លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ(រូបភាពពី វីអូឌី)សម្រាប់ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា និងជាអ្នកតាមដានហេតុការណ៍នេះ លោក អ៊ូ វីរៈ ឲ្យដឹងថា ភាគីដែលប៉ះទង្គិចជាមួយនឹងគណបក្សសង្គ្រោះជាតិ គឺជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយសាររថយន្តរបស់ម្ចាស់ផ្ទះនោះ មានបិទស្លាកគណបក្សប្រជាជន និងជាឡានសម្រាប់ដង្ហែក្បួនរបស់បក្សនេះផងដែរ។
ដោយ ញ៉ែត ស្រីពៅ និង តាំង វីដា
ថ្ងៃសៅរ៍ ទី06 កក្កដា ឆ្នាំ2013 ម៉ោង10:37 VOD
មន្ត្រីស្នងការរាជធានីភ្នំពេញ អះអាងថា
ហឹង្សានិងផ្ទុះអាវុធលើក្បួនដង្ហែ របស់គណបក្សសង្គ្រោះជាតិ
កាលពីយប់ម្សិលមិញនេះ
គឺកើតឡើងរវាងក្រុមការងារឃោសនាគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋ
មិនមែនអ្នកគាំទ្រគណបក្សកាន់អំណាចឡើយ។
ស្នងការនគរបាលរាជធានីភ្នំពេញលោក ជួន សុវណ្ណ ប្រាប់VODយ៉ាងខ្លី
នៅព្រឹកថ្ងៃសៅរ៍នេះថា ការផ្ទុះហិង្សា ដែលកើតឡើងនៅម៉ោងជិត
៨យប់មិញនេះ គឺរវាងគណបក្សសង្គ្រោះជាតិ
និងប្រជាពលរដ្ឋមិនមែនគណបក្សប្រជាជនកម្ពុជាឡើយ។
បើទោះបីជាយ៉ាងនេះក្តី លោកបានចុចទូរស័ព្ទបិទ នៅពេលសាកសួរពាក់ព័ន្ធ
នឹងចំណាត់ការរបស់សមត្ថកិច្ច ក្នុងការចាប់ខ្លួនជនដៃដល់។
កាលវេលាម៉ោង៧និង៤៦នាទីយប់ ថ្ងៃទី០៥ ខែកក្កដា
អំពើហិង្សាមួយបានផ្ទុះឡើងមកលើក្បួនដង្ហែ
របស់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក យឹម សុវណ្ណ
ប្រធានគណៈកម្មាធិការប្រតិបត្តិ គណបក្សសង្គ្រោះជាតិ
និងជាប្រធានក្រុមការងារ គណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ។
ហឹង្សានោះ បានកើតឡើងនៅលើផ្លូវលេខ១៣៥
ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ទល់មុខផ្ទះឧកញ៉ាម្នាក់
សុំមិនបញ្ចេញឈ្មោះ ដោយមានការគប់ដុំថ្ម
មកលើក្បួនដង្ហែឃោសនារបស់គណបក្សប្រឆាំង
បណ្តាលឲ្យមនុស្សយ៉ាងតិច៣នាក់ រងរបួស។
មន្ត្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ស្របពេលការគប់ដុំថ្មនោះ
ក៏មានការបាញ់គ្រប់កាំភ្លើងជាបន្តបន្ទាប់ (ពី៥ទៅ១០គ្រាប់)
ហើយអ្នកចូលរួមហែក្បូនឃោសនា របស់គណបក្សសង្គ្រោះជាតិបីនាក់
ត្រូវបានចាប់ខ្លួនដោយគ្មានមូលហេតុ។
សម្រាប់ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា
និងជាអ្នកតាមដានហេតុការណ៍នេះ លោក អ៊ូ វីរៈ ឲ្យដឹងថា
ភាគីដែលប៉ះទង្គិចជាមួយនឹងគណបក្សសង្គ្រោះជាតិ
គឺជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ដោយសាររថយន្តរបស់ម្ចាស់ផ្ទះនោះ
មានបិទស្លាកគណបក្សប្រជាជន
និងជាឡានសម្រាប់ដង្ហែក្បួនរបស់បក្សនេះផងដែរ។
សេចក្តីប្រកាសព័ត៌មាន របស់គណបកសង្គ្រោះជាតិ ចេញផ្សាយនៅថ្ងៃទី០៥
ខែកក្កដា ឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ
ចំពោះការប្រើហិង្សាមកលើ
ក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោតដោយសន្តិវិធី របស់គណបក្សប្រឆាំង។
សេចក្តីប្រកាសព័ត៌មានបន្ថែមថា គណបក្សសង្គ្រោះជាតិ សង្កេតឃើញថា
រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការអុកឡុករំខាន
និងការប្រើប្រាស់ហិង្សាតាមគ្រប់រូបភាព ពីសំណាក់គណបក្សកាន់អំណាច
មកលើក្បួនដង្ហែយុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រឆាំង។
គណបក្សប្រឆាំង អំពាវនាវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ពង្រឹងតួនាទី និងសមត្ថកិច្ចខ្លួន
ដើម្បីធានាឲ្យដំណើរការយុទ្ធនាការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន
ដោយគ្មានហិង្សា និងដើម្បីធានាថា ការបោះឆ្នោត
ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌៕
1 comment:
whatever you police thief u must arrest a criminal who causing social disorder
Post a Comment