Friday, November 01, 2013
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ វិលចូលតុចរចា ថ្នាក់ក្រុមការងារបច្ចេកទេស នាថ្ងៃអង្គារ ទី៥វិច្ឆិកា
(ថ្ងៃទី 1 វិច្ឆិកា 2013, ម៉ោង 02:20:PM) | ដោយ: លី សិលា CEN
ភ្នំពេញ: ក្រុមការងារបច្ចេកទេសជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងជួបប្រជុំចរចាគ្នាឡើងវិញ នាថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣។ កិច្ចប្រជុំចរចា នៅរដ្ឋសភានោះ ដើម្បីរៀបចំរបៀបវារៈ ឈានទៅដល់កិច្ចប្រជុំចរចាថ្នាក់កំពូល រវាងសម្តេចហ៊ុនសែន និងលោកសមរង្ស៊ី ដើម្បីទម្លាយភាពទ័លច្រកផ្នែកនយោបាយ។ នេះបើតាមមន្ត្រីជាន់ខ្ពស់គណបក្សទាំងពីរ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា កិច្ចប្រជុំរវាងក្រុមការងារបច្ចេកទេស នឹងជជែកលើរបៀបវារៈ ៣ ចំណុច របស់គណបក្សសង្គ្រោះជាតិ។
ទី១-ការរៀបចំគណៈកម្មការស្វែងរកការពិត សម្រាប់ម្ចាស់ឆ្នោត ដើម្បីឈានទៅកំណែទម្រង់ការបោះឆ្នោត។
ទី២-គណបក្សសង្គ្រោះជាតិ ទាមទារឲ្យថ្នាក់ដឹកនាំ គ.ជ.ប លាលែងពីតំណែងរបស់ខ្លួន និង
ទី៣-ទាមទារឲ្យកែទម្រង់ប្រព័ន្ធបោះឆ្នោត តាមអនុសាសន៍របស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិល។
យ៉ាងណាក៏ដោយ លោក យ៉ែម បុញ្ញឫទ្ធិ មិនទាន់បញ្ជាក់ពីសមាសភាពក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ ដែលនឹងត្រូវទៅចូលរួមប្រជុំចរចាជាមួយក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា នៅឡើយទេ។ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នឹងជួបប្រជុំគ្នា នារសៀលថ្ងៃសុក្រនេះ ដើម្បីកំណត់ពីសមាសភាពក្រុមការងារចរចា។
ចំណែកលោក ស ខេង មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ទទួលបន្ទុកខាងចរចាជាមួយគណបក្សសង្គ្រោះជាតិ បានប្រាប់អ្នកកាសែតថា ក្រុមការងារបច្ចេកទេសនោះ មានសមាជិក ៥ រូបម្ខាង ដែលនឹងជួបជុំគ្នា នៅថ្ងៃអង្គារ ទី៥វិច្ឆិកា នៅរដ្ឋសភា។ ខាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ព្រំ សុខា មន្ត្រីជាន់ខ្ពស់ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ជាការកត់សម្គាល់ថា កិច្ចប្រជុំចរចាជាថ្មីរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នាថ្ងៃអង្គារ សប្តាហ៍ក្រោយនេះ បានធ្វើឡើង ក្រោយពីលោកសមរង្ស៊ី បានជួបតាមទូរស័ព្ទ ជាមួយលោក ស ខេង កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៣៕
Subscribe to:
Post Comments (Atom)
3 comments:
HUN SEN means cheat, fraud, traitor, Vietnamese slave, tricks, lie, ignorant, dump and stupid. Any peaceful solution and demonstration will not work and easy dealing with Hun Sen. Due to HUN SEN on the Power, there are a lot of Cambodian territory has been lost to Vietnam and Thailand, natural resources has been destroyed and gone and 5 million Vietnamese illegal living in Cambodia Will HUN SEN to step down ? No way
DEAR COMPATRIOTS " WE ARE ALREADY KNEW FROM THE STARTING POINT. <<>>, FIGHT FOR SEAT ONLY.,NOT FOR CHANGE AS WE WANT. MR SAM. RAINSY , MR KEM . SOKHA ...DON'T FORGET, BOTH OF YOU WILL BE SEVERELY CONDEMNED BY CAMBODIANS.
ដុល្លាមហាសាល សែនញញឹម
គឺជាបំណុល បន្ទុកលើរាស្ដ្រ
សែនសើចដាក់មាស ហ៊ិនវិនាសភោគផល
ក្នុងដីមានរ៉ែ ខ្មែរបានត្រឹមជីក
ទិន្នផលផ្ដល់មក ចិនយួនអ្នកកើប
ខ្មែរបង់ជីវិត្ត បាក់ដីគ្របលើ
សែនមិនអើពើ ព្រោះមមាញឹក
ផ្គាប់គុណចៅហ្វាយ លើកដាក់ចំណែន
សែនខ្មោចរស់យួន បង្ខិតសីមា
ជួលដីកាត់កោះ ជុល្លផលសមុ្រត្រទន្លេបឹង
យុទ្ធវិនាសចតុកោណ ខ្មែរឆ្លងដែនរករស់
ប្រាសាទឧទ្យាណ រមណីយ្យដ្ឋានព្រៃឈើ
សែនបូជាយញ្ញ តរលុះសព្វថ្ងៃ។
បើខ្មែរចង់សុខ សែនលាកប្រមុខ
នុះខ្មែរបានថ្កើង ម្ចាស់ទ្រព្យពេញសិទ្ធ!
Post a Comment