[ Strongman Hun Xen destroys everything ]
[ K Peace Investment? Hmmmm... Kaotic Investment ?]
Five hundred hectares of Mondolkiri land inside a protected wildlife sanctuary have been granted to a rubber company, sparking concerns among indigenous minorities who rely on the forest.
According to a sub-decree dated August 31, 2011 and signed by Prime Minister Hun Sen, the government approved an 80-year lease to K Peace Investment company for land inside Phom Nam Lyr sanctuary located in Pech Chreada district for agro-industrial purposes and a rubber plantation. (Kuch Naren, p.23)
`•.¸¸.☆¯`•.¸☆ .* `•.¸¸.☆¯`•.¸☆ .* `•.¸¸.☆¯`•.¸☆ .*
ក្រុមសហគមន៍ជនជាតិដើមព្នង អំពាវនាវសុំឲ្យអាជ្ញាធរខេត្តមណ្ឌលគិរី ទប់ស្កាត់ជាបន្ទាន់ពីសកម្មភាពកាប់រានព្រៃឈើមានតម្លៃ នៅក្នុងតំបន់អភិរក្សភ្នំណាំលា។ អ្នកភូមិអះអាងថា ព្រៃស្រោងសម្បូរដោយឈើប្រណីត និងឈើមានតម្លៃនៅតំបន់នោះ ត្រូវក្រុមហ៊ុនមួយកាប់រានយកឈើ និងយកដីដាំម្រេច។
ដោយ រដ្ឋា វិសាល RFA 2013-10-31
ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅសហគមន៍ចំនួនបី ក្នុងខេត្តមណ្ឌលគិរី កំពុងរៀបចំពាក្យប្ដឹងតាមផ្លូវតុលាការ ដើម្បីបញ្ឈប់សកម្មភាពកាប់រានព្រៃមានតម្លៃពីសំណាក់ក្រុមហ៊ុនឈ្មោះ ខេ ភីស អ៊ិនវេសមែន (K Peace Investment)។
តំណាងសហគមន៍ភូមិឡាមេះ ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា លោក ក្រោស សុក មានប្រសាសន៍បញ្ជាក់ថា កាលពីសប្ដាហ៍មុននេះ អ្នកភូមិបានប្រទះឃើញក្រុមកម្មកររាប់សិបនាក់ បានអាររំលំឈើហ៊ុបមូល នៅចំណុចភ្នំកុងកាល់ និងភ្នំណាំលា ក្នុងព្រៃដែនអភិរក្សសត្វព្រៃភ្នំណាំលា ហើយដឹកជញ្ជូនចូលការដ្ឋានមួយ មានទីតាំងនៅចំណុចពាមអូរអន្ត្រត់ និងអូរពោត ដែលជាទីតាំងមានម៉ាស៊ីនរ៉ៃអារច្រៀកឈើ និងមានគំនរឈើហ៊ុបរាប់រយកំណត់នៅទីនោះ។
ដូចគ្នានេះដែរ តំណាងសហគមន៍ភូមិពូស្យា លោក ប្រប់ ពេជ្រ មានប្រសាសន៍បញ្ជាក់ដែរថា ព្រៃឈើនៅតំបន់នោះ គឺជាតំបន់ព្រៃស្រោង ដែលអ្នកភូមិអភិរក្សជាព្រៃធម្មជាតិច្រើនជំនាន់មកហើយ សម្រាប់គោរពបូជា និងជាព្រៃធម្មជាតិជម្រកសត្វ និងជាព្រៃផលិតជ័រទឹក មុខរបរប្រពៃណីអ្នកភូមិ។ ហេតុនេះ សកម្មភាពកាប់ព្រៃឈើនៅតំបន់នោះ បានធ្វើឲ្យប៉ះពាល់ដល់ជំនឿប្រពៃណី និងជីវភាពរស់នៅជនជាតិដើមភាគតិចនៅតំបន់នោះ៖ «គេអារឈើគេយកឡានអារ៉េវ គេដឹកគគីរដើមជ័រ។ ខ្ញុំរាយការណ៍ឲ្យមេឃុំ ឃុំគាត់ថារាយការណ៍ឲ្យស្រុកដែរ តែគេធ្វើដូចមិនដឹងអ៊ីចឹងណា! បានថ្ងៃនេះ ខ្ញុំមកជួបអាដហុក (Adhoc)»។
ទាក់ទិនករណីនេះដែរ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ឈិត សុផល មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានផ្តល់ដីនៅតំបន់ភ្នំឡាំលា ៥០០ហិកតារ ទៅឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ខេ ភីស អ៊ិនវេសមែន និងអនុញ្ញាតឲ្យក្រុមហ៊ុនដាក់ម៉ាស៊ីនកែច្នៃឈើ ដែលបានប្រមូលពីការកាប់រានក្នុងដីសម្បទាន ដើម្បីបង់ពន្ធចូលថវិកាជាតិ។ ប៉ុន្តែ លោកមិនប្រាកដថា ចំណុចដែលអ្នកភូមិអះអាងថា មានការកាប់ឈើនោះស្ថិតក្នុងតំបន់សម្បទាន ឬយ៉ាងណានោះឡើយ៖ «ខ្ញុំនិយាយជារួមថា នៅហ្នឹងមានក្រុមហ៊ុនដីសម្បទានក្រុមហ៊ុន ខេ ភីស អាហ្នឹងគេមានច្បាប់អនុញ្ញាតឲ្យដាក់រ៉ៃនៅមួយច្រកហ្នឹង។ ដែនជម្រកហ្នឹង វាដីសម្បទានសេដ្ឋកិច្ចតើ! យើងកាត់ឲ្យគេច្រៀកឈើដែលគេដេញថ្លៃបង់ពន្ធជូនរដ្ឋហ្នឹងណា!»។
៣០-តុលា-២០១៣៖ គំនរឈើរបស់ក្រុមហ៊ុន ខេ ភីស អ៊ិនវេសមែន (K Peace Investment) នៅតំបន់អភិរក្សភ្នំណាំលា ក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ Adhoc Photo |
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តមណ្ឌលគិរី លោក សុខ រដ្ឋា មានប្រសាសន៍បញ្ជាក់ថា លោកបានចុះអង្កេតដល់ទីតាំងដែលអ្នកភូមិរាយការណ៍ថា មានការកាប់រានព្រៃនោះ សង្កេតឃើញឈើមានតម្លៃកំពុងត្រូវបានក្រុមហ៊ុនកាប់រាន និងដឹកជញ្ជូនចូលការដ្ឋានអារឈើ។ លោកបន្តថា អ្នកភូមិមិនបានដឹងពីការផ្តល់ដីសម្បទាននៅតំបន់នោះទៅឲ្យក្រុមហ៊ុនទេ ហើយអ្នកភូមិក៏មិនយល់ស្របឲ្យផ្តល់ដីសម្បទានក្នុងតំបន់ព្រៃឈើមានតម្លៃនេះដែរ៖ «ទោះបីជាមានអាជ្ញាប័ណ្ណក៏ដោយ ខាងសហគមន៍ផ្ទាល់គាត់មិនអស់ចិត្តទេ។ គាត់នៅតែធ្វើការដាក់ពាក្យប្ដឹង ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនេះ ដែលកើតមានជាបន្តបន្ទាប់»។
ទោះជាយ៉ាងនេះក៏ដោយ អ្នកភូមិសំណូមពរឲ្យប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ចុះសិក្សាឡើងវិញពីទីតាំងកាប់ឈើ និងទីតាំងផ្តល់ដីសម្បទាននោះ ពីព្រោះក្រុមហ៊ុនកំពុងតែកាប់រានព្រៃស្រោងយកឈើមានតម្លៃ មិនមែនឈូសឆាយដីព្រៃរិចរិលនោះទេ៕
9 comments:
MADE IN CAMBODIA!!!
PRODUCT OF VIETNAM!!!
NAMBODIA WELCOME YOU!!!
A thug Hun Sen should cut his nect before talk,he acted like his owns the country,I'm the people cambodian never reconize this gangs since the place,we are democracy and republic Khmer not accepted Communist forever and YUON we fought for freedom Khmer not this shit control Khmer.KRANHUN EASAN.
Ah Hun Sen Plans will take all his money with him when he die.
11:01 PM Didn't you know Hun Dynasty owned Cambodia since 1980 until today they can do whatever they want especially his colleagues CPP member like businesses at your own risk another like big time corruption. Once Khmer Rouge collapsed Yuon took over Cambodia and their servant is Dr. Hun Sen.
Ah kwak ah Chker's yuon! You're just a son of a bitch. You promised that you're going to chop your head off if you couldn't stop the deforestation. Promise is a promise ah Kwak. Are you a human or a dog that licks his own thrown-up.
is that your opinions or the facts? even when hun sen was the prime minister of cambodia, there were a lot of bad, greedy picture people who took advantage of the lack of law, etc. now, it is different!
យើងមិនអាចធ្វើអ្វីបរទេសបាន កាលបើខ្មែរកម្រក់ទាំងនោះនូវតែកាន់អំណាច!
បើទុកឲ្យគណៈបក្សប្រជាជន នូវតែមានអំណាច នុះវាមិនខុសឥពី សម័យ ប៉ុល ពត នោះឡើយ!
ការងារជាតិទាំងមូល ផ្ដុំទុកធ្វើម្នាក់ឯង ឬ ក្រុមមនុស្សអមនុស្សធម៌ វាពិតជាគ្មានពេលឯណា សម្រាប់ប្រជាពលរដ្ឋយ៉ាងហ្នឹងហើយ! ម្លោះហើយ គេត្រូវតែស្រែកថា "រវល់ វាមិនមែនជាកាលៈទេសៈ ដែលអាចធ្វើបាននូវឡើយ!" ក្ដោបអំណាចមិនចែកការងារ ឲ្យគេឯងជួយធ្វើ ការត្រឹមត្រូវ!
ដោយឡែកទៅទៀតនោះ ខ្ញុំតែងតែឃើញមេដឹកនាំ ឬ អ្នកនយោបាយខ្មែរខ្លះ ធ្វើអ្វីៗ របៀបជាត្បោលៗ ខ្លាច់ខាតពេលវេលាបន្តិចបន្តួច ជាជាងរៀបចំ ឲ្យមានការអនុវត្តន៍ កិច្ចការទាំងឡាយទាំងពួង ឲ្យមានភាពល្អិតល្អន់ ច្រើនតែមានមិនគិត ត្រង់ចំណុចនិមួយៗ ពីតូចឡើងទៅ ឧទាហរណ៍៖
គោលនយោបាយគេមានចែង តែការអនុវត្តន៍វិញ មិនប្រាកដដូចគេបានចារ្យនោះឡើយ! មិនត្រឹមតែប៉ុណ្ណោះ បើមានធ្វើអ្វីៗឆ្គាំឆ្គង ក៏គេថែមទាំងចចេស មិនយកការកែសម្រួល ពីសំណាក់ប្រជាពលរដ្ឋ ឬ ពីនណា៎ដោយងាយៗដែរ! ខណៈដែលមានបញ្ហារធំដុំ កើតឡើងមកដល់ វាក្លាយទៅជា កាលទេសៈដ៏សម្សួន សម្រាប់ជនឳកាសនិយម ប្រមូលផលទៅវិញ រីឯរាស្ដ្រសាមញ ទោម្និញបន្តរទៅទៀត!
តើតទៅនេះ បើអស់លោក មេដឹកនាំ ឬ អ្នកនយោបាយ ថាធ្វើអ្វីដើម្បីជាតិ ហើយថាខ្លួនរវល់ពេក ប្ដូរមកវិញឳ្យប្រជាពលរដ្ខ សម្រេចជោគវាសនា ដោយខ្លួនឯង វាជារឿងមួយអាច បន្ធូរបន្ថយបន្ទុក ល្អជាងទេដឹង?
អ្នកដែលអាចចេញមុខជំនួសអាកំសាកសម រង្សី
គឺកម្លាំងប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។
-សម រង្សី ជាភេរវករយួន ខាងបង្កើតបញ្ហាខ្មែរ
មិនចេះចប់មិនចេះហើយ!
-ចងហើយចងទៀត មិនដែលចេះស្រាយបញ្ហាទេ!
*** សួរថាចុះបើអាម្សៀ កំសាកសម រង្សីហ្នឹងវា
ក្រទ្បាប់ទ្បានងាប់តៃហោង ចុះនរកបាត់ ហើយ
ខ្មែរយើងចេះតែនាំគ្នាអេះក្ដលេង ហើយដេកចាំ អានរកសម រង្សី មកជួយខ្មែររហូត អញ្ចឹងទៅឬ?
-អាមាន់សម្លយួនសម រង្សី មុខអាចម៍រុយ
ល្មមដល់ពេលចុះចេញទៅ ទុកឲ្យពលរដ្ឋ ខ្មែរគេធ្វើវិញម្តង។
ah HUN SEN chor bomplanh cheat kok tolaka brachea ras kat tos
Post a Comment