Tuesday, July 09, 2013

អ្នកលេង​ហ្វេ​សប៊ុក​៖ អាច​នឹង​មាន​ប្រតិកម្ម​ខ្លាំង​ពី​អ្នកគាំទ្រ លោក សម រង្ស៊ី ប្រសិនបើ​មាន​ការចាប់ខ្លួន​

ដោយ សេង ម៉ូលីនី និងស៊ុន ណារិន ថ្ងៃអង្គារ ទី09 កក្កដា ឆ្នាំ2013 ម៉ោង10: VOD
អ្នកលេង​ហ្វេ​ស​ប៊ុក​មួយចំនួន លើកឡើងថា អាច​នឹង​មាន​ចលនា​យុវជន និង​ប្រតិកម្ម​ខ្លាំង​ពី​អ្នកគាំទ្រ ប្រ​សិន​បើ​​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ត្រូវ​​បាន​​​ចាប់​ខ្លួន នៅ​​ពេល​លោក​ត្រឡប់​មក​កម្ពុជា​វិញ ដើម្បី​​​ចូល​រួម​ប្រកួតប្រជែង​ការបោះឆ្នោត​។​
​ការលើកឡើង​នេះ បន្តបន្ទាប់ លោក សម រង្ស៊ី បានប្រកាស​ចុងក្រោយ​ថា លោក​នឹង​ចូល​ម​កម្ពុជា ឲ្យបាន​មុន​​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាងមុខ​។ តែ​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ កាលពី​ថ្ងៃ​ចន្ទ បានប្រកាសថា នគរបាល​កម្ពុជា​​នឹង​អនុវត្ត​ដីកា ចាប់ខ្លួន​ប្រធាន​គណ​បក្ស​សង្គ្រោះ​​ជាតិ លោក សម រង្ស៊ី ភ្លាម ប្រសិន​បើ​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ វិល​ត្រ​ទ្ប​ប់​ចូល​ប្រ​ទេស​វិញ​។
​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ អ្នកនាង ផេង សុគន្ធា អាយុ​២៨​ឆ្នាំ ដែល​បាន​ប្រើប្រាស់​ហ្វេ​សប៊ុក តាំងពី​ឆ្នាំ​២០០៨ បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុក​ថា អាច​នឹង​មាន​ចលាចល នៅ​​រាជធានី​ភ្នំពេញ គឺ​ចលនា​យុវជន ដែល​គាំទ្រ​ឲ្យមាន​ការ​មក​ដល់​ លោក សម រង្ស៊ី តែ​អ្នក​នាង មិន​ច្បាស់​ថា តើ​យុវជន​នឹង​​ក្លាហាន​​ប៉ុណ្ណា ដើម្បី​ចលនា​ប្រឆាំង​នេះ​។ អ្នក​​នាង​បន្តថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​រូប​ភាព​​​អាក្រក់ ដោយសារ​នេះ​បង្ហាញថា ជាការ​កំសាក​មួយ សម្រាប់​គណបក្ស​កាន់អំណាច ក្នុង​ការភ័យខ្លាច​ប្រ​កួត​ប្រ​ជែង ដោយ​យុត្តិ​ធម៌​។​

​អ្នកលេង​ហ្វេ​សប៊ុក​ម្នាក់ទៀត លោក អ៊ូ រិទ្ធី អាយុ​២៦​ឆ្នាំ​ប្រាប់​VOD តាមរយៈ​ទូរស័ព្ទ​ថា ការចាប់​លោក សម រង្ស៊ី នឹង​នាំ​ឲ្យ​រដ្ឋាភិបាល មាន​រូបភាព​អាក្រក់​មួ​យ​សម្រាប់​រដ្ឋា​ភិបាល​កម្ពុជា ដោយសារ​ពិភពលោក បានដឹងថា លោក​នឹង​ចូលមក​កម្ពុជា​។ លោក​​បន្តថា ការចាប់ខ្លួន​នេះ អាច​នឹង​មាន​ប្រតិកម្ម​ខ្លាំង​ពី​អ្នកគាំទ្រ​ លោក សម រង្ស៊ី ដែល​​នឹង​ទៅ​ទទួល​លោក នៅ​អាកាស​យាន​ដ្ឋាន​​អន្តរ​ជាតិ​​ភ្នំពេញ តែ​លោក​គិតថា លទ្ធភាព​នៃ​ការចាប់ខ្លួន​នេះ នឹង​មិន​អាច​ទៅរួច​ទេ​ ៖
​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេរិក លោកស្រី Jen Psaki កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ និយាយថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី គួរតែ​ត្រូវបាន​អនុ​ញ្ញាត​ឲ្យចូល​មក​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត ដោយ​គ្មាន​ការចាប់​ដាក់ពន្ធនាគារ​។​
​សារព័ត៌មាន AP បាន​ដកស្រង់​សម្តី​របស់ លោកស្រី Jen Psaki​ថា លោក សម រង្ស៊ី គួរតែ​ត្រឡប់​មក​កម្ពុជា ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​​នូវ​​សុវត្ថិ​ភាព​​ផ្ទាល់ខ្លួន និង​ការចាប់​ដាក់​ពន្ធនាគារ​។ លោកស្រី​បញ្ជាក់​ថា ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ តម្រូវឲ្យ​មាន​ការ​ប្រកួ​ត​​ប្រជែង​​គ្រប់​លំដាប់ថ្នាក់ ដោយ​ការចូលរួម ដោយ​មិន​បាន​ការ​គាប​សង្កត់​​លើ​គណបក្សប្រឆាំង​ទាំង​អស់​។​
​លោក សម រង្ស៊ី បាន​និរទេស​ខ្លួនឯង​ទៅ​ក្រៅប្រទេស តាំងពី​ចុង​ឆ្នាំ​២០០៩ បន្ទាប់​ពី​តុលាការ​កម្ពុជា ផ្តន្ទាទោស​កំបាំង​មុខ​លោក ដាក់​ពន្ធនាគារ​១២​ឆ្នាំ ពី​បទ​ក្លែងបន្លំ​អក្សរ​​ក្នុង​ឯកសារ​សាធារណៈ ការផ្សាយ​ព័ត៌​មាន​​មិន​​ពិត និង​សកម្មភាព​ដក​តម្រុយ​បង្គោល​ព្រំដែន​​​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​។​
​លិខិត​មួយ បង្ហោះ​តាម​ហ្វេ​សប៊ុក​(Facebook) កាលពី​ថ្ងៃ​ទី​០៧ ខែកក្កដា លោក សម រង្ស៊ី បានសរសេរថា ការ​ត្រឡប់​របស់​លោក​មក​​កម្ពុជា​​វិញ នឹង​ជា​ការសាកល្បង​មួយ សម្រាប់​ភាព​ពិតប្រាកដ​នៃ​ការបោះឆ្នោត​មួយ​ដោយ​សេរី និង​​យុត្តិធម៌ បើទោះជា​លោក​ប្រឈម​​នឹង​ហានិភ័យ​នៃ​ការចាប់ខ្លួន​ក៏ដោយ​៕

4 comments:

Anonymous said...

MCQ to see if you are Khmer or Youn:

Who is give Koh Tral Island to Vietnam and shifts the blame and guilt to others and manipulate Khmer history?

a. Sam Rainsy
b. CPP
c. Hun Sen
d. CNRP
e. All of the above
f. Both b and c

Anonymous said...

Hun Sen has nothing better to scare Cambodians by just using the same trick Khmer Rouge will be back if CPP lose.

United States government say "No it will not happen" look at all the strongest dictatorships in the world now. To date, rulers have been forced from power in Tunisia,[1] Egypt,[2] Libya,[3] and Yemen;[4] civil uprisings have erupted in Bahrain[5] and Syria;[6] major protests have broken out in Algeria,[7] Iraq,[8] Jordan,[9] Kuwait,[10] Morocco,[11] and Sudan;[12] and minor protests have occurred in Mauritania,[13] Oman,[14] Saudi Arabia,[15] Djibouti,[16] and Western Sahara.[17]

Anonymous said...

ពួកអាកំសាកញី ពួកអាខ្លៅ ពួកអាអវិជ្ជា និង​ អសមត្តភាព ក្រៅពីប្រើល្បិចថោកទាប លួចធ្វើពី
ក្រោយខ្នង ដើរទិញដោយទឹកប្រាក់ក្រខ្វក់ និង
ប្រើកម្លាំងបាយ ប្រើហឹង្សា សម្លុតគំរាមកំហែង
ទៅលើជនស្លូតត្រង់ វហ៊ានធ្វើអ្វីទៀត ? ។

ពួកវាដែលហ៊ានប្រឈមមុខជាមួអ្នកចេះដឹងពិតប្រកដពីអង្កាលណា បានតែនិយាយម្នាក់ឯងជាមួយ
ក្បាលមីក្រូ ដូចមនុស្សឆ្កួត ដូចមនុស្សស្រវឹងទឹក
មាត់ ។ ដល់ឮថា អ្នកមានសមត្តភាពពិតប្រកដ
ចូលទៅប្រណាំងប្រជែងជាមួយ ពួកវាភ័យ
ស្លន់ស្លោ នាំគ្នារកល្បិចថោកទាប ព្រៃផ្សៃដើម្បី
ចាប់ចងគេ ។

សូមអ្នកស្នេហាយុត្តិធម៌ ជាតិ និង អន្តរៈជាតិទាំង
អស់ជួយការពារអំពើយុត្តិធម៌ផង កុំទុកឲពួក
រដ្ឋាភិបាលក្បត់ជាតិភ្នំពេញប្រើច្បាប់ព្រៃទៅលើអ្នកស្នេហាជាតិពិតប្រាកដ បានជោគជ័យឲសោះ ។

សូមផ្តន្ទារទោសពួកវាឲធ្ងន់ធ្ងរ បើពួកវានៅតែ
រំលោភបំពានទៅលើច្បាប់ជាតិ និង អន្តរៈជាតិ
ទៅលើជនស្លូតត្រង់ គ្មានកំហុសទៀតនោះ ។

Anonymous said...

កុំខ្លាចពួកប្រែតអស់នោះ...វាមិនហ៊ានធ្វើអីលោកប្រធានទេ។

...គឺវាគ្រាន់តែព្រូសៗៗៗ...ក្រែងថា លោកប្រធាន ខ្លាចអត់ហ៊ានមកមែន!

បើអត់ហ៊ានមកមែននោះ គឺលោកពិតជាអន់ដូចគេថាមែន!