Friday, November 01, 2013

ឧបការី​រង​ជាន់​ខ្ពស់​នៃ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក​នឹង​មក​ទស្សនកិច្ច​កម្ពុជា


Scot Marciel. RFA Photo/Den Ayuthyea
ឧបការី​រង​ជាន់​ខ្ពស់​នៃ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក លោក ស្កត ម៉ាសេល (Scot Marciel) នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

ដោយ វោហារ ជាតិ RFA, 2013-11-01

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក ប្រចាំ​ភ្នំពេញ ចុះ​ថ្ងៃ​ទី​៣០ តុលា ប្រកាស​ថា នៅ​ក្នុង​អំឡុង​ពេល​ទស្សនកិច្ច លោក ស្កត ម៉ាសេល នឹង​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល មន្ត្រី​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​តំណាង​ក្រុមហ៊ុន ដើម្បី​ពិភាក្សា​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ហើយ​លោក​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ថ្ងៃ​ច័ន្ទ ទី​៤ ខែ​វិច្ឆិកា៕

1 comment:

Anonymous said...

I'm sure gansters of YUON they talk opposide way good about themself, the mistakes going to drop on CNRP,too manythings we saw on news most CPP anelyze so smooth from upside down and clean they never did anything wrong,this way samething over and over Cheam Yeab,Phay Siphomand Hun Sen .KRANHUN EASAN