ្នក​បង្ក​អោយ​មាន​ព្រឹត្តិការណ៍​បាញ់​ប្រហារ និង​ការ​សម្លាប់​ក្រៅ​ច្បាប់​ក្នុង​ឆ្នាំ​១៩៩៧ មក​ផ្ដន្ទាទោស ដើម្បី​ស្វែង​រក​យុត្តិធម៌​សម្រាប់​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ ព្រឹត្តិការណ៍​នោះ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត។

ប្រធាន​គណបក្ស សម រង្ស៊ី និង​ជា​តំណាង​អោយ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ គាំ បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី៦ ខែ​កក្កដា ថា អ្នក​រងគ្រោះ​ដោយ​ព្រឹត្តិការណ៍​នយោបាយ​បណ្ដេញ​នាយក​រដ្ឋមន្ត្រី​ទី១ សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ទាំង​អស់​សង្ឃឹម។ លោក គង់ គាំ បន្ត​ថា រដ្ឋាភិបាល​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធានា​អោយ​ពលរដ្ឋ​គ្រប់​រូប​បាន​ទទួល​យុត្តិធម៌​ពិត​ប្រាកដ។
ការ​អះអាង​របស់​លោក គង់ គាំ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​សូត្រ​មន្ត​បង្សុកូល​នៅ​ទីស្នាក់ការ​គណបក្ស សម រង្ស៊ី ដែល​បាន​និមន្ត​ព្រះសង្ឃ​ចំនួន ១៦​អង្គ​ចូលរួម។
របាយការណ៍​ស៊ើប​អង្កេត​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​ សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​រដ្ឋប្រហារ​ថ្ងៃ​ទី៥ ទី៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ បាន​សម្លាប់​កង​កម្លាំង​ស្ម័គ្រស្មោះ​នឹង​គណបក្ស​ហ៊្វុនស៊ិនប៉ិច ជាង ៥០​នាក់ ក្នុង​នោះ​រួម​ទាំង​ឧត្ដមសេនីយ៍​ជា​ច្រើន​រូប​ទៀត ដូចជា​លោក ហូ សុខ លោក គ្រួច យឿម និង​លោក ចៅ សម្បត្តិ ជាដើម។
អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បាន​ហៅ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់​តែ​ជា​ការ​ទាញ​យក​ចំណេញ​ផ្នែក​នយោបាយ។ លោក ញឹក ប៊ុនឆៃ បន្ត​ថា នៅ​ថ្ងៃ​ទី៥-៦ កក្កដា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ មិន​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្មោះស្ម័គ្រ​ចំពោះ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ដែល​បាន​ពលី​នោះ​ទេ ប៉ុន្តែ​បាន​ជ្រើស​រើស​យក​ពិធី​បុណ្យ​រួម​ចំនួន ២​ដង​ក្នុង​មួយ​ឆ្នាំ។
ថ្ងៃ​ទី៥-៦ ខែ​កក្កដា នេះ គឺ​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​មួយ​នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ ដែល​កើត​ចេញ​ពី​ការ​បាញ់​ប្រយុទ្ធ​គ្នា​រវាង​ទាហាន​ស្មោះត្រង់​នឹង​សម្ដេច​ ក្រុម​ព្រះ នរោត្តម រណឫទ្ធិ អតីត​នាយក​រដ្ឋមន្ត្រី​ទី១ ជាមួយ​នឹង​ទាហាន​ស្មោះត្រង់​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី​ទី២ កាល​ពី​ឆ្នាំ​១៩៩៧។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា លោក​មិន​បដិសេធ​នឹង​ពាក្យ​ដែល​គេ​ចោទ​ថា រដ្ឋ​ប្រហារ​នោះ​ទេ ប៉ុន្តែ​លោក​សូម​ឱ្យ​រក្សា​ទុក​ពាក្យ​នេះ ដើម្បី​ឲ្យ​សាធារណជន​ពិចារណា ថា​តើ​លោក​ធ្វើ​រដ្ឋ​ប្រ​ហារ ឬ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ជា​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​តែ​មិន​បាន​សម្រេច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។
 

2 comments:

Anonymous said...

ប្រសិនបើអស់លោកមានបំណងចង់ឲ្យដំណើរ
រួចទោសIMPUNITY នៃលោកហ៊ុន សែនគឺលោក អាចធ្វើដូច្នេះនិងជារៀងរហូតបាន(កោកៗសិកមាត់ត្រដោក ឆ្អែតពោះក្របី)តែបើសិនជា មិនចង់ឲ្យពេលវេលា និងប្រវត្តិ សាស្រ្តនេះកប់ជ្រៅពេកអាចបណ្តាលឲ្យសាបតាម
ពេលវេលាផងនោះ អស់លោកត្រូវតែគស់កកាយ
ស្នើរទៅព្រឹទ្ធសភាសហរដ្ឋអាមេរិកឲ្យគេជួយចាត់
ការតាមសេចក្តីសំរេចResolution#309ជាការ
ស្រេច។ ខ្ញុំបាទសូមសួរអស់លោកតាមត្រង់ទៅចុះ
តើអស់លោកជាអ្នកជាតិនិយមឬក៏អស់លោកជាអ្នក យំដើម្បីជាតិ?(អស់លោកជាអ្នកតាក់តែងឲ្យ សែនចាប់ ឬអស់លោកថែមជើង ្បទៅចាប់សែន)

Anonymous said...

7 ជាអ្នក យំដើម្បី 4