លោក សម រង្ស៊ីប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រ ក្នុងអង្គសមាជនៅទីលានប្រជាធិបតេយ្យ។Siv Channa/RFI |
ដោយ គឹម យុទ្ធណា rfi អត្ថបទចុះផ្សាយនៅថ្ងៃ អាទិត្យ 06 តុលា 2013
ដូចការ គ្រោងទុកសមាជមហាជនរបស់គណបក្សសង្គ្រោះជាតិបានចាប់ផ្តើមនៅរសៀលថ្ងៃអាទិត្យនេះ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ប្រធានគណបក្ស និងលោក កឹម សុខាអនុប្រធានគណបក្សសង្គ្រោះជាតិ។ សមាជមហាជនដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង១ម៉ឺននាក់ ដោយមានការជួបជុំថ្លែងសារនយោបាយ និងលើកឡើងពីកង្វល់ផ្សេងរបស់តំណាងអ្នកចូលរួម នៅក្រោមតំណក់ភ្លៀងបន្តិចបន្តួច។ អង្គសមាជបានសម្រេចទៅលើចំណុចមួយចំនួន ក្នុងនោះ បានប្រកាសថា នឹងធ្វើមហាបាតុកម្មនៅទូទាំងប្រទេសនៅថ្ងៃ២៣ តុលាខាងមុខនេះ។
បន្ទាប់ពីឡើងសំដែងមតិរបស់អ្នកចូលរួមជាតំណាងកម្មករ កសិករ និស្សិត អាជីវករ មន្ត្រីរាជការ និងព្រះសង្ឃ ជុំវិញគោលជំហររបស់គណបក្សសង្គ្រោះជាតិរួចមក។ នៅទីបំផុតសមាជមហាជនរបស់គណបក្សប្រឆាំងមួយនេះ បានសម្រេចលើចំណុចមួយចំនួនដូចជា មិនចូលរួមបង្កើតសភា និងរដ្ឋាភិបាលជាមួយគណបក្សប្រជាជនកម្ពុជា។ សម្រេចធ្វើមហាបាតុកម្មទូទាំងប្រទេស ដោយមានការចូលរួមពីមន្ត្រីរាជការ សិស្សនិស្សិត និងអាជីវករ។ គោលបំណងសំខាន់របស់មហាតុកម្មនៅទូទាំងប្រទេសនៅពេលខាងមុខនេះ គឺ ដើម្បីទាមទារឲ្យមានការដោះស្រាយបញ្ហាភាពមិនប្រក្រតីនៃការបោះឆ្នោតនាពេលកន្លងទៅ។
លោក សម រង្ស៊ី និង លោក កឹម សុខា បានថ្លែងពីជំហររបស់ថ្នាក់ដឹកនាំគណបក្សទៅកាន់អ្នកគាំទ្រទាំងហាលភ្លៀងថា នឹងមិនចូលរួមបង្កើតសភា និងរដ្ឋាភិបាលជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ដរាបណាមិនមានការស៊ើបអង្កេតដោះស្រាយបញ្ហាភាពមិនប្រក្រតីនៅពេលបោះឆ្នោត ដើម្បីរកយុត្តិធម៌ជូនម្ចាស់ឆ្នោតឲ្យបានជ្រះស្រឡះនោះ។
លោក សម រង្ស៊ី ថ្លែងបញ្ជាក់ទៅកាន់អ្នកគាំទ្រ ម្តងហើយម្តងទៀតថា លោកមិនចួលរួមជាមួយអ្នកដែលលួចសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋនោះឡើយ។ លោកថ្លែងបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិត្រូវតែគោរពតាមឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ហើយសមាជននៅពេលនេះ ជាការបង្ហាញពីឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរយ៉ាងពិតប្រាកដ។
គួរបញ្ជាក់ថា អ្នកចូលរួមសមាជមហាជនរបស់គណបក្សសង្គ្រោះជាតិ ក្រៅតែពីបានឡើងថ្លែងពីបំណងចង់បានរបស់ខ្លួន ពួកគេបាននាំគ្នាប្រមូលស្នាមមេដៃ ផ្តិតមេដៃលើញត្តិ សម្រាប់ដាក់ជូនលោក បាន គីមូនអគ្គលេខាធិការអង្គការសហប្រជាជាតិ។ ពិសេសផ្ញើទៅប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងបារីស ២៣ តុលា ឲ្យជួយដោះស្រាយបញ្ហាវិបត្តិនយោបាយនៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។
ជាញ្ញតិដែលអំពាវនាវអោយប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពី កម្ពុជា ពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងនេះ ទាក់ទងនឹងការបោះឆ្នោត ការគោរពសិទ្ធិមនុស្ស និងបូរណភាពទឹកដីជាដើម របស់អ្នកដឹកនាំនយោបាយប្រទេសកម្ពុជាបច្ចុប្បន្ន៕
3 comments:
ឣស់លោក CPP “ ច្រឡំធ្ងន់ណាស់. ” !!!
រឿងទឹកជំនន់
គឹឣ្នកមីញទេ កាន់កាប់កាកបាទក្រហម (ទទួលលុយ ពីសម្ដេចម៉ែ) ត្រូវទៅជួយ ឣ្នករងគ្រោះទឹកជំនន់ មិនមែន បក្សប្រឆាំងទេ ! …ពុំនោះ ទេដូរ !
គឹលោក ហ៊ុន សែន ជាឣ្នកប្រមូល ចាត់ចែង ថវិកាជំនួយ និង ចាយវាយ ថវិកាជាតិ មិនមែន បក្សប្រឆាំងទេ ! ពុំនោះ ទេដូរ !
ពួកឣាល្ងង់វិទូ គាត់ប្រាប់លោក ហ៊ុន សែន ថា៖ ...លប់បឹងធ្វើឲ្យលិចភ្នំពេញ លិចវាំង…
ឲ្យយួនកាប់ព្រៃឈើ (កុងត្រា៩៩ឆ្នាំ) ធ្វើឲ្យទឹកជំនន់ !
ម្តេចក៏ជេរគេ…? ហើយហើយថែមទាំង រកបិទទ្វាវាយឆ្កែ ទៀត ???
ចំពោះខ្មែរទាំងអស់គ្នា សូមខ្មែរទាំងអស់ស្វាងឡើង..! ភ្ញាក់រលឹកឡើង..!
ឈប់រស់ក្រោមការបោកប្រាស់ ញុះញង់ធ្វើមហាបាតុកម្ម របស់ គណបក្សសង្គ្រោះជាតិ
ស្អីគេ ដែលមានសម រង្ស៊ី ជាមេដឹកនាំតទៅទៀតទៅ ពួកនេះ បានបោកប្រាស់អ្នកទាំងអស់គ្នាជាង២0ឆ្នាំមកហើយ។
ឥឡូវនេះ
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។
បើមិនជឿ ចាំមើលចុះ!!
អាណាគេ ស្មេហាជាតិពិត?
អាយួនសម រង្ស៊ី + អាយួន កឹម សុខា?
អាអាចម៍ហ្នុង...........ជាមនុស្សល្អ?
Post a Comment