តាមដានទាំងអស់គ្នា ចាប់លេង រួចហើយ លែងឬយ៉ាងណា ?
06 កក្កដា 2013 VOA
វ៉ាស៊ីនតោន —
អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យបីនាក់ដែលប្រើអំពើហិង្សាលើក្បួន
ឃោសនារបស់គណបក្សសង្គ្រោះជាតិ។ លោកសុខ ខេមរានៃ វីអូអេ
ពីរដ្ឋធានីវ៉ាស៊ីនតោនបានរាយការណ៍ថា
អ្នកធ្វើយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិបីនាក់ត្រូវគេធ្វើឲ្យ
របួសនិងរងការបាញ់គម្រាមនៅពេលហែក្បួនកាលពីយប់ថ្ងៃសុក្រ។
អាជ្ញាធរបានចាប់ខ្លួនបុរសបីនាក់ដែលគេសង្ស័យថា ជាអ្នកវាយប្រហារនិងបង្ក របួសស្នាមអ្នកឃោសនាគណបក្សសង្គ្រោះជាតិ៣នាក់ក្នុងចំណោមរាប់ពាន់ នាក់ដែលបានដង្ហែក្បួនឃោសនាកាលពីយប់ថ្ងៃសុក្រក្នុងរាជធានី ភ្នំពេញ។ នេះបើតាមការអះអាងរបស់មន្ត្រីគណៈបក្សសង្រ្គោះជាតិនិងមន្ត្រី សិទ្ធិមនុស្ស ដែលនៅកន្លែងកើតហេតុ។
ជនសង្ស័យពីរនាក់ ក្នុងចំណោមបីនាក់ដែលត្រូវគេចាប់ខ្លួននោះ ត្រូវគេស្គាល់ ឈ្មោះអ៊ុង ចាន់ថន មន្ត្រីប៉េអឹមខេត្តកណ្តាលជាអ្នកបាញ់កាំភ្លើង និងម្ចាស់ផ្ទះ ឈ្មោះឃី តាំងលន់។ ព្រឹត្តិការណ៍នេះបានកើតឡើងក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងប្រាប់វីអូអេថា អាជ្ញាធរត្រូវតែចាប់ខ្លួនជនល្មើសមកកាត់ទោស ដែលលោកចាត់ទុកថា នេះ ជាការវាយប្រហារផ្នែកនយោបាយមកលើគណបក្សរបស់លោកដែលកំពុងកើន ប្រជាប្រិយភាព។
លោកនិយាយថា៖ «ដំបូងឡើងហ្នឹងពួកយើងហែក្បួនស្លូតបូតណាស់ អត់មានពាក្យសម្តីអីទេ។ ស្រាប់តែហែទៅដល់ផ្ទះវីឡាមួយដែលមានរបងបួនម៉ែត្រហ្នឹងស្រាប់តែ ដុំថ្មហ្នឹងហោះចេញពីក្នុងមក។ ពួកយើងខ្ញុំហ្នឹងបែកខ្ញែកគ្នានៅជួរមុខ ហើយឆ្ងល់ណាស់។ រួចពីគប់ដុំថ្មឲ្យរបួសប៉ុន្មាននាក់ហើយក៏ស្រាប់តែឮស្នូរកាំភ្លើង បាញ់ចេញពីក្នុងផ្ទះហ្នឹង៥ទៅ១០គ្រាប់ទៀត ហើយចាប់អ្នកចូលរួមក្នុងក្បួនដង្ហែហ្នឹងចូលទៅក្នុងផ្ទះទៀត។ ចាប់បីនាក់ហ្នឹង បាទ»។
លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិមានវិធានការនិងតាមដានអំពីរឿង វាយប្រហារដែលមិនធ្លាប់មានពីមុននេះ។
ដោយឡែក លោកហូ វ៉ាន់មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូបទៀត ដែលតាមឃ្លាំមើលសកម្មភាពអាជ្ញាធរ បានបញ្ជាក់ថា ជនសង្ស័យទាំងបីកំពុងស្ថិតក្នុងការឃុំឃាំងរបស់កងរាជអាវុធហត្ថ ក្រុងភ្នំពេញដើម្បីសាកសួរ។
ក្រុមអ្នកហែក្បួនគណបក្សសង្គ្រោះជាតិបានបន្តព័ទ្ធផ្ទះដែលបាន ប្រើដុំថ្មនោះ ចាប់ពីម៉ោងជិត៨យប់រហូតដល់ម៉ោងប្រមាណជាង១០យប់ ហើយក្រោយមកបានចាកចេញដោយបន្សល់ទុកប្រមាណជាង១០០នាក់ដើម្បី ឃ្លាំមើល។
ថ្លែងពេលកំពុងឃ្លាំមើលនៅកន្លែងកើតហេតុ លោកចាន់ សុវ៉េត មន្ត្រីស៊ើបអង្កេតអង្គការសិទ្ធិមនុស្សអាហុក បានអះអាងថា ដោយសារតែអាជ្ញាធរដែលមិនបានចាត់វិធានការឆាប់ រួចផ្ទះនោះក៏មិនព្រមបើកទ្វារ ហើយជនបីរូបដែលត្រូវគេចាប់ដាក់ក្នុងផ្ទះនោះមិនអាចចេញមកវិញផង ក្រុមអ្នកហែក្បួនឃោសនាបានបង្ហាញកំហឹងក្រេវក្រោធដាក់អាជ្ញាធរ។ តែគ្មានអំពើហិង្សាដែលកើតមានទេ។
លោកនិយាយថា៖ «និយាយរួម បើស្ថានភាពនេះមិនអាចដោះស្រាយគ្នាបានដោយផ្លូវច្បាប់ ដោយសន្តិវិធីនិងដោយយុត្តិធម៌ទេ មើលទៅវាអាចជះឥទ្ធិពលមិនល្អដល់ស្រុកយើងដែរ»។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលស្ថិតនៅកន្លែងកើត ហេតុដែរនោះ បានអះអាងថា ក្រុមដង្ហែក្បួនមិនអស់ចិត្តទេ ដោយសារម្ចាស់ផ្ទះមិនបើកទ្វារឲ្យមើលមនុស្សបីនាក់ដែលគេសង្ស័យថា ត្រូវចាប់ឃុំទុកក្នុងផ្ទះនោះ។
ក្រុមអាជ្ញាធរមិនផ្តល់អត្ថាធិប្បាយជាផ្លូវការនៅឡើយទេ ដោយគ្រាន់តែបាន បញ្ជាក់ក្នុងលក្ខខណ្ឌពុំឲ្យប្រាប់ឈ្មោះថា ជនសង្ស័យទាំងបីកំពុងស្ថិតនៅក្នុងការ ឃុំខ្លួន។ តែបានបញ្ជាក់បន្ថែមថា គ្មានអ្នកហែក្បួនបីនាក់ត្រូវគេចាប់ដាក់ក្នុងផ្ទះ នោះទេ។ មន្ត្រីអាជ្ញាធរទាំងនោះបានអះអាងថា ពួកគេកំពុងស្រាវជ្រាវបញ្ហានេះ បន្ត ក្រោយពីបានបង្ហាញឲ្យឃើញថា មានការខូចខាតទ្រព្យសម្បត្តិម្ចាស់ផ្ទះនិងរថយន្តផងដែរក្នុងពេល ប៉ះទង្គិចគ្នា។ ពួកគេបានអះអាងថា នឹងជម្រាបជូន សារធារណជនឲ្យបានដឹងតាមរយៈទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃនេះ។
គណបក្សសង្គ្រោះជាតិត្រូវគេដឹងថា ជាគណបក្សដែលមានសំឡេងនិងកម្លាំង ប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលកាន់កាប់អំណាចជាង៣០ឆ្នាំ។ គណបក្សទាំងពីរកំពុងធ្វើការ ឃោសនាអំពីគោលនយោបាយរៀងៗខ្លួន។
ការបាញ់កាំភ្លើងពេលមានការហែក្បួន និងការវាយប្រហារដោយគប់ដុំថ្មទៅលើ គណបក្សសង្គ្រោះជាតិនេះកើតឡើងក្រោយប៉ុន្មានថ្ងៃដែលមានការអំពាវ នាវពីគណបក្សនយោបាយ មន្ត្រីសង្គមស៊ីវិល និងមន្ត្រីរៀបចំការបោះឆ្នោតសុំឲ្យអាជ្ញាធរ និងគណបក្សនយោបាយទាំងអស់ទប់ស្កាត់មិនឲ្យមានអំពើហិង្សាលើការឃោសនា បោះឆ្នោតនិងដំណើរការបោះឆ្នោត៕

3 comments:
បងប្អូនខ្មែរណាគំាទ្រគណបក្សយួនCPP?
គិតឃើញួយ៉ាងម៉េចទៅគំាទ្រគណបក្សប្រជាជនអោយយួនចូលស្រុកប្លន់ទឹកដីខ្មែរខ្លួនឯង?
ខ្មែរណាគំាទ្រគណបក្សប្រជាជន ដូចជាធ្វើអត្តឃាត
ជាតិឯង ពូជពង្ស ត្រកូល កូនចៅខ្លួនឯងចឹង។
ភ្ញាក់ខ្លួនឡើងខ្មែរទំាងអស់គ្នាដើម្បីសង្រ្គោះជាតិ។
កុំទទួលស្គាល់គណៈកម្មាការរៀបចំការបោះឆ្នោត
ពេលដែលវាប្រកាសលទ្ធផលអោយគណបក្សប្រជាជនឈ្នះ។យើងទំាងអស់គ្នាត្រូវតែឈ្នះពីព្រោះ
យើងជាខ្មែរមិនអាចបណ្ដោយអោយយួនលួចទឹកដី
ទ្រព្យសម្បត្តិជាតិ បញ្ចូលនិគមយួនតាមចិត្តបានឡើយ។
គណបក្សយួនCPPយកសាលារៀនជាកន្លែងបណ្ដុះមនោគមវិជ្ជា
លាងខួរក្បាលនិសិ្សតដោយអោយហ៊ុនសែនដើរចែកសញ្ញាប័ត្រដល់និសិ្សតគ្រប់សាលា
(អត់ចេះខ្មាស់គេ?មានប្រទេសណាក្នុងលោកនេះធ្វើដូចនាយករដ្ឋមន្ត្រីហ៊ុនសែនអាយ៉ងយួន?)ដើម្បីគៀងពួកគេអោយគំាទ្របក្សនយោបាយរបស់ខ្លួន ។ម្យ៉ាងទៀត នាយករដ្ឋមន្ត្រីអាយ៉ងយួនលួចលុយជាតិមកសង់
សាលារៀនបានជាច្រើនរាប់រយដោយដាក់ឈ្មោះ
ខ្លួនឯង ។វាគិតថាសាលារៀនជាកន្លែងសំខាន់
ដើម្បីទាញយកការគំាទ្រពីប្រជាជនខ្មែរពីព្រោះនរណាក៏ធ្លាប់ទៅរៀននៅសាលារៀនដែរ។
តាមពិតសិស្សសាលាជាអ្នករៀនគួរចេះគិតពិចារណា យល់ដឹងកិច្ចកលល្បិចនយោបាយបោកប្រាស់
របស់មេដឹកនំាដែលជាខ្ញុំបំរើយួនអោយយួនមកលេបទឹកដីលួចទ្រព្យសម្បត្តិជាតិ បញ្ចូលនិគមយួនក្នុងបំណងធ្វើអោយកម្ពុជាក្លាយជាកម្ពុជាក្រោមទី២។
សិស្សនិសិ្សតសាលាមិនចំាបាច់គិតពិចារណារឿងអំពើពុករលួយទេ វាជារឿងបន្ទាប់បន្សំទេ។រឿងសំខាន់ត្រូវដឹងថាកម្ពុជាសព្វថ្ងៃនៅក្រោមអណាចយួន ដូច្នេះត្រូវតែគិតរំដោះជាតិខ្មែរខ្លួនឯងសិនទៅ ហើយបញ្ហាផ្សេងៗទៀតនឹងដោះស្រាយបាន។
ដោយសារយើងនៅក្រោមយួនហ្នឹងហើយបបានជា
ខ្មែររហាម វេទនារាប់សិបឆ្នំា ហើយរឿងពុករលួយគឺមកពីវាលួចទ្រព្យសម្បត្តិជាតិយើង វាបំផ្លាញធនធានធម្មជាតិយើង វាលួចការងារយើង វាលួចលុយយើង វាលួចទឹកដីយើង (រំកិលព្រំដែន ដី ទឹក កោះ
លួចដីតាមរបៀបដីសម្បទាន លេបដីខ្មែរដោយ
បញ្ចូលនិគមយួនរាប់លាននាក់.....)។
Well, right now, Hun and his clan already move some of their wealth to Vietnam and soon, Vietnamese will have them all e,g kill them and take all of their belonging, why? because they are theives, they are very good at lying, deceiving and manipulation, simple as that.
Viet Nam's inside is really look down on Hun Sen, CPP like beast but their outside is fully support for its benefit, like what Viet Name had been doing to late king Sihanouk
Post a Comment