 |
| លោក Laurent Kasper-Ansermet ដែលទើបលាឈប់ពីសាលាក្តី។ រូបថត ECCC |
Tuesday, 08 May 2012
សេង ធារី
The Phnom Penh Post
 |
| សេង ធារី (Credit: USC Shoah Foundation Institute, photographer Kim Fox, July 2011) |
ប្រទេសកម្ពុជា ជួបនូវការបាត់បង់ដ៏ធំធេងមួយ ជាមួយនឹងការលាឈប់របស់សហចៅក្រមស៊ើបអង្កេតបម្រុងអន្តរជាតិ លោក Laurent Kasper-Ansermet។ វាជាការបាត់បង់ ជាមួយនឹងភាពស្មុគស្មាញបំផុត ហើយមិនមែនត្រឹមតែសម្រាប់អង្គជំនុំជម្រះវិសាមញ្ញ នៃតុលាការកម្ពុជា និងសំណុំរឿង ០០៣ និង ០០៤ ប៉ុណ្ណោះទេ។
ការលាលែងរបស់លោក Kasper-Ansermet មានផលវិបាកយ៉ាងធំធេងដល់សង្គមខ្មែរសម័យក្រោយរបបប្រល័យពូជ សាសន៍ជារួម និងកិច្ចខិតខំប្រឹងប្រែង របស់យើង ដើម្បីបញ្ជ្រាបយុត្តិធម៌ និងប្រយុទ្ធប្រឆាំងវប្បធម៌និទ្ទណ្ឌភាព។ យើងមានក្តីរន្ធត់ ចំពោះឃាតកឈាមត្រជាក់ សម្លាប់សកម្មជនបរិស្ថាន ឈុត វុទ្ធី ប៉ុន្តែយើងមិនគួរភ្ញាក់ផ្អើលទេ។ យើងហាក់ដូចជាគិតគូរបញ្ហានិទ្ទណ្ឌភាពតាមវិធីសើៗ ដោយសារតែភាពញឹកញាប់របស់វា នៅក្នុងសង្គមនេះ។
នោះមានន័យថា យើងនិយាយអំពីវា ហើយប្រតិកម្មចំពោះវាតាមឥរិយាបថមានកម្រិត ដោយផ្អែកលើការបែងចែកវាទៅតាមផ្នែក នៃការងាររបស់យើងរៀងៗខ្លួន ដូចជា នីតិប្បញ្ញត្តិ ការការពារបរិស្ថាន សិទ្ធិមនុស្ស ឬក៏នយោបាយជាដើម។
ខណៈពេលយើងបែងចែកនិទ្ទណ្ឌភាពនេះ យើងក៏បានបញ្ជ្រាបវាទៅតាមអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំជាតិជាដើម។ វាក៏មាននូវការបញ្ជ្រាប រវាងពិភពក្នុងប្រទេស និងពិភពអន្តរជាតិផងដែរ។ សហគមន៍អន្តរជាតិ ត្រូវបានចាត់ទុកថា ស្ថិតនៅពីលើបញ្ហានេះ ទោះបីវាជាស្ថាប័នសំខាន់ នៅក្នុងការធ្វើឲ្យចេញរូបរាង នូវព័ត៌មាន និងរបៀបវារៈ និងនៅក្នុងការផ្តល់ហិរញ្ញវត្ថុដល់អង្គការមិនមែនរដ្ឋាភិបាល រដ្ឋាភិបាល ECCC និងលទ្ធិប្រជាធិបតេយ្យក្តី។ ប៉ុន្តែដូចដែលយើងបានដឹងស្រាប់ហើយ និទ្ទណ្ឌភាព មិនមែនជាជំងឺមហារីកស៊ីរូងទេ បើសិនសហគមន៍អន្តរជាតិមិនជំរុញវា ជាមួយនឹងទឹកប្រាក់រាប់ពាន់លានរបស់ខ្លួន និងការសំងំស្ងៀមមិនហាស្តី របស់ខ្លួនចំពោះទង្វើអយុត្តិធម៌ដ៏ព្រៃផ្សៃម្តងហើយម្តងទៀតនោះ។