ល្បិចកលចាស់សកម្មភាពថ្មី ហាមមិនឲ្យតវ៉ា តែសន្យាដោះស្រាយពេលក្រោយ តើអាចទៅរួចទេ ?
អ្នកភូមិបឹងកក់ដែលទទួលរងការបង្រ្កាបពីក្រុមសមត្ថកិច្ចអំឡុងពេលតវ៉ារកដំណោះស្រាយ។ រូបថត ហេង ជីវ័ន
- Thursday, 04 July 2013 ឃុត សុភចរិយា PPP
- ភ្នំពេញៈ តំណាងពលរដ្ឋនៃសហគមន៍បឹងកក់ម្នាក់
បានប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃព្រសហ្បតិ៍នេះថា លោក
ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក
ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ
បានសន្យាជួយដោះស្រាយបញ្ចប់វិវាទដីធ្លីរបស់ពួកគាត់នៅក្នុងពេល
ឆាប់ៗខាងមុខនេះ
ប៉ុន្តែបានដាក់លក្ខខណ្ឌមិនឲ្យអ្នកភូមិចេញដើរតវ៉ានៅតាមទី
សាធារណៈតទៅទៀតទេ។
លោក ចាន់ ពុទ្ធិសាក់ តំណាងអ្នកភូមិបឹងកក់បាននិយាយថា កាលពីរសៀលថ្ងៃពុធ អាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញឲ្យរូបលោក និងតំណាងពីរនាក់ផ្សេងទៀត ចូលជួបពិភាក្សាដំណោះស្រាយពីបញ្ហាវិវាទដីធ្លីរបស់ពួកគាត់ដោយ ក្នុងជំនួបនោះ លោក ហ៊ុន ម៉ាណែត និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានសន្យាថា នឹងស្នើឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីនបញ្ចូលឈ្មោះអ្នកភូមិ ចំនួន ៤៨ គ្រួសារដែលរួមទាំងគ្រួសាររបស់គាត់នៅមិនទាន់បានដីទៅក្នុង បញ្ជីរដែលត្រូវទទួលបានដី។
លោកបានបន្តថា «ជាមួយគ្នានោះ លោកអភិបាលរាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌហាមមិនឲ្យពួកយើងខ្ញុំចេញដើរតវ៉ាតាមផ្លូវ សាធារណៈ ជាមួយក្រុមអ្នកស្រីទេព វន្នី »។
លោក ចាន់ ពុទ្ធិសាក់ បានបន្ថែមថា «នៅពេលនោះ ខ្ញុំជម្រាបទៅគាត់ទាំងពីរថាយើងខ្ញុំមិនមែនដើរតវ៉ាតាមអ្នកស្រី ទេព វន្នីទេ គឺយើងខ្ញុំដើរតវ៉ាទាមទារដំណោះស្រាយដីធ្លីនឹងផ្ទះសម្បែងរបស់ យើងខ្ញុំ។ ខ្ញុំក៏បានសន្យានៅចំពោះមុខគាត់ទាំងពីរថានឹងឈប់ ដើរតវ៉ានៅពេលណាយើងខ្ញុំទទួលបានដំណោះស្រាយពិតប្រាកដ»។
លោកបានប្រាប់ឲ្យដឹងផងដែរថា នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ សាលារាជធានីភ្នំពេញ បានហៅឲ្យពួកគាត់ទៅជួបពិភាក្សាដំណោះស្រាយជាបន្តទៀត។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
2 comments:
Hun and his family trees have to go and it has to be now! by 28/07/13, they will lose everything, all of their possessions like Bayon TV, mansions, and their millions-billions of dollar will be gone. By then, you all will know god is great and god is good. I can't wait for that time to come.
Now, both Viets and Chinese are willing to leave Hun alone to let him deal with his own crimes against humanity and by then, Hun will say, I did not want to do it but because of the Viets and Chinese told me too.
By then, they will say well, you have eyes but you did not see and you have ears but you did not hear, so too bad, hahahaha. Sorry, you are so dumb and so let it be, as for us, we are working for the benefit of our nation and too bad for you, since you don't know how, hahaha bye bye Mr Blind Man haha
Go and Vote Khmer people. Let make a change.
Post a Comment