សមាជិកនៃបណ្តាញសង្ឃឯករាជ្យដែលបាននិយាយក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញ។ រូបថត ហុង មិនា |
Sean Teehan និង ប៊ុត រស្មីគង្គា ភ្នំពេញប៉ុស្តិ៍ Wednesday, 16 October 2013
ភ្នំពេញៈ ក្នុងអំឡុងសន្និសីទកាសែតតូចមួយកាលពីម្សិលមិញ ស្ថាបនិកនៃបណ្តាញព្រះសង្ឃឯករាជ្យ បានថ្លែងថា មន្រ្តីនគរបាលប្រហែល ៣០ នាក់បានមកវត្តបទុមពីរយប់ក្នុងមួយសប្តាហ៍ ដោយពួកគេសុំឆែកឆេរកន្លែងនោះដើម្បីរក «មនុស្សអាក្រក់» ដែលកំពុងអាចលាក់ខ្លួននៅទីនោះ។
ការចុះទៅនោះបានកើតឡើងនៅយប់ថ្ងៃទី ៩ និង១៤ តុលា។ នេះបើតាមព្រះសង្ឃ បុត បុតេញ ស្ថាបនិកបណ្តាញព្រះសង្ឃ ដែលបានថ្លែង។
នៅយប់ទាំងពីរយប់នោះ មន្រ្តីនគរបាលដែលមិនពាក់ឯកសណ្ឋាននិងសម្លៀកបំពាក់ធម្មតា បានមកវត្តនៅវេលាម៉ោងជាង ៨ យប់និងបានចាកចេញដោយមិនបានឆែកឆេរ។
ព្រះសង្ឃ បុតេញ បានថ្លែងបន្តថា៖ «ពួកគេគ្រាន់តែនិយាយទៅព្រះសង្ឃថា «យើងចង់ពិនិត្យមើល[វត្ត]» ប៉ុន្តែពួកគេមិនបានពិនិត្យ»។ ព្រះសង្ឃ បុតេញ បានហៅការចុះទៅវត្តនៅពេលយប់បែបនេះថា ជាការប៉ុនប៉ងមួយទៀតដោយអាជ្ញាធរដើម្បីបំភិតបំភ័យកាន់តែខ្លាំងឡើងទៅលើព្រះសង្ឃដែលបញ្ចេញសម្លេងសម្តែងមតិអំពីនយោបាយ។ «ខ្ញុំបារម្ភខ្លាំងណាស់អំពីសន្តិសុខរបស់ព្រះសង្ឃឥឡូវនេះ»។
ប៉ុន្តែនៅពេលសួរដោយភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ លោក ជួន ជិត មេប៉ុស្តិ៍នគរបាលសង្កាត់ចំការមន បានថ្លែងថា នគរបាលមិនបានចូលទៅក្នុងវត្តបទុមនៅយប់ទាំងពីរនោះដូចការអះអាងរបស់ ព្រះសង្ឃបុតេញទេ។ ទោះយ៉ាងណាក្តី កម្លាំងនគរបាលនិងកងរាជអាវុធហត្ថជាច្រើនត្រូវបានដាក់ពង្រាយនៅមុខវត្តរយៈពេល ២៤ ម៉ោងក្នុងមួយថ្ងៃ ដើម្បីផ្តល់សុវត្ថិភាពនិងសន្តិសុខសម្រាប់ប្រជាជនក្នុងរាជធានីភ្នំពេញ។
លោក អៀង វុទ្ធី នាយកនៃអង្គការសមធម៌កម្ពុជា បានថ្លែងកាលពីម្សិលមិញថា លោកមិនបានលឺអំពីការចោទប្រកាន់អំពីករណីនគរបាលទៅឆែកឆេរវត្តបទុមទេ។ ប៉ុន្តែប្រសិនបើករណីនោះកើតឡើងមែន វាអាចជាផ្នែកនៃប៉ុនប៉ងរបស់រដ្ឋាភិបាលដើម្បីរារាំងសម្លេងប្រឆាំងក្នុងចំណោមព្រះសង្ឃ។
វុទ្ធី ថ្លែងបន្តថា៖ «វាអាចហេតុផលរបស់ពួកគេ ដើម្បីបំភិតបំភ័យព្រះសង្ឃមួយចំនួនដែលពាក់ព័ន្ធជាមួយបញ្ហាសង្គម»។
ព្រះសង្ឃ បុតេញថ្លែងថា ការបង្ហាញកម្លាំងដោយអាជ្ញាធរបានក្លាយជាវិធីសាស្រ្តទូទៅនៃការដាក់សម្ពាធទៅលើព្រះសង្ឃដើម្បីបំបិទសម្លេងអ្នកប្រឆាំងនៅក្នុងនយោបាយ។
ព្រះសង្ឃ បុតេញបានថ្លែងនៅក្នុងសន្និសីទកាលពីម្សិលមិញថា៖ «ខ្ញុំមិនមែនកំពុងរស់នៅក្នុងសន្តិភាពនិងសុដុមរមនាទេ។ ខ្ញុំកំពុងរស់នៅក្នុងការភ័យខ្លាច»។ PS
3 comments:
In khmer krom YOUN have a hard time to control monk that why YOUN order Hun Sen to control all the monk and we all see what's Hun did to please his boss.
In khmer krom YOUN have a hard time to control monk that why YOUN order Hun Sen to control all the monk and we all see what's Hun did to please his boss.
Hey ah chaker nokor bal polices , pourk ah reign orsh niss are the slaves of youn vietcong Hanoi. Goes around comes around ah chheam kopp. Pourk ah reing klaing bann terh khmer ott avuth teh. The victims know all of your faces, watch out when the world turns.
Post a Comment