ដោយ: វិនិច្ឆ័យ
Cambodia Express News
ភ្នំពេញ:
នៅពេលការបោះឆ្នោតនឹងចាប់ផ្តើម ក្នុងរយះពេល២០ថ្ងៃទៀត លោក សម
រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា
ពេលនេះលោកសុខចិត្តបូជាជីវិត ហើយនឹងវិលត្រឡប់មក កម្ពុជាវិញ
អោយបានមុនពេលបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
តើលោកសមរង្ស៊ីពិតជានិយាយមែនទែនឬ៏គ្រាន់តែទូងស្គរនយោបាយដើម្បី គំរាមរដ្ឋាភិបាលកម្ពុជានិងគណបក្សប្រជាជនឬ ដើម្បីជួយរកការគាំទ្រអោយគណបក្សសង្គ្រោះជាតិ។
តើលោកសមរង្ស៊ីពិតជានិយាយមែនទែនឬ៏គ្រាន់តែទូងស្គរនយោបាយដើម្បី គំរាមរដ្ឋាភិបាលកម្ពុជានិងគណបក្សប្រជាជនឬ ដើម្បីជួយរកការគាំទ្រអោយគណបក្សសង្គ្រោះជាតិ។
លោក សម រង្ស៊ី នឹងមិនខាតបង់អ្វីឡើយអំពីការប្រកាសនេះ
ដែលតាមពិតមិនមែនជាលើកទីមួយឡើយ ដែលលោកបាននិយាយ អំពីការ
វិលត្រឡប់ដើម្បីសុខចិត្តអោយគេចាប់ដាក់មន្ទីរឃុំឃាំងនោះ។
អតីតកាលបានប្រាប់ថា លោកធ្លាប់និយាយ ពីការវិលត្រលប់មកវិញ
ប្រឈមនឹងការចាប់ដាក់ពន្ធនាគារ។ ប៉ុន្តែតាមពិតលោក
រង់ចាំរហូតដល់មានការលើកលែងទោស ពីព្រះមហាក្សត្រ
មុនពេលដែលលោកវិលត្រឡប់វិញ។ដូច្នេះពេលនេះ លោក
ក៏និយាយបែបនេះដើម្បីដុតកំដៅនយោបាយបន្ថែមមួយកម្រឹត មុនពេលបោះឆ្នោត។
លោកធ្លាប់ត្រូវបានគេចចេញពីប្រទេសកម្ពុជានៅឆ្នាំ២០០៥ ហើយមិនហ៊ានចូលប្រទេសវិញដោយសារត្រូវតុលាការ កាត់ទោសជាប់ពន្ធនាគារ ១៨ខែ។ ប៉ុន្តែក្រោយមក នៅឆ្នាំ២០០៦ លោកបានវិលត្រឡប់ចូលប្រទេសវិញ ដោយសារតែមានការលើកលែងទោស ពីព្រះមហាក្សត្រប៉ុណ្ណោះ។
រឿងរ៉ាវចាប់តាំងពីឆ្នាំ២០០៩មកក៏មិនខុសគ្នាដែរ។ ចាប់តាំងពីលោក បានដកបង្គោលតម្រុយព្រំដែនមក តុលាការកម្ពុជា បានរកឃើញថា លោកមានកំហុសហើយលោកត្រូវផ្តន្ទាទោសអោយជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ។ ប៉ុន្តែលោកបានគេចខ្លួន មុនពេលដែលត្រូវ គេកាត់ទោសទៅទៀត។
នៅពេល ការចាកចេញមុនពេលការកាត់ទោស វាបានបញ្ជាក់ជាស្រេចហើយថាលោកមិនប្រថុយជីវិតរស់នៅក្នុងគុកឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះមានតែលោកម្នាក់គត់ ដែលអាចទាយត្រូវ១០០ភាគរយថា តើលោកគ្រាន់តែនិយាយ ដើម្បីចំណេញនយោបាយ ឬ ក៏លោកនឹងមកមែនទែននោះ។
យើងសាកល្បងពិនិត្យមើលសេណារីយ៉ូដែលអាចកើតមានសម្រាប់ការវិលត្រឡប់របស់លោក។
សេណារីយ៉ូទីមួយ
ការវិលត្រឡប់របស់លោកអាចនឹងកើតមានក្រោយពេលដែលមានការលើកលែងទោសពី ព្រះមហាក្សត្រ។ សេណារីយ៉ូមួយនេះ អាចសម្រេចបានលុះត្រាតែមានការងក់ក្បាលយល់ព្រមពីបុរសខ្លាំងកម្ពុជា គឺសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន។ នេះជាសេណារីយ៉ូដែលល្អជាងគេសម្រាប់ការវិលត្រឡប់ របស់លោក ហើយជាសេណារីយ៉ូ ដែលមានសុវត្ថិភាព សម្រាប់មេបក្សប្រឆាំង ដែលកំពុងប្រឈមមុខនឹងដាក់ពន្ធនាគារ រយៈពេល១២ឆ្នាំ។
សេណារីយ៉ូទីពីរ
លោកសម រង្ស៊ី សម្រេចចិត្តវិលត្រឡប់មកវិញ ដោយគ្មានការលើកលែងទោសណាមួយដោយព្រះមហាក្សត្រ ហើយប្រថុយនឹងការចាប់ខ្លួន ដោយអាជ្ញាធរកម្ពុជា។ នៅក្នុងសេណារីយ៉ូ មួយនេះ លោក សម រង្ស៊ី ប្រហែលជា ចៀសមិនផុត ពីការចាប់ដាក់ពន្ធនាគារឡើយដូចដែលអ្វីដែលបានកើតឡើងចំពោះលោក ម៉ម សូណង់ដូរដែលក្រោយមកបានរួចខ្លួនវិញ។ វាទំនងជានឹងមិនអាចទៅរួចឡើយ ដែលថា រដ្ឋាភិបាលកម្ពុជា មិនហ៊ានចាប់រូបលោកដោយការភ័យខ្លាច អំពីសម្ពាធរបស់សហគមអន្តរជាតិ។ បើសិនជារដ្ឋាភិបាលកម្ពុជាព្រងើយកន្តើយមិនចាប់រូបលោកនោះ គ្រោះថ្នាក់ធំបំផុត គឺកើតមានសម្រាប់ប្រព័ន្ធយុត្តិធម៌ កម្ពុជា ដោយបរាជ័យនៅក្នុងការអនុវត្តច្បាប់។ ដូច្នេះ វានឹងមិនទំនងសោះឡើយថាលោកអាចរួចផុតពីការចាក់ដាក់ពន្ឋនាគារ។
សេណារីយ៉ូទីបី
លោកនៅតែមិនវិលត្រឡប់ចូលក្នុងប្រទេសវិញដោយភ័យខ្លាចថានឹងត្រូវ ចាប់ខ្លួន។ ដូច្នេះតួនាទីជាមេដឹកនាំគណបក្សប្រឆាំង របស់លោក ត្រូវបានបាត់បង់ទាំងស្រុង ដោយលោក កឹម សុខា ដែលកន្លងមកលោកធ្លាប់ប្រៀបប្រដូចថាជាមេបក្សតូចមួយដូចជាគ្រាប់ ខ្សាច់ ដែលមិនអាចប្រៀបធៀបជាមួយភ្នំដ៏ធំដូចជាគណបក្សសមរង្ស៊ី។ សេណារីយ៉ូទីបីនេះលោក កឹម សុខា នឹងទទួលបានទាំងស្រុង នួវតួនាទីជាមេដឹកនាំ គណបក្សប្រឆាំងជំនួសលោក៕

1 comment:
If he return to Cambodia for sure,
his life will be in danger. Hun Sen
government is individual hold power.
Anybody could do anything to Mr. Sam
Rainsy and the world could only stand
and watch. He is helpless, no body from the international can help him except his own people who support
him.
Post a Comment