Tuesday, March 17, 2009

Krohorm Samlab Khmer Samrab Yuon - "The communists killed Khmers for Yuon": A Poem in Khmer by Sam Vichea

Poem in Khmer by Sam Vichea (on the web at http://kamnapkumnou.blogspot.com)

1 comment:

Anonymous said...

ប្រវត្តិវិលវង់ (បទកាកគតិ)
ប៉ុលពតសិស្សយួន.......
ហ៊ុនសែនក៏.....យួន បានដើរតាមក្បួន អុងយួនដាយវៀត
សម្លាប់អស់មនុស្ស រើរុះផ្ទះទៀត រួចខំប្រើស្នៀត
ធ្វើទាស់ទែងគ្នា ។
យកលេសពឹងយួន ដែលបានត្រៀមខ្លួន ចូលលុកកម្ពុជា
បង្កប់ដាក់ទ័ព ពាសពេញភារា លេបយកកម្ពុជា
ទាំងមូលតែម្តង ។
បោកថារំដោះ ជាតិខ្មែរឲ្យរស់ ពីយក្សយង់ឃ្នង
តាមពិតចូលយក សមតាមបំណង ដែលយួនប៉ុនប៉ង
ជាយូរមកហើយ ។
ខ្មែរបានរួចរស់ ដឹងគុណជ្រុលហួស ភ្លេចខ្លួនលោកអើយ
មិនយល់ល្បិចគេ រិះរេយូរហើយ បំភ័ន្តមុខក្រោយ
ឲ្យខ្មែរបែកបាក់ ។
ពាក្យស្លោកមួយឃ្លា យួនប្រៀនសាសន៍វា មានចិត្តស្មោះស្ម័ក្រ
វាយយកស្រុកខ្មែរ ហូរហែឥតអាក់ ចូរឯងជឿជាក់
កុំនៅសង្ស័យ ។
ឈ្នះបានត្រួតត្រា បើចាញ់ពេលណា បានធ្វើសេដ្ឋី
យ៉ាងហោចបំផុត បានពង្រីកដី ស្លាប់ទៅក្នុងន័យ
អ្នកស្នេហាជាតិ ។
ចុះកូនខ្មែរយើង បានអ្វីលើកឡើង ជូនកូនផៅញាតិ
បានត្រឹមតែថា សាមគ្គីថែមទៀត ក្នុងសង្គមជាតិ
រវាតប្រេះឆា ។
អយុត្តិធម៌ អ្នកមានអ្នកក្រ មាក់ងាយហៅមហា
និន្ទាឈ្នានិះ ជាន់ជិះឫស្យា គ្មានទេពាក្យថា
មេត្តាសន្តោស ។
យួនត្រួតត្រាខ្មែរ បញ្ចូលហូរហែ សាសន៍គេច្រើនហួស
នាំយកភោគផល ភោគជលឥតលោះ ត្រីឈើស្រស់ៗ
លូតលាស់មិនទាន់ ។
ត្រួតដប់ឆ្នាំប្លាយ ប្រជាអត់បាយ មន្ត្រីអ្នកមាន
លក់សម្បត្តិជាតិ អាគារវិមាន ប្រមូលធនធាន
ជាស្ថានផងខ្លួន ។
ពួកពុករលួយ លូតលាស់បោះពួយ លើកស្ទួយបំពួន
អំណាចក្បត់រាស្ត្រ បោកប្រាសដោយយួន សម្លាប់ផ្ទួនៗ
ឲ្យយួនគាប់ចិត្ត ។
នៅក្នុងរាជយួន ខ្មែរមួយចំនួន ថែធួនជាតិពិត
ប្រទូស្ត្រមិត្តខ្លួន ពុំស្តាយជីវិត ព្រោះនៅក្នុងចិត្ត
ស្នេហ៍ស្និតខេមរា ។
លោកអ្នកអស់ហ្នឹង កូនខ្មែរបានដឹង ច្បាស់នឹងនេត្រា
សន្តានចិត្តលោក ស្មោះនឹងប្រជា ពុំខ្លាចជីវ៉ា
សង្ខាក្ស័យឡើយ។
យើងសូមគោរព ទោះចាកចោលភព ទៅស្ថានផ្សេងហើយ
យើងសូមឧទ្ទិស កុសលបានស្បើយ ជួបស្ថានសុខអើយ
ជារៀងរហូត ។
២៥ មករា ១៩៩៦
ស.យ.មករា