Sunday, September 01, 2013

អ្នក​វិភាគ​សង្ស័យ​ថា​មាន​ការ​ប្រឌិត​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ


......................................
អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា មាន​ការ​សង្ស័យ​ថា ព្រះរាជសារ​របស់​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ផ្ញើ​ជូន​ជន​រួម​ជាតិ​របស់​ព្រះអង្គ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​៣០ ខែ​សីហា ថា​អាច​មិន​មែន​ជា​ចេតនា​លិខិត​របស់​ព្រះអង្គ។
ដោយ ជី វិតា 2013-09-01RFA
លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​មាន​ប្រសាសន៍​ថា ព្រះរាជសារ​នោះ​មិន​បាន​ប្រាប់​ពី​ទី​កន្លែង​ដែល​ព្រះអង្គ​គង់​នៅ ដែល​ប្រការ​នេះ​មិន​ស៊ី​សង្វាក់​គ្នា​នឹង​ព្រះរាជសារ​មុនៗ​របស់​ព្រះអង្គ ហើយ​ខ្លឹមសារ​ក្នុង​ព្រះរាជសារ​ក៏​ហាក់​ដូច​ជា​មិន​ស្រប​គ្នា​នឹង​ខ្លឹមសារ​ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ​មួយ​ទៀត ផ្ញើ​ជូន​ជន​រួម​ជាតិ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា៖ «ទី​១ ខ្ញុំ​អត់​ឃើញ​ទី​កន្លែង​ដែល​លោក​ធ្វើ​ព្រះរាជសារ​ហ្នឹង ប្រៀប​ធៀប​នឹង​ព្រះ​រាជសារ​ថ្ងៃ​ទី​៧ ខែ​សីហា គឺ​លោក​បាន​បញ្ជាក់​ថា ធ្វើ​នៅ​រាជធានី​ភ្នំពេញ។ បាទ! រួច​ព្រះរាជសារ​ចុះ​ថ្ងៃ​ទី​៣០ ខែ​សីហា នេះ​អត់​ឃើញ​មាន​ដាក់​ទី​កន្លែង ហើយ​តាម​គេ​ដឹង​ថា ព្រះអង្គ​យាង​ទៅ​ប្រទេស​ចិន។ ដូច្នេះ​បើ​សិន​ជា​ទំនៀម​ទម្លាប់​ហ្នឹង​អត់​ដាក់ ឬ​ក៏​ត្រូវ​ដាក់​ដែរ។ ទី​២ ខ្លឹមសារ​ហ្នឹង​ដូចជា​មិន​ស៊ី​សង្វាក់​ជាមួយ​ព្រះរាជសារ​ថ្ងៃ​ទី​៧ ខែ​សីហា ព្រះអង្គ​ថា ឲ្យ​ស្ងៀម​ស្ងាត់ ក៏​ប៉ុន្តែ​ព្រះអង្គ​ថា សូម​ឲ្យ​ចរចា​ដោះស្រាយ​បញ្ហា​សេសសល់​ពី​ការ​បោះ​ឆ្នោត​ហ្នឹង។ ឥឡូវ​នេះ​គឺ​ថា បែរ​ជា​ទៅ​រក​សង្កត់​ខ្លាំង​ទៅ​រក​ការ​គោរព​អនុវត្ត​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ប្រទេស​កម្ពុជា យើង​ហើយ ក៏​បាត់​ខ្លឹម​សារ​អំពាវ​នាវ​ឲ្យ​មាន​ការ​សន្ទនា​គ្នា​ជជែក​ដោះ​ស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ក្នុង​កាលៈទេសៈ​មួយ​ដែល​បញ្ហា​នេះ​នៅ​មាន​ដដែល»។


បញ្ហា​បច្ចេកទេស​មួយ​ទៀត គឺ​ព្រះហស្តលេខា​របស់​ព្រះអង្គ​លើ​លិខិត​ចុះ​ថ្ងៃ​ទី​៧ ខែ​មេសា និង​ថ្ងៃ​ទី​៣០ ខែ​សីហា មាន​លក្ខណៈ​ដូចបេះបិទ ដែល​លោក​បណ្ឌិត ឡៅ ម៉ុងហៃ សង្ស័យ​ថា អាច​ជា​ការ​ចម្លង៖ «ខ្ញុំ​មិន​បាន​ផ្ទៀង​ផ្ទាត់​អី​ឲ្យ​វា​ប្រាកដ​ប្រជា​១០០​ភាគ​រយ​នោះ​ទេ ក៏​ប៉ុន្តែ ព្រះហស្ថលេខា​ដូច​គ្នា​ច្រើន​ពេក​ធ្វើ​ឲ្យ​សង្ស័យ​ថា មនុស្ស​ម្នាក់​គឺ​មិន​អាច​ចុះ​ហត្ថលេខា ស៊ីញ៉េ​ហ្នឹង​បាន ១០០% នោះ​ទេ រួច​ខ្ញុំ​ឃើញ​ហត្ថលេខា​ទាំង​ពីរ​ហ្នឹង​ដូច​គ្នា​ខ្លាំង​ពេក។ ម៉្លោះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​សង្ស័យ ក្រែង​លោ​ស្គែន​ចូល ឬ​យ៉ាង​ម៉េច»។

ម៉្យាងទៀត លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា អាច​គណបក្ស​កាន់​អំណាច​ទទូច​ឲ្យ​ព្រះអង្គ​ចេញ​ព្រះរាជសារ​នេះ នៅ​ស្រប​ពេល​ដែល​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ដែល​មាន​តំណាង​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ចូល​រួម ត្រូវ​គណបក្ស​ប្រជាជន​បដិសេធ៖ «ប្រហែល​ជា​ខាង​រដ្ឋាភិបាល​បាន​សុំ​បង្អង់​ឲ្យ​ជួយ​ចេញ​ជា​ព្រះ​រាជសារ​ហ្នឹង​មក ព្រោះ​រាជសារ​ស៊ី​សង្វាក់​នឹង​ជំហរ​របស់​គណបក្ស​ប្រជាជន។ ប្រហែល​ជា​លោក​ភ្លេច​ពី​បញ្ហា​ថា ព្រះរាជសារ​ឆ្លុះ​បញ្ចាំង​ថា ចេញ​គឺ​នៅ​ក្នុង​កាលៈទេសៈ​មួយ​គឺ​ទាំងអស់​គ្នា​គេ​ថា វា​នៅ​មាន​បញ្ហា​ដដែល​ហ្នឹង រឿង​ភាព​មិន​ប្រក្រតី​ហ្នឹង»។

អំពី​លទ្ធភាព​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ ដើម្បី​ដោះស្រាយ​ជម្លោះ​បោះ​ឆ្នោត​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​មន្ត្រី​គណបក្ស​ប្រជាជន​អះអាង​ថា មិន​អាច​ធ្វើ​ទៅ​បាន​ទេ​នោះ ដោយ​សំអាង​ថា មិន​មាន​ច្បាប់​បង្គាប់​ឲ្យ​ធ្វើ​ដូច្នោះ។ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា នោះ​មិន​មែន​ជា​បញ្ហា​ចោទ​ទេ ពីព្រោះ​បទពិសោធន៍​កន្លង​មក រាជរដ្ឋាភិបាល​បាន​ធ្វើ​របៀប​នេះ​រួច​ទៅ​ហើយ។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ គូស​បញ្ជាក់​ថា នៅ​ពេល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បង្កើត​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​នោះ ក៏​មិន​មាន​ច្បាប់​ឯ​ណា​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​ដែរ៖ «វា​មាន​ករណីយ​មុន​ហើយ​ដែល​អាច​បង្កើត​គណៈកម្មការ​ហ្នឹង។ ក្នុង​ក្របខណ្ឌ​ច្បាប់​បោះ​ឆ្នោត​ហ្នឹង​បាន។ ករណីយ​មុន​ត្រង់​ណា គឺ​ត្រង់​សេចក្ដី​សម្រេច​របស់​សម្ដេច​នាយក​បង្កើត​ក្រុម​ស្ម័គ្រ​ចិត្ត​ជួយ​វាស់​វែង​ដី​ធ្លី​បន្ថែម​ជា​ជំនួយ​ដល់​ក្រសួង​រៀបចំ​ដែនដី មាន​ភារកិច្ច​វាស់​វែង​ដី​ធ្លី ហើយ​និង​ចេញ​ប្លង់​រឹង​ឲ្យ​ជូន​ប្រជាពលរដ្ឋ នេះ​ដូចគ្នា​អ៊ីចឹង​ដែរ គេ​អាច​បង្កើត​គណៈកម្មការ​បច្ចេកទេស​ដើម្បី​ទៅ​ជួយ​គ.ជ.ប ហ្នឹង​ឯង នេះ​គឺ​អត់​ខុស​គ្នា​ទេ គ្រាន់​តែ​ខុស​សមត្ថកិច្ច​ប៉ុណ្ណឹង​ទេ។ លំនាំ​គឺ​វា​ដូច​គ្នា​អ៊ីចឹង និង​អាច​ធ្វើ​បាន វា​អត់​មាន​អី​ទាស់​ខុស​ទេ ព្រោះ​វា​មាន​ករណី​មុន​ហើយ គ្រាន់​តែ​បទ​បញ្ជា​សូន្យ​មួយ​របស់​នាយក​រដ្ឋ​មន្ត្រី​គេ​បង្កើត​និស្សិត​ស្ម័គ្រ​ចិត្ត​ជួយ​បាន»។

ព្រះរាជសារ​របស់​ព្រះករុណា​​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ខ្មែរ ចុះ​កាលបរិច្ឆេទ​ថ្ងៃ​ទី​៣០ ខែ​សីហា ផ្ញើ​ជូន​ជន​រួម​ជាតិ​របស់​ព្រះអង្គ ដែល​លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ការ​សង្ស័យ​នោះ ក្រៅ​តែ​ពី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​រក្សា​ភាព​ស្ងប់ស្ងៀម ក៏​បាន​អំពាវនាវ​ឲ្យ​យក​ច្បាប់​កម្ពុជា និង​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​កំណត់​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា មក​ដោះស្រាយ​ជម្លោះ​បោះ​ឆ្នោត។ យន្តការ​នេះ​ត្រូវ​បាន​គណបក្ស​ប្រជាជន​ធ្លាប់​បាន​ទាមទារ​ឲ្យ​អនុវត្ត ប៉ុន្តែ​ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​ទទួល​យក​ដោយ​សំអាង​ថា ស្ថាប័ន​កំពូល​សម្រាប់​ដោះស្រាយ​ជម្លោះ​បោះ​ឆ្នោត​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ គឺ​មាន គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​មិន​ឯករាជ្យ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​ដែល​មាន​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូល​រួម៕

20 comments:

Anonymous said...

Hun Sen dares to do everything as long as he can serve his power forever, he always show to the public that he respects to the King of Cambodia actually He never respect any one even UN representatives how many of them HUN SEN has kicked them out from Cambodia ?

Anonymous said...

ស្ដេចខ្មែរបច្ចុប្បន្នគឺជាចំណាប់ខ្មាំងរបស់យួន។
យួនប្រើសំរាប់បំាងរបបបំរើការឈ្លានពានរបស់វា
ក្នុងបំណងលេបទឹកដីខ្មែរ។ប្រទេសខ្មែរ
មិនមែនជារបបប្រជាធិបតេយ្យ ហើយក៏មិនមែនជា
របបកុម្មនីស្ត ហើយក៏មិនមែន
ជារបបផ្ដាច់ការ ឬរបបសេរីនិយម ឬរបបរាជាធិបតេយ្យឡើយ។
ប្រទេសខ្មែរគឺជារបបមួយត្រួតត្រាដោយយួន
និងបំរើយួនអោយមកលេបទឹកដី លួចប្លន់
និងកាប់សំរាប់ខ្មែរក្រោមគ្រប់រួបភាព។
គឺថាប្រទេសខ្មែរគឺជារបបនៃការឈ្លានពានរបស់យួន។

Anonymous said...

the reality of this problem is not important,because today the majority of youngs khmer are ready far away from history of king khmer or the message,stop to speak about this story.

Anonymous said...

HUN SEN or HUN KANAl, his wife Sam Heang selling Cambodian land, forestry mineral and natural resources to Vietnam, Hun Sen uses Cambodian king as his key to show the people that he likes King but the reality is not that, he always punish the king to do whatever he wanted

Anonymous said...


Suggestion to the CNRP:

To alleviate the burden of the CNRP's security team, the 2 prominent figures of the CNRP - Sam Rainsy and Kem Sokha - must not present at the peaceful march to ensure the CNRP's stability.

We should foresee all the possible tricks that will be deployed by the evil Vietnam and its puppet Hun Sen in this upcoming months. There is no doubt that killing the 2 men must be one of their objectives.

We should learn some tricks from the evil Vietnam who waged a war by not showing its face - the guerilla war. Besides, did the devil Ho Chi Minh go to fight the war himself ?

In addition, the new technology, particularly the cell phone, the facebook, etc... have greatly facilitated the communication between the CNRP's leaders and their supporters. There is no need to risk these 2 leaders' life to show up during the demonstration.

There will be no different effect between Sam Rainsy and Kem Sokha's presence on the field or off the field during the demonstration.

However, there will be a deadly effect when the evil Vietnam were able to kill both Sam Rainsy and Kem Sokha, or one of them, during the demonstration. The CNRP will collapse and disintegrate quickly when both leaders die during the demonstration.

The evil Vietnam cannot hit an invisible target. So, be smart, make yourselves an invisible target by not presenting at the rally. This is the best tactic, in my opinion. Stop making any unnecessary mistake.

Khmer people will not call both of you the cowards for not showing up at the rally because we need both of you to lead the country, not to die during the demonstration.

To strengthen its supporters' morale, the CNRP should print hundreds of thousands of Sam Rainsy and Kem Sokha's faces and let their supporters wear them during the demonstration.

The CNRP was just born yesterday. It does not have enough time to produce more solid leaders to replace both Sam Rainsy and Kem Sokha yet.

My opinion is that at this moment when the 2 men - Sam Rainsy and Kem Sokha - died, the CNRP will be so vulnerable to any attacks from the evil Vietnam and its puppet Hun Sen and will consequently be dissolved.

Therefore, keeping these 2 leaders alive is the top priority for the CNRP's success and Cambodia's survival.

Bun Thoeun

Anonymous said...

ក្លែងបន្លំឯកសារត្រូវមានទោស-ជាប់គុក
ក្លែងបន្លំរាជសារត្រូវមានទោស- កាត់ក្បាល ។

Anonymous said...

Without free and fair and properly investigation of vote stolen and manipulation from NEC the GOV'T must not form,the NEC must be prosecuted for created this messes by cheating in favor of their boss Cpp thugs.Tep Nytha and Sousdey Em must be executed if found quilty of wrong doing!

Hun sen must die!

Anonymous said...

It's not important from ah sdach Khteuy or not, he's useless and Ah Yong anyway.

Anonymous said...

100% fake, look the meaning is really on the CCP side. King is not stupid to take side so openly. Bad strategy again, back fire... Khmers are a little smart now. People always know how to make money and please their leader for power, no knowledge or strategy at all, absolutely loss in the election, how all these kinds of people lead the country.

Anonymous said...

Thank you Bun Theun! I totally agreed with your suggestion. Sam Rainsy and Kem Sokha should not be present during the Mass Demonstration. This is the rally of the Cambodian voters who ask for justice, Human Rights and freedom. They want to see the result of their votes go to CNRP, not to the usurper CPP.
It is not the time to show heroism, but to save the life of the rare leaders ito help Cambodian people to fight for Democracy, Independence and Territorial integrity and get rid of the Vietnamese cronies, Hun Sen et el.

Anonymous said...

The rally will be carried out as schedule with or without the king's approval. Sihamony is a weak king. He and his mother will listen to what HunSen want them to do in order to save the throne. Everybody knows that Hun Sen is a king maker. He can install Sihamony as a king and can also remove him. In another word Sihamony is Hun Sen' puppet.

Anonymous said...

Thank you Bun Thoeun for your suggestion

Anonymous said...

MY UNCLE HO ASKED FOR THIS FOR THAT I MUST PLEASE HIM AS HE REQUESTED IN ORDER FOR ME TO STAY IN POWER FOREVER AND EVER 60 MORE YEARS TO GO. AFTER I'M GONE MY SON, NEPHEW, GREAT NEPHEW, GREAT GRAND NEPHEW, MY BROTHER SON, MY SISTER SON, COUSIN WILL RULED CAMBODIA FOR EVER.

Anonymous said...

In my opinion,The letter addressed to Khmer people was indisputably signed by King Sihamoni.
Compare it with other letters below,signed previously by him:
http://ki-media.blogspot.co.uk/2013/09/blog-post_5838.html-http://www.norodomranariddh.org/images/King-letter-for-SKP.jpg
-http://photos1.blogger.com/blogger/538/1358/1600/SupplTreatySigned.jpg
-http://khmerization.blogspot.co.uk/2013/04/kep-chuktema-bribed-hun-sens-wife.html- -http://kerdomnelkhmer.files.wordpress.com/2010/11/p1.jpg

Anonymous said...

No thing hard or difficult For Hanoi and Hun Sen.In 1968 Hanoi did Khmer money fake million Riel to buy the food from Khmer people to feed vietcong at vietnam Khmer border.

Anonymous said...

Mr lao mong hai khmer people do not need you,because khmer today know very well,who are you.
You work for hun sen,you work for cpp,or you work for youn,So you are not important for khmer nation,if hun sen consde you are important,hun sen's a real pitiful.

Anonymous said...

៥៥ យកមិនយក?៥៥ យកមិនយក?៥៥ យកមិនយក?
ទោះជាពួកអាអស់ឯងខំប្រឹងស្រែកឲ្យបែកមេឃ រញ្ជួយផែនដីទៀត
ក៍ផែនដីនេះមិនទាន់ដល់វេនពួកអាអស់ឯងដែរ នៅមានឯកឧត្ដមបណ្ឌិត
ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត ទៀត ។ល។ និង។ល។
ផែនដីនេះមិនអាចមាន ព្រះអាទិត្យពីររះលើផែនដីតែមួយបានឡើយ។
ចេះច្បាប់បោះឆ្នោតទេ? ចេះគណិតសាស្ដ្រទេ? ៥០+១ = ១២៣/២=៦១.៥+១=៦២.៥
លេខចេញយ៉ាងច្បាស់ចាញ់ហើយ មិនព្រមចាញ់ទៀត
ត្រូវចាំណា សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ មិនមែនជាមនុស្សលោកទេ សមេ្តចជាព្រះបាទ ហ៊ុន ទៀន ចាប់ជាតិ សមេ្តចជាព្រះបាទធម្មិក សមេ្តចជាព្រះអាទិទេព សមេ្តចជាទេវតារស់មកសង្គ្រោះប្រជាជនកម្ពុជា និងប្រទេសកម្ពុជាឱ្យ សម្បូរសប្បាយ រង់រឿង និងសុខក្សេមក្សាន្ដ!!!

សមេ្តចជាព្រះអាទិត្យតែមួយ រះលើផែនដីនេះ...។
ជយោ! សមេ្តចបណ្ឌិតអគ្គមហាសេនាបតីតេជោ ហ៊ុន សែន វរ្ម័នទី១ ជាទេវតានៃកម្ពុជា!!!


បរាជ័យ! ពួកអាខ្មែរក្បត់ជាតិរត់ចោលស្រុក!

បរាជ័យពួកអាសត្វឆ្កែបរទេស (!!)

បរាជ័យពួកអាកាកសំណល់បាតសង្គម (!!)

Anonymous said...

5:02 AM

Stop drinking Teuk Kanduoy Yuon Ah Gary Ung !! Ah Leu Keu !!

Anonymous said...

Bun Thoeun,

Why do you keep posting your suggestion here again and again?

A lot of us here may be CNRP sympathizers, but we are not members in good standing with CNRP!

Simply send it to Sam Rainsy through his Facebook. Don't you think that would be more efficient?

Come on, brother! Do not waste space here!

Anonymous said...

Thank you very much PhD Laov Monhai, this time I support you 1000%. Your remark on this letter is correct. Why the CNRP believe this letter ??