![]() |
| លោក គន់ គីម (ស្តាំ) លោកនាង ផាត និងលោក ទៀ បាញ់ ជជែកគ្នាកាលពីកន្លងមកថា បើអាសេនកាត់ដីព្រំដែនខ្មែរ-យួន ដូរអំណាចយើងលក់ដីទល់ដែន ខ្មែរ-សៀមឲ្យយួនយកលុយវិញ។ រូបថត ហេង ជីវ័ន |
គេថា មន្ត្រីជាន់ខ្ពស់យកដីរបបទ័ពលក់ឲ្យក្រុមហ៊ុនវៀតណាម
25 June 2012
ប៊ុត រស្មីគង្គា
The Phnom Penh Post
ឧត្តរមានជ័យៈ មនុស្សប្រមាណ ១៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហានផង នៅក្នុងស្រុកត្រពាំងប្រាសាទ មានគម្រោងផ្ញើញត្តិ មានផ្តិតស្នាមមេដៃរបស់ពួកគេ ដាក់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងចោទប្រកាន់នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដោយចោទថា បានកាត់ដីរបស់ពួកគេលក់ឲ្យក្រុមហ៊ុនវៀតណាមឈ្មោះ Best Royal និង Taining។
នាយរងកងពលតូចមួយរូប ដែលមានមូលដ្ឋាននៅឃុំត្រពាំងប្រាសាទ បានថ្លែងថា មនុស្សប្រមាណ ១៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហាន មកពីកងវរសេនាតូចចំនួន ៤ ដែលក្នុងនោះ មានវរសេនាតូចលេខ ២៦១, ២៦២, ២៦៣ និង ២៦៤ ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ នឹងផ្ញើស្នាមមេដៃរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ ប្រឆាំងនឹងនាយឧត្តមសេនីយ៍ផ្កាយ ៤ គន់ គីម នាយសេនាធិការចម្រុះ និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ជុំវិញការកាត់ដីរបស់ពួកគេ ប្រមាណ ៥ ពាន់ហិកតាហើយលក់ទៅឲ្យក្រុមហ៊ុនវៀតណាម ២ គឺក្រុមហ៊ុន Best Royal និង Taining។

