![]() |
| លោក បាន គីមូន អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅពេលផ្ដល់កិច្ចសម្ភាសដល់អ្នកយកព័ត៌មាន Reuters កាលពីពេលកន្លងមក។ រូប Reuters |
Wednesday, 12 September 2012
ភ្នំពេញប៉ុស្តិ៍
ថ្ងៃ នេះ យើងនាំគ្នាក្រឡេកមើលរយៈកាលមួយឆ្នាំកន្លងទៅនេះដែលជាឆ្នាំពោរ ពេញដោយព្រឹត្តិការណ៍ គួរឲ្យកត់សម្គាល់ជាច្រើន ក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ។ វាជាដំណើររឿងកំពុងបន្តរៀបរៀង ចារដោយប្រជាជន ដែលទាមទារចង់បានសេចក្តីថ្លៃថ្នូរ និងសិទ្ធិមនុស្ស ចង់បានការបញ្ចប់អំពើពុករលួយ ចង់បញ្ចេញសំឡេងអំពីអនាគតរបស់ខ្លួន ចង់បានការងារ ចង់បានយុត្តិធម៌និងការចែករំលែកអំណាចនយោបាយឲ្យបានត្រឹម ត្រូវ។
ដំណើររឿងរបស់ពួកគេ គឺទើបតែចាប់ផ្តើមតែប៉ុណ្ណោះ។ លទ្ធិប្រជាធិបតេយ្យមិនមែនបង្កើតបាន ក្នុងពេលតែមួយយប់នោះទេ ហើយវាក៏មិនអាចកសាងបានក្នុងពេលមួយឆ្នាំ ឬដោយគ្រាន់តែធ្វើការបោះឆ្នោតមួយដង ឬពីរដងនោះដែរ។ លទ្ធិប្រជាធិបតេយ្យ តម្រូវឲ្យមានការយកចិត្តទុកដាក់ជានិរន្តរ៍ និងដោយផ្ចិតផ្ចង់ដើម្បីកសាងវាឡើង។ យ៉ាងណាមិញ កាលណាវាបោះជំហានចេញដំណើរទៅមុខហើយ មិនអាចវិលត្រឡប់បែរក្រោយវិញបានទេ។
កំណែទម្រង់ត្រូវតែធ្វើ ឲ្យមានភាពប្រាកដប្រជា។ ប្រជាជន មិនចង់បានការគ្រប់គ្រងអំណាចបែបផ្តាច់ការនិយមទៀតទេ។ ពួកគេចង់បានពិភពលោក ប្រកបដោយគុណធម៌មួយ ដែលផ្តល់សិទ្ធិនិងឱកាស ក្រោមរបបនីតិរដ្ឋ សង្គមស៊ីវិលរស់រវើក និងវិស័យឯកជនស្វាហាប់មួយ ទ្រទ្រង់ដោយស្ថាប័នរដ្ឋដែលធ្វើការប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព។ ការសន្ទនាដោយមានការចូលរួមពីគ្រប់សមាសភាគសង្គម គឺជាភាពចាំបាច់។ពិពិធកម្មគឺជាកម្លាំង។













