ការបង្រាបលើស្ត្រីអ្នកភូមិបឹងកក់
ដោយ ពៅ មេត្តា
ថ្ងៃសុក្រ ទី05 កក្កដា ឆ្នាំ2013 ម៉ោង11:07 VOD
អ្នកវិភាគបញ្ហាសង្គម លើកឡើងថា រដ្ឋាភិបាល
គួរធ្វើការសម្របសម្រួលណាមួយ ជុំវិញដំណើរការបោះឆ្នោតថ្ងៃទី២៨
ខែកក្កដានេះ
ដើម្បីបញ្ចៀសកុំឲ្យសហរដ្ឋអាមេរិកកាត់ជំនួយរបស់ពួកគេមកកម្ពុជា។
ការលើកឡើងរបស់ក្រុមអ្នកវិភាគបែបនេះ
ធ្វើឡើងបន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិក
និងអង្គការការពារសិទ្ធិមនុស្សអន្តរជាតិ
អំពាវនាវឲ្យប្រទេសមហាអំណាចនេះ រឹតត្បិតជំនួយមកកម្ពុជា
ប្រសិនបើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដានេះ ដំណើរការមិនត្រឹមត្រូវ។
សមាជិកព្រឹទ្ធសភាអាមេរិក២រូប គឺលោក Lindsey Graham និងលោក Marco
Rubio បានផ្ញើជាសេចក្តីសម្រេចមួយ ទៅសភារបស់អាមេរិកកាលពីខែមិថុនា
ដោយអំពាវនាវឲ្យមានការរឹតបន្តឹង និងការកាត់បន្ថយជំនួយមកកម្ពុជា
ដោយសារស្ថានភាពមិនល្អជាច្រើន កំពុងកើតឡើង។
អ្នកតាមដាន និងជាអ្នកវិភាគបញ្ហាសង្គមលោក ឡៅ ម៉ុង ហៃ
ស្នើឲ្យរដ្ឋាភិបាលសម្របសម្រួល ពង្រឹងការបោះឆ្នោតឲ្យបានត្រឹមត្រូវ
ដើម្បីផ្តល់យុត្តិធម៌ដល់គ្រប់ភាគី ពិសេសប្រជាពលរដ្ឋ
ហើយក៏ជាការបញ្ចៀសកម្ពុជា ចេញពីបញ្ជីខ្មៅរបស់អាមេរិកដែរ។ លោកបន្តថា
បើអាមេរិកកាត់ជំនួយនោះ កេរ្តិ៍ឈ្មោះកម្ពុជា និងខូចលើឆាកអន្តរជាតិ៖
នាយកតស៊ូមតិប្រចាំអាស៊ី
របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក John Sifton
ប្រាប់សារព័ត៌មានបរទេសថា លោកនឹងចូលបកស្រាយនៅក្នុងការប្រជុំសភា
នៅថ្ងៃអង្គារ ទី០៩ ខែកក្កដា ខាងមុខ ដោយបញ្ជាក់ទំនុកចិត្តថា
អាមេរិកនឹងកាត់បន្ថយជំនួយមួយចំនួន បន្ទាប់ពីការបោះឆ្នោត នៅថ្ងៃទី២៨
ខែកក្កដា ខាងមុខ។
សម្រាប់អ្នកតាមដានការវិវត្តបញ្ហាសង្គមមួយរូបទៀត លោក អ៊ូ វីរៈ
លើកឡើងថា លោកមិនគាំទ្រឲ្យមានការកាត់ជំនួយទេ
តែស្នើឲ្យរដ្ឋាភិបាលធានាការបោះឆ្នោតប្រព្រឹត្តទៅត្រឹមត្រូវ
ព្រោះថាបើពលរដ្ឋមិនពេញចិត្តគណបក្សប្រជាជន
ហើយមិនអាចបង្ហាញឆន្ទៈបាននោះ នឹងនាំឲ្យមានចលាចលក្នុងសង្គម។
លោកបន្តថា ដើម្បីធានាការបោះឆ្នោតបានត្រឹមត្រូវ
គឺរដ្ឋាភិបាលត្រូវជំរុញឲ្យ គ.ជ.ប ឯករាជ្យ
បើកទូលាយប្រព័ន្ធផ្សព្វផ្សាយ និងសម្របសម្រួលរវាងគណបក្សប្រឆាំង
និងបក្សកាន់អំណាច លើករណីលោក សមរង្ស៊ី ៖
សហរដ្ឋអាមេរិកបានផ្តល់ជំនួយឲ្យកម្ពុជា ប្រមាណ៧០លានដុល្លារ
ជារៀងរាល់ឆ្នាំ។ របាយការណ៍របស់ USAID ឲ្យដឹងថា
ចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១១
សហរដ្ឋអាមេរិកបានផ្តល់ជំនួយដល់កម្ពុជា ប្រមាណជា
១២៤៧លានដុល្លារអាមេរិក ទៅលើផ្នែកសេដ្ឋកិច្ចនិងជំនួយយោធា៕
No comments:
Post a Comment