Friday, November 01, 2013

គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ វិលចូលតុចរចា ថ្នាក់ក្រុមការងារបច្ចេកទេស នាថ្ងៃអង្គារ ទី៥វិច្ឆិកា


(ថ្ងៃទី 1 វិច្ឆិកា 2013, ម៉ោង 02:20:PM) | ដោយ: លី សិលា CEN

ភ្នំពេញ: ក្រុមការងារបច្ចេកទេសជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ប្រជុំ​ចរចា​គ្នា​ឡើង​វិញ នាថ្ងៃ​អង្គារ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣។ កិច្ចប្រជុំចរចា នៅ​រដ្ឋសភា​នោះ ដើម្បី​រៀបចំ​របៀប​វារៈ ឈាន​ទៅ​ដល់​កិ​ច្ច​ប្រជុំ​ចរចា​ថ្នាក់​កំពូល រវាង​សម្តេច​ហ៊ុន​សែន និង​លោក​សម​រង្ស៊ី ដើម្បី​ទម្លាយ​ភាព​ទ័ល​ច្រក​ផ្នែក​នយោបាយ។ នេះ​​បើ​​តាម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ទាំងពីរ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា កិច្ចប្រជុំរវាងក្រុមការងារបច្ចេកទេស នឹងជជែកលើរបៀបវារៈ ៣ ចំណុច របស់​គណបក្ស​សង្គ្រោះជាតិ។

ទី១-ការរៀបចំគណៈកម្មការស្វែងរកការពិត សម្រាប់ម្ចាស់ឆ្នោត ដើម្បីឈានទៅកំណែទម្រង់ការបោះឆ្នោត។

ទី២-​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ គ​.​ជ​.​ប លាលែង​ពី​តំណែង​របស់​ខ្លួន និង

​ទី​៣-​ទាមទារ​ឲ្យ​កែទម្រង់​ប្រព័ន្ធ​បោះឆ្នោត តាម​អនុសាសន៍​របស់​អង្គការសហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​។​

​យ៉ាងណាក៏ដោយ លោក យ៉ែម បុញ្ញ​ឫទ្ធិ មិន​ទាន់​បញ្ជាក់​ពី​សមាសភាព​ក្រុមការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នឹង​ត្រូវ​ទៅ​ចូលរួម​ប្រជុំ​ចរចា​ជាមួយ​ក្រុម​ការងារ​របស់​គណបក្ស​ប្រជាជ​ន​កម្ពុជា នៅឡើយ​ទេ​។ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ប្រជុំ​គ្នា នា​រសៀល​ថ្ងៃ​សុក្រ​នេះ ដើម្បី​កំណត់​ពី​សមាសភាព​ក្រុមការងារ​ចរចា​។​


​ចំណែក​លោក ស ខេង មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបន្ទុក​ខាង​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​អ្នកកាសែត​ថា ក្រុម​ការងារ​បច្ចេកទេស​នោះ មាន​សមាជិក ៥ រូប​ម្ខាង ដែល​នឹង​ជួបជុំគ្នា នៅ​ថ្ងៃ​អង្គារ ទី​៥​វិច្ឆិកា នៅ​រដ្ឋសភា​។ ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ព្រំ សុខា មន្ត្រីជាន់ខ្ពស់ និង​ជា​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។​

​ជា​ការកត់សម្គាល់​ថា កិច្ចប្រជុំ​ចរចា​ជា​ថ្មី​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​អង្គារ សប្តាហ៍​ក្រោយនេះ បាន​ធ្វើឡើង ក្រោយពី​លោក​សម​រង្ស៊ី បាន​ជួប​តាម​ទូរស័ព្ទ ជាមួយ​លោក ស ខេង កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៣៕​

3 comments:

Anonymous said...

HUN SEN means cheat, fraud, traitor, Vietnamese slave, tricks, lie, ignorant, dump and stupid. Any peaceful solution and demonstration will not work and easy dealing with Hun Sen. Due to HUN SEN on the Power, there are a lot of Cambodian territory has been lost to Vietnam and Thailand, natural resources has been destroyed and gone and 5 million Vietnamese illegal living in Cambodia Will HUN SEN to step down ? No way

Anonymous said...

DEAR COMPATRIOTS " WE ARE ALREADY KNEW FROM THE STARTING POINT. <<>>, FIGHT FOR SEAT ONLY.,NOT FOR CHANGE AS WE WANT. MR SAM. RAINSY , MR KEM . SOKHA ...DON'T FORGET, BOTH OF YOU WILL BE SEVERELY CONDEMNED BY CAMBODIANS.

Anonymous said...

ដុល្លាមហាសាល សែនញញឹម
គឺជាបំណុល បន្ទុកលើរាស្ដ្រ
សែនសើចដាក់មាស ហ៊ិនវិនាសភោគផល
ក្នុងដីមានរ៉ែ ខ្មែរបានត្រឹមជីក
ទិន្នផលផ្ដល់មក ចិនយួនអ្នកកើប
ខ្មែរបង់ជីវិត្ត បាក់ដីគ្របលើ
សែនមិនអើពើ ព្រោះមមាញឹក
ផ្គាប់គុណចៅហ្វាយ លើកដាក់ចំណែន
សែនខ្មោចរស់យួន បង្ខិតសីមា
ជួលដីកាត់កោះ ជុល្លផលសមុ្រត្រទន្លេបឹង
យុទ្ធវិនាសចតុកោណ ខ្មែរឆ្លងដែនរករស់
ប្រាសាទឧទ្យាណ រមណីយ្យដ្ឋានព្រៃឈើ
សែនបូជាយញ្ញ តរលុះសព្វថ្ងៃ។
បើខ្មែរចង់សុខ សែនលាកប្រមុខ
នុះខ្មែរបានថ្កើង ម្ចាស់ទ្រព្យពេញសិទ្ធ!