២២-សីហា-២០១១ ៖ អាជ្ញាធរនគរបាលខេត្តបាត់ដំបងកំពុងរឹបអូសយកស្លាកគណបក្ស សម រង្សី ដែលដំឡើងនៅក្បែរវត្តដំរីស។ (RFA/Soun Sophalmony) |
អាជ្ញាធរទម្លាក់ស្លាកសញ្ញាបក្សសមរង្ស៊ីនៅបាត់ដំបង និងប៉ៃលិន
2011-08-22
ដោយ សួន សុផល មុន្នី
Radio Free Asia
Synopsis: With the approaching election, the ruling CPP is once again showing its shenanigans. In Battambang and Pailin, the authority sent out cops to steal SRP signs posted in public places whereas CPP signs are left intact. Seven SRP signs were stolen in broad daylight by the CPP-controlled cops in Battambang and four were stolen in Pailin. Is this how the CPP is showing its lack of confidence in its popularity in Cambodia?
ជារៀងរាល់ឆ្នាំ គេសង្កេតឃើញថា នៅពេលរដូវបោះឆ្នោតជិតចូលមកដល់ ជម្លោះរវាងគណបក្សនយោបាយនានា ក៏ចាប់ផ្ដើមកើតឡើងដែរ។
អាជ្ញាធរខេត្តបាត់ដំបង និងខេត្តប៉ៃលិន នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០១១ នេះ បានបញ្ជូនកងកម្លាំងប៉ូលិសជាច្រើននាក់ ចុះរឹបអូសយកស្លាកសញ្ញាគណបក្សសមរង្ស៊ីជាច្រើនយកទៅរក្សាទុកនៅសាលាក្រុង និងស្នងការដ្ឋានប៉ូលិស ក្រោយពីក្រុមមន្ត្រីបក្សប្រឆាំងបាននាំគ្នាចុះបោះបង្គោលដាំតាមសេចក្ដីជូនដំណឹងរបស់ខ្លួន នៅលើចិញ្ចើមផ្លូវសាធារណៈ ក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។
មន្ត្រីគណបក្សសមរង្ស៊ីឲ្យដឹងថា ប៉ូលិសបានដកហូតយកស្លាកសញ្ញាគណបក្សសង្ស៊ីចំនួនបួនស្លាក ក្នុងនោះ ១ស្លាកស្ថិតនៅខាងត្បូងសាលាបឋមសិក្សាវត្តកំផែង និង២ស្លាកទៀតនៅតាមបណ្ដោយផ្លូវលេខ៣ ក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ហើយនៅខេត្តប៉ៃលិនមួយផ្លាកផ្សេងទៀត។
លោក ស៊ុន កុសល់ មន្ត្រីគណបក្សសមរង្ស៊ីប្រចាំក្រុងបាត់ដំបង បានប្រតិកម្មថា ការលើកផ្លាកសញ្ញាគណបក្សនេះ គឺបានធ្វើឡើងត្រឹមត្រូវតាមសេចក្ដីជូនដំណឹង ដែលគណបក្សសមរង្ស៊ីបានដាក់ជូនអាជ្ញាធរ ៖ «ទង្វើនេះជាទង្វើមិនស្មើភាពគ្នា ក្នុងការប្រកួតប្រជែង រវាងគណបក្សនយោបាយ ហើយគណបក្សសមរង្ស៊ីក្រុងបាត់ដំបង នឹងធ្វើពាក្យបណ្ដឹងទៅតាមផ្លូវច្បាប់ ប្ដឹងទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតផង យើងនឹងពាំនាំយកករណីនេះទៅប្រាប់ដល់ម្ចាស់ឆ្នោតថា ទង្វើដែលរដ្ឋអំណាចធ្វើនេះ ជាទង្វើបែបកុម្មុយនិស្ត»។
លោក យិន ម៉េងលី មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក បានថ្លែងថា អាជ្ញាធរខេត្តបាត់ដំបង និងខេត្តប៉ៃលិន មិនត្រូវចុះធ្វើការរឹបអូសយកស្លាកសញ្ញាគណបក្សសមរង្ស៊ីដូច្នេះទេ។ លោក បន្តថា វាជាកំហុសរបស់អាជ្ញាធរមូលដ្ឋាន ដែលពុំធ្វើការឆ្លើយតបតាមសេចក្ដីជូនដំណឹងឲ្យគណបក្សសមរង្ស៊ី ៖ «ខ្ញុំគិតថា បញ្ហានេះ យើងមិនគួរធ្វើអ៊ីចឹងទេ ព្រោះបញ្ហានយោបាយនេះ វាចាស់ទុំហើយ អ៊ីចឹងគប្បីធ្វើការចរចាគ្នាបំពេញទៅវិញទៅមកនូវចំណុចដែលយើងខ្វះខាត យើងមិនគប្បី ប្រើកម្លាំងសមត្ថកិច្ចឲ្យទៅធ្វើអ៊ីចឹងបានទេ»។
អភិបាលក្រុងបាត់ដំបង លោក អឿម សុខុន បានមានប្រសាសន៍ថា គណបក្សសមរង្ស៊ីគ្រាន់តែបានធ្វើសេចក្ដីជូនដំណឹង ប៉ុន្តែមិនបានធ្វើការស្នើសុំមកអាជ្ញាធរមូលដ្ឋាន ៖ «ដាក់ត្រង់ណា ឲ្យមានការឯកភាពពីកន្លែងត្រង់ហ្នឹងធ្វើក្រដាសមក ឥឡូវឧទាហរណ៍ដាក់ចំណុចណា ឲ្យមានការឯកភាពពីស្ថាប័ន និងពីសាលារៀន ពីវត្តទៅ ធ្វើឲ្យច្បាស់លាស់ នៅទីតាំងណា បើសិនជាមិនច្បាស់លាស់ទេទៅសុំគោលការណ៍នៅក្រុងឥឡូវធ្វើម៉េច ឲ្យមានឯកសារច្បាស់លាស់ថា ដាក់ត្រង់ណា ហើយឲ្យមានការឯកភាពពីអង្គភាពស្ថាប័នអាជីវកម្មហ្នឹងផង»។
ប្រធានសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សលីកាដូ លោក ស៊ុន តឹក បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការចុះរឹបអូសយកផ្លាកសញ្ញាគណបក្សសមរង្ស៊ីនេះ គឺជារឿងផ្ទុយនិងច្បាប់បោះឆ្នោត ៖ «គណបក្សណាក៏ដោយដាក់ផ្លាករដ្ឋអំណាចគួរតែបង្កលក្ខណៈឲ្យគេដាក់បានឲ្យស្រួល បើនិយាយឲ្យចំ ត្រូវមានចំណុចណាមួយដាក់ថា គណបក្សនេះដាក់ត្រង់នេះ គណបក្សនោះដាក់ត្រង់នោះ សម្របសម្រួលកុំឲ្យមានការប្រទាញប្រទង់គ្នាអ៊ីចឹងវាមិនល្អមើលសម្រាប់មហាជនបើសិនជាយើងហាមគេមិនឲ្យដាក់សោះជាការខុសច្បាប់បោះឆ្នោត»។
កាលពីថ្ងៃទី១១ និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១១ គណបក្សសមរង្ស៊ី ប្រចាំខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានលិខិតជូនដំណឹងស្ដីពីការលើកស្លាកសញ្ញាគណបក្សសមរង្ស៊ី នៅក្នុងក្រុងបាត់ដំបងចំនួន ៧ស្លាកសញ្ញា និងនៅខេត្តប៉ៃលិនចំនួន ៤ស្លាកសញ្ញា ប៉ុន្តែរាល់សេចក្ដីជូនដំណឹងនោះ ក្រុមអាជ្ញាធរពាក់ព័ន្ធពុំបានធ្វើការឆ្លើយតមនិងសេចក្ដីជូនដំណឹងនោះឡើយ ហើយនៅពេលមន្ត្រីគណបក្ស សមរង្ស៊ីចុះធ្វើសកម្មភាពបោះបង្គោលដាំស្លាកសញ្ញាគណបក្សទាំងនោះក៏ទទួលរង់ការហាមឃាត់ និងមានការរឹបអូសពីសំណាក់អាជ្ញាធរប៉ូលិស៕
13 comments:
It's a dildo sign
to 12:06 AM
ឯងគឺជាឆ្កែរបស់យួន។ដល់ពេលយួនចូលមកពេញស្រុកខ្មែរពួកវានឹងកាប់
ក្បាលមនុស្សដែលជាឆ្កែស៊ី។សប្បាយអោយអស់ដៃ
សិនទៅថ្ងៃក្រោយពួកឯងនឹងទឹកភ្នែកជាមិនខាន។
កុំភ្លេចប្រយ័ត្នក្រពុបតែអុងណា មើលចុះគេដេញខ្មែរចេញពីបឹងទន្លេសាប អស់ហើយ
Only Bakimoon think ah Kwack Hun Xen is fair and just!
The owner run away that why they it out and CPP said The owner has to be in jail thay why he has no right to put the sign
I think it would be more appropriate if they send civilian works (sent by the court) to do the job, instead of using the police. Would look better.
Ah Kwack Dickhead has court?????1:38??????
What did this happen? Those CPP cops need to be shot to death by Khmer heroes who want to die for the Khmer people and Khmer Kingdom. There will be many bombs everywhere at CPP Offices and Vietnam country as well.
Angry Khmer Heroes
tOO VIOLENT, JUST TAKE AH kWAC 3:04
Please take a look to Pouk Ah Kbal Pror kargn.
ខ្ញុំចេះតែស្រមៃឃើញយួនកាន់កាប់ ដីខ្មែរ នៅថ្ងៃអនាគត រួចហើយ អាយួននេះ វានឹងកាត់ក្បាលអាហ៊ុន សែន យកទៅដោតនៅមុខវាំង ចតុមុខ !!!!
ពេលនោះទើបបានឃើញមុខអ្នកដែលធ្លាប់តែបោះឆ្នោតគាំទ្រអាហ៊ុន សែន វាធ្វើមុខយ៉ាងដូចម្តេច ?
ហើយត្រកូលវានឹងដូរទៅ ង្វៀង ឬ យ៉ ឬ ឡេ ឬ ស្អីៗៗទៀតខ្ញុំមិនចេះទេ ត្រកូលអាយួននេះមិនដឹងជាមានប៉ុន្មានទេ ?
ពីខ្ញុំ អតិតសិស្សសាលា I N P Sud
SRP sign is second party that CPP stealing,Hun Sen give Fredom to who that know how to stealing and distroy who are honenty with people...
illegitimate government!
Post a Comment