Sunday, July 07, 2013

ស្ថានភាព​នយោបាយ​ប្រែប្រួល​ខ្លាំង ខណ​: សម រង្ស៊ី ប្រកាស​តាម​វីដេអូ​អំពី​ការវិលត្រឡប់​

(ថ្ងៃទី 6 កក្កដា 2013, ម៉ោង 03:47:PM) | ដោយ: គ្រីទិច
Cambodia
Express News
ភ្នំពេញ: ​លោក ​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​ផ្ទាល់មាត់​ពី​ទីក្រុង​ប៉ារីស​ថា​ លោក​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​មុនពេល​បោះឆ្នោត ចំណែក​អ្នកនាំពាក្យ​ក្រសួង​មក​ហា​ផ្ទៃ​បាន​និយាយថា​ប្រទេស​កម្ពុជា​គឺជា​ ប្រទេស​មានច្បាប់​។
ការប្រកាស​របស់​មេបក្ស​ប្រឆាំង​បាន​នាំអោយ​ស្ថានភាព​នយោបាយ​ប្រែប្រួល​ ខ្លាំង​ថា​តើ​មេបក្ស​ប្រឆាំង​រូបនេះ​ពិតជា​បញ្ចប់ ការភ័យខ្លាច​ដែល​ធ្លាប់មាន​ឬ​យ៉ាងណា ខណ​:​រូបគាត់​ប្រឈមមុខ​នឹង​ការចាប់​ដាក់​ព​ន្ឋ​នាគារ​ដោយសារតែ​គាត់​មានទោស​ ។​
 នៅក្នុង​វីដេអូ​ខ្លី​មួយ​ដែល​ដាក់​នៅក្នុង​Facebook​របស់គាត់ លោក​សមរង្ស៊ី​បាន​និយាយថា “​ខ្ញុំ សម រង្ស៊ី ជា​តំណាងរាស្ត្រ ជាប់ឆ្នោត និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​កិត្តិយស និង​ក្តី​សោមនស្ស ជំរាបជូន​បងប្អូន​ជនរួមជាតិ ជាទីគោរព និង​ជាទី​នឹករលឹក ថា ខ្ញុំ​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ហើយនឹង​មកដល់​លើ​ទឹកដី​មាតុភូមិ មុន​ថ្ងៃ​បោះឆ្នោត ដែល​ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះ​”​។​

​ តាម​មរយ​:​ខ្សែ​វីដេអូ​នោះ មេបក្ស​ប្រឆាំង​រូបនេះ​បាន​បំបែក ភាពភ័យខ្លាច​របស់ខ្លួន ដែល​ធ្លាប់មាន​ជា​ទម្លាប់ ដើម្បី​ចូល​ប្រទេស​វិញ ដោយ​និយាយថា លោក​សុខចិត្ត​បូជាជីវិត​។​
​ប៉ុន្តែ លោក សម រង្ស៊ី​បាន​ខកខាន​នៅក្នុង​ការបញ្ជាក់​អោយ​ច្បាស់លាស់​អំពី​កាលបរិច្ឆេទ​ពិតប្រាកដ​នៃ​ការវិលត្រឡប់​នោះ​។​
​ លោក សម រង្ស៊ី កន្លងមក​បានគេច​ចេញ​ពី​ប្រទេស​កម្ពុជា ដោយសារតែ​ខ្លាច ត្រូវ​ប៉ូលិស​ចាប់ខ្លួន ដាក់់ពន្ធនាគារ ដោយសារតែ​តុលាការ បាន​កាត់ទោស​លោក អោយ​ជាប់់ពន្ធនាគារ​រយ​:​ពេល​ជា​សរុប​១២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការដក​បង្គោល​តម្រុយ ព្រំដែន កម្ពុជា​-​វៀតណាម ក្លែងបន្លំ​ឯកសារ និង ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​
​កន្លងមក លោក តែងតែ​មិន​ហ៊ាន​នៅក្នុង​ប្រទេស​ឡើយ នៅពេលដែល​លោក ប្រឈមមុខ​នឹង​ការដាក់​ព​ន្ឋ​នាគារ​តាមផ្លូវ​ច្បាប់​។​
​តើ​លោក សម រង្ស៊ី​នឹងត្រូវ​ចាប់​ដាក់​ព​ន្ឋ​នាគារ​ឬ​យ៉ាងណា​?
​លោក ខៀវ ​សុភ​ក្ត្រ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​និយាយ​យ៉ាង​ប្រយ័ត្ន​ប្រ​យ៉ែ​ង នៅពេលដែល​លោក​ត្រូវបាន​ចោទសួរ​ថា​តើ​មេបក្ស​ប្រឆាំង​រូបនេះ​ត្រូវ​ចាប់ខ្លួន បើសិនជា​គាត់​មាន​សេចក្តីក្លាហាន ហ៊ាន ចូល​ប្រទេស​ប្រទេស​កម្ពុជា​វិញ​ឬ​យ៉ាងណា​? លោក បាន​និយាយថា កាលដែល​លោក សម រង្ស៊ី​ា​បានចេញ​ទៅ​គឺ​គាត់​ទៅ​ដោយខ្លួន​គាត់​។
​ ដូច្នេះ បើ​គាត់​ត្រឡប់មកវិញ​នោះ​គឺជា​រឿង​របស់គាត់​។ ប៉ុន្តែ​លោក​ព្រមាន​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​មានច្បាប់ ហើយ​គ្មាន​ច្បាប់​ណាមួយ ត្រូវបាន​លុបចោល​ទេ​៕​

1 comment:

Anonymous said...

យើងខ្ញុំនៅចាំសំដីលោក ហ៊ុនសែន ជានិច្ចថា
ពេលទៅក៏គ្មានអ្នកណារកវាយចាប់ចងដាក់គុក
ច្រវាក់ដែរគឺទៅខ្លួនឯង ចង់មកក៏មកដោយខ្លួន
ឯងមិនបាច់គេអញ្ជើញលោកទេ ក៏ ប៉ុន្ដែ...។
យើងរង់ចាមើលថាតើ លោក ហ៊ុនសែន នឹង
ទៅចាំចាប់លោក សមរាង្ស៊ី ដៅយដៃផ្ទាល់
នៅឯព្រលានយន្តហោះអន្តរជាតិ ប្រសិនបើ
លោកសមរាង្ស៊ី សម្រេចវិលត្រឡប់ចូលកម្ពុជា
មែន៕