Friday, November 01, 2013

សង្គ្រោះ​ជាតិ​ចង់​ឲ្យ​បើក​ចំហ​កិច្ច​ចរ​ចា​ជា​មួយ CPP


លោក​សម រង្ស៊ី និង​លោក​ កឹម សុខា មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​
ក្នុង​សន្និ​សីទ​កាសែ​តពី​ម្សិល​មិញ​។ ម៉ៃ វីរៈ
មាស សុខជា​ ​និង DANIEL PYE ភ្នំពេញប៉ុស្តិ៍ 01 NOVEMBER 2013

ភ្នំពេញៈ មេ​ដឹក​នាំ​​គណបក្ស​ប្រឆាំង​​​បាន​ថ្លែង​​ថា​ ពួកគេ​​​​នឹង​មិន​កំណត់​លក្ខខណ្ខ​ណា​មួយ​​ជា​​មុន​​ អំពី​​​ការជជែក​​ពិភាក្សា​​​ជា​មួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​CPP ដែល​​​រំពឹង​ថា​ នឹង​​ធ្វើ​​ឡើង​នៅ​​សប្តាហ៍​ក្រោយ​​ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ជាប់​គាំង​ខាង ​នយោ​បាយ​នោះ​ទេ​។ ប៉ុន្តែ​ការ​បើក ចំហ​ការ​ពិភាក្សា​ទៅ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ​​​និង​ការ​មាន​​​អាជ្ញា​កណ្តាល​​​អន្តរជាតិ​​​​​ចូល​រួម​កិច្ច​ពិភាក្សា គឺ​ជា​ការ​សំខាន់​ដើម្បី​កសាង​ទំនុក​ចិត្ត​​ រវាង​គណបក្ស​​ទាំង​ពីរ​​និង​​សាធារណ​ជន​។

លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​​ថ្លែង​​នៅ​ក្នុង​សន្និ​សីទ​កា​សែត​ កាល​ពី​ម្សិល​មិញ​​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណ​បក្ស​ថា​ ​ខណៈ​អាជ្ញា​កណ្តា​ល​អន្តរ​ជាតិ​គួរ​តែ​មាន​វត្ត​មាន​នៅ​ក្នុង​កិច្ច​ចរចា​ នោះ​​ ​អ្វី​ដែល​លើក​ឡើង​ខាង​​លើ​គួរ​តែ​ជា​​ផ្នែក​​នៃ​​ការ​ជជែក​ពិភាក្សា។

លោក ​បាន​​បន្ត​ថា​៖ «​​យើង​មិន​មាន​លក្ខខណ្ឌ​ជា​មុន​ណា​មួយ​ទេ​ គ្រាន់​តែ​ជា​សំណើ​ ​ដែល​នោះ​យើង​នឹង​ឃើញ​​ថា​ តើ​​គណ​បក្ស​​ប្រជា​ជន​ ​​​មាន​ប្រតិកម្ម​យ៉ាង​ដូច​ម្តេច?»។ ប៉ុន្តែ​​​ទោះ​ជា​យ៉ាង​ណា​គណ​បក្ស​សង្គ្រោះជាតិ​ កាល​ពី​ពេល​មុន​ និង​នៅ​ក្នុង​សេច​ក្តី​​ថ្លែង​​បញ្ជាក់​​ពី​គោល​ជំហរ​របស់​ខ្លួន​កាល​ពី​ ម្សិល​មិញ បាន​​​​ប្តេជ្ញា​ចិត្ត​​​​ ​បន្ត​​ធ្វើ​ការ​ទាម​ទារ​​​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​​ឯក​រាជ្យ​ ទៅ​លើ​​ការ​បោះ​ឆ្នោត​​កាល​ពី​​ថ្ងៃ ​ទី​២៨ កក្កដា​ ​​និង​​ទាម​ទារ​ឲ្យ​មាន​ការ​លាលែង​​​​ពី​តំណែង​​ របស់​មេ​ដឹក​នាំ​គណៈកម្មាធិការ​ជាតិ​.រៀប​ចំ​ការ​បោះ​ឆ្នោត​ទាំង​​ ៩​ រូប​​​ និង​កំណែ​ទម្រង់​​​ការ​បោះឆ្នោត​​ ​​ស្រប​​តាម​​អនុសាស​ន៍​​របស់​អង្គការ​សហ​ប្រជា​ជាតិ​​ និង​​ក្រុម​​អង្គ​ការ​​​អន្តរ​ជាតិ​ដទៃ​ៗ​ទៀត​​ ​​ដើម្បី​ដាក់​​លក្ខខ​ណ្ឌ​​​ជា​មុន​​ សម្រាប់​ការ​ចរចា​ជា​មួយ​​គណបក្ស​​ប្រជា​ជន​កម្ពុជា។ គណ​បក្ស​សង្គ្រោះ​ជាតិ បាន​គូស​បញ្ជា​ក់​​ថា៖«​ភាព​ជាប់​គាំង​ខាង​នយោ​ បា​យ​​បច្ចុប្បន្ន គឺ​បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់​ធ្ងរនៃ​ការ​បោះ​ឆ្នោត​ជ្រើស​ រើសតំណាង​រាស្ត្រថ្ងៃ​ទី ២៨ ខែ​កក្កដា​កន្លង​មក​»។


​​លោក​ សម រង្ស៊ី ​ កាល​ពី​​ម្សិលមិញគ្រោង​នឹង​​​​ស្នើ​សុំ​ឲ្យ​​រដ្ឋ​មន្រ្តី​​ក្រសួង​មហា​ ផ្ទៃ​​លោក ស ខេង​ ​​រៀប​ចំ​​​ពេល​វេលា​ជួប​ចរ​ចា​ជា​ថ្មី​ទៀតដើម្បី​ទម្លុះ​ទម្លាយ​ភាព​ជាប់​ ​គាំង​ខាង​នយោ​បាយ ប៉ុន្តែ​​​ត្រូវ​បាន​​ផ្អាក ​រហូត​​​ដល់​ថ្ងៃ​នេះ​​ ដោយ​សារ​លោក​​រដ្ឋ​មន្រ្តី​ជាប់​រវល់​។

​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក ស ខេង ​បាន​បដិសេធ​មិន​​​ទទួល​​យក​របៀប​វារៈ ​​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​​​ទេ កាល​ពី​រសៀល​ម្សិល​មិញ​ ដែល​លោក យឹម សុវណ្ណ ​បាន​ថ្លែង​ថា​​ លោក​បាន​ដាក់​​​ទៅកាលពី​ព្រឹកម្សិល​មិញ។

​នៅ​ ពេលសួរ​ថា​ តើ​​ជំហរ​ថ្មី ​របស់​​​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​​​ បង្ហាញ​ថា​ គណបក្ស​​សង្គ្រោះ​​ជាតិ​​ រៀប​ចំ​ផ្តល់​សម្បទាន​​មួយ​​ចំនួន ​ទៅ​គណបក្ស​កាន់​អំណាច​ឬ​អត់​? លោក សម រង្ស៊ី បាន​ថ្លែង​ថា​ «​អ្វី​ដែល​សំខាន់​បំផុត​ឥឡូវ​នេះគឺ​ត្រូវ​​ឲ្យ​មាន​ការ​​​ចូល​រួម​​ពី​ភាគី ​​ពាក់ព័ន្ធ»​។

គិត​រហូត​មក​ដល់​ល្ងាច​ម្សិលមិញ មិន​​ទាន់មាន​ការ​បញ្ជាក់​ណា​មួយពី​ពេល​វេលា​ជាក់​លាក់ ដែល​​​គណ​បក្ស​​ប្រជា​ជន និង​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​ជួប​ចរ​ចា​គ្នា​ជា​ថ្មី​ទៀត​​​នៅ​ឡើយ​ទេ​​។

​ លោកអ៊ូ វីរៈ ​ប្រធាន​មជ្ឈ​មណ្ឌ​ល​សិទ្ធិ​​​​មនុស្ស​កម្ពុជា​ បាន​ថ្លែង​ថា​ ​គណបក្ស​ប្រឆាំង​បានបង្ហាញ​រួច​ហើយ​ថា​ ​ពួក​គេ​​​មាន​ឆន្ទៈ​សម្រុះ​សម្រួល​​ ដោយ​​​បន្ទន់​វោហារសព្ទ​របស់​ខ្លួន​​ មុន​​ការ​ជជែក​ពិភាក្សា​។ លោក​ថ្លែង​បន្ត​ថា​៖ «​​ពួក​​គេ​ក៏​បាន​សម្រុះ​​​សម្រួល ​អំពី​លក្ខខណ្ឌ​ជា​មុន​...​ដូច្នេះ​​ខ្ញុំ​គិត​ថា វា​ជា​សញ្ញា​វិជ្ជ​មាន​មួយ​​​ដែល​បង្ហាញ​រួច​ហើយ​ថា​ ​​ការ​ជជែក​គ្នា​​ខាង​មុខ​នឹង​ធ្វើ​ឡើង​​ឆាប់​ៗ​។ ​ខ្ញុំ​រំពឹង​ថា​ ​វា​នឹង​​អាច​​ធ្វើ​ឡើង​នៅ​ដើម​សប្តាហ៍​ក្រោយ​​»។ ​លោក​បន្ថែម​ទៀត​ថា៖ ​«​ពួក​គេ​​នឹង​ត្រូវ​ការ​​កំណែ​ទម្រង់​ជា​ដុំ​កំភួន​​​​​មួយ​ចំនួន ​អាច​ថា​​ ការ​លា​លែង​ពី​​តំណែង​​​របស់​​​មន្រ្តី​ គ.ជ.ប ដែល​អាច​នឹង​នាំ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ទទួល​បាន​ជោគ​ជ័យ​។ ប្រសិន​បើ​ពួក​គេ​យ​ល់​​ព្រម​​អ្វី​មួយ ​ដូច​នោះ​​​​​កិច្ច​ព្រមព្រៀង​​សំខាន់​ណា​មួយ​ អាច​នឹង​កើត​មាន​ឡើង​តាម​​រយៈ​ការ​ធ្វើ​សម្បទាន​​ច្រើន​ជាង​មុន»។

​ចាប់​ តាំង​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​​មហា​បាតុកម្ម​រយៈ​ពេល​ ៣ ថ្ងៃ​ចុង​ក្រោយ​ ដែល​​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី២៥ ខែ​តុលា​​ដែល​មាន​ទាំង​​ការ​ដង្ហែ​យក​ញត្តិ​ទៅ​ដាក់​នៅ​ការិយា​ល័យ​ឧត្តម​ ស្នង​ការ​សហ​ប្រជា​ជាតិ​ និង​ស្ថាន​ទូត​បណ្តា​ប្រទេស​មួយ​ចំនួន​មក គេ​ឃើញ​មាន​​ការ​ជំរុញ​កាន់​តែ​ច្រើន​ឡើង​ឲ្យ​គណ​បក្ស​ជាប់​ឆ្នោត​ទាំង​ពី​ រជួប​ចរ​ចា​គ្នា​ជា​ថ្មី​​ទៀត​ដើម្បី​ដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា​​ទាក់ ​ទង​នឹង​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​ ២៨ ខែ​កក្កដា​។ ឯក​អគ្គ​រដ្ឋ​ទូត​អា​មេ​រិក អា​ល្លឺ​ម៉ង់ អូស្ត្រា​លី ​បារាំង និង​មជ្ឈ​ដ្ឋាន​ជា​ច្រើន​ទៀត​សុទ្ធ​តែ​​បាន​ជំរុញ​ឲ្យ​គណ​បក្ស​ទាំង​ពីរ​ជួប ​​​ចរ​ចា​គ្នា​ដើម្បី​​ទម្លុះទម្លាយ​ភាព​ជាប់​គាំង​ខាង​នយោបាយ​នេះ​។ គណ​បក្ស​ទាំង​ពីរ​សុទ្ធ​តែ​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​រួច​ហើយ​ថា ពួក​គេ​​មាន​​បំណង​ចង់​ជួប​ចរ​ចា​គ្នា ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ជា​ពិសេស​ការ​ធ្វើ​កំណែទម្រង់​​គណៈកម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​​បោះ​ ឆ្នោតដែល​គណ​បក្ស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​ជា​គោល​ការណ៍​ម្តង​រួច​មក​ ហើយ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី១៦ ខែ​កញ្ញា​។

ចាប់​តាំង​ពី​ពេល​នោះ​ មក​គណបក្ស​ប្រជា​ជនកម្ពុជា​​ ក៏​បាន​​ចេញ​សេច​ក្តី​ប្រកាស​​ព័ត៌​មាន​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ ដើម្បី​បង្ហាញ​ពី​គោល​ជំហរ​របស់​ខ្លួន​ ក្នុង​ការ​ធ្វើ​កំណែទម្រង់​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំការ​​​បោះ​ឆ្នោត​​ស្រ​ប​គ្នា​នឹង​​​​ជំហរ​របស់​​គណ​បក្ស​ស​ង្គ្រោះ​ជាតិ​ផង​ដែរ​៕ PS

1 comment:

Anonymous said...

អាជនផ្តាច់ការមុខអាចម៍រុយ-ញញឹមបោក
សម រង្ស៊ី ហ្នឹង
ចចេសរឹងក្ត ចុយម្រាយហើយ!

វាជាអ្នកបង្កើត បញ្ហាភេរវកម្ម​នយោបាយ​បោក
បោកយុវជន យុវនារីខ្មែរ.........
មិនចេះចប់ មិនចេះហើយ!

គ្មានបុកគល់អង្គណា អាចទៅ
បំពានទទូលថ្មបាក់ពី អាស៊ីបានទ្បើយ!

អាPOLICEយួន វាសម្លាប់ខ្មែរ អ្នកស្នេហាជាតិតាមរយ:
អាគណបក្សចោរសង្គ្រោះយួន..សម រង្សី
អាក្រទ្បាប់ទ្បានងាប់តៃហោង ចុះនរក នេះឯង


កុំញ៉ែច្រើនពេក