Tuesday, September 03, 2013

បទ​វិភាគ៖ ហេតុ​អ្វី​រដ្ឋាភិបាល​ចល័ត​ទ័ព​ចូល​ទីក្រុង​ភ្នំពេញ?


តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​ស្ថាប័ន​អចិន្ត្រៃយ៍ ហើយ​ត្រូវ​មាន​អំណាច​អនុវត្ត​យុត្តាធិការ​របស់​ខ្លួន  លើ​ជន​ទាំង​ឡាយ​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​បំផុត ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​អន្តរជាតិ។ មាត្រា​៨ នៃ​ច្បាប់​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ស្ដីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចែង​ថា ការ​ប្រើប្រាស់​អាវុធ​កាំភ្លើង​ផ្លោង ព្រម​ទាំង​ឧបករណ៍ និង​វិធីសាស្ត្រ​ធ្វើ​សង្គ្រាម​សឹក​ដែល​មាន​លក្ខណៈ​បណ្ដាល​ឲ្យ​រងគ្រោះ​ដ៏​ លើសលប់ ឬ​គ្រោះថ្នាក់​ដែល​មិន​ចាំបាច់ ឬ​ដែល​មិន​រើស​មុខ​ជាប់​នៅ​ក្នុង​ច្បាប់​អន្តរជាតិ ស្ដីពី​ជម្លោះ​ប្រដាប់​អាវុធ ដោយ​លក្ខខណ្ឌ​ថា អាវុធ កាំភ្លើង​ផ្លោង ព្រម​ទាំង​ឧបករណ៍ និង​វិធីសាស្ត្រ​ធ្វើ​សង្គ្រាម​សឹក​នោះ គឺ​ជា​កម្មវត្ថុ​នៃ​ការ​ហាមឃាត់​ដ៏​ទូលំទូលាយ ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ឧបសម្ពន្ធ​នៃ​ច្បាប់​លក្ខន្តិកៈ​ទីក្រុង​រ៉ូម។ 

រដ្ឋាភិបាល​បាន​កែន​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​មក​រាជធានី​ ភ្នំពេញ ជា​បន្តបន្ទាប់ ក្រោយ​ពី​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី២៨ កក្កដា កន្លង​មក។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ អះអាង​ថា ខ្លួន​ឈ្នះ​ឆ្នោត ហើយ​ចោទ​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ថា​មិន​ឯករាជ្យ និង​មាន​ភាព​មិន​ប្រក្រតី​ជាច្រើន​កើត​ឡើង​ក្នុង​ពេល​បោះ​ឆ្នោត។ 

ដោយ ទីន ហ្សាការីយ៉ា 2013-09-03 RFA

ដោយសារ​តែ​ហេតុផល​នយោបាយ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះ​ឆ្នោត​ជា​ញឹកញាប់​នោះ រដ្ឋាភិបាល​បាន​ប្រមែប្រមូល​កង​កម្លាំង​កាន់​តែ​ច្រើន ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​សណ្ដាប់​ធ្នាប់ និង​សន្តិសុខ​សង្គម។
តើ​កង​កម្លាំង​គ្រប់​ប្រភេទ​ឡើង​មក​កាន់​ទីក្រុង​ភ្នំពេញ និង​ធ្វើ​ការ​ចល័ត​ទ័ព​នោះ ដើម្បី​ត្រៀម​បង្ក្រាប​ក្រុម​បាតុករ ឬ​យ៉ាង​ណា?

ការ​ចល័ត​កងទ័ព​នៅ​រាជធានី​ភ្នំពេញ នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​នេះ បាន​កើត​មាន​ជា​ហូរហែ ដែល​មើល​ពី​រូបភាព​ពី​ខាង​ក្រៅ​ឃើញ​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ​ហាក់​បី​ដូច​ជា​ត្រៀម​បង្ក្រាប​ក្រុម​ បាតុករ ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិន​បើ​គណបក្ស​នេះ​ធ្វើ​មហា​បាតុកម្ម​ធំ​មែន​នោះ។
នៅ​ក្រោយ​ពេល​បោះ​ឆ្នោត​ភ្លាម គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ធ្វើ​មហា​បាតុកម្ម ក៏ប៉ុន្តែ​ការ​ប្រកាស​នេះ ហាក់​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។ ការ​ធ្វើ​មហា​បាតុកម្ម​នេះ បាន​លេច​ចេញ​ជា​រូបរាង​ឡើង កាល​ពី​ថ្ងៃ​ទី២៦ សីហា ទាំង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត នៅ​ក្នុង​ពិធី​ជួប​ជុំ​គ្នា​ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូល​រួម​នៅ​ ទីលាន​ប្រជាធិបតេយ្យ បាន​ប្រកាស​កាន់​តែ​ច្បាស់​ថា គណបក្ស​នេះ​នឹង​រៀប​ចំ​ធ្វើ​មហា​បាតុកម្ម​ដ៏​ធំ​មួយ​នៅ​មុន គ.ជ.ប ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី៧ កញ្ញា ប្រសិន​បើ​រដ្ឋាភិបាល គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មិន​អនុញ្ញាត​បង្កើត​គណៈកម្មការ​ឯករាជ្យ​ត្រួត​ពិនិត្យ​លទ្ធផល​បោះ​ឆ្នោត​ទេ ​នោះ។
ក៏ប៉ុន្តែ ដោយសារ​ឃើញ​ថា រដ្ឋាភិបាល​បាន​បញ្ចេញ​កង​កម្លាំង​ប្រដាប់​អាវុធ និង​មាន​យន្តហោះ យោធា​ហោះ​ក្រឡឹង​នៅ​រាជធានី​ភ្នំពេញ និង​កង​កម្លាំង​ប្រដាប់​អាវុធ ធ្វើ​ការ​ហ្វឹកហាត់​នៅ​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​ទី១ កញ្ញា ដើម្បី​ត្រៀម​រក្សា​សន្តិសុខ និង​សុវត្ថិភាព​នោះ នៅ​ព្រឹក​ថ្ងៃ​ទី២ កញ្ញា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សន្និសីទ​កាសែត ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ធ្វើ​មហា​បាតុកម្ម​អហិង្សា និង​បន្ថែម​នូវ​ការ​ស្មិងស្មាធិ៍ ដើម្បី​សន្តិភាព ហើយ​ការ​ធ្វើ​បាតុកម្ម​នេះ​ទៀត ធ្វើ​នៅ​ទូទាំង​ប្រទេស​នៅ​តាម​តំបន់​នីមួយៗ។
ក្រៅ​ពី​រដ្ឋាភិបាល​ប្រមូល​កង​កម្លាំង​ប្រដាប់​អាវុធ មាន នគរបាល ទាហាន និង​កង​រាជ​អាវុធហត្ថ​នោះ រដ្ឋាភិបាល​ក៏​បាន​ប្រមូល​រថក្រោះ រថពាសដែក យក​មក​រក្សា​ទុក​ក្នុង​រាជធានី​ភ្នំពេញ ដែរ។ ការ​បង្ហាញ​កង​កម្លាំង​បែប​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ភ័យ​ខ្លាច​អំពី​បញ្ហា​អស្ថិរភាព​នយោបាយ​កើត​ ឡើង។ តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត មិន​មាន​ការ​តក់ស្លុត​ចំពោះ​ការ​បញ្ចេញ​សកម្មភាព​កង​កម្លាំង​ប្រដាប់​អាវុធ​ នេះ​ទេ។
ក៏ប៉ុន្តែ បញ្ហា​ជាក់ស្ដែង​ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​កង​កម្លាំង​នៅ​ពេល​នេះ មើល​ទៅ​ហាក់​មិន​មែន​ជា​ការ​ត្រៀម​បង្ក្រាប​ទៅ​លើ​ហ្វូង​បាតុកម្ម​នោះ​ទេ ករណី​នេះ​ទាក់ទង​នឹង​ហេតុផល​នយោបាយ​ដ៏​ធំ​នៅ​ពី​ក្រោយ​ឆាក​ទៅ​វិញ​ទេ។
ហេតុផល​នយោបាយ​នៅ​ពី​ក្រោយ​ឆាក​នោះ គឺ​កង​កម្លាំង​ទាំង​នោះ​អាច​មិន​ប្រើ​អាវុធ ដើម្បី​បាញ់​រះ​ទៅ​លើ​ហ្វូង​បាតុករ​ទេ ពីព្រោះ​ថា ក្រុម​បាតុករ​ទាំង​នោះ​អាច​ជា​បងប្អូន​សាច់​ញាតិ​របស់​ពួក​គាត់ ឬ​អាច​ថា ពួក​គាត់​មួយ​ចំនួន​គាំទ្រ​គោល​នយោបាយ​ទាំង ៧​ចំណុច​របស់​គណបក្ស​សង្រ្គោះ​ជាតិ ក៏​ថា​បាន ពីព្រោះ​ថា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ធ្លាប់​បាន​ប្រកាស​ថា មេ​ទាហាន​ធំៗ​មួយ​ចំនួន បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ដើម។ ម្យ៉ាង​ទៀត គណបក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​នោះ គ្មាន​អាវុធ​ដើម្បី​ត​ទល់​ទេ។
នៅ​លើ​សកលលោក​គ្មាន​ប្រទេស​ណា​ធ្វើ​សង្គ្រាម​ជាមួយ​ប្រជាពលរដ្ឋ​ខ្លួន​ឯង ដោយ​គ្មាន​អាវុធ​ត​ដៃ​ឡើយ។ ម្យ៉ាង​ទៀត យុទ្ធសាស្ត្រ​នយោបាយ​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ តាម​មើល​ទៅ​ជា​យុទ្ធសាស្ត្រ "វាយ​ស្មៅ​បង្អើល​ពស់" ពោល គឺ​រដ្ឋាភិបាល​បញ្ចេញ​កង​កម្លាំង ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចង់​ធ្វើ​បាតុកម្ម និង​គណបក្ស​ប្រឆាំង​មាន​ការ​ស្ទាក់ស្ទើរ​ចិត្ត​ក្នុង​ការ​ចូល​រួម និង​ភ័យ​ខ្លាច។
អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ទៅ​នឹង​ការ​បញ្ចេញ​កង​កម្លាំង​របស់​ រដ្ឋាភិបាល​នៅ​ពេល​នេះ គឺ​រដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​ប្រទេស​របស់ លោក ហ៊ុន សែន អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ មិន​ចង់​ឲ្យ​ជាប់​ឈ្មោះ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថា ជា​មេ​ដឹក​នាំ​សម្លាប់​ជាតិ​សាសន៍​ខ្លួន​ឯង​នោះ​ទេ ហើយ លោក ហ៊ុន សែន ក៏​មិន​ចង់​ជាប់​ឈ្មោះ​ថា ជា​មេ​ដឹក​នាំ​អាក្រក់​លើ​ពិភពលោក​ដែរ។ ម្យ៉ាង​ទៀត បើ​សិន​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ​បំផ្ទុះ​អាវុធ​បង្ក្រាប​ទៅ​លើ ​ហ្វូង​បាតុករ​នោះ ជៀស​មិន​ផុត​ពី​ការ​ចោទ​ប្រកាន់​នានា​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​ថា រដ្ឋាភិបាល​ជា​អ្នក​បញ្ជា​នោះ​ឡើយ។
បញ្ហា​ទាំង​នេះ បើ​ពិនិត្យ​ទៅ​កង​កម្លាំង​របស់​ជាតិ​ស៊ី​ប្រាក់​ខែ​ពី​ប្រជាពលរដ្ឋ​នោះ អាច​មិន​បង្ក្រាប​ដោយ​អាវុធ​ទៅ​លើ​ប្រជាពលរដ្ឋ​ដៃ​ទទេ​ទេ ដោយ​ហេតុ​ថា នេះ​មិន​មែន​ជា​សង្គ្រាម​ការពារ​បូរណភាព​ទឹក​ដី​ទេ។ ជាង​នេះ​ទៅ​ទៀត រដ្ឋាភិបាល​ជាប់​ចំណង​ដ៏​ធំ​មួយ​ទៀត ដែល​មិន​អាច​ឲ្យ​កង​កម្លាំង​របស់​ខ្លួន​បំផ្ទុះ​អាវុធ​ទៅ​លើ​ក្រុម​បាតុករ​ បាន​នោះ គឺ​កម្ពុជា បាន​ចូល​ជា​សមាជិក​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) កាល​ពី​ឆ្នាំ​២០០២ មក។ ហើយ​កាល​ណា​កង​កម្លាំង​ទាហាន​ណា​ម្នាក់​បាន​បំផ្ទុះ​អាវុធ​ទៅ​លើ​ក្រុម​ បាតុករ ជា​ការ​ប្រព្រឹត្តិ​ខុស​ច្បាប់​ជាតិ និង​ច្បាប់​អន្តរជាតិ​ទៀត​ផង។
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ជា​ស្ថាប័ន​អចិន្ត្រៃយ៍ ហើយ​ត្រូវ​មាន​អំណាច​អនុវត្ត​យុត្តាធិការ​របស់​ខ្លួន លើ​ជន​ទាំង​ឡាយ​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​បំផុត ដែល​ជា​ការ​ព្រួយ​បារម្ភ​របស់​អន្តរជាតិ។
មាត្រា​៨ នៃ​ច្បាប់​លក្ខន្តិកៈ​ទីក្រុង​រ៉ូម ស្ដីពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ចែង​ថា ការ​ប្រើប្រាស់​អាវុធ​កាំភ្លើង​ផ្លោង ព្រម​ទាំង​ឧបករណ៍ និង​វិធីសាស្ត្រ​ធ្វើ​សង្គ្រាម​សឹក​ដែល​មាន​លក្ខណៈ​បណ្ដាល​ឲ្យ​រងគ្រោះ​ដ៏​ លើសលប់ ឬ​គ្រោះថ្នាក់​ដែល​មិន​ចាំបាច់ ឬ​ដែល​មិន​រើស​មុខ​ជាប់​នៅ​ក្នុង​ច្បាប់​អន្តរជាតិ ស្ដីពី​ជម្លោះ​ប្រដាប់​អាវុធ ដោយ​លក្ខខណ្ឌ​ថា អាវុធ កាំភ្លើង​ផ្លោង ព្រម​ទាំង​ឧបករណ៍ និង​វិធីសាស្ត្រ​ធ្វើ​សង្គ្រាម​សឹក​នោះ គឺ​ជា​កម្មវត្ថុ​នៃ​ការ​ហាមឃាត់​ដ៏​ទូលំទូលាយ ដែល​បាន​បញ្ចូល​ទៅ​ក្នុង​ឧបសម្ពន្ធ​នៃ​ច្បាប់​លក្ខន្តិកៈ​ទីក្រុង​រ៉ូម។
ការ​គ្រោង​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នេះ គឺ​ខុស​ពី​នៅ​ប្រទេស​មជ្ឈិមបូព៌ា ដែល​កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​បច្ចុប្បន្ន ដូច​ជា​នៅ​ប្រទេស​ស៊ីរី (Syria) ជាដើម។ នៅ​ប្រទេស​ស៊ីរី កង​កម្លាំង​រដ្ឋាភិបាល​បង្ក្រាប​ទៅ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​នោះ ដោយសារ​តែ​ក្រុម​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​មាន​អាវុធ​ដូច​គ្នា។ តែ​ទោះ​ជា​យ៉ាង​ណា ការ​បាញ់​ប្រហារ​នឹង​ធ្វើ​ឲ្យ​ជន​ស៊ីវិល​ស្លាប់​រាប់​ពាន់​នាក់​នោះ ជា​ទង្វើ​ខុស​ច្បាប់​អន្តរជាតិ។
ដោយ​ឡែក​នៅ​កម្ពុជា វិញ ការ​ធ្វើ​មហា​បាតុកម្ម​នេះ មិន​មែន​ជា​រូបភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ ហើយ​ក្រុម​បាតុករ​ក៏​មិន​មាន​អាវុធ​សម្រាប់​ត​ទល់ ឬ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែរ។ ការ​ធ្វើ​បាតុកម្ម​នេះ មាន​លក្ខណៈ​ខុស​គ្នា​ស្រឡះ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ថា ការ​ធ្វើ​មហា​បាតុកម្ម​នេះ ក្នុង​គោល​បំណង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​ អង្កេត​ទៅ​លើ​លទ្ធផល​បោះ​ឆ្នោត ដែល​ជា​ការ​ទាមទារ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​តែ​ ប៉ុណ្ណោះ។
ជាង​នេះ​ទៅ​ទៀត ការ​បង្ហាញ​សាច់​ដុំ​របស់​រដ្ឋាភិបាល​ក្នុង​រយៈពេល​ថ្មីៗ​មក​នេះ អាច​ថា ជា​ការ​គំរាម​ទៅ​ដៃគូ​ក៏​ថា​បាន ពោល​គឺ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​បង្ហាញ​កម្លាំង​សាកល្បង​កន្លង​មក​នៅ​ទីលាន​ប្រជាធិបតេយ្យ ហើយ​សន្ទុះ​អ្នក​គាំទ្រ​នៅ​តែ​ពុះ​កញ្ជ្រោល​ចង់​ធ្វើ​មហា​បាតុកម្ម​នោះ ដើម្បី​ឲ្យ​គណបក្ស​នេះ​បន្ទន់​ឥរិយាបថ​ខ្លះ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចរចា​ឲ្យ​ត្រូវរ៉ូវ​គ្នា​នៅ​ដំណាក់​កាល​ចុង​ ក្រោយ​ក៏​ថា​បាន ពីព្រោះ​ថា តាម​មើល​ទៅ គណបក្ស​ទាំង​ពីរ​ក៏​មិន​ចង់​ឲ្យ​មាន​ការ​បង្ហូរ​ឈាម​គ្នា ឬ​ការ​បែក​បាក់​រវាង​ខ្មែរ និង​ខ្មែរ​ទេ ដោយ​ប្រទេស​កម្ពុជា មាន​មេ​រៀន​ប្រវត្តិសាស្ត្រ​អាក្រក់​ជា​ច្រើន អំពី​មេ​ដឹក​នាំ​ខ្មែរ​បែក​បាក់​គ្នា តាម​រយៈ​ការ​ធ្វើ​សង្គ្រាម​បង្ហូរ​ឈាម​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

To all police and military:

Under CPP government your salary will be reduce and will be no better future for you and your children.

Under CNRP your salary will be increase and will be better future for you and your children. All those money come from CPP corruptions.

Today majority of Cambodian people are living under poverty line.

Dictator Hun Sen must go, stay in power for 28 years is too long and too corruptions.

Cambodian people need new government new idea new technology and the real democracy, real human right.

The truth is CNRP is the winner this election not CPP.

I am urging all police and military please stands up joint with protesters on this coming Saturday September 7 to remove Dictator Hun Sen out from government.

Anonymous said...

Since I was born until today! I never known anyone have brain like Hun Sen.
Destroy his own people (Cambodians) sale his own Country, murder his own mother.

Anonymous said...

តើខ្មែរចាំបាច់​អី ត្រូវរង់ចាំ ស្តាប់បទបញ្ជារ
អាខ្ទើយតួល្ខោនយួនសម រង្ស៊ី កក្តាន់
អាកឹម សុខា (7 មករា)
អាក្ត១ចង្កោមឆ្កែកន្ទុយខ្វៀន
បន្លំសង្រ្កោះយួនយៀកកុងCPP ធ្វើ មហាបាតុកម្ម ?