(ថ្ងៃទី 6 កក្កដា 2013, ម៉ោង 03:47:PM) | ដោយ: គ្រីទិច
Cambodia
Express News
ភ្នំពេញ: លោក
សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិបានប្រកាសផ្ទាល់មាត់ពីទីក្រុងប៉ារីសថា
លោកនឹងវិលត្រឡប់មកកម្ពុជាវិញមុនពេលបោះឆ្នោត
ចំណែកអ្នកនាំពាក្យក្រសួងមកហាផ្ទៃបាននិយាយថាប្រទេសកម្ពុជាគឺជា
ប្រទេសមានច្បាប់។
ការប្រកាសរបស់មេបក្សប្រឆាំងបាននាំអោយស្ថានភាពនយោបាយប្រែប្រួល
ខ្លាំងថាតើមេបក្សប្រឆាំងរូបនេះពិតជាបញ្ចប់
ការភ័យខ្លាចដែលធ្លាប់មានឬយ៉ាងណា
ខណ:រូបគាត់ប្រឈមមុខនឹងការចាប់ដាក់ពន្ឋនាគារដោយសារតែគាត់មានទោស
។
នៅក្នុងវីដេអូខ្លីមួយដែលដាក់នៅក្នុងFacebookរបស់គាត់ លោកសមរង្ស៊ីបាននិយាយថា “ខ្ញុំ
សម រង្ស៊ី ជាតំណាងរាស្ត្រ ជាប់ឆ្នោត និងជាប្រធានគណបក្សសង្គ្រោះជាតិ
មានកិត្តិយស និងក្តីសោមនស្ស ជំរាបជូនបងប្អូនជនរួមជាតិ ជាទីគោរព
និងជាទីនឹករលឹក ថា ខ្ញុំនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ
ហើយនឹងមកដល់លើទឹកដីមាតុភូមិ មុនថ្ងៃបោះឆ្នោត
ដែលត្រូវនឹងថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣ នេះ”។
តាមមរយ:ខ្សែវីដេអូនោះ មេបក្សប្រឆាំងរូបនេះបានបំបែក ភាពភ័យខ្លាចរបស់ខ្លួន ដែលធ្លាប់មានជាទម្លាប់ ដើម្បីចូលប្រទេសវិញ ដោយនិយាយថា លោកសុខចិត្តបូជាជីវិត។
ប៉ុន្តែ លោក សម រង្ស៊ីបានខកខាននៅក្នុងការបញ្ជាក់អោយច្បាស់លាស់អំពីកាលបរិច្ឆេទពិតប្រាកដនៃការវិលត្រឡប់នោះ។
លោក សម រង្ស៊ី កន្លងមកបានគេចចេញពីប្រទេសកម្ពុជា ដោយសារតែខ្លាច ត្រូវប៉ូលិសចាប់ខ្លួន ដាក់់ពន្ធនាគារ ដោយសារតែតុលាការ បានកាត់ទោសលោក អោយជាប់់ពន្ធនាគាររយ:ពេលជាសរុប១២ឆ្នាំ ពាក់ព័ន្ធនឹងការដកបង្គោលតម្រុយ ព្រំដែន កម្ពុជា-វៀតណាម ក្លែងបន្លំឯកសារ និង ផ្សព្វផ្សាយព័ត៌មានមិនពិត។
កន្លងមក លោក តែងតែមិនហ៊ាននៅក្នុងប្រទេសឡើយ នៅពេលដែលលោក ប្រឈមមុខនឹងការដាក់ពន្ឋនាគារតាមផ្លូវច្បាប់។
តើលោក សម រង្ស៊ីនឹងត្រូវចាប់ដាក់ពន្ឋនាគារឬយ៉ាងណា?
លោក ខៀវ សុភក្ត្រអ្នកនាំពាក្យក្រសួងមហាផ្ទៃបាននិយាយយ៉ាងប្រយ័ត្នប្រយ៉ែង នៅពេលដែលលោកត្រូវបានចោទសួរថាតើមេបក្សប្រឆាំងរូបនេះត្រូវចាប់ខ្លួន បើសិនជាគាត់មានសេចក្តីក្លាហាន ហ៊ាន ចូលប្រទេសប្រទេសកម្ពុជាវិញឬយ៉ាងណា? លោក បាននិយាយថា កាលដែលលោក សម រង្ស៊ីាបានចេញទៅគឺគាត់ទៅដោយខ្លួនគាត់។
ដូច្នេះ បើគាត់ត្រឡប់មកវិញនោះគឺជារឿងរបស់គាត់។ ប៉ុន្តែលោកព្រមានថា ប្រទេសកម្ពុជា គឺជាប្រទេសមានច្បាប់ ហើយគ្មានច្បាប់ណាមួយ ត្រូវបានលុបចោលទេ៕

1 comment:
យើងខ្ញុំនៅចាំសំដីលោក ហ៊ុនសែន ជានិច្ចថា
ពេលទៅក៏គ្មានអ្នកណារកវាយចាប់ចងដាក់គុក
ច្រវាក់ដែរគឺទៅខ្លួនឯង ចង់មកក៏មកដោយខ្លួន
ឯងមិនបាច់គេអញ្ជើញលោកទេ ក៏ ប៉ុន្ដែ...។
យើងរង់ចាមើលថាតើ លោក ហ៊ុនសែន នឹង
ទៅចាំចាប់លោក សមរាង្ស៊ី ដៅយដៃផ្ទាល់
នៅឯព្រលានយន្តហោះអន្តរជាតិ ប្រសិនបើ
លោកសមរាង្ស៊ី សម្រេចវិលត្រឡប់ចូលកម្ពុជា
មែន៕
Post a Comment