
Below is the poem in Khmer Unicode
កំណាព្យខ្លីៗរបស់លោកតាហូជា
សូន្យសព្វសកល គ្មានសល់អ្វីឡើយ ដូចកោះឥតត្រើយ
កណ្តាលសាគរ។
២- អក្សរសាស្ត្រមាន ជាតិពូជសាសន៍បាន រឹងមាំជំហរ
រឹងមាំគ្រប់ផ្នែក សុទ្ធសឹងស្ថាពរ គ្មានហេតុអ្វីមក៍
ទាញទប់បានឡើយ។
៣- ហេតុនេះកូនខ្មែរ ខ្មែរឪខ្មែរម៉ែ ចូរកុំកន្តើយ
មានកូនប្រុសស្រី ដល់វ័យរៀនហើយ ប្រយ័ត្នកុំធ្លោយ
ឲ្យកូនចូលរៀន។
៤- ទាំងខ្លួនឯងដែរ ធ្វើឪធ្វើម៉ែ កុំនៅអំអៀន
បើខ្លួនល្ងង់ខ្លៅ កុំនៅវេះវៀន ជួញចិត្តចង់រៀន
ឲ្យបានចេះហោង៕
ថ្ងៃទី៨ វិច្ឆិកា ១៩៨២ ហូជា
No comments:
Post a Comment