Tuesday, April 20, 2010

Tribunal on Verge of More Funding Woes

Judges and court officers of Cambodia's genocide tribunal sit in a court room. (Photo: AP)

Senior government and UN officials said Monday they were concerned the Cambodian side of the Khmer Rouge tribunal is again running out of funding for its operations, as the UN-backed court moves toward trials of four jailed leaders.
Kong Sothanarith, VOA Khmer
Phnom Penh Monday, 19 April 2010

“The Cambodian side lacks the budget for the salaries of 294 staff members.”
Senior government and UN officials said Monday they were concerned the Cambodian side of the Khmer Rouge tribunal is again running out of funding for its operations, as the UN-backed court moves toward trials of four jailed leaders.

An urgent meeting will take place between tribunal officials and donor representatives in Phnom Penh this week to find a way to fund the Cambodian side of the hybrid court, officials said.

Council Minister Sok An met with Patricia O’Brien, UN undersecretary general for legal affairs, on Monday, after which both said they were concerned “over the financial situation in the Khmer Rouge tribunal’s Cambodian side,” said Ek Tha, a spokesman for the Council of Ministers. “The Cambodian side lacks the budget for the salaries of 294 staff members.”

The Cambodian side now has only $200,000 in hand, which will fund operations for the next two weeks, he said. The Cambodian side of the court spends $500,000 per month in general expenses, he said.

Dim Sovannarom, a spokesman for the tribunal, said Monday that the $200,000 would only pay 30 percent of the salary of the Cambodian staff.

Tribunal officials have said they need more than $87 million over the next two years to fund the trials of at least five jailed Khmer Rouge leaders. The Cambodian side of the court has struggled with allegations of corruption and mismanagement, as well as continual under-funding.

The tribunal is working toward the trial of four more jailed leaders, following the completion of its first trial, for prison chief Kaing Kek Iev, better known as Duch.
---------
ភាគី​កម្ពុជា​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ខ្វះ​ថវិកា​ធ្ងន់​ធ្ងរ​

ដោយ លោក គង់ សុឋានរិទ្ធ វីអូអេ ខ្មែរ
ភ្នំពេញ ថ្ងៃច័ន្ទ, 19 ខែមេសា 2010

«ជា​ប្រាក់​ ខែ​ដែល​យើង​ត្រូវ​បើក​ជូន​បុគ្គលិក​ជាតិ​ ខែ​មេសា​នេះ​ មាន​ត្រឹម​តែ​៣០% ​តែ​ប៉ុណ្ណោះ»។
មន្ដ្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​ខ្មែរ​ និង​មន្ដ្រី​អង្គការ​សហ​ប្រជា​ជាតិ ​បាន​សម្តែង​​កង្វល់​រួម​គ្នា​នៅ​ថ្ងៃ​ ច័ន្ទ​នេះ​ចំពោះ​កង្វះ​ថវិកា​យ៉ាង​ធ្ងន់​ធ្ងរ​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា។​ ហើយ​កិច្ច​ប្រជុំ​ មួយ​នឹង​ត្រូវ​ ធ្វើ​ជា​បន្ទាន់​ក្នុង​សប្ដាហ៍​នេះ​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​វិបត្តិ​នេះ។

កង្វល់​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ក្នុង​ទី​ក្រុង​ភ្នំពេញ​ រវាង​លោក​ឧប​នាយក​រដ្ឋ​មន្ដ្រី​ខ្មែរ​ សុខ ​អាន​ រដ្ឋ​មន្ដ្រី​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្រ្ដី​ ជា​មួយ​នឹង​លោក​ស្រី ​ប៉ាទ្រីស្យា​ អូប្រៀន​ អគ្គ​លេខា​ធិការ​រង​អង្គការ​ សហ​ប្រជា​ជាតិ ​ទទួល​បន្ទុក​កិច្ច​ការ​ច្បាប់ ​នេះ​បើ​យោង​តាម​លោក​ ឯក​ ថា​ អ្នក​នាំ​ពាក្យ​ក្រោយ​ពី​ជំនួប​ខាង​លើ។

«ភាគី​ទាំង​សង​ខាង​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ​ពី​រឿង​ស្ថាន​ការណ៍​ផ្នែក​ហិរញ្ញ​វត្ថុ​ខាង​ភាគី​កម្ពុជា​ នៅ​សាលាក្ដី​ខ្មែរ​ក្រហម​នេះ​ដោយ​សារ​តែ​ភាគី​កម្ពុជា​មាន​កង្វះ​ខាត​ផ្នែក​ថវិកា​សម្រាប់​ចំណាយ​ទៅ​លើ​បុគ្គលិក​របស់​ខ្លួន​ប្រមាណ​២៩៤នាក់»។

កង្វះ​ថវិកា​នៅ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​កម្ពុជា​ កើត​មាន​ឡើង​ស្រប​ពេល​ដែល​សាលា​ក្ដី​ខ្មែរ​ក្រហម​គ្រោង​នឹង​ធ្វើ​ការ​កាត់​ទោស​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​លេខ​០០២​ ដែល​មាន​ជន​សង្ស័យ​សរុប​ចំនួន​៥​នាក់​ រួម​មាន​នួន​ ជា​ ខៀវ សំផន​ អៀង​ សារី​ អៀង​ ធីរិទ្ធ​ និង​ ឌុច​ផង​ដែរ​ នៅ​ដើម​ឆ្នាំ​ ២០១១​ខាង​មុខ​នេះ។

លោក​ ឯក​ ថា ​បាន​ស្រង់​សម្តី​លោក​ សុខ​ អាន​ថា​ ភាគី​កម្ពុជា​នៅ​សល់​ថវិកា​ត្រឹម​តែ​២០​ម៉ឺន​ដុល្លារ​ អាមេរិក​តែ​ប៉ុណ្ណោះ​ ដែល​អាច​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ចាយ​វាយ​ទៅ​លើ​តម្រូវ​ការ​នានា​ បាន​ត្រឹម​តែ​ពីរ​ សប្ដាហ៍​ទៀត​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ​ភាគី​កម្ពុជា​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ត្រូវ​ការ​ចំណាយ​ចំនួន​៥០​ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ខែៗ។

លោក​ ឌឹម​ សុវណ្ណារម្យ ​អ្នក​នាំ​ពាក្យ​មួយ​រូប​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ មាន​ប្រសាសន៍​ថា​ កិច្ច​ប្រជុំ​បន្ទាន់​រវាង​សាលាក្ដី​ខ្មែរ​ក្រហម​ជា​មួយ​​តំណាង​បណ្ដា​ប្រទេស​ដែល​ចាប់​អារម្មណ៍​នឹង​សាលាក្ដី​នឹង​ ត្រូវ​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ​ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​ថវិកា​សម្រាប់​ ភាគី​កម្ពុជា។

លោក​ ឌឹម សុវណ្ណារម្យ​ មាន​ប្រសាសន៍​ថា ​ថវិកា​សព្វ​ថ្ងៃ​ខាង​ភាគី​កម្ពុជា​អនុញ្ញាត​ឲ្យ​បើក​ប្រាក់​ខែ​មួយ​ផ្នែក​ប៉ុណ្ណោះ​ដល់​បុគ្គលិក​កម្ពុជា​ នៅ​ក្នុង​ខែ​នេះ។

«ជា​ប្រាក់​ ខែ​ដែល​យើង​ត្រូវ​បើក​ជូន​បុគ្គលិក​ជាតិ​ ខែ​មេសា​នេះ​ មាន​ត្រឹម​តែ​៣០% ​តែ​ប៉ុណ្ណោះ»។

យោង​តាម​លោក​ ឯក​ ថា​ លោក​ស្រី​ប៉ាទ្រីស្យា​ អូប្រៀន​ អគ្គ​លេខា​ធិការ​រង​អង្គការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​កិច្ច​ការ​ច្បាប់​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ កាល​ពី​ថ្ងៃ​សៅរ៍​ សម្រាប់​ដំណើរ​ទស្សន​កិច្ច​ នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​មួយ​សប្ដាហ៍​​ទាក់​ទង​ទៅ​នឹង​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ការ​កាត់​ទោស​ អតីត​មេ​ដឹក​នាំ​ និង​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៃ​របប​ខ្មែរ​ក្រហម។

ក្នុង​ទស្សន​កិច្ចនេះ​ លោក​ស្រី​គ្រោង​នឹង​ជួប​ជា​មួយ​មន្ដ្រី​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ថ្ងៃពុធ​ សប្ដាហ៍​នេះ​ និង​ជួប​ជា​មួយ​មន្រ្ដី​ទូត ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

សាលាក្ដី​ខ្មែរ​ក្រហម​ កាល​ពី​សប្ដាហ៍​មុន ​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​សហគមន៍​ផ្ដល់​ជំនួយ​បាន​សម្រេច​ ផ្ដល់​ជំនួយ​ចំនួន​ជាង​៨៧​លាន​ដុល្លារ​អាមេរិក​ដល់​សាលាក្ដី​ខ្មែរ​ក្រហម​ខាង​ភាគី​អង្គការ​សហ​ប្រជា​ ជាតិ ​សម្រាប់​ឆ្នាំ​២០១០​ និង​ឆ្នាំ​២០១១៕

9 comments:

Anonymous said...

HOW STUPID IS THE CAMBODIAN SIDE SPEND HALF MILLION DOLLARS A MONTH. NO MATTER HOW MUCH FUND THEY NEED HELP IT'S NEVER ENOUGH FOR CAMBODIAN GOVERNMENT. THIS IS A SYSTEMATIC CORRUPTION FOR A LONG TIME. CAMBODIAN PEOPLE LIVING LESS THAN $1 A DAY AND THE GOVERNMENT SPEND $500,000 A MONTH. THINK ABOUT IT AND DO YOUR MATH.
SAHME! SHAME! SHAME! SORRY FOR THE PEOPLE OF CAMBODIAN LIVING UNDER HUN SEN'S REGIME AND THE REST OF HUN SEN'S CLAN. KHMER INSIDE NEED TO RISE UP LIKE THAILAND SO YOU CAN GET OUT FROM THE BLACK HOLE. KEEP YOUR EYES AND EARS OPEN TO THE OUTSIDE WORLD.

Mo-jaye said...

This is a disgrace. The government are leeching off the UN making THEM pay for justice for khmer people. And the UN are pony'ing up the cash like fools. The CCP dont want this tribunal and are hoping they will give up. How is it that they need 294 staff in the first place? How many does the UN side have too?

Anonymous said...

3l:08aM IS NOT YOUR MONEY DUDE!!!!

Anonymous said...

3:08amn IS NOT YOUR MONEY, DUDE!!!!

Anonymous said...

ECCC is seeking for justice for cambodian victims of KR, unfortunately RGC only wants happy meals for fat cats and political cosmetics. It appears that RGC complies with the UN as it is the gate for funding flow.

Many now know that so many suspects connected to cambodian killing are in hiding behind the protection of RGC.

It turns out to be a failure of UN agreed to have the court set up in Cambodia, strategically and financially. And it is a wrong costing measure due to degree of corruption in RGC's officials.

Corruption in cambodia is a form of ransom where linkings and the top are wellfed. It is quite obvious.

Kaun Khmer

yuon said...

Khmer Rouge trial will cost nothing without CPP government in charges. Hang them all including CPP members.

Anonymous said...

I heard from an inside source from one of the clerk. He said that they bloat the amount because they need to pay off the government official. Each general gets over $1000 a month to keep their mouth shut. The lawyers around $500. Even the cooks inflate their cost becuase they know the international oommunity will pay up. And Sok An, Hun Sen they all know about this. They even encourage this behavior

Anonymous said...

i think this is one of the good way or good place to train young generation of future lawyers of cambodia. it exposes khmer students of law to diverse cases and the world's legal standard as well. god bless cambodia.

Mo-jaye said...

4:22 it is MY money and YOURS wherever u live in the world you're paying for this through taxation in the country u live in

khmer people deserve justice so much instead our money is fattening the bellies of corrupt pigs