លោកសម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទកាសែតពីម្សិលមិញ។ ម៉ៃ វីរៈ |
ភ្នំពេញៈ មេដឹកនាំគណបក្សប្រឆាំងបានថ្លែងថា ពួកគេនឹងមិនកំណត់លក្ខខណ្ខណាមួយជាមុន អំពីការជជែកពិភាក្សាជាមួយគណបក្សប្រជាជនកម្ពុជា CPP ដែលរំពឹងថា នឹងធ្វើឡើងនៅសប្តាហ៍ក្រោយដើម្បីទម្លុះទម្លាយភាពជាប់គាំងខាង នយោបាយនោះទេ។ ប៉ុន្តែការបើក ចំហការពិភាក្សាទៅប្រព័ន្ធផ្សព្វផ្សាយ និងការមានអាជ្ញាកណ្តាលអន្តរជាតិចូលរួមកិច្ចពិភាក្សា គឺជាការសំខាន់ដើម្បីកសាងទំនុកចិត្ត រវាងគណបក្សទាំងពីរនិងសាធារណជន។
លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីម្សិលមិញនៅទីស្នាក់ការកណ្តាលគណបក្សថា ខណៈអាជ្ញាកណ្តាលអន្តរជាតិគួរតែមានវត្តមាននៅក្នុងកិច្ចចរចា នោះ អ្វីដែលលើកឡើងខាងលើគួរតែជាផ្នែកនៃការជជែកពិភាក្សា។
លោក បានបន្តថា៖ «យើងមិនមានលក្ខខណ្ឌជាមុនណាមួយទេ គ្រាន់តែជាសំណើ ដែលនោះយើងនឹងឃើញថា តើគណបក្សប្រជាជន មានប្រតិកម្មយ៉ាងដូចម្តេច?»។ ប៉ុន្តែទោះជាយ៉ាងណាគណបក្សសង្គ្រោះជាតិ កាលពីពេលមុន និងនៅក្នុងសេចក្តីថ្លែងបញ្ជាក់ពីគោលជំហររបស់ខ្លួនកាលពី ម្សិលមិញ បានប្តេជ្ញាចិត្ត បន្តធ្វើការទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យ ទៅលើការបោះឆ្នោតកាលពីថ្ងៃ ទី២៨ កក្កដា និងទាមទារឲ្យមានការលាលែងពីតំណែង របស់មេដឹកនាំគណៈកម្មាធិការជាតិ.រៀបចំការបោះឆ្នោតទាំង ៩ រូប និងកំណែទម្រង់ការបោះឆ្នោត ស្របតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ និងក្រុមអង្គការអន្តរជាតិដទៃៗទៀត ដើម្បីដាក់លក្ខខណ្ឌជាមុន សម្រាប់ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សសង្គ្រោះជាតិ បានគូសបញ្ជាក់ថា៖«ភាពជាប់គាំងខាងនយោ បាយបច្ចុប្បន្ន គឺបណ្តាលមកពីភាពមិនប្រក្រតីយ៉ាងធ្ងន់ធ្ងរនៃការបោះឆ្នោតជ្រើស រើសតំណាងរាស្ត្រថ្ងៃទី ២៨ ខែកក្កដាកន្លងមក»។
លោក សម រង្ស៊ី កាលពីម្សិលមិញគ្រោងនឹងស្នើសុំឲ្យរដ្ឋមន្រ្តីក្រសួងមហា ផ្ទៃលោក ស ខេង រៀបចំពេលវេលាជួបចរចាជាថ្មីទៀតដើម្បីទម្លុះទម្លាយភាពជាប់ គាំងខាងនយោបាយ ប៉ុន្តែត្រូវបានផ្អាក រហូតដល់ថ្ងៃនេះ ដោយសារលោករដ្ឋមន្រ្តីជាប់រវល់។
ប៉ុន្តែទោះជាយ៉ាងណា លោក ស ខេង បានបដិសេធមិនទទួលយករបៀបវារៈ របស់គណបក្សសង្គ្រោះជាតិទេ កាលពីរសៀលម្សិលមិញ ដែលលោក យឹម សុវណ្ណ បានថ្លែងថា លោកបានដាក់ទៅកាលពីព្រឹកម្សិលមិញ។
នៅ ពេលសួរថា តើជំហរថ្មី របស់របស់គណបក្សសង្គ្រោះជាតិដោយ បង្ហាញថា គណបក្សសង្គ្រោះជាតិ រៀបចំផ្តល់សម្បទានមួយចំនួន ទៅគណបក្សកាន់អំណាចឬអត់? លោក សម រង្ស៊ី បានថ្លែងថា «អ្វីដែលសំខាន់បំផុតឥឡូវនេះគឺត្រូវឲ្យមានការចូលរួមពីភាគី ពាក់ព័ន្ធ»។
គិតរហូតមកដល់ល្ងាចម្សិលមិញ មិនទាន់មានការបញ្ជាក់ណាមួយពីពេលវេលាជាក់លាក់ ដែលគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិនឹងជួបចរចាគ្នាជាថ្មីទៀតនៅឡើយទេ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា គណបក្សប្រឆាំងបានបង្ហាញរួចហើយថា ពួកគេមានឆន្ទៈសម្រុះសម្រួល ដោយបន្ទន់វោហារសព្ទរបស់ខ្លួន មុនការជជែកពិភាក្សា។ លោកថ្លែងបន្តថា៖ «ពួកគេក៏បានសម្រុះសម្រួល អំពីលក្ខខណ្ឌជាមុន...ដូច្នេះខ្ញុំគិតថា វាជាសញ្ញាវិជ្ជមានមួយដែលបង្ហាញរួចហើយថា ការជជែកគ្នាខាងមុខនឹងធ្វើឡើងឆាប់ៗ។ ខ្ញុំរំពឹងថា វានឹងអាចធ្វើឡើងនៅដើមសប្តាហ៍ក្រោយ»។ លោកបន្ថែមទៀតថា៖ «ពួកគេនឹងត្រូវការកំណែទម្រង់ជាដុំកំភួនមួយចំនួន អាចថា ការលាលែងពីតំណែងរបស់មន្រ្តី គ.ជ.ប ដែលអាចនឹងនាំឲ្យគណបក្សសង្គ្រោះជាតិ ទទួលបានជោគជ័យ។ ប្រសិនបើពួកគេយល់ព្រមអ្វីមួយ ដូចនោះកិច្ចព្រមព្រៀងសំខាន់ណាមួយ អាចនឹងកើតមានឡើងតាមរយៈការធ្វើសម្បទានច្រើនជាងមុន»។
ចាប់ តាំងពីគណបក្សសង្គ្រោះជាតិបានធ្វើមហាបាតុកម្មរយៈពេល ៣ ថ្ងៃចុងក្រោយ ដែលបានបញ្ចប់កាលពីថ្ងៃទី២៥ ខែតុលាដែលមានទាំងការដង្ហែយកញត្តិទៅដាក់នៅការិយាល័យឧត្តម ស្នងការសហប្រជាជាតិ និងស្ថានទូតបណ្តាប្រទេសមួយចំនួនមក គេឃើញមានការជំរុញកាន់តែច្រើនឡើងឲ្យគណបក្សជាប់ឆ្នោតទាំងពី រជួបចរចាគ្នាជាថ្មីទៀតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាទាក់ ទងនឹងការបោះឆ្នោត កាលពីថ្ងៃទី ២៨ ខែកក្កដា។ ឯកអគ្គរដ្ឋទូតអាមេរិក អាល្លឺម៉ង់ អូស្ត្រាលី បារាំង និងមជ្ឈដ្ឋានជាច្រើនទៀតសុទ្ធតែបានជំរុញឲ្យគណបក្សទាំងពីរជួប ចរចាគ្នាដើម្បីទម្លុះទម្លាយភាពជាប់គាំងខាងនយោបាយនេះ។ គណបក្សទាំងពីរសុទ្ធតែបានបង្ហាញពីឆន្ទៈរបស់ខ្លួនរួចហើយថា ពួកគេមានបំណងចង់ជួបចរចាគ្នា ដើម្បីដោះស្រាយបញ្ហា ជាពិសេសការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោតដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នាជាគោលការណ៍ម្តងរួចមក ហើយនៅក្នុងជំនួបកាលពីថ្ងៃទី១៦ ខែកញ្ញា។
ចាប់តាំងពីពេលនោះ មកគណបក្សប្រជាជនកម្ពុជា ក៏បានចេញសេចក្តីប្រកាសព័ត៌មានចំនួនពីរលើករួចមកហើយ ដើម្បីបង្ហាញពីគោលជំហររបស់ខ្លួន ក្នុងការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតស្របគ្នានឹងជំហររបស់គណបក្សសង្គ្រោះជាតិផងដែរ៕ PS
1 comment:
អាជនផ្តាច់ការមុខអាចម៍រុយ-ញញឹមបោក
សម រង្ស៊ី ហ្នឹង
ចចេសរឹងក្ត ចុយម្រាយហើយ!
វាជាអ្នកបង្កើត បញ្ហាភេរវកម្មនយោបាយបោក
បោកយុវជន យុវនារីខ្មែរ.........
មិនចេះចប់ មិនចេះហើយ!
គ្មានបុកគល់អង្គណា អាចទៅ
បំពានទទូលថ្មបាក់ពី អាស៊ីបានទ្បើយ!
អាPOLICEយួន វាសម្លាប់ខ្មែរ អ្នកស្នេហាជាតិតាមរយ:
អាគណបក្សចោរសង្គ្រោះយួន..សម រង្សី
អាក្រទ្បាប់ទ្បានងាប់តៃហោង ចុះនរក នេះឯង
កុំញ៉ែច្រើនពេក
Post a Comment