Monday, October 07, 2013

សមាជ​មហាជន​គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ធ្វើ​មហាបាតុកម្ម​នៅទូទាំង​ប្រទេស​


លោក សម​ រង្ស៊ី​​ប្រធាន និង​លោក ​កឹម​ សុខា​ អនុ​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​
 ថ្លែង​​​ទៅ​​​​កាន់​​​អ្នក​គាំទ្រ ​ក្នុង​អង្គ​សមាជ​នៅទីលាន​ប្រជាធិបតេយ្យ​។Siv Channa/RFI


ដោយ គឹម យុទ្ធណា rfi អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ អាទិត្យ 06 តុលា 2013

ដូច​ការ គ្រោង​ទុក​សមា​ជ​​មហាជន​​របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ​​បាន​ចាប់ផ្តើម​​នៅ​​រសៀល​​ថ្ងៃ​អាទិត្យ​​នេះ ក្រោម​​ការដឹក​នាំ​​របស់​​លោក​ សម​ រង្ស៊ី​ ប្រធាន​​គណបក្ស​ និង​​លោក ​កឹម សុខា​អនុ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ។ សមាជ​​មហាជន​​ដែលមាន​​ប្រជាពលរដ្ឋ​​ចូល​រួម​ប្រមាណ​​ជាង១​ម៉ឺន​​នាក់ ដោយ​មាន​ការ​ជួបជុំ​​ថ្លែង​​សារ​នយោបាយ​ និង​​លើក​ឡើង​​ពី​​កង្វល់​​ផ្សេង​​របស់​​តំណាង​​អ្នក​ចូលរួម នៅក្រោម​​តំណក់ភ្លៀង​​បន្តិច​បន្តួច​។ អង្គសមាជ​​បាន​សម្រេច​​ទៅលើ​​ចំណុច​មួយចំនួន​ ក្នុងនោះ ​បានប្រកាស​ថា នឹង​ធ្វើ​មហា​​បាតុកម្ម​​នៅ​​ទូទាំង​ប្រទេស​​នៅ​ថ្ងៃ​២៣ តុលា​ខាង​មុខ​នេះ។

បន្ទាប់ពី​ឡើង​សំដែង​មតិ​របស់​អ្នកចូលរួម​ជា​តំណាង​កម្មករ កសិករ និស្សិត អាជីវករ មន្ត្រីរាជការ និង​ព្រះសង្ឃ ជុំវិញ​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិរួចមក។ នៅ​ទីបំផុត​សមាជ​មហាជន​របស់​គ​ណ​បក្សប្រឆាំង​មួយ​នេះ បានសម្រេច​លើ​ចំណុច​មួយចំនួន​ដូចជា មិន​ចូលរួម​បង្កើត​សភា និង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។  សម្រេច​ធ្វើ​មហា​បាតុកម្ម​ទូទាំងប្រទេស ដោយមាន​ការចូលរួម​ពី​មន្ត្រីរាជការ សិស្ស​និស្សិត និង​អាជីវករ។ គោលបំណង​សំខាន់​របស់​មហា​តុ​កម្ម​នៅ​ទូទាំងប្រទេស​នៅពេល​ខាងមុខនេះ គឺ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​បញ្ហា​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​នាពេល​កន្លងទៅ។



លោក សម រង្ស៊ី និង លោក កឹម សុខា បាន​ថ្លែង​ពី​ជំហរ​របស់​ថ្នាក់ដឹកនាំ​គណបក្ស​ទៅកាន់​អ្នកគាំទ្រ​ទាំង​ហាលភ្លៀង​ថា នឹងមិន​ចូលរួម​បង្កើត​សភា និង​រដ្ឋាភិបាល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ ដរាបណា​មិនមាន​ការស៊ើបអង្កេត​ដោះស្រាយ​បញ្ហា​ភាពមិនប្រក្រតី​នៅពេល​បោះឆ្នោត ដើម្បី​រក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​ឲ្យ​បាន​ជ្រះស្រឡះ​នោះ។

លោក សម រង្ស៊ី ថ្លែង​បញ្ជាក់​ទៅកាន់​អ្នកគាំទ្រ ម្តង​ហើយ​ម្តង​ទៀតថា លោក​មិន​ចួ​ល​រួមជា​មួយ​​អ្នក​ដែល​លួច​សន្លឹកឆ្នោត​របស់​ប្រជាពលរដ្ឋ​នោះឡើយ។ លោក​ថ្លែង​បញ្ជាក់ថា ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​គោរព​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ហើយ​សមាជ​ន​នៅពេលនេះ ជាការ​បង្ហាញ​ពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាងពិត​ប្រាកដ។

គួរ​បញ្ជាក់ថា អ្នកចូលរួម​សមាជ​មហាជន​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ក្រៅតែពី​បាន​ឡើង​ថ្លែង​ពី​បំណង​ចង់បាន​របស់ខ្លួន ពួកគេ​បាននាំគ្នា​ប្រមូល​ស្នាម​មេដៃ ផ្តិតមេដៃ​លើ​ញត្តិ សម្រាប់​​ដាក់ជូន​លោក បាន គី​មូ​ន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ។ ពិសេស​ផ្ញើ​ទៅ​ប្រទេស​​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស ២៣ តុលា ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ។

ជាញ្ញ​តិ​ដែល​អំពាវនាវ​អោយ​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី កម្ពុជា ពិនិត្យ​ឡើងវិញ​នូវ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះ ទាក់ទង​នឹង​ការបោះឆ្នោត ការគោរព​សិទ្ធិ​មនុស្ស និង​បូរណភាព​ទឹកដី​ជាដើម របស់​អ្នកដឹកនាំ​នយោបាយ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន៕

3 comments:

Anonymous said...

ឣស់លោក CPP “ ច្រឡំធ្ងន់ណាស់. ” !!!
រឿងទឹកជំនន់
គឹឣ្នកមីញទេ កាន់កាប់កាកបាទក្រហម (ទទួលលុយ ពីសម្ដេចម៉ែ) ត្រូវទៅជួយ ឣ្នករងគ្រោះទឹកជំនន់ មិនមែន បក្សប្រឆាំងទេ ! …ពុំនោះ ទេដូរ !

គឹលោក ហ៊ុន សែន ជាឣ្នកប្រមូល ចាត់ចែង ថវិកាជំនួយ និង ចាយវាយ ថវិកាជាតិ មិនមែន បក្សប្រឆាំងទេ ! ពុំនោះ ទេដូរ !

ពួកឣាល្ងង់វិទូ គាត់ប្រាប់លោក ហ៊ុន សែន ថា៖ ...លប់បឹងធ្វើឲ្យលិចភ្នំពេញ លិចវាំង…
ឲ្យយួនកាប់ព្រៃឈើ (កុងត្រា៩៩ឆ្នាំ) ធ្វើឲ្យទឹកជំនន់ !
ម្តេចក៏ជេរគេ…? ហើយហើយថែមទាំង រកបិទទ្វាវាយឆ្កែ ទៀត ???

Anonymous said...

ចំពោះខ្មែរទាំងអស់គ្នា សូមខ្មែរទាំងអស់ស្វាងឡើង..! ភ្ញាក់រលឹកឡើង..!
ឈប់រស់ក្រោមការបោកប្រាស់ ញុះញង់ធ្វើមហាបាតុកម្ម របស់ គណបក្សសង្គ្រោះជាតិ
ស្អីគេ ដែលមានសម រង្ស៊ី ជាមេដឹកនាំតទៅទៀតទៅ ពួកនេះ បានបោកប្រាស់អ្នកទាំងអស់គ្នាជាង២0ឆ្នាំមកហើយ។

ឥឡូវនេះ
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។

បើមិនជឿ ចាំមើលចុះ!!

Anonymous said...

អាណាគេ ស្មេហាជាតិពិត?

អាយួនសម រង្ស៊ី + អាយួន កឹម សុខា?

អាអាចម៍ហ្នុង...........ជាមនុស្សល្អ?