Sunday, July 07, 2013

សេណា​រី​យ៉ូ​បីដែល​អាច​កើតមាន​សម្រាប់​ការវិល​ត្រលប់​របស់​ លោកសម រង្ស៊ី

(ថ្ងៃទី 7 កក្កដា 2013, ម៉ោង 11:43:AM) |
ដោយ: ​វិនិច្ឆ័យ​
Cambodia Express News
ភ្នំពេញ: ​នៅពេល​ការបោះឆ្នោត​នឹង​ចាប់ផ្តើម ក្នុង​រយះពេល​២០​ថ្ងៃ​ទៀត ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាសថា ពេលនេះ​លោក​សុខចិត្ត​បូជាជីវិត ហើយនឹង​វិល​ត្រឡប់មក កម្ពុជា​វិញ អោយបាន​មុនពេល​បោះឆ្នោត ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣​។​
តើ​លោក​សមរង្ស៊ី​ពិតជា​និយាយ​មែនទែន​ឬ៏​គ្រាន់តែ​ទូងស្គរ​នយោបាយ​ដើម្បី​ គំរាម​រដ្ឋាភិបាល​កម្ពុជា​និង​គណបក្ស​ប្រជាជន​ឬ ដើម្បី​ជួយ​រក​ការគាំទ្រ​អោយ​គណបក្ស​សង្គ្រោះ​ជាតិ​។​
លោក សម រង្ស៊ី នឹងមិន​ខាតបង់​អ្វី​ឡើយ​អំពី​ការប្រកាស​នេះ ដែល​តាមពិត​មិនមែនជា​លើកទីមួយ​ឡើយ ដែល​លោក​បាន​និយាយ អំពី​ការ វិលត្រឡប់​ដើម្បី​សុខចិត្ត​អោយគេ​ចាប់​ដាក់​មន្ទីរឃុំឃាំង​នោះ​។ អតីតកាល​បាន​ប្រាប់ថា លោក​ធ្លាប់​និយាយ ពី​ការវិល​ត្រលប់​មកវិញ ប្រឈម​នឹង​ការចាប់​ដាក់ពន្ធនាគារ​។ ប៉ុន្តែ​តាមពិត​លោក រង់ចាំ​រហូតដល់​មានការ​លើកលែងទោស ពី​ព្រះមហាក្សត្រ មុនពេល​ដែល​លោក​វិលត្រឡប់​វិញ​។​ដូច្នេះពេលនេះ លោក ក៏​និយាយ​បែបនេះ​ដើម្បី​ដុត​កំដៅ​នយោបាយបន្ថែមមួយកម្រឹត មុនពេល​បោះឆ្នោត​។​



​ លោក​ធ្លាប់​ត្រូវបាន​គេចចេញពី​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០០៥ ហើយ​មិន​ហ៊ាន​ចូល​ប្រទេស​វិញ​ដោយសារ​ត្រូវ​តុលាការ កាត់ទោស​ជាប់ពន្ធនាគារ ១៨​ខែ​។ ប៉ុន្តែ​ក្រោយមក នៅ​ឆ្នាំ​២០០៦ លោក​បាន​វិលត្រឡប់​ចូល​ប្រទេស​វិញ ដោយសារ​តែមាន​ការលើក​លែង​ទោស ពី​ព្រះមហាក្សត្រ​ប៉ុណ្ណោះ​។​

​ រឿងរ៉ាវ​ចាប់តាំងពី​ឆ្នាំ​២០០៩​មក​ក៏​មិន​ខុសគ្នា​ដែរ​។ ចាប់តាំងពី​លោក បាន​ដក​បង្គោល​តម្រុយ​ព្រំដែន​មក តុលាការ​កម្ពុជា បាន​រកឃើញថា លោក​មាន​កំហុស​ហើយ​លោក​ត្រូវ​ផ្តន្ទាទោស​អោយ​ជាប់ពន្ធនាគារ​រយៈពេល​១២​ឆ្នាំ ​។ ប៉ុន្តែ​លោក​បានគេច​ខ្លួន មុន​ពេលដែល​ត្រូវ គេ​កាត់ទោស​ទៅទៀត​។​

​នៅពេល ការចាកចេញ​មុនពេល​ការកាត់ទោស វា​បានបញ្ជាក់​ជាស្រេច​ហើយ​ថា​លោក​មិន​ប្រថុយ​ជីវិត​រស់នៅក្នុង​គុក​ឡើយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយចុះ​មានតែលោក​​ម្នាក់​គត់ ដែល​អាច​ទាយ​ត្រូវ​១០០​ភាគរយ​ថា តើ​លោក​គ្រាន់តែ​និយាយ ដើម្បី​ចំណេញ​នយោបាយ ឬ ក៏​លោក​នឹង​មក​មែនទែន​នោះ។​

​យើង​សាកល្បង​ពិនិត្យមើល​សេណា​រី​យ៉ូ​ដែល​អាច​កើតមាន​សម្រាប់​ការវិលត្រឡប់​របស់លោក​។​

សេណា​រី​យ៉ូ​ទីមួយ​

​ ការវិលត្រឡប់​របស់​លោក​អាច​នឹង​កើតមាន​ក្រោយពេល​ដែលមាន​ការលើក​លែង​ទោស​ពី​ ព្រះមហាក្សត្រ​។ សេណា​រី​យ៉ូ​មួយ​នេះ អាច​សម្រេចបាន​លុះត្រាតែ​មានការ​ងក់ក្បាល​យល់ព្រម​ពី​បុរស​ខ្លាំង​កម្ពុជា​ គឺ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​។ នេះ​ជា​សេណា​រី​យ៉ូ​ដែល​ល្អ​ជាងគេ​សម្រាប់​ការវិលត្រឡប់ របស់លោក ហើយ​ជា​សេណា​រី​យ៉ូ ដែលមាន​សុវត្ថិភាព សម្រាប់​មេបក្ស​ប្រឆាំង ដែល​កំពុង​ប្រឈមមុខ​នឹងដាក់​ពន្ធនាគារ រយៈពេល​១២​ឆ្នាំ​។​

​សេណា​រី​យ៉ូ​ទី​ពីរ

​ លោក​សម រង្ស៊ី សម្រេចចិត្ត​វិលត្រឡប់​មកវិញ ដោយ​គ្មាន​ការលើកលែងទោស​ណាមួយ​ដោយ​ព្រះមហាក្សត្រ ហើយ​ប្រថុយ​នឹង​ការចាប់ខ្លួន ដោយ​អាជ្ញាធរ​កម្ពុជា​។ នៅក្នុង​សេណា​រី​យ៉ូ មួយ​នេះ លោក សម រង្ស៊ី ប្រហែលជា ចៀស​មិន​ផុត ពី​ការចាប់​ដាក់ពន្ធនាគារ​ឡើយ​ដូចដែល​អ្វីដែល​បានកើត​ឡើង​ចំពោះ​លោក ម៉ម សូណង់ដូរ​ដែល​ក្រោយមក​បាន​រួចខ្លួន​វិញ​។ ​វា​ទំនងជា​នឹងមិន​អាចទៅរួច​ឡើយ​ ដែលថា ​រដ្ឋាភិបាល​កម្ពុជា​ មិន​ហ៊ាន​ចាប់​រូបលោក​ដោយ​ការភ័យខ្លាច​ ​អំពី​សម្ពាធ​របស់​សហគមអន្តរជាតិ​។ បើសិនជា​រដ្ឋាភិបាល​ក​ម្ពុ​ជា​ព្រងើយកន្តើយ​មិន​ចាប់​រូបលោក​នោះ​ គ្រោះថ្នាក់​ធំ​បំផុត គឺ​កើតមាន​សម្រាប់​ប្រព័ន្ធយុត្តិធម៌ កម្ពុជា ដោយ​បរាជ័យ​នៅក្នុង​ការអនុវត្ត​ច្បាប់​។ ដូច្នេះ វា​នឹងមិន​ទំនងសោះ​ឡើយ​ថា​លោក​អាច​រួច​ផុតពី​ការចាក់​ដាក់​ព​ន្ឋ​នាគារ​។​

សេណា​រី​យ៉ូ​ទី​បី​

​ លោកនៅតែ​មិន​វិលត្រឡប់​ចូលក្នុង​ប្រទេស​វិញ​ដោយ​ភ័យខ្លាច​ថា​នឹងត្រូវ​ ចាប់ខ្លួន​។ ដូច្នេះ​តួនាទី​ជា​មេដឹកនាំគណបក្ស​ប្រឆាំង របស់លោក ត្រូវបាន​បាត់បង់​ទាំងស្រុង ដោយ​លោក កឹម សុខា ដែល​កន្លងមកលោក​ធ្លាប់​ប្រៀបប្រដូច​ថា​ជា​មេបក្ស​តូច​មួយ​ដូចជា​គ្រាប់​ ខ្សាច់ ដែល​មិនអាច​ប្រៀបធៀប​ជាមួយ​ភ្នំ​ដ៏​ធំ​ដូចជា​គណបក្ស​សមរង្ស៊ី​។ សេណា​រី​យ៉ូ​ទី​បី​នេះលោក កឹម សុខា នឹង​ទទួលបាន​ទាំងស្រុង នួវតួនាទី​ជា​មេដឹកនាំ គណបក្សប្រឆាំង​ជំនួស​លោក​៕

1 comment:

Anonymous said...

If he return to Cambodia for sure,
his life will be in danger. Hun Sen
government is individual hold power.
Anybody could do anything to Mr. Sam
Rainsy and the world could only stand
and watch. He is helpless, no body from the international can help him except his own people who support
him.