Friday, November 01, 2013

សង្គ្រោះជាតិ និង​​ប្រជាជនកម្ពុជា យល់ព្រម​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយម្តងទៀត​​


ស ខេង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែរនោះ បាន​លើកឡើងថា នឹង​ពិភាក្សាគ្នា​លើ​របៀបវារៈ​ចំនួន​បី ពោលគឺ កែប្រែ​សមាសភាព​មេដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ការស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ការកែប្រែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​តាម​អនុសាសន៍​អង្គការ​សង្គម​ស៊ីវិល។

អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ សុក្រ 01 វិច្ឆិកា 2013 ដោយ ស៊ុន មេសា rfi

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ បាន​ជួប​គ្នា​តាម​ទូរស័ព្ទ​សារ​ជា​ថ្មី​ម្តងទៀត​ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា បាន​អូស​បន្លាយ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក។ ក្នុង​ជំនួប​នេះ គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ បានកំណត់​ថ្ងៃ​ចរចារ​សារ​ជា​ថ្មី​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ ប៉ុន្តែ​មិនមែន​ជា​ជំនួប​មេបក្ស​កំពូល​នោះទេ។

ថ្ងៃ​អង្គា​រ​ទី​៥ វិច្ឆិកា​សប្តាហ៍​ក្រោយនេះ គឺ​ជា​ថ្ងៃ​ជំនួប​គ្នា​សារ​ជា​ថ្មី​ម្តង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ។ នេះ​បើ​តាម​លទ្ធផល​នៃ​ជំនួប​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក ស ខេង និង​លោក សមរង្ស៊ី​នៅ​ថ្ងៃ​នេះ។

លោក ស ខេង មន្ត្រីជាន់ខ្ពស់​ការរិយាល័យ​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​អ្នក​ជួប​តាម​ទូរស័ព្ទ​ផ្ទាល់ ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សមរង្ស៊ី​នោះ បានឱ្យដឹងថា គណបក្ស​ជាប់ឆ្នោត​ក្នុង​សភា​ទាំងពីរ នឹង​បង្កើត​ក្រុមការងារ​ដែលមាន​សមាជិក​៥នាក់​ម្ខាង ជួបជុំ​គ្នា​សារជាថ្មី​ម្តងទៀត​នៅ​ថ្ងៃ​អង្គារ​ទី​៥​វិច្ឆិកា​សប្តាហ៍​ក្រោយ​នេះ នៅ​ឯ​វិមាន​រដ្ឋសភា។


ការ​ជួប​ចរចារ​នេះ ត្រូវ​បាន​លោក សខេង ដែល​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដែរនោះ បាន​លើកឡើងថា នឹង​ពិភាក្សាគ្នា​លើ​របៀបវារៈ​ចំនួន​បី ពោលគឺ កែប្រែ​សមាសភាព​មេដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ការស៊ើបអង្កេត​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត និង​ការកែប្រែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​តាម​អនុសាសន៍​អង្គការ​សង្គម​ស៊ីវិល។

យ៉ាងណាក៏ដោយ ជំនួប​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នោះ គឺជា​ជំនួប​កម្រិត​បច្ចេកទេស​តែប៉ុណ្ណោះ។ ពោលគឺ​មិនមែនជា​ជំនួប​រវាង​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កឹម សុខា​នោះឡើយ។ ភាគី​ខាង​គណ​កប្ស​ប្រជាជន​កម្ពុជា គឺ​នឹង​ដឹកនាំ​ដោយ​លោក ព្រុំ​សុខា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ។

យ៉ាងណាក៏ដោយ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី​ដែលជា​អ្នកចរចារ​ផ្ទាល់​បាន​ប្រាប់​វិទ្យុ​បារាំង​នៅក្រោយ​ការបញ្ចប់​ការសន្ទនា​អំបាញ់មិញ​នេះ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹងរង់​ចាំមើល​លទ្ធផល​នៃ​ការ​ជំនួប​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយនេះ​សិន មុននឹង​សម្រេច​ថា​ចូលទៅ​កាន់ដំណែង​ក្នុង​សភា​ឬ​អត់។

គួរ​រំលឹកថា នៅ​មុន​ការ​ជួបគ្នា​នៅ​ថ្ងៃ​ទី​១​វិច្ឆិការ​នេះ គណបក្ស​សង្គ្រោះជាតិ​របស់​លោក សម រង្ស៊ី និង​លោក កឹម សុខា កាល​ពី​ថ្ងៃ​ម្សិលមិញ បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការ​បន្ទន់​ជំហរ​របស់​ខ្លួន​ដើម្បី​បើកឱកាស​ឱ្យមាន​ការជួប​ចរចា​សាជាថ្មី​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា។

ទាំង​លោក សម រង្ស៊ី និង​លោក ស ខេង ការជួប​ចរចា​នៅ​សប្តាហ៍​ក្រោយ​រវាង​គណបក្ស​ទាំងពីរ គឺជា​ពន្លឺ​ដើម្បី​ឈានទៅ​បិទ​បញ្ចប់​វិ​ប​ត្ត​នយោបាយ​ក្នុង​អាណត្តិ​ទី៥នេះ៕

8 comments:

Anonymous said...

Peaceful solution and demonstration will not work with HUN SEN

Anonymous said...

Hun Sen talks never solfly or goes down, beccouse on his back weapens and YUONS YUON YUON KRANHUN EASAN

Anonymous said...

two ways to bring down Hun Sen:
1-militarily-
2-politically-
option 1 might work if the rise up come from the Hun Sen's CPP, but this almost never happen because Yuon spy is embedded inside Hun Sen 's militay. So , the only option must be politically- what being done by now CNRP. So dream the possible not the impossible.

Anonymous said...

YUON CONTROLLED NAMBODIA (.)

Anonymous said...



Shaking hands with facing away;
Hun Sen is characteristically saying that, "CNRP" are being deceived again, ha!ha!ha!

Anonymous said...

កុកកុំភ្លេចជង់

អន្ទាក់ឬជង់ ច្រហមាត់ធ្លុង ប្រុងតែនឹងវាត់
កុកឃ្លានភ្លេចគិត ចូលជិតជង់ព័ទ្ធ គេចាប់កុកញាត់
កបត់ចូលទ្រុង ។

ចំណីទុកយូរគង់ជូរផ្អូម ញយដងនៃស្មូមគង់គេទ្រាន់
ចោរលួចច្រើនដងគង់ម្ចាស់ទាន់ របបជិះជាន់គង់រលំ

Anonymous said...

មិនចង់ឃើញមុខសុនឆ័យទេ តែខំញញឹមទាំងបង្ខំ
កុំឲ្យគេថា ស្អប់ខ្មែរដូចគ្នា​ តែតាមពិតហ៊ុន សែន
ចង់ដាក់សុន ឆ័យមួយដៃ ។

Anonymous said...

ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....

ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា

៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!

សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....

អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។

មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!