Thursday, October 31, 2013

សហគមន៍​ស្នើ​ឲ្យ​ទប់ស្កាត់​សកម្មភាព​កាប់​រាន​ព្រៃ​ក្នុង​តំបន់​អភិរក្ស​នៅ​មណ្ឌលគិរី


[ Strongman Hun Xen destroys everything ]
[ K Peace Investment? Hmmmm... Kaotic Investment ?]

Five hundred hectares of Mondolkiri land inside a protected wildlife sanctuary have been granted to a rubber company, sparking concerns among indigenous minorities who rely on the forest.

According to a sub-decree dated August 31, 2011 and signed by Prime Minister Hun Sen, the government approved an 80-year lease to K Peace Investment company for land inside Phom Nam Lyr sanctuary located in Pech Chreada district for agro-industrial purposes and a rubber plantation. (Kuch Naren, p.23)

`•.¸¸.☆¯`•.¸☆ .*  `•.¸¸.☆¯`•.¸☆ .*   `•.¸¸.☆¯`•.¸☆ .* 


ក្រុម​សហគមន៍​ជនជាតិ​ដើម​ព្នង អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ទប់ស្កាត់​ជា​បន្ទាន់​ពី​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​មាន​តម្លៃ នៅ​ក្នុង​តំបន់​អភិរក្ស​ភ្នំ​ណាំលា។ អ្នក​ភូមិ​អះអាង​ថា ព្រៃ​ស្រោង​សម្បូរ​ដោយ​ឈើ​ប្រណីត និង​ឈើ​មាន​តម្លៃ​នៅ​តំបន់​នោះ ត្រូវ​ក្រុមហ៊ុន​មួយ​កាប់​រាន​យក​ឈើ និង​យក​ដី​ដាំ​ម្រេច។

ដោយ រដ្ឋា វិសាល RFA 2013-10-31

ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​សហគមន៍​ចំនួន​បី ក្នុង​ខេត្ត​មណ្ឌលគិរី កំពុង​រៀប​ចំ​ពាក្យ​ប្ដឹង​តាម​ផ្លូវ​តុលាការ ដើម្បី​បញ្ឈប់​សកម្មភាព​កាប់​រាន​ព្រៃ​មាន​តម្លៃ​ពី​សំណាក់​ក្រុមហ៊ុន​ឈ្មោះ ខេ ភីស អ៊ិនវេសមែន (K Peace Investment)។

តំណាង​សហគមន៍​ភូមិ​ឡាមេះ ក្នុង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា លោក ក្រោស សុក មាន​ប្រសាសន៍​បញ្ជាក់​ថា កាល​ពី​សប្ដាហ៍​មុន​នេះ អ្នក​ភូមិ​បាន​ប្រទះ​ឃើញ​ក្រុម​កម្មករ​រាប់​សិប​នាក់ បាន​អារ​រំលំ​ឈើ​ហ៊ុប​មូល នៅ​ចំណុច​ភ្នំ​កុងកាល់ និង​ភ្នំ​ណាំលា ក្នុង​ព្រៃ​ដែន​អភិរក្ស​សត្វ​ព្រៃ​ភ្នំ​ណាំលា ហើយ​ដឹក​ជញ្ជូន​ចូល​ការដ្ឋាន​មួយ មាន​ទីតាំង​នៅ​ចំណុច​ពាមអូរអន្ត្រត់ និង​អូរពោត ដែល​ជា​ទីតាំង​មាន​ម៉ាស៊ីន​រ៉ៃ​អារ​ច្រៀក​ឈើ និង​មាន​គំនរ​ឈើ​ហ៊ុប​រាប់​រយ​កំណត់​នៅ​ទី​នោះ។

លោក​បន្ត​ថា ក្រុម​អ្នក​កាប់​ឈើ​បាន​អះអាង​ថា រោង​អារ​ឈើ​នេះ​ជា​របស់​ក្រុមហ៊ុន​ឈ្មោះ ខេ ភីស អ៊ិនវេសមែន ឬ​ក្រុមហ៊ុន ៥០០​ហិកតារ៖ «គាត់​ទៅ​បណ្ដើរ​ឆ្កែ ហើយ​គាត់​បាន​ជួប​ខាង​អ្នក​ធ្វើ​ហ្នឹង គឺ​ថា​កូន​លោក​ខេត្ត។ ខាង​សហគមន៍​បាន​ចុះ​ទៅ គាត់​បាន​ឃើញ​មាន​ផ្ទះ​ធំ​មួយ​ប្រហែល ១០​ម៉ែត្រ ឃើញ​មាន​ម៉ាស៊ីន​រ៉ៃ​ពីរ​នៅ​ក្នុង​ហ្នឹង។ ក្រុមហ៊ុន​ហ្នឹង ដំបូង​គាត់​ថា​គាត់​ធ្វើ​ឈើ ហើយ​ក្រោយ​ពី​ធ្វើ​ឈើ​អស់ គាត់​មាន​គោលការណ៍​ថា​ដាំ​ម្រេច»។

ដូច​គ្នា​នេះ​ដែរ តំណាង​សហគមន៍​ភូមិ​ពូស្យា លោក ប្រប់ ពេជ្រ មាន​ប្រសាសន៍​បញ្ជាក់​ដែរ​ថា ព្រៃ​ឈើ​នៅ​តំបន់​នោះ គឺ​ជា​តំបន់​ព្រៃ​ស្រោង ដែល​អ្នក​ភូមិ​អភិរក្ស​ជា​ព្រៃ​ធម្មជាតិ​ច្រើន​ជំនាន់​មក​ហើយ សម្រាប់​គោរព​បូជា និង​ជា​ព្រៃ​ធម្មជាតិ​ជម្រក​សត្វ និង​ជា​ព្រៃ​ផលិត​ជ័រ​ទឹក មុខ​របរ​ប្រពៃណី​អ្នក​ភូមិ។ ហេតុ​នេះ សកម្មភាព​កាប់​ព្រៃ​ឈើ​នៅ​តំបន់​នោះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​ប្រពៃណី និង​ជីវភាព​រស់​នៅ​ជនជាតិ​ដើម​ភាគ​តិច​នៅ​តំបន់​នោះ៖ «គេ​អារ​ឈើ​គេ​យក​ឡាន​អារ៉េវ គេ​ដឹក​គគីរ​ដើម​ជ័រ។ ខ្ញុំ​រាយការណ៍​ឲ្យ​មេ​ឃុំ ឃុំ​គាត់​ថា​រាយការណ៍​ឲ្យ​ស្រុក​ដែរ តែ​គេ​ធ្វើ​ដូច​មិន​ដឹង​អ៊ីចឹង​ណា! បាន​ថ្ងៃ​នេះ ខ្ញុំ​មក​ជួប​អាដហុក (Adhoc)»។


ទាក់ទិន​ករណី​នេះ​ដែរ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល មាន​ប្រសាសន៍​បញ្ជាក់​ថា រាជ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​នៅ​តំបន់​ភ្នំ​ឡាំលា ៥០០​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ខេ ភីស អ៊ិនវេសមែន និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដាក់​ម៉ាស៊ីន​កែច្នៃ​ឈើ ដែល​បាន​ប្រមូល​ពី​ការ​កាប់​រាន​ក្នុង​ដី​សម្បទាន ដើម្បី​បង់​ពន្ធ​ចូល​ថវិកា​ជាតិ។ ប៉ុន្តែ លោក​មិន​ប្រាកដ​ថា ចំណុច​ដែល​អ្នក​ភូមិ​អះអាង​ថា មាន​ការ​កាប់​ឈើ​នោះ​ស្ថិត​ក្នុង​តំបន់​សម្បទាន ឬ​យ៉ាង​ណា​នោះ​ឡើយ៖ «ខ្ញុំ​និយាយ​ជា​រួម​ថា នៅ​ហ្នឹង​មាន​ក្រុមហ៊ុន​ដី​សម្បទាន​ក្រុមហ៊ុន ខេ ភីស អា​ហ្នឹង​គេ​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ដាក់​រ៉ៃ​នៅ​មួយ​ច្រក​ហ្នឹង។ ដែន​ជម្រក​ហ្នឹង វា​ដី​សម្បទាន​សេដ្ឋកិច្ច​តើ! យើង​កាត់​ឲ្យ​គេ​ច្រៀក​ឈើ​ដែល​គេ​ដេញ​ថ្លៃ​បង់​ពន្ធ​ជូន​រដ្ឋ​ហ្នឹង​ណា!»។

៣០-តុលា-២០១៣៖ គំនរ​ឈើ​របស់​ក្រុមហ៊ុន ខេ ភីស អ៊ិនវេសមែន
(K Peace Investment) នៅ​តំបន់​អភិរក្ស​ភ្នំ​ណាំលា ក្នុង​ឃុំ​ប៊ូស្រា
ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី។ Adhoc Photo
កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា តំណាង​សហគមន៍​ពូលុ​ពូស្យា និង​សហគមន៍​ឡាមេះ មាន​គ្នា ៦​នាក់ បាន​នាំ​គ្នា​មក​ការិយាល័យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក សុំ​ឲ្យ​មន្ត្រី​សមាគម​នេះ​ជួយ​រៀប​ចំ​ពាក្យ​ប្ដឹង​ទៅ​ស្ថាប័ន​អយ្យកា ដើម្បី​ទប់ស្កាត់​ការ​កាប់​រាន​ទន្ទ្រាន​ព្រៃ​ឈើ​ធនធាន​ធម្មជាតិ​នេះ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី លោក សុខ រដ្ឋា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ចុះ​អង្កេត​ដល់​ទីតាំង​ដែល​អ្នក​ភូមិ​រាយការណ៍​ថា មាន​ការ​កាប់​រាន​ព្រៃ​នោះ សង្កេត​ឃើញ​ឈើ​មាន​តម្លៃ​កំពុង​ត្រូវ​បាន​ក្រុមហ៊ុន​កាប់​រាន និង​ដឹក​ជញ្ជូន​ចូល​ការដ្ឋាន​អារ​ឈើ។ លោក​បន្ត​ថា អ្នក​ភូមិ​មិន​បាន​ដឹង​ពី​ការ​ផ្តល់​ដី​សម្បទាន​នៅ​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទេ ហើយ​អ្នក​ភូមិ​ក៏​មិន​យល់​ស្រប​ឲ្យ​ផ្តល់​ដី​សម្បទាន​ក្នុង​តំបន់​ព្រៃ​ឈើ​មាន​តម្លៃ​នេះ​ដែរ៖ «ទោះ​បី​ជា​មាន​អាជ្ញាប័ណ្ណ​ក៏ដោយ ខាង​សហគមន៍​ផ្ទាល់​គាត់​មិន​អស់​ចិត្ត​ទេ។ គាត់​នៅ​តែ​ធ្វើ​ការ​ដាក់​ពាក្យ​ប្ដឹង ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ព្រៃ​ឈើ​នេះ ដែល​កើត​មាន​ជា​បន្តបន្ទាប់»។

ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ អ្នក​ភូមិ​សំណូមពរ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល ជា​ពិសេស​ក្រសួង​បរិស្ថាន ចុះ​សិក្សា​ឡើង​វិញ​ពី​ទីតាំង​កាប់​ឈើ និង​ទីតាំង​ផ្តល់​ដី​សម្បទាន​នោះ ពីព្រោះ​ក្រុមហ៊ុន​កំពុង​តែ​កាប់​រាន​ព្រៃ​ស្រោង​យក​ឈើ​មាន​តម្លៃ មិន​មែន​ឈូស​ឆាយ​ដី​ព្រៃ​រិចរិល​នោះ​ទេ៕

9 comments:

Anonymous said...

MADE IN CAMBODIA!!!

PRODUCT OF VIETNAM!!!

NAMBODIA WELCOME YOU!!!

Anonymous said...

A thug Hun Sen should cut his nect before talk,he acted like his owns the country,I'm the people cambodian never reconize this gangs since the place,we are democracy and republic Khmer not accepted Communist forever and YUON we fought for freedom Khmer not this shit control Khmer.KRANHUN EASAN.

Anonymous said...


Ah Hun Sen Plans will take all his money with him when he die.

Anonymous said...

11:01 PM Didn't you know Hun Dynasty owned Cambodia since 1980 until today they can do whatever they want especially his colleagues CPP member like businesses at your own risk another like big time corruption. Once Khmer Rouge collapsed Yuon took over Cambodia and their servant is Dr. Hun Sen.

Anonymous said...

Ah kwak ah Chker's yuon! You're just a son of a bitch. You promised that you're going to chop your head off if you couldn't stop the deforestation. Promise is a promise ah Kwak. Are you a human or a dog that licks his own thrown-up.

Anonymous said...

is that your opinions or the facts? even when hun sen was the prime minister of cambodia, there were a lot of bad, greedy picture people who took advantage of the lack of law, etc. now, it is different!

Anonymous said...

យើងមិនអាចធ្វើអ្វីបរទេសបាន​ កាលបើខ្មែរកម្រក់ទាំងនោះនូវតែកាន់អំណាច!

បើទុកឲ្យគណៈបក្សប្រជាជន នូវតែមានអំណាច នុះវាមិនខុសឥពី សម័យ ប៉ុល ពត នោះឡើយ!

ការងារជាតិទាំងមូល ផ្ដុំទុកធ្វើម្នាក់ឯង ឬ ក្រុមមនុស្សអមនុស្សធម៌ វាពិតជាគ្មានពេលឯណា សម្រាប់ប្រជាពលរដ្ឋយ៉ាងហ្នឹងហើយ! ម្លោះហើយ គេត្រូវតែស្រែកថា "រវល់ វាមិនមែនជាកាលៈទេសៈ ដែលអាចធ្វើបាននូវឡើយ!" ក្ដោបអំណាចមិនចែកការងារ ឲ្យគេឯងជួយធ្វើ ការត្រឹមត្រូវ!

ដោយឡែកទៅទៀតនោះ ខ្ញុំតែងតែឃើញមេដឹកនាំ ឬ អ្នកនយោបាយខ្មែរខ្លះ ធ្វើអ្វីៗ របៀបជាត្បោលៗ ខ្លាច់ខាតពេលវេលាបន្តិចបន្តួច ជាជាងរៀបចំ ឲ្យមានការអនុវត្តន៍ កិច្ចការទាំងឡាយទាំងពួង ឲ្យមានភាពល្អិតល្អន់ ច្រើនតែមានមិនគិត ត្រង់ចំណុចនិមួយៗ ពីតូចឡើងទៅ ឧទាហរណ៍៖
គោលនយោបាយគេមានចែង តែការអនុវត្តន៍វិញ មិនប្រាកដដូចគេបានចារ្យនោះឡើយ! មិនត្រឹមតែប៉ុណ្ណោះ បើមានធ្វើអ្វីៗឆ្គាំឆ្គង ក៏គេថែមទាំងចចេស មិនយកការកែសម្រួល ពីសំណាក់ប្រជាពលរដ្ឋ ឬ ពីនណា៎ដោយងាយៗដែរ! ខណៈដែលមានបញ្ហារធំដុំ កើតឡើងមកដល់ វាក្លាយទៅជា កាលទេសៈដ៏សម្សួន សម្រាប់ជនឳកាសនិយម ប្រមូលផលទៅវិញ រីឯរាស្ដ្រសាមញ ទោម្និញបន្តរទៅទៀត!

តើតទៅនេះ បើអស់លោក មេដឹកនាំ ឬ អ្នកនយោបាយ ថាធ្វើអ្វីដើម្បីជាតិ ហើយថាខ្លួនរវល់ពេក ប្ដូរមកវិញឳ្យប្រជាពលរដ្ខ សម្រេចជោគវាសនា ដោយខ្លួនឯង វាជារឿងមួយអាច បន្ធូរបន្ថយបន្ទុក ល្អជាងទេដឹង?

Anonymous said...

អ្នកដែលអាចចេញមុខជំនួសអាកំសាកសម រង្សី
គឺកម្លាំងប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស។
-សម រង្សី ជាភេរវករយួន ខាងបង្កើតបញ្ហាខ្មែរ
មិនចេះចប់មិនចេះហើយ!
-ចងហើយចងទៀត មិនដែលចេះស្រាយបញ្ហាទេ!

*** សួរថាចុះបើអាម្សៀ កំសាកសម រង្សីហ្នឹងវា
ក្រទ្បាប់ទ្បានងាប់តៃហោង ចុះនរកបាត់ ហើយ
ខ្មែរយើងចេះតែនាំគ្នាអេះក្ដលេង ហើយដេកចាំ អានរកសម រង្សី មកជួយខ្មែររហូត អញ្ចឹងទៅឬ?

-អាមាន់សម្លយួនសម រង្សី មុខអាចម៍រុយ
ល្មមដល់ពេល​ចុះចេញទៅ ទុកឲ្យពលរដ្ឋ ខ្មែរគេធ្វើ​វិញម្តង។

Anonymous said...

ah HUN SEN chor bomplanh cheat kok tolaka brachea ras kat tos