Sunday, September 01, 2013
អ្នកវិភាគសង្ស័យថាមានការប្រឌិតព្រះរាជសាររបស់ព្រះមហាក្សត្រ
......................................
អ្នកវិភាគស្ថានការណ៍នយោបាយកម្ពុជា មានការសង្ស័យថា ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ផ្ញើជូនជនរួមជាតិរបស់ព្រះអង្គ ចុះកាលបរិច្ឆេទថ្ងៃទី៣០ ខែសីហា ថាអាចមិនមែនជាចេតនាលិខិតរបស់ព្រះអង្គ។
ដោយ ជី វិតា 2013-09-01RFA
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យមានប្រសាសន៍ថា ព្រះរាជសារនោះមិនបានប្រាប់ពីទីកន្លែងដែលព្រះអង្គគង់នៅ ដែលប្រការនេះមិនស៊ីសង្វាក់គ្នានឹងព្រះរាជសារមុនៗរបស់ព្រះអង្គ ហើយខ្លឹមសារក្នុងព្រះរាជសារក៏ហាក់ដូចជាមិនស្របគ្នានឹងខ្លឹមសារក្នុងព្រះរាជសាររបស់ព្រះអង្គមួយទៀត ផ្ញើជូនជនរួមជាតិកាលពីថ្ងៃទី៧ ខែសីហា៖ «ទី១ ខ្ញុំអត់ឃើញទីកន្លែងដែលលោកធ្វើព្រះរាជសារហ្នឹង ប្រៀបធៀបនឹងព្រះរាជសារថ្ងៃទី៧ ខែសីហា គឺលោកបានបញ្ជាក់ថា ធ្វើនៅរាជធានីភ្នំពេញ។ បាទ! រួចព្រះរាជសារចុះថ្ងៃទី៣០ ខែសីហា នេះអត់ឃើញមានដាក់ទីកន្លែង ហើយតាមគេដឹងថា ព្រះអង្គយាងទៅប្រទេសចិន។ ដូច្នេះបើសិនជាទំនៀមទម្លាប់ហ្នឹងអត់ដាក់ ឬក៏ត្រូវដាក់ដែរ។ ទី២ ខ្លឹមសារហ្នឹងដូចជាមិនស៊ីសង្វាក់ជាមួយព្រះរាជសារថ្ងៃទី៧ ខែសីហា ព្រះអង្គថា ឲ្យស្ងៀមស្ងាត់ ក៏ប៉ុន្តែព្រះអង្គថា សូមឲ្យចរចាដោះស្រាយបញ្ហាសេសសល់ពីការបោះឆ្នោតហ្នឹង។ ឥឡូវនេះគឺថា បែរជាទៅរកសង្កត់ខ្លាំងទៅរកការគោរពអនុវត្តរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេសកម្ពុជា យើងហើយ ក៏បាត់ខ្លឹមសារអំពាវនាវឲ្យមានការសន្ទនាគ្នាជជែកដោះស្រាយបញ្ហាដែលនៅសេសសល់ក្នុងកាលៈទេសៈមួយដែលបញ្ហានេះនៅមានដដែល»។
បញ្ហាបច្ចេកទេសមួយទៀត គឺព្រះហស្តលេខារបស់ព្រះអង្គលើលិខិតចុះថ្ងៃទី៧ ខែមេសា និងថ្ងៃទី៣០ ខែសីហា មានលក្ខណៈដូចបេះបិទ ដែលលោកបណ្ឌិត ឡៅ ម៉ុងហៃ សង្ស័យថា អាចជាការចម្លង៖ «ខ្ញុំមិនបានផ្ទៀងផ្ទាត់អីឲ្យវាប្រាកដប្រជា១០០ភាគរយនោះទេ ក៏ប៉ុន្តែ ព្រះហស្ថលេខាដូចគ្នាច្រើនពេកធ្វើឲ្យសង្ស័យថា មនុស្សម្នាក់គឺមិនអាចចុះហត្ថលេខា ស៊ីញ៉េហ្នឹងបាន ១០០% នោះទេ រួចខ្ញុំឃើញហត្ថលេខាទាំងពីរហ្នឹងដូចគ្នាខ្លាំងពេក។ ម៉្លោះហើយធ្វើឲ្យខ្ញុំមានការសង្ស័យ ក្រែងលោស្គែនចូល ឬយ៉ាងម៉េច»។
ម៉្យាងទៀត លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថា អាចគណបក្សកាន់អំណាចទទូចឲ្យព្រះអង្គចេញព្រះរាជសារនេះ នៅស្របពេលដែលការទាមទាររបស់គណបក្សសង្គ្រោះជាតិ ឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យដែលមានតំណាងសង្គមស៊ីវិលជាតិ និងអន្តរជាតិចូលរួម ត្រូវគណបក្សប្រជាជនបដិសេធ៖ «ប្រហែលជាខាងរដ្ឋាភិបាលបានសុំបង្អង់ឲ្យជួយចេញជាព្រះរាជសារហ្នឹងមក ព្រោះរាជសារស៊ីសង្វាក់នឹងជំហររបស់គណបក្សប្រជាជន។ ប្រហែលជាលោកភ្លេចពីបញ្ហាថា ព្រះរាជសារឆ្លុះបញ្ចាំងថា ចេញគឺនៅក្នុងកាលៈទេសៈមួយគឺទាំងអស់គ្នាគេថា វានៅមានបញ្ហាដដែលហ្នឹង រឿងភាពមិនប្រក្រតីហ្នឹង»។
អំពីលទ្ធភាពបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ដើម្បីដោះស្រាយជម្លោះបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីគណបក្សប្រជាជនអះអាងថា មិនអាចធ្វើទៅបានទេនោះ ដោយសំអាងថា មិនមានច្បាប់បង្គាប់ឲ្យធ្វើដូច្នោះ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ អះអាងថា នោះមិនមែនជាបញ្ហាចោទទេ ពីព្រោះបទពិសោធន៍កន្លងមក រាជរដ្ឋាភិបាលបានធ្វើរបៀបនេះរួចទៅហើយ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ គូសបញ្ជាក់ថា នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើតក្រុមនិស្សិតស្ម័គ្រចិត្តដឹកនាំដោយកូនប្រុសរបស់លោកចុះវាស់វែងដីជូនប្រជាពលរដ្ឋនោះ ក៏មិនមានច្បាប់ឯណាតម្រូវឲ្យធ្វើដូច្នេះដែរ៖ «វាមានករណីយមុនហើយដែលអាចបង្កើតគណៈកម្មការហ្នឹង។ ក្នុងក្របខណ្ឌច្បាប់បោះឆ្នោតហ្នឹងបាន។ ករណីយមុនត្រង់ណា គឺត្រង់សេចក្ដីសម្រេចរបស់សម្ដេចនាយកបង្កើតក្រុមស្ម័គ្រចិត្តជួយវាស់វែងដីធ្លីបន្ថែមជាជំនួយដល់ក្រសួងរៀបចំដែនដី មានភារកិច្ចវាស់វែងដីធ្លី ហើយនិងចេញប្លង់រឹងឲ្យជូនប្រជាពលរដ្ឋ នេះដូចគ្នាអ៊ីចឹងដែរ គេអាចបង្កើតគណៈកម្មការបច្ចេកទេសដើម្បីទៅជួយគ.ជ.ប ហ្នឹងឯង នេះគឺអត់ខុសគ្នាទេ គ្រាន់តែខុសសមត្ថកិច្ចប៉ុណ្ណឹងទេ។ លំនាំគឺវាដូចគ្នាអ៊ីចឹង និងអាចធ្វើបាន វាអត់មានអីទាស់ខុសទេ ព្រោះវាមានករណីមុនហើយ គ្រាន់តែបទបញ្ជាសូន្យមួយរបស់នាយករដ្ឋមន្ត្រីគេបង្កើតនិស្សិតស្ម័គ្រចិត្តជួយបាន»។
ព្រះរាជសាររបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ចុះកាលបរិច្ឆេទថ្ងៃទី៣០ ខែសីហា ផ្ញើជូនជនរួមជាតិរបស់ព្រះអង្គ ដែលលោកបណ្ឌិត ឡៅ ម៉ុងហៃ មានការសង្ស័យនោះ ក្រៅតែពីអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរបន្តរក្សាភាពស្ងប់ស្ងៀម ក៏បានអំពាវនាវឲ្យយកច្បាប់កម្ពុជា និងស្ថាប័នមានសមត្ថកិច្ចដែលកំណត់ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា មកដោះស្រាយជម្លោះបោះឆ្នោត។ យន្តការនេះត្រូវបានគណបក្សប្រជាជនធ្លាប់បានទាមទារឲ្យអនុវត្ត ប៉ុន្តែត្រូវគណបក្សសង្គ្រោះជាតិ មិនព្រមទទួលយកដោយសំអាងថា ស្ថាប័នកំពូលសម្រាប់ដោះស្រាយជម្លោះបោះឆ្នោតចែងក្នុងរដ្ឋធម្មនុញ្ញ គឺមាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញមិនឯករាជ្យ ស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា ហើយទាមទារឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យមួយដែលមានតំណាងអង្គការក្រៅរដ្ឋាភិបាលចូលរួម៕
Subscribe to:
Post Comments (Atom)
20 comments:
Hun Sen dares to do everything as long as he can serve his power forever, he always show to the public that he respects to the King of Cambodia actually He never respect any one even UN representatives how many of them HUN SEN has kicked them out from Cambodia ?
ស្ដេចខ្មែរបច្ចុប្បន្នគឺជាចំណាប់ខ្មាំងរបស់យួន។
យួនប្រើសំរាប់បំាងរបបបំរើការឈ្លានពានរបស់វា
ក្នុងបំណងលេបទឹកដីខ្មែរ។ប្រទេសខ្មែរ
មិនមែនជារបបប្រជាធិបតេយ្យ ហើយក៏មិនមែនជា
របបកុម្មនីស្ត ហើយក៏មិនមែន
ជារបបផ្ដាច់ការ ឬរបបសេរីនិយម ឬរបបរាជាធិបតេយ្យឡើយ។
ប្រទេសខ្មែរគឺជារបបមួយត្រួតត្រាដោយយួន
និងបំរើយួនអោយមកលេបទឹកដី លួចប្លន់
និងកាប់សំរាប់ខ្មែរក្រោមគ្រប់រួបភាព។
គឺថាប្រទេសខ្មែរគឺជារបបនៃការឈ្លានពានរបស់យួន។
the reality of this problem is not important,because today the majority of youngs khmer are ready far away from history of king khmer or the message,stop to speak about this story.
HUN SEN or HUN KANAl, his wife Sam Heang selling Cambodian land, forestry mineral and natural resources to Vietnam, Hun Sen uses Cambodian king as his key to show the people that he likes King but the reality is not that, he always punish the king to do whatever he wanted
Suggestion to the CNRP:
To alleviate the burden of the CNRP's security team, the 2 prominent figures of the CNRP - Sam Rainsy and Kem Sokha - must not present at the peaceful march to ensure the CNRP's stability.
We should foresee all the possible tricks that will be deployed by the evil Vietnam and its puppet Hun Sen in this upcoming months. There is no doubt that killing the 2 men must be one of their objectives.
We should learn some tricks from the evil Vietnam who waged a war by not showing its face - the guerilla war. Besides, did the devil Ho Chi Minh go to fight the war himself ?
In addition, the new technology, particularly the cell phone, the facebook, etc... have greatly facilitated the communication between the CNRP's leaders and their supporters. There is no need to risk these 2 leaders' life to show up during the demonstration.
There will be no different effect between Sam Rainsy and Kem Sokha's presence on the field or off the field during the demonstration.
However, there will be a deadly effect when the evil Vietnam were able to kill both Sam Rainsy and Kem Sokha, or one of them, during the demonstration. The CNRP will collapse and disintegrate quickly when both leaders die during the demonstration.
The evil Vietnam cannot hit an invisible target. So, be smart, make yourselves an invisible target by not presenting at the rally. This is the best tactic, in my opinion. Stop making any unnecessary mistake.
Khmer people will not call both of you the cowards for not showing up at the rally because we need both of you to lead the country, not to die during the demonstration.
To strengthen its supporters' morale, the CNRP should print hundreds of thousands of Sam Rainsy and Kem Sokha's faces and let their supporters wear them during the demonstration.
The CNRP was just born yesterday. It does not have enough time to produce more solid leaders to replace both Sam Rainsy and Kem Sokha yet.
My opinion is that at this moment when the 2 men - Sam Rainsy and Kem Sokha - died, the CNRP will be so vulnerable to any attacks from the evil Vietnam and its puppet Hun Sen and will consequently be dissolved.
Therefore, keeping these 2 leaders alive is the top priority for the CNRP's success and Cambodia's survival.
Bun Thoeun
ក្លែងបន្លំឯកសារត្រូវមានទោស-ជាប់គុក
ក្លែងបន្លំរាជសារត្រូវមានទោស- កាត់ក្បាល ។
Without free and fair and properly investigation of vote stolen and manipulation from NEC the GOV'T must not form,the NEC must be prosecuted for created this messes by cheating in favor of their boss Cpp thugs.Tep Nytha and Sousdey Em must be executed if found quilty of wrong doing!
Hun sen must die!
It's not important from ah sdach Khteuy or not, he's useless and Ah Yong anyway.
100% fake, look the meaning is really on the CCP side. King is not stupid to take side so openly. Bad strategy again, back fire... Khmers are a little smart now. People always know how to make money and please their leader for power, no knowledge or strategy at all, absolutely loss in the election, how all these kinds of people lead the country.
Thank you Bun Theun! I totally agreed with your suggestion. Sam Rainsy and Kem Sokha should not be present during the Mass Demonstration. This is the rally of the Cambodian voters who ask for justice, Human Rights and freedom. They want to see the result of their votes go to CNRP, not to the usurper CPP.
It is not the time to show heroism, but to save the life of the rare leaders ito help Cambodian people to fight for Democracy, Independence and Territorial integrity and get rid of the Vietnamese cronies, Hun Sen et el.
The rally will be carried out as schedule with or without the king's approval. Sihamony is a weak king. He and his mother will listen to what HunSen want them to do in order to save the throne. Everybody knows that Hun Sen is a king maker. He can install Sihamony as a king and can also remove him. In another word Sihamony is Hun Sen' puppet.
Thank you Bun Thoeun for your suggestion
MY UNCLE HO ASKED FOR THIS FOR THAT I MUST PLEASE HIM AS HE REQUESTED IN ORDER FOR ME TO STAY IN POWER FOREVER AND EVER 60 MORE YEARS TO GO. AFTER I'M GONE MY SON, NEPHEW, GREAT NEPHEW, GREAT GRAND NEPHEW, MY BROTHER SON, MY SISTER SON, COUSIN WILL RULED CAMBODIA FOR EVER.
In my opinion,The letter addressed to Khmer people was indisputably signed by King Sihamoni.
Compare it with other letters below,signed previously by him:
http://ki-media.blogspot.co.uk/2013/09/blog-post_5838.html-http://www.norodomranariddh.org/images/King-letter-for-SKP.jpg
-http://photos1.blogger.com/blogger/538/1358/1600/SupplTreatySigned.jpg
-http://khmerization.blogspot.co.uk/2013/04/kep-chuktema-bribed-hun-sens-wife.html- -http://kerdomnelkhmer.files.wordpress.com/2010/11/p1.jpg
No thing hard or difficult For Hanoi and Hun Sen.In 1968 Hanoi did Khmer money fake million Riel to buy the food from Khmer people to feed vietcong at vietnam Khmer border.
Mr lao mong hai khmer people do not need you,because khmer today know very well,who are you.
You work for hun sen,you work for cpp,or you work for youn,So you are not important for khmer nation,if hun sen consde you are important,hun sen's a real pitiful.
៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែកឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!
សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!
បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!
បរាជ័យពួកអាសត្វឆ្កែបរទេស (!!)
បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)
5:02 AM
Stop drinking Teuk Kanduoy Yuon Ah Gary Ung !! Ah Leu Keu !!
Bun Thoeun,
Why do you keep posting your suggestion here again and again?
A lot of us here may be CNRP sympathizers, but we are not members in good standing with CNRP!
Simply send it to Sam Rainsy through his Facebook. Don't you think that would be more efficient?
Come on, brother! Do not waste space here!
Thank you very much PhD Laov Monhai, this time I support you 1000%. Your remark on this letter is correct. Why the CNRP believe this letter ??
Post a Comment