ដោយ សេង ម៉ូលីនី និងស៊ុន ណារិន
ថ្ងៃអង្គារ ទី09 កក្កដា ឆ្នាំ2013 ម៉ោង10: VOD
អ្នកលេងហ្វេសប៊ុកមួយចំនួន លើកឡើងថា អាចនឹងមានចលនាយុវជន និងប្រតិកម្មខ្លាំងពីអ្នកគាំទ្រ ប្រសិនបើប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រូវបានចាប់ខ្លួន នៅពេលលោកត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត។
អ្នកលេងហ្វេសប៊ុកមួយចំនួន លើកឡើងថា អាចនឹងមានចលនាយុវជន និងប្រតិកម្មខ្លាំងពីអ្នកគាំទ្រ ប្រសិនបើប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ត្រូវបានចាប់ខ្លួន នៅពេលលោកត្រឡប់មកកម្ពុជាវិញ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោត។
ការលើកឡើងនេះ បន្តបន្ទាប់ លោក សម រង្ស៊ី បានប្រកាសចុងក្រោយថា
លោកនឹងចូលមកម្ពុជា ឲ្យបានមុនការបោះឆ្នោត នៅថ្ងៃទី២៨ ខែកក្កដា
ឆ្នាំ២០១៣ ខាងមុខ។ តែអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក
គៀត ច័ន្ទថារិទ្ធ កាលពីថ្ងៃចន្ទ បានប្រកាសថា
នគរបាលកម្ពុជានឹងអនុវត្តដីកា ចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី ភ្លាម ប្រសិនបើមេដឹកនាំគណបក្សប្រឆាំងរូបនេះ
វិលត្រទ្បប់ចូលប្រទេសវិញ។
អ្នកលេងហ្វេសប៊ុកម្នាក់ អ្នកនាង ផេង សុគន្ធា អាយុ២៨ឆ្នាំ
ដែលបានប្រើប្រាស់ហ្វេសប៊ុក តាំងពីឆ្នាំ២០០៨
បានបង្ហោះសារតាមហ្វេសប៊ុកថា អាចនឹងមានចលាចល នៅរាជធានីភ្នំពេញ
គឺចលនាយុវជន ដែលគាំទ្រឲ្យមានការមកដល់ លោក សម រង្ស៊ី តែអ្នកនាង
មិនច្បាស់ថា តើយុវជននឹងក្លាហានប៉ុណ្ណា ដើម្បីចលនាប្រឆាំងនេះ។
អ្នកនាងបន្តថា គណបក្សប្រជាជនកម្ពុជា នឹងមានរូបភាពអាក្រក់
ដោយសារនេះបង្ហាញថា ជាការកំសាកមួយ សម្រាប់គណបក្សកាន់អំណាច
ក្នុងការភ័យខ្លាចប្រកួតប្រជែង ដោយយុត្តិធម៌។
អ្នកលេងហ្វេសប៊ុកម្នាក់ទៀត លោក អ៊ូ រិទ្ធី អាយុ២៦ឆ្នាំប្រាប់VOD
តាមរយៈទូរស័ព្ទថា ការចាប់លោក សម រង្ស៊ី នឹងនាំឲ្យរដ្ឋាភិបាល
មានរូបភាពអាក្រក់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា ដោយសារពិភពលោក
បានដឹងថា លោកនឹងចូលមកកម្ពុជា។ លោកបន្តថា ការចាប់ខ្លួននេះ
អាចនឹងមានប្រតិកម្មខ្លាំងពីអ្នកគាំទ្រ លោក សម រង្ស៊ី
ដែលនឹងទៅទទួលលោក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
តែលោកគិតថា លទ្ធភាពនៃការចាប់ខ្លួននេះ នឹងមិនអាចទៅរួចទេ ៖
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Jen Psaki
កាលពីថ្ងៃចន្ទម្សិលមិញ និយាយថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម
រង្ស៊ី គួរតែត្រូវបានអនុញ្ញាតឲ្យចូលមកកម្ពុជា
ដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយគ្មានការចាប់ដាក់ពន្ធនាគារ។
សារព័ត៌មាន AP បានដកស្រង់សម្តីរបស់ លោកស្រី Jen Psakiថា លោក សម
រង្ស៊ី គួរតែត្រឡប់មកកម្ពុជា
ដោយគ្មានការភ័យខ្លាចនូវសុវត្ថិភាពផ្ទាល់ខ្លួន
និងការចាប់ដាក់ពន្ធនាគារ។ លោកស្រីបញ្ជាក់ថា ការបោះឆ្នោតដោយសេរី
និងយុត្តិធម៌ តម្រូវឲ្យមានការប្រកួតប្រជែងគ្រប់លំដាប់ថ្នាក់
ដោយការចូលរួម ដោយមិនបានការគាបសង្កត់លើគណបក្សប្រឆាំងទាំងអស់។
លោក សម រង្ស៊ី បាននិរទេសខ្លួនឯងទៅក្រៅប្រទេស តាំងពីចុងឆ្នាំ២០០៩
បន្ទាប់ពីតុលាការកម្ពុជា ផ្តន្ទាទោសកំបាំងមុខលោក
ដាក់ពន្ធនាគារ១២ឆ្នាំ ពីបទក្លែងបន្លំអក្សរក្នុងឯកសារសាធារណៈ
ការផ្សាយព័ត៌មានមិនពិត
និងសកម្មភាពដកតម្រុយបង្គោលព្រំដែនកម្ពុជា-វៀតណាម
នៅខេត្តស្វាយរៀង។
លិខិតមួយ បង្ហោះតាមហ្វេសប៊ុក(Facebook) កាលពីថ្ងៃទី០៧ ខែកក្កដា
លោក សម រង្ស៊ី បានសរសេរថា ការត្រឡប់របស់លោកមកកម្ពុជាវិញ
នឹងជាការសាកល្បងមួយ សម្រាប់ភាពពិតប្រាកដនៃការបោះឆ្នោតមួយដោយសេរី
និងយុត្តិធម៌ បើទោះជាលោកប្រឈមនឹងហានិភ័យនៃការចាប់ខ្លួនក៏ដោយ៕
4 comments:
MCQ to see if you are Khmer or Youn:
Who is give Koh Tral Island to Vietnam and shifts the blame and guilt to others and manipulate Khmer history?
a. Sam Rainsy
b. CPP
c. Hun Sen
d. CNRP
e. All of the above
f. Both b and c
Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.
United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]
ពួកអាកំសាកញី ពួកអាខ្លៅ ពួកអាអវិជ្ជា និង អសមត្តភាព ក្រៅពីប្រើល្បិចថោកទាប លួចធ្វើពី
ក្រោយខ្នង ដើរទិញដោយទឹកប្រាក់ក្រខ្វក់ និង
ប្រើកម្លាំងបាយ ប្រើហឹង្សា សម្លុតគំរាមកំហែង
ទៅលើជនស្លូតត្រង់ វហ៊ានធ្វើអ្វីទៀត ? ។
ពួកវាដែលហ៊ានប្រឈមមុខជាមួអ្នកចេះដឹងពិតប្រកដពីអង្កាលណា បានតែនិយាយម្នាក់ឯងជាមួយ
ក្បាលមីក្រូ ដូចមនុស្សឆ្កួត ដូចមនុស្សស្រវឹងទឹក
មាត់ ។ ដល់ឮថា អ្នកមានសមត្តភាពពិតប្រកដ
ចូលទៅប្រណាំងប្រជែងជាមួយ ពួកវាភ័យ
ស្លន់ស្លោ នាំគ្នារកល្បិចថោកទាប ព្រៃផ្សៃដើម្បី
ចាប់ចងគេ ។
សូមអ្នកស្នេហាយុត្តិធម៌ ជាតិ និង អន្តរៈជាតិទាំង
អស់ជួយការពារអំពើយុត្តិធម៌ផង កុំទុកឲពួក
រដ្ឋាភិបាលក្បត់ជាតិភ្នំពេញប្រើច្បាប់ព្រៃទៅលើអ្នកស្នេហាជាតិពិតប្រាកដ បានជោគជ័យឲសោះ ។
សូមផ្តន្ទារទោសពួកវាឲធ្ងន់ធ្ងរ បើពួកវានៅតែ
រំលោភបំពានទៅលើច្បាប់ជាតិ និង អន្តរៈជាតិ
ទៅលើជនស្លូតត្រង់ គ្មានកំហុសទៀតនោះ ។
កុំខ្លាចពួកប្រែតអស់នោះ...វាមិនហ៊ានធ្វើអីលោកប្រធានទេ។
...គឺវាគ្រាន់តែព្រូសៗៗៗ...ក្រែងថា លោកប្រធាន ខ្លាចអត់ហ៊ានមកមែន!
បើអត់ហ៊ានមកមែននោះ គឺលោកពិតជាអន់ដូចគេថាមែន!
Post a Comment