Thursday, July 03, 2008

SRP Election Campaign in Kratie Province


On June 30-1 July 2008, the SRP held its national election campaign in Kratie.

4 comments:

Anonymous said...

THat was the REAL LEADER all about , HE( MR SAM RAINSY) going evry where explaint to KHMERS people how danger our nation facing right now , most's of our KHMER peoples that live in rural area , are don't know much a bout how dirty CPP and it LEADERS are ,
Mr SAM RAINSY will educate those peoples everything he could so CPP and it LEADERS can't fool them any more .
thank you mr SAM RAINSY.
KHMER in the rural area

Anonymous said...

រឿងនិទាន មានពិត ឥតក្លែងក្លាយ សូមមហាជនជិតឆ្ងាយ ស្វែងយល់សេចក្តី
កាលអើយកាលណោះ មានមួយជនអប្រិយ ល្ងង់ចំណេះ ខិតខំប្រឹងស្វះ អោយគេក្រែង។
មិននឹកស្មានសោះ មហាជនគ្មានស្ញប់ស្ញែង ព្រោះគេដឹងក្រយៅឯង ជាឧក្រឹដ្ឋជនស្មោះ ប្រឆាំងមនុស្សជាតិច្រើនក្រៃ។
មិនត្រឹមប៉ុណ្ណោះ មហាជនខ្មែរដឹងអស់ ថាវាក្បត់ជាតិ មារយាទថោកក្រៃ កាត់ដីអោយយួន នៅឆ្នាំ១៩៨០ ឆ្នាំ១៩៨៥ ឆ្នាំ១៩៩០ ឆ្នាំ២០០៥
http://hengpov.wordpress.com/2007/09/07/protest-against-hun-sen-in-melbourne-australia

បន្តទៅនេះ រៀបរាប់អោយចំ ពិតមិនបន្លំ អត្ថបទអ្នកអាន មានទាំងប៉ុន្មាន បង្ហាញទាំងអស់ ៖

4. sing - ខែ ឧសភា 25, 2008 (ហ៊ុន សែនមិនដែលចូលរួម ពិធីច្រត់ព្រះនង្គល)
អត់ហ៊ុន សែនមួយ វប្បធម៌ខ្មែរ ក៏មិនស្លាប់ដែរ! អោយគាត់ភ្លាវខុសគេ តែគាត់ទៅ!
ថ្ងៃ ៧ មករា ១៩៧៩ ជាថ្ងៃបរាជ័យ នៃរបបប៉ុល ពត និង ជាថ្ងៃដែល កូនខ្មែរចេញពី របបកុំមុយនិស្ត ផ្តាច់ការមួយ (ប៉ុល ពត) ចូលទៅ របបកុំមុយនិស្ត ផ្តាច់ការ (យួនកាន់កាប់) មួយទៀត។ កូនខ្មែរ រស់ទ្រាំទ្រវេទនា ជាពិសេស ក្រោមការកាន់កាប់ របស់យួន រហូតដល់ឆ្នាំ ១៩៩១ (សន្ធិសញ្ញាក្រុងប៉ារីស) ទើបឃើញពន្លឺសេរីភាព ខ្លះៗ។
ប៉ុន្តែ ថ្ងៃ ដែលកូនខ្មែរ ពិតជាបាន ស្គាល់សេរីភាព ដំបូង គឺ ថ្ងៃ ២៣ ដល់ ២៨ ឧសភា ១៩៩៣ (ថ្ងៃបោះឆ្នោត រើសតំណាងរាស្រ្ត ទូទាំងប្រទេសកម្ពុជា រៀបចំឡើង ដោយ អង្គការ UNTAC តំណាង អង្គការសហប្រជាជាតិ) ហើយ រាជាណាចក្រកម្ពុជា ទី ២ ក៏បាន ចាប់បដិសន្ធិ នៅឆ្នាំ ១៩៩៣ ដែរ។

6. រតនារិទ្ធី - ខែ មិថុនា 11, 2008
ឈ្នះ ឬ ចាញ់ ខ្មែរណាមិនស្គាល់ហ៊ុន សែន សំដីព្រៃអគតិស្មោះ ខ្វះការអប់រំហ្មង! មិនដែលឃើញហ៊ុន សែនសំពះលោកសង្ឃទេ ហ្នុងហើយសារជាតិពួកកុំមុយនិស្ត ។ បច្ចុប្បន្ន ប្រទេសខ្មែរ ជារាជាណាចក្រមែន ប៉ុន្តែការបោះឆ្នោត ដូចជាសំដៅតែពីរទំនោរ ៖ បោះឆ្នោតអោយអ្នកប្រជាធិបតេយ្យសេរី (គណបក្ស សមរង្ស៊ី) ឬ បោះឆ្នោតអោយពួកកុំមុយនិស្ត (គណបក្សប្រជាជន)? ព្រោះប្រជាពលរដ្ខខ្មែរឥឡូវ កាន់តែយល់ច្បាស់នូវ អ្វីជាសេរីភាព និង អ្វីជាផ្តាច់ការ?
អ្វីដែលឆ្ងល់ គឺយួននៅពេញប្រទេសខ្មែរ ប៉ុន្តែហ៊ុន សែនមិនដែលហ៊ានក្អក ហ៊ុន សែនក្អេងក្អាងតែជាមួយខ្មែរ។
កុំសង្ឃឹមថាហ៊ុន សែនអោយច្បាប់ប្រឆាំងអំពើពុករលួយ ចេញរួចនោះ ព្រោះហ៊ុន សែននិងខ្សែស្រឡាយលួចជាតិ របស់គាត់ហ្នឹងហើយ ជាពួកពុករលួយកំពូល នៅប្រទេសខ្មែរនោះ។

7. រតនារិទ្ធី - ខែ មិថុនា 11, 2008
ជាធម្មតាតែអ្នកណាពាក់វែនតា គេសំគាល់ថាជាបញ្ញាវន្ត ប៉ុន្តែមានករណីពិសេសកុំច្រឡំ ហ៊ុន សែនពាក់វែនតា មិនមែនជាបញ្ញាវន្តទេណា ប៉ុន្តែជា”អាប់បញ្ញាវន្ត” (អូហ៍ភ្លេច ហ៊ុន សែនមាន ”សញ្ញាបត្របណ្ឌិតបន្លាច” គគោកដែរតើ យួរផង ស្ពាយផង ច្រកថង់ផង ចោលក្នុងធុងសំរាមខ្លះផង ប៉ុន្តែសួរទៅបើចេះអី ក្រៅពីក្អេងក្អាងអគតិ ស្តាប់បង្គាប់យួន ឧ. ករណីព្រះភិក្ខុទឹម សាខន ជាដើម)។
គិតៗទៅ ចេះធ្វើល្ងង់វាសម ប៉ុន្តែល្ងង់ធ្វើចេះ វាឆ្គង, ឮគេថាពាក់វែនតាគឺបញ្ញាវន្ត ក៏រកវែនតា ពាក់នឹងគេទៅ ហើយដើម្បីអោយគេជឿ ក៏ដើរប្រកូកប្រកាសរក សញ្ញាបត្របណ្ឌិតសេះហោះ បិទខ្នងផង ព្យួរនៅកផង ដេរជាអាវពាក់ផង ហើយដើម្បីអោយគេកាន់តែជឿ ឡើងនិយាយមៃក្រូ ជេរអ្នកនេះ ហៅអ្នកនោះអា ម៉ឹង អញ ហ្អែង ចឹងទៅ ទាញបារីជក់ (ថ្វីបើ មិនចេះជក់បារី) មើលនាយមើលអាយ ចេញឬកក្អេងក្អាងទៅ … យួរទៅដូចគោពាក់វែនតា មើលអក្សរចឹង!

ល្មមដឹងខ្លួនហើយ … រកមិនបានទេ មានតែមួយហ្នឹងគត់ នៅប្រទេសខ្មែរ ក្រៅពីហ្នឹងគ្រាន់បើទាំងអស់!

ខ្មាស់បរទេសដល់ហើយ ដែលខ្មែរមាននាយករដ្ឋមន្ត្រីធុនហ្នឹង!


19. sith - ខែ មិថុនា 12, 2008
ច្រឡំហើយ ពួកកុំមុយនិស្តជាមនុស្សដែរតើ ពួកវាមិនមែនជាម៉ាស៊ីនឯណា ដែលមិនចេះឈ្លោះគ្នានោះ មើលតែរឿងឧកញ្ញាអុំឆាយមើល (អត្តឃាដ ឬ ពួកវាលួចសំលាប់) និងរឿងដទៃទៀត… ស្តាប់វិទ្យុអាស៊ីសេរី ឬ វីអូអេ ទៅ នឹងដឹងហើយ។
ត្រូវដឹងថា វិធីកុំមុយនិស្ត គឺ លាក់ការ គំរាម បង្ខំ សំលាប់។ អ្នកត្រូវចងចាំថា បើលាក់ការមិនជិតទេ គំរាម ឬ បង្ខំមិនបានទេ ពួកវាសំលាប់ហើយ!!!
ពួកវា (ក្រុមជាស៊ីម, ក្រុមហ៊ុន សែន, ក្រុមហេង សំរិន ផងដែរ) ក៍ធ្លាប់ប្រើប្រាស់ ពាក្យសំដី (ហ៊ុន សែន, ហេង សំរិន) បុកគ្នា ជាសាធារណះដែរតើ ប៉ុន្តែអ្វីដែលវាមិនខ្ទរខ្ទារនោះ ព្រោះយួនបានសំលុតខ្លះ បង្ក្រាបខ្លះ ផ្ទាល់ផង តាមរយះសាយ ឈុំផង។ បើមិនដូច្នោះ ស្មានតែហ៊ុន សែននៅស្ងៀម ឬ? បើមិនទាត់ជា ស៊ីមប៉ើង ហ៊ានភ្នាល់!! យួនធ្លាប់បានហៅ ហ៊ុន សែនទៅប្រទេសយួន លត់ប៉ុន្មានដងដែរ ពេលមានជំលោះផ្ទៃក្នុងនោះ (ឆ្នាំ ២០០១, ២០០២, ២០០៣)។ ថោកទាបណាស់ អ្នកដឹកនាំ ក្បាលយួន ខ្លួនប្រែត!
ហេតុមេចបានជាយួន មិនអោយហ៊ុន សែនក្តាប់អំណាចតែឯង?
យួនមិនទុកចិត្តហ៊ុន សែន ព្រោះខ្លាចហ៊ុន សែនក្តោបអំណាចតែឯង លែងស្តាប់យួន ប៉ុន្តែតាមពិតហ៊ុន សែនគោរពនិងស្តាប់យួន ជាងជីតាទៅទៀត (ប៉ែន សុវណ្ណធ្លាប់ថា កាលឆ្នាំ ១៩៨០ ហ៊ុន សែនបានទៅ អង្គុយអោបបាតជើងជំនាញការយួន នៅតំបន់ជំនាញការយួនអា ៥១ នៅពីក្រោយខណ្ឌ ៧ មករា សុំថានៈ នាយករដ្ឋមន្ត្រីបំរើយួន ដល់អវសានជីវិត)។
យួនទុកជា ស៊ីមចឹងទៅ សាយ ឈុំចឹងទៅ ដើម្បីអោយមាន កំលាំងទាញគ្នាទៅវិញទៅមក ជាមួយហ៊ុន សែន ដែលជាវិធីប្រើប្រាស់ដៃខ្មែរ លេង ខ្មែរ បានប្រយោជយួន។ ដល់ដំណាក់កាល (ដប់ម្ភៃឆ្នាំទៀត) ដែល មានយួនកាន់តែច្រើន ក្នុងគណបក្សប្រជាជន ពេលនោះគឺដៃយួន លេងខ្មែរតែម្តង កុំឆ្ងល់! (ដូចករណី ប្រទេសលាវ សព្វថ្ងៃ) ។
ដំបូងយួន សំលាប់សំងាត់ ប្រមុខរដ្ឋលាវ ស្តេចសុវណ្ណភូមា (ឆ្នាំ ១៩៨៦) រួចដាក់កៃសន ភុំវិហាន (អតីតសក្តិបីយួន) ជាអគ្គលេខាបក្សលាវ។
នោះជាបទពិសោធយួន បានធ្វើនៅប្រទេសលាវ, ប៉ុន្តែខ្មែរ ឆ្លាតជាងលាវ មិនអាចយកបទពិសោធនៅលាវ អនុវត្តលើខ្មែរបានភ្លាម ម្ល៉ោះហើយយួនកំពុងរក វិធីអនុវត្តផ្សេងៗ (ដាក់តំបន់កន្ទុយនាគ ជាតំបន់សេដ្ឋកិច្ចរួម ជាដើម) នៅប្រទេសកម្ពុជា ក្នុងគោលដៅអោយ កម្ពុជានៅក្រោមអំណាចយួន ដូចលាវសព្វថ្ងៃ។
ត្រូវដឹងថាបច្ចុប្បន្ន មានយួនជាច្រើន ធ្វើការក្នុងក្រសួងខ្មែរ ក្នុងនោះមានហុក ឡងឌីផងដែរជាកំលាំងស្នូល និង ជាដៃស្តាំរបស់យួន សង្កត់កហ៊ុន សែន ឬ ជា ស៊ីម ក្នុងពេលសមស្របមួយ។ ហុក ឡងឌីបាននិងកំពុងបញ្ចូលយួន ធ្វើជានគរបាលជាបន្តបន្ទាប់។
តើគណបក្សប្រជាជន ជាពិសេសហ៊ុន សែនមានបានគិតគូររឿងអស់នោះទេ?
ឆ្លើយថា ១០០% ទេ ព្រោះ
១- បច្ចុប្បន្នយួន ចូលរស់នៅ ប្រទេសខ្មែរ កាន់តែកើន តាមតែចិត្ត គ្មានលិខិតឆ្លងដែន គ្មានការឆែកឆេរ
២- គណបក្សប្រជាជន ជាគណបក្សកុំមុយនិស្តផ្តាច់ការ ហើយតាមបង្គាប់យួនទៅទៀត ចឹងមានឧត្តមគតិជាតិ ពិតប្រាកដ ពីណាមក
៣- ខ្មែរមាន ច្បាប់អន្តោប្រវេស (បានរៀបចំដោយប្រទេស អូស្ត្រាលី អស់រាប់លានដុល្លារ) ប៉ុន្តែហ៊ុន សែនហាមមិនអោយអនុវត្តពេញលេញ
៤- និងច្រើនទៀត…
ខ្មែរត្រូតែគិតដល់ អនាគតខ្មែរ ! គ្មានអ្នកណាគិតដល់ខ្មែរ ជាងកូនខ្មែរខ្លួនឯងទេ!


អ្នកណា ជាអ្នកដោះ ដាំសិទ្ធិ?
មើលមួយភ្លែត ស្មានតែហ៊ុន សែនខ្លាំង ប៉ុន្តែវិភាគអោយដល់ឃើញថាសម រង្ស៊ី និង សហគមអន្តរជាតិ ឯណោះទេដែលខ្លាំង និង មានឥទ្ធិពល។
-តើអ្នកណាប្រើប្រាស់ដៃតុលាការ អោយចាប់ ដាំ សិទ្ធ ចាងហ្វាង កាសែតមនសិការជាតិ? ហ៊ុន សែន និង ហោ ណាំហុង
-ហេតុម្តេច? ព្រោះហ៊ុន សែន និង សុខ អាន មិនអាចបញ្ចុះបញ្ចូល ដាំ សិទ្ធ អោយចូលគណបក្សប្រជាជន (ដែលប្រជាពលរដ្ឋខ្មែរដឹងថា នោះជាគណបក្សកុម្មុយនិស្ត តាមយួន)
-ដើម្បីអ្វី ? ដើម្បីបង្ក្រាប អ្នកប្រជាធិបតេយ្យ (ជាពិសេសសមាជិកគណបក្សសមរង្ស៊ី) មុនពេលបោះឆ្នោត ថ្ងៃ ២៧ ខែកក្កដា ២០០៨
-មេចបានហ៊ុន សែន និង ហោ ណាំហុង មិនប្រើប្រាស់ដៃតុលាការចាប់ សម រង្ស៊ី ដែលតុលាការចោទពីបទបរិហារកេរ្ត៍ ដូចដាំសិទ្ធដែរនោះ? បើហ៊ានប៉ះសម រង្ស៊ីនោះ, ច្បាស់ជា ហ៊ុន សែន និង ហោ ណាំហុង រកមុខទុកមិនបាន ព្រោះហ៊ានប៉ះសម រង្ស៊ី ដូចប៉ះភ្លើងរលាកដៃ រលាកខ្លួនចឹង បានន័យថាអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក ច្រាសអោយមើល។
——
-អ្នកណាធ្វើអន្តរាគម អោយដោះលែងដាំ សិទ្ធ? សម រង្ស៊ី និង សហគមអន្តរជាតិ
-អ្នកណាបញ្ជាអោយដោះលែងដាំ សិទ្ធ? ឃ្នាបអន្តរជាតិ បញ្ជាអោយហ៊ុន សែនត្រូវតែដោះលែងដាំសិទ្ធ
——
- លទ្ធផល ?
*សម រង្ស៊ីកាន់តែមានប្រជាប្រិយភាព ហើយអ្នកប្រជាធិបតេយ្យកាន់តែរឹងមាំ
*ហ៊ុន សែន និង គណបក្សប្រជាជនកាន់តែបាក់មុខ ព្រោះមិនអាចធ្វើអ្វីអ្នកប្រជាធិបតេយ្យ
-វាយតំលៃ ? ហ៊ុន សែន និង គណបក្សប្រជាជន ភ្លើ នៅតែមានកលល្បិចអាក្រក់ជានិច្ច!
មើលផងដែរ៖
http://www.rfa.org/khmer/indepth/PM-takes-action-in-DamSith-case-06152008014443.html

2. rith - ខែ មិថុនា 16, 2008
រឿងនៅលើគោក អ្នកណាក៏ឃើញនិងដឹងដែរថាហ៊ុន សែនតែងតែប្រើប្រាស់ វិធីគំរាមបែបចឹង(មុនពេលបោះឆ្នោត តំណាងរាស្រ្តម្តងៗ) ឧទាហរ ៖
- ឆ្នាំ ១៩៩៧ មុនពេលបោះឆ្នោតឆ្នាំ ១៩៩៨, ហ៊ុន សែនបញ្ជាអោយពួកអង្គរក្សគាត់ គប់គ្រាប់បែកលើហ្វូងបាតុករ (៣០ មីនា ១៩៩៧) ដើម្បីសំលាប់ សម រង្ស៊ី ព្រោះហ៊ុន សែនយល់ថាសម រង្ស៊ីជាមនុស្សមានប្រជាប្រិយភាព និង មានសមត្ថភាពជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសក្នុងអនាគត។ ការសំលាប់សម រង្ស៊ីមិនបានសំរេចនៅពេលនោះ ប៉ុន្តែបង្កអោយមានបាតុករស្លាប់គគោក ដោយសារបាតដៃប្រលាក់ឈាម របស់ហ៊ុន សែន។
ហ៊ុន សែនមិនខ្លាចសំលាប់មនុស្សខ្មែរទេ ហើយជារឿងធម្មតារបស់ហ៊ុន សែនទៀតផង ព្រោះហ៊ុន សែនធ្លាប់ជាកូនទាហានខ្មែរក្រហម បានសំលាប់មនុស្សខ្មែរច្រើនជាងហ្នឹង ដោយផ្ទាល់ដៃ ក្នុងសម័យខ្មែរក្រហម (១៩៧៥-១៩៧៩) និង ដោយប្រយោល តាមបញ្ជាយួន (សម័យយួនកាន់កាប់ ១៩៧៩ - ១៩៩១) ដូចជាចោទអ្នកនេះខ្មែរសេរីកា អ្នកនោះខ្មែរប៉ុលពត ចលនា”ក៥” (បង្ខំអោយប្រុសៗខ្មែរ ទៅឆ្ការព្រៃចំការមីន នៅព្រំប្រទល់ខ្មែរសៀម) ជាដើម។
-នៅថ្ងៃ ៥-៦ កក្កដា ១៩៩៧ ហ៊ុន សែនបានធ្វើរដ្ឋប្រហារ ដោយអាវុធ (មានទ័ពយួនគាំទ្រដោយសំងាត់ និយាយតេអូឆ្លងឆ្លើយ សុទ្ធជាភាសាយួន) ទំលាក់នរោត្តម រណរិទ្ធ ព្រោះហ៊ុន សែនមិនសង្ឃឹមថា អាចយកប្រៀបលើនរោត្តម រណរិទ្ធបាន នៅពេលបោះឆ្នោតឆ្នាំ ១៩៩៨ ហើយហ៊ុន សែននឹងច្បាស់ជា គ្មានបានងារ ជានាយករដ្ឋមន្ត្រីទី ២ ទៀតឡើយ។
- ឆ្នាំ ២០០៣ ហ៊ុន សែនប្រើប្រាស់វិធីព្រមានតាមទូរទស្សន៍ អ្នកប្រជាធិបតេយ្យជំទាស់នឹងគាត់ រួចគាត់បញ្ជាសំងាត់ អោយពួកអង្គរក្ស របស់គាត់ ទៅសំលាប់ អ្នកការពារលទ្ធិប្រជាធិបតេយ្យ ទាំងនោះ ក្នុងនោះមានលោកជា វិជ្ជា, លោកជួរ ជេដ្ឋារិទ្ធ, លោកឱមរាឆាឌី, លោករស់ សុវណ្ណរេត, …ជាដើម។
វិធីធ្វើឃាដអ្នកជំទាស់បែបនោះ បច្ចុប្បន្នឆ្នាំ ២០០៨ ជារឿងហួសសម័យទៅហើយ ព្រោះ៖
*ស្ថានទូតអាមេរិក និងស្ថានទូតអន្តរជាតិ (ប្រទេសនៅទ្វីបយើរ៉ុបជាដើម) តាមដានប្រកិតជានិច្ច ទង្វើរបស់រដ្ឋាភិបាលខ្មែរ ជាពិសេសហ៊ុន សែនមុននិងក្រោយពេលបោះឆ្នោត។ ហ៊ុន សែនក៏ដឹងដែរ ហើយមិនសូវហ៊ានក្អកខ្លាំងដូចឆ្នាំ ២០០៣
* FBI អាមេរិកាំងបានដាក់ទីស្នាក់ការនៅភ្នំពេញ, កម្ពុជា។ នោះជាកំលាំងចារកម្មពិសេស របស់អាមេរិកាំងលើទឹកដីកម្ពុជា ម៉្លោះហើយចង់ធ្វើអ្វីជាអំពើហឹង្សា លើពួកអ្នកជំទាស់, FBI មានពត៌មានទាំងអស់។
* អំពើរបស់ហ៊ុន សែនត្រូវឬខុស សុទ្ធសឹងតែត្រូវបាន ផ្សព្វផ្សាយលើប្លក និង វែបសៃថ៍ លែងបិទបាំងជិត ពីក្រសែភ្នែកកូនខ្មែរ ដែលស្រេកឃ្លានសេរីភាព និងស្រេកឃ្លានសន្តិវិធីនោះឡើយ។
ដោយឃើញថា ធ្វើឃាដពួកអ្នកជំទាស់ ច្បាស់ជាគ្មានអ្នកណាគាំទ្រទង្វើនោះ និងគ្មានវិធីបិទបាំងទៀត ធ្វើអោយប្រជាពលរដ្ឋខ្មែរ កាន់តែឃើញច្បាស់ និងកាន់តែ ស្អប់ខ្ពើមទង្វើថោកទាប របស់ហ៊ុន សែន ឬ ពពួកកុំមុយនិស្ត, អន្តរជាតិក៏នឹងថ្កោលទោស អំពើព្រៃផ្សៃអវិជ្ជាទាំងនោះ; ម្ល៉ោះហើយហ៊ុន សែនក៏បែរមកប្រើប្រាស់ ប្រព័ន្ធតុលាការខ្មែរជាឧបករម្តង ដើម្បីចោទដាក់គុក ពួកអ្នកប្រជាធិបតេយ្យ ដែលបញ្ចេញមតិ ជំទាស់ទង្វើថោកទាប របស់ហ៊ុន សែន។
តុលាការខ្មែរ ឬ ពួកចៅក្រមខ្មែរកំពុងមានជំងឺគំនាបអារម្មណ៍ (Stress) ព្រោះគ្មានសេរីភាពសំរេចកាត់ក្តី តាមវិជ្ជាជីវៈ តាមច្បាប់ដែលពួកគេ បានរៀនចេះដឹងពីសាលា ប៉ុន្តែត្រូវតែធ្វើតាម ឃ្នាបបញ្ជា របស់ពួកកុំមុយនិស្ត កាន់អំណាច។
ចៅក្រមភ្នំពេញឈ្មោះឆាយ គង បានចេញដីកា ទាំងថ្ងៃអាទិត្យ (០៨ មិថុនា ២០០៨) អោយចាប់ដាំ សិទ្ធ (និពន្ធនាយកកាសែត មនសិការខ្មែរ) តាមបញ្ជាហ៊ុន សែន សុខ អាន និងហោ ណាំហុង, ប៉ុន្តែដល់មានគំនាបអន្តរជាតិ តាមរយះគណបក្សសមរង្ស៊ី ហើយដើម្បីកុំអោយខ្មាសមហាជនខ្មែរ ហ៊ុន សែនក៏ស្រែកតាមមៃក្រូ (ទំលាប់ក្អេងក្អាងរបស់គាត់) អោយដោះលែងដាំ សិទ្ធ សំរាប់អង្កេត។ នៅពីក្រោយផ្ទាំងទង្វើអាថ៍កំបាំង ខ្លួនគាត់បានបង្កើតឡើង រួចបញ្ជាអោយរំលាយទង្វើនោះទៅវិញ មិនអាចបិទបាំងភ្នែកមហាជនខ្មែរ បានទៀតឡើយ (មហាជនខ្មែរខ្លះមិនមាត់ ប៉ុន្តែគ្មានន័យថាគាំទ្រ ទង្វើព្រៃផ្សៃរបស់ហ៊ុន សែនទេ) ។
នៅពីក្រោយការស្រែកលើមៃក្រូ របស់ហ៊ុន សែននោះដែរ, ហ៊ុន សែន និង សុខ អានបានបញ្ជាចៅក្រមរូបនោះ អោយដោះលែងភ្លាមដាំ សិទ្ធនៅក្រៅមន្ទីរឃុំឃាំង។
តើតំលៃរបស់ តុលាការខ្មែរ ឬ តំលៃរបស់ពួកចៅក្រមខ្មែរ ថិតនៅត្រង់ណា បើតុលាការខ្មែរ ឬ ពួកចៅក្រមខ្មែរ មានសិទ្ធិសំរេចកាត់ក្តី តែតាមឃ្នាបបញ្ជាពួកអ្នកកាន់អំណាច តែប៉ុណ្ណោះនោះ ?

គិតមើល គេបញ្ជាអោយធ្វើអីចេះ ខុសពីការបានរៀនចេះដឹង រួចបញ្ជាអោយធ្វើអីចោះ បញ្រ្ចាសនឹងបញ្ជមុនហ្នឹង តើអ្នកអនុវត្តមានអារម្មណ៍យ៉ាងណា? នោះជា តុលាការខ្មែរឯករាជ ប្រជាធិបតេយ្យសេរី ឬ ជាតុលាការខែ្មរតាមបែបកុំមុយនិស្ត?

មើលផងដែរ៖
ah Hun Sen massacred Khmer people on Sunday 30 march 1997
http://cheavichea.wordpress.com
http://hengpov.wordpress.com
http://corruptionfamily.wordpress.com
http://hunsenmafia.blog.com
http://coupof56july.wordpress.com


ដកស្រង់ ពី http://khmervipheak.wordpress.com

Anonymous said...

រួមកំលាំងគ្នា = សេចក្តីក្លាហាន

UNITY = COURAGE

យុត្តិធម៌ = សេរីភាព

JUSTICE = FREEDOM

Anonymous said...

Unity = CPP, not SRP.