ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែរនោះ បានលើកឡើងថា នឹងពិភាក្សាគ្នាលើរបៀបវារៈចំនួនបី ពោលគឺ កែប្រែសមាសភាពមេដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត និងការកែប្រែទម្រង់ប្រព័ន្ធបោះឆ្នោតតាមអនុសាសន៍អង្គការសង្គមស៊ីវិល។
អត្ថបទចុះផ្សាយនៅថ្ងៃ សុក្រ 01 វិច្ឆិកា 2013 ដោយ ស៊ុន មេសា rfi
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានជួបគ្នាតាមទូរស័ព្ទសារជាថ្មីម្តងទៀតហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីវិបត្តិនយោបាយនៅកម្ពុជា បានអូសបន្លាយអស់រយៈពេលជាច្រើនខែមក។ ក្នុងជំនួបនេះ គណបក្សជាប់ឆ្នោតទាំងពីរ បានកំណត់ថ្ងៃចរចារសារជាថ្មីនៅថ្ងៃអង្គារសប្តាហ៍ក្រោយ ប៉ុន្តែមិនមែនជាជំនួបមេបក្សកំពូលនោះទេ។
ថ្ងៃអង្គារទី៥ វិច្ឆិកាសប្តាហ៍ក្រោយនេះ គឺជាថ្ងៃជំនួបគ្នាសារជាថ្មីម្តងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ នេះបើតាមលទ្ធផលនៃជំនួបគ្នាតាមទូរស័ព្ទរវាងលោក ស ខេង និងលោក សមរង្ស៊ីនៅថ្ងៃនេះ។
លោក ស ខេង មន្ត្រីជាន់ខ្ពស់ការរិយាល័យនយោបាយគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកជួបតាមទូរស័ព្ទផ្ទាល់ ជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក សមរង្ស៊ីនោះ បានឱ្យដឹងថា គណបក្សជាប់ឆ្នោតក្នុងសភាទាំងពីរ នឹងបង្កើតក្រុមការងារដែលមានសមាជិក៥នាក់ម្ខាង ជួបជុំគ្នាសារជាថ្មីម្តងទៀតនៅថ្ងៃអង្គារទី៥វិច្ឆិកាសប្តាហ៍ក្រោយនេះ នៅឯវិមានរដ្ឋសភា។
ការជួបចរចារនេះ ត្រូវបានលោក សខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែរនោះ បានលើកឡើងថា នឹងពិភាក្សាគ្នាលើរបៀបវារៈចំនួនបី ពោលគឺ កែប្រែសមាសភាពមេដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត និងការកែប្រែទម្រង់ប្រព័ន្ធបោះឆ្នោតតាមអនុសាសន៍អង្គការសង្គមស៊ីវិល។
យ៉ាងណាក៏ដោយ ជំនួបដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារសប្តាហ៍ក្រោយនោះ គឺជាជំនួបកម្រិតបច្ចេកទេសតែប៉ុណ្ណោះ។ ពោលគឺមិនមែនជាជំនួបរវាងអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកហ៊ុន សែន និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កឹម សុខានោះឡើយ។ ភាគីខាងគណកប្សប្រជាជនកម្ពុជា គឺនឹងដឹកនាំដោយលោក ព្រុំសុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
យ៉ាងណាក៏ដោយ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីដែលជាអ្នកចរចារផ្ទាល់បានប្រាប់វិទ្យុបារាំងនៅក្រោយការបញ្ចប់ការសន្ទនាអំបាញ់មិញនេះថា គណបក្សសង្គ្រោះជាតិនឹងរង់ចាំមើលលទ្ធផលនៃការជំនួបថ្ងៃអង្គារសប្តាហ៍ក្រោយនេះសិន មុននឹងសម្រេចថាចូលទៅកាន់ដំណែងក្នុងសភាឬអត់។
គួររំលឹកថា នៅមុនការជួបគ្នានៅថ្ងៃទី១វិច្ឆិការនេះ គណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី និងលោក កឹម សុខា កាលពីថ្ងៃម្សិលមិញ បានធ្វើសន្និសីទកាសែតមួយ ដើម្បីបង្ហាញពីឆន្ទៈនៃការបន្ទន់ជំហររបស់ខ្លួនដើម្បីបើកឱកាសឱ្យមានការជួបចរចាសាជាថ្មីជាមួយបក្សប្រជាជនកម្ពុជា។
ទាំងលោក សម រង្ស៊ី និងលោក ស ខេង ការជួបចរចានៅសប្តាហ៍ក្រោយរវាងគណបក្សទាំងពីរ គឺជាពន្លឺដើម្បីឈានទៅបិទបញ្ចប់វិបត្តនយោបាយក្នុងអាណត្តិទី៥នេះ៕
8 comments:
Peaceful solution and demonstration will not work with HUN SEN
Hun Sen talks never solfly or goes down, beccouse on his back weapens and YUONS YUON YUON KRANHUN EASAN
two ways to bring down Hun Sen:
1-militarily-
2-politically-
option 1 might work if the rise up come from the Hun Sen's CPP, but this almost never happen because Yuon spy is embedded inside Hun Sen 's militay. So , the only option must be politically- what being done by now CNRP. So dream the possible not the impossible.
YUON CONTROLLED NAMBODIA (.)
Shaking hands with facing away;
Hun Sen is characteristically saying that, "CNRP" are being deceived again, ha!ha!ha!
កុកកុំភ្លេចជង់
អន្ទាក់ឬជង់ ច្រហមាត់ធ្លុង ប្រុងតែនឹងវាត់
កុកឃ្លានភ្លេចគិត ចូលជិតជង់ព័ទ្ធ គេចាប់កុកញាត់
កបត់ចូលទ្រុង ។
ចំណីទុកយូរគង់ជូរផ្អូម ញយដងនៃស្មូមគង់គេទ្រាន់
ចោរលួចច្រើនដងគង់ម្ចាស់ទាន់ របបជិះជាន់គង់រលំ
មិនចង់ឃើញមុខសុនឆ័យទេ តែខំញញឹមទាំងបង្ខំ
កុំឲ្យគេថា ស្អប់ខ្មែរដូចគ្នា តែតាមពិតហ៊ុន សែន
ចង់ដាក់សុន ឆ័យមួយដៃ ។
ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....
ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!
សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....
អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!
Post a Comment