Thursday, September 15, 2011

Nobody at the CPP capable of taking over Hun Xen’s position?

13 September 2011
By Taing Sarada
Radio Free Asia
Translated from Khemr by Soy

Doubts linger among the people over Hun Xen’s leadership at a time when the ruling party keeps on selecting him as their PM candidate.

Some observers said that the decision to pick Hun Xen as candidate for premiership among the CPP rank is due to the fact that CPP party officials do not dare confront him. However, CPP officials said that Hun Xen is reasonable for the premiership candidacy because he has high leadership experience.

Four mandates has passed since the 1993 election and a number of observers are still puzzled as to why the CPP only presents Hun Xen as its sole candidate for premiership?

Some commentators indicated that because Hun Xen is more powerful than any ruling king, and he is equipped with a bodyguard unit of several thousand men strong who are armed up to their teeth, he shook all top national institutions, from the National Assembly, the Senate, all the way to the judicial system and the party rank and file.

Chit Chulsa, a political science analyst, said that the fact that the CPP always select Hun Xen as its candidate for premiership is because party officials do not want to see [internal] division, they do not want to lose their positions, power and their personal interests.

He believes that there are many qualified intellectuals who are intelligent and have the needed ability within the CPP rank, and these people can compete for Hun Xen’s candidacy, but they have been scared away.


Phay Siphan, mouthpiece of the Council of Ministers, said that, in order to strengthen an administration and turn it into a modern administration, it needs a courageous leader who has sufficient experience both in terms of the army rank, the economy, the commerce and welfare etc…

Phay Siphan added that: Hun Xen is a needed leader for the CPP.

The CPP was borne from the Kampuchean People’s Revolutionary Party (KPRP) in the 50s, a party that was formed along the Workers Party of Vietnam and the Pathet Lao in Laos during the French colonial rule.

The KPRP changed its name to the CPP prior to the 1993 election. The CPP includes 36 permanent committee members, and 50 central committee members, Chea Xim is the party president, Hun Xen the party’s vice-president and Heng Xamrin, the party’s honorary president.

Currently, the CPP rules with the majority of seats at the National Assembly. The CPP occupies 90 of the 123 seats at the National Assembly, the SRP occupies 26 seats, the NRP 2, the HRP 3 and Funcinpec 2.

In August 2009, Hun Xen publicly announced that he will be Cambodia’s PM until 2023.

Dr. Lao Monghay, an independent commentator on the political situation in Cambodia, said that if the CPP dares change the party’s premiership candidate, an internal war will explode within the party.

Tep Ngon, a permanent committee member of the CPP, said that his party does not have any new candidate for the premiership besides Hun Xen.

Kong Korm, the current vice-president of the Sam Rainsy Party who was a former CPP central committee member, said that the reason the CPP chose Hun Xen as its candidate for the premiership is because the latter has good relationship with the Vietnam government, he can speak Vietnamese well and he is trusted by the Viets.

Hun Xen was born in 1952. In 1970 he joined the KR army. He later fled to Vietnam in 1977 and joined the anti-KR resistance movement there. At the beginning of 1979, following the aggression and occupation of Cambodia, the Viet army installed Hun Xen as a leader. He subsequently led the country in 1985.

Up to now, Hun Xen ruled Cambodia for 26 years already. He is one of the longest ruling leaders in Asia, along with leaders in countries such as Burma and North Korea.

Kem Sokha, president of the HRP, said that the majority of dictatorships and communist regimes in the world pick leaders who lack quality and who are cruel. Counting from the 1993 election, Hun Xen is Cambodia’s PM for almost 2 decades already. Furthermore, important ministries are administered by the same people over and over. There is no change at all, even though no noticeable progress has been made for the nation.

Cambodia politics observers added that, as long as high-ranking government officials are faithful to Hun Xen, and as long they serve the interest of the ruling party, that’s all they need, i.e. they can continue to preserve their positions for a long time.

Leaders in countries with long-ruling term, such as Egypt, Tunisia, Yemen and Libya were removed from power by democratic uprising because the people could no longer stand to live under a long-ruling corrupt, clannish and unfair dictatorship and nepotism.
--------------
មតិ​វិភាគ​ជុំវិញ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន

ដោយ តាំង សារ៉ាដា
2011-09-13

ភាព​មន្ទិលសង្ស័យ​របស់​មហាជន​ទៅ​នឹង​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ស្រប​ពេល​ដែល​គណបក្ស​កាន់​អំណាច​តែង​សម្រេច​ជ្រើសរើស​យក​រូប​លោក​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី។

ក្រុម​អ្នក​ឃ្លាំមើល​ខ្លះ​និយាយ​ថា ការ​សម្រេច​យក​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺ​ដោយសារ​ក្រុម​មន្ត្រី​ក្នុង​ជួរ​បក្ស​ទាំង​នោះ​មិន​ហ៊ាន​តតាំង ឬ​ប្រឈម​ជាមួយ​លោក ហ៊ុន សែន។ ប៉ុន្តែ​ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​និយាយ​ថា លោក ហ៊ុន សែន ស័ក្ដិសម​ឈរ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដោយសារ​លោក​មាន​បទពិសោធន៍​ខ្ពស់​ក្នុង​ការ​ដឹក​នាំ​ប្រទេស។

រយៈពេល​បួន​អាណត្តិ​មក​ហើយ ក្រោយ​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ក្រុម​អ្នក​ឃ្លាំមើល​មួយ​ចំនួន​នៅ​តែ​មាន​ចម្ងល់​ថា ហេតុអ្វី​បាន​ជា​គណបក្ស​ប្រជាជន​មាន​តែ​លោក ហ៊ុន សែន តែ​ម្នាក់​ប៉ុណ្ណោះ តែង​ជាប់​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី?

អ្នក​វិភាគ​ខ្លះ​បក​ស្រាយ​ថា ដោយសារ​លោក ហ៊ុន សែន មាន​អំណាច​លើស​ពី​ស្ដេច​ផែនដី អម​ទៅ​ដោយ​កង​អង្គរក្ស​រាប់​ពាន់​នាក់ បំពាក់​សព្វាវុធ​គ្រប់​ធុន អង្រួន​គ្រប់​ស្ថាប័ន​កំពូលៗ​របស់​ជាតិ ទាំង​ពី​រដ្ឋ​សភា ព្រឹទ្ធ​សភា ហៀរ​រហូត​ដល់​ប្រព័ន្ធ​តុលាការ រួម​ទាំង​ជួរ​បក្ស​របស់​ខ្លួន។

លោក ចិត្ត ជលសា ដែល​ជា​អ្នក​វិភាគ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ មាន​ប្រសាសន៍​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា តែង​ជ្រើសរើស​យក​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ដោយសារ​ក្រុម​មន្ត្រី​នៅ​ក្នុង​ជួរ​បក្ស​នេះ​ទាំង​អស់ មិន​ចង់​បែកបាក់ មិន​ចង់​បាត់បង់​មុខ​តំណែង និង​អំណាច ព្រមទាំង​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។

លោក​ជឿ​ថា មាន​បញ្ញវន្ត​ជា​ច្រើន​រូប​ដែល​មាន​គុណ​សម្បត្តិ​ពោ​ពេញ​ទៅ​ដោយ​ភាព​ឆ្លាតវៃ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ជួរ​បក្ស​ប្រជាជន​កម្ពុជា ដែល​អាច​ប្រជែង​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​រង​នូវ​ការ​បំភិត​បំភ័យ។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ដើម្បី​ពង្រឹង​រដ្ឋបាល​មួយ​ឲ្យ​ក្លាយ​ទៅ​ជា​រដ្ឋបាល​ទំនើប​បាន លុះ​ត្រា​តែ​មាន​អ្នក​ដឹក​នាំ​ម្នាក់​មាន​សេចក្ដី​ក្លាហាន មាន​បទពិសោធន៍​គ្រប់គ្រាន់ ទាំង​កិច្ចការ​កងទ័ព សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សង្គមកិច្ច​ជាដើម។

លោក ផៃ ស៊ីផាន បន្ត​ថា លោក ហ៊ុន សែន គឺ​ជា​មេដឹកនាំ​ដ៏​ចាំបាច់​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា។

ដើម​កំណើត​នៃ​គណបក្ស​ប្រជាជន​កម្ពុជា កើត​ចេញ​ពី​បក្ស​ប្រជាជន​បដិវត្តន៍ កម្ពុជា​ក្នុង​ទសវត្ស​ឆ្នាំ​១៩៥០ ជា​ដៃគូ​ជាមួយ​បក្ស​ពលករ​វៀតណាម និង​បក្ស​ប្រទេស​ឡាវ ក្នុង​កំឡុង​អាណានិគម​បារាំង។

បក្ស​ប្រជាជន​បដិវត្តន៍​កម្ពុជា បាន​ដូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មុន​ការ​បោះ​ឆ្នោត​សកល ឆ្នាំ​១៩៩៣។ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​គណៈ​អចិន្ត្រៃយ៍​ចំនួន ៣៦​រូប ហើយ​សមាជិក​នៃ​គណៈកម្មាធិការ​កណ្ដាល​មាន​ចំនួន ៥០​រូប ដែល​មាន​លោក ជា ស៊ីម ប្រធាន លោក ហ៊ុន សែន ជា​អនុ​ប្រធាន និង​លោក ហេង សំរិន ជា​ប្រធាន​កិត្តិយស។

គណបក្ស​ប្រជាជន​កម្ពុជា សព្វថ្ងៃ​កំពុង​គ្រប់គ្រង​សំឡេង​ភាគ​ច្រើន​ក្នុង​រដ្ឋ​សភា​នៃ​អាណត្តិ​ទី​៤។ គណបក្ស​នេះ​មាន ៩០​អាសនៈ ក្នុង​ចំណោម​អាសនៈ​ចំនួន ១២៣ ក្នុង​រដ្ឋ​សភា ខណៈ​គណបក្ស សម រង្ស៊ី មាន ២៦​អាសនៈ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ធ្លាប់​ឈ្នះ​ឆ្នោត​ឆ្នាំ​១៩៩៣ មាន ២​អាសនៈ គណបក្ស​សិទ្ធិ​មនុស្ស​មាន ៣​អាសនៈ ហើយ​គណបក្ស នរោត្តម រណឫទ្ធិ មាន ២​អាសនៈ។

កាល​ពី​ខែ​សីហា ឆ្នាំ​២០០៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា លោក​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​២០២៣។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ដែល​ជា​អ្នក​វិភាគ​ឯករាជ្យ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​ធ្វើការ​ផ្លាស់ប្ដូរ​បេក្ខភាព​នាយករដ្ឋមន្ត្រី វា​អាច​នាំ​ឲ្យ​មាន​សង្គ្រាម​ផ្ទៃក្នុង​បក្ស។

លោក ទេព ងន សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា គណបក្ស​របស់​លោក​មិន​មាន​បេក្ខភាព​ថ្មី​ណា​ក្រៅ​ពី​លោក ហ៊ុន សែន ឈរ​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​នោះ​ឡើយ។

អនុ​ប្រធាន​គណបក្ស សម រង្ស៊ី លោក គង់ គាំ ដែល​ជា​អតីត​សមាជិក​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​យក​លោក ហ៊ុន សែន ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី ព្រោះ​លោក​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​រដ្ឋាភិបាល​វៀតណាម អាច​និយាយ​ភាសា​វៀតណាម​បាន​ល្អ ព្រម​ទាំង​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​វៀតណាម ថែម​ទៀត។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កើត​ក្នុង​ឆ្នាំ​១៩៥២។ នៅ​ឆ្នាំ​១៩៧០ លោក​បាន​ចូល​រួម​ជាមួយ​កងទ័ព​ខ្មែរ​ក្រហម បន្ទាប់​មក​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​វៀតណាម ក្នុង​ឆ្នាំ​១៩៧៧ និង​បង្ក​ជា​ចលនា​តស៊ូ​នៅ​ទី​នោះ ដើម្បី​ផ្ដួល​រំលំ​របប​ខ្មែរក្រហម។ នៅ​ដើម​ឆ្នាំ​១៩៧៩ ក្រោយ​បាន​ឈ្លានពាន និង​គ្រប់គ្រង​ប្រទេស​កម្ពុជា កងទ័ព​វៀតណាម បាន​លើក​បន្តុប​លោក ហ៊ុន សែន ជា​មេដឹកនាំ​មួយ​រូប និង​បាន​ឡើង​កាន់​អំណាច​ដឹកនាំ​ប្រទេស​នៅ​ឆ្នាំ​១៩៨៥។

រហូត​មក​ទល់​ពេល​នេះ លោក ហ៊ុន សែន បាន​កាន់​អំណាច​នៅ​កម្ពុជា អស់​រយៈពេល ២៦​ឆ្នាំ មក​ហើយ។ លោក​គឺ​ជា​មេដឹកនាំ​ដែល​កាន់​អំណាច​យូរ​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ភូមា និង​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ។

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា មាន​ប្រសាសន៍​ថា គណបក្ស​ផ្ដាច់ការ និង​បក្ស​កុម្មុយនិស្ត​ក្នុង​ពិភពលោក​ភាគ​ច្រើន​ជ្រើសរើស​មេដឹកនាំ​ណា​ដែល​ខ្វះ​គុណធម៌ និង​ចិត្ត​ដាច់។ បើ​គិត​ត្រឹមតែ​ក្រោយ​ការ​បោះឆ្នោត​សកល​ឆ្នាំ​១៩៩៣ ក្រៅ​តែ​ពី​លោក ហ៊ុន សែន ដែល​ជា​នាយករដ្ឋមន្ត្រី​មុខ​ដដែលៗ​អស់​រយៈពេល​ជិត ២​ទសវត្ស​មក​នេះ គេ​ឃើញ​រដ្ឋមន្ត្រី​ នៃ​ក្រសួង​សំខាន់ៗ​ជា​ច្រើន​រូប​ទៀត ដែល​មាន​មុខ​ដដែល មិន​ផ្លាស់ប្ដូរ​ចេញ​សោះ ទោះ​ជា​ការ​ដឹកនាំ​របស់​ពួកគេ​មិន​ឃើញ​មាន​ការ​រីក​ចម្រើន​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​សម្រាប់​ប្រជាជាតិ​ក៏ដោយ។

អ្នក​សង្កេត​ស្ថានការណ៍​កម្ពុជា បន្ត​ថា ដរាប​ណា​មន្ត្រី​ធំៗ​ទាំង​នេះ​មាន​ស្វាមីភក្ដិ​ចំពោះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ផ្ដល់​ផលប្រយោជន៍​ជូន​គណបក្ស​កាន់​អំណាច​នោះ វា​ជា​ការ​ស្រេច គឺ​គេ​អាច​រក្សា​មុខ​តំណែង​របស់​គេ​បាន​យូរ។

ក្រុម​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ដែល​កាន់​អំណាច​យូរ​ឆ្នាំ​ក្នុង​ពិភពលោក ដូចជា​នៅ​ប្រទេស​អេហ្សីប (Egypt) ទុយណេស៊ី (Tunisia) យេមែន (Yemen) និង​ប្រទេស​លីប៊ីយ៉ា (Libya) សុទ្ធ​តែ​ត្រូវ​បាន​កម្លាំង​មហា​ជន​ធ្វើការ​បះបោរ​ទម្លាក់ ដោយសារ​តែ​ពលរដ្ឋ​ទាំង​នោះ​មិន​អាច​ទ្រាំ​រស់​នៅ​ត​ទៅ​ទៀត​ក្នុង​វប្បធម៌​ផ្ដាច់ការ ប្រពៃណី​នៃ​អំពើ​ពុករលួយ បក្សពួក គ្រួសារ​និយម និង​ភាព​អយុត្តិធម៌​ដ៏​រ៉ាំ រៃ​នោះ៕

18 comments:

Anonymous said...

He or his administration will collaps. Time will tell..

Anonymous said...

B-41 tom chean Sen na veuy!

Anonymous said...

I know who is the giant than Hun Xen (=Hun Nal), Momar Gaddafi!

Anonymous said...

Hanoi needs somebody cult enough, feared enough and strong enough to swallow up Cambodia. And he is the one.

Anonymous said...

kam douch youn thom chean Hun Xen, OK.

Anonymous said...

The only way to take over a dictator's job is to topple him, bring him down by force either with a bullet or two in his head or by populous uprising. In Cambodia, the chance is of that to happen is zero to none. Cambodians are two afraid to rise against him and too chicken to assassinate him. Hun San will rule until his death not because he's good rather it's because he's super bad. Until the days when Cambodians rise up against in mass will he be done and buried.

Anonymous said...

7:44am,
Your quote:
"Cambodians are two afraid to rise against him and too chicken to assassinate him."

How about you lead the way and take one for the country...huh?
You're not too chicken and too afraid....are you?

Anonymous said...

All Khmers,

Prours Trokol Anh Th'lorp TH'voeu CHOR LUOCH Ko-Krobei nos Cheay Daen Khmer-Yuon Kroch Chh'mar-Stung Trang, Kampong Cham.

Eilov Anh Th'voeu Me Chor Luork Srok Khmer Oy YUon -Chen Teat.

Ana Muoy Hean Th'voeu Sa'ei Anh.

Ah Hean Ah Ngorp KroPoeu See, Roeu Lan Bok, Roeu Banh Chhao, Th'voeu Doch Chor Ph'lon Taing Kandal Th'ngai!


Pee Anh

Hun SEN

Anonymous said...

8:24 AM

It's your country so you do it yourself asshole.

Anonymous said...

^^^^ 8:55am,
You're not Khmer? Then your opinion don't mean shit! Now, get the fuck out our affair.

Anonymous said...

អាណាធំជាងសែន? អាណាធំជាងអញ? អាក្តណាធំជាងអាក្តណា? គឺអាក្តអញសែន!
Fuck you, your mother fucker!

Anonymous said...

Ah Kwack euy,

All of your counterparts have left their job.

You are Mouk Krass Min chess Khmas Chker.
Are you going to hold on to your job untill they hang you?

Ah Kwack! Nobody wants to see your face. Ngorp touv Ah Prett!

Anonymous said...

អាណាធំជាងអាសែន? អាណាធំជាងអញ? ក្តអាណាធំជាងក្តអញ? គឺក្តអញអាសែន...
ប៉ុន្ដែវានៅតូចជាងក្ដិតមីកាហ៊ាងដដែលហ្នឹង
មិនថាអញ្ចឹង???

Anonymous said...

ah hun sen knew that the only way for him to remain in power is to build up strong military unit to scare and intimidate anyone within CPP who wants to challenge his position. Other cpp members were just busy drowning with land grabbing and corruption money and totally forgot about hun sen's military tactics. it is too late for them to build their own military strength to challenge hun sen now for hecompletely took over that arena. cpp mebers now either take it or face with hun sen's wrath.

Anonymous said...

ហេតុអ្វីក៏នាំគ្នានិយាយតែពីបេក្ខភាពរបស់លោកហ៊ុន​ សែន ជានាយករដ្ឋមន្រ្តី? គាត់មានការគាំទ្រពីប្រជារាស្រ្ត ឲគាត់ធ្វើនាយករដ្ឋមន្រ្តីទៅ។ គាត់នៅក្មេងនៅឡើយ។ អាយុគាត់ច្រើនណាស់់៦០ឆ្នាំ។ គាត់កាន់ការងារប្រទេសកម្ពុជាមាំក្នុងដៃរបស់គាត់។ គាត់នៅមានថាមភាពខ្លាំងក្នុងការដឹកនាំយូរតទៅទៀត។ ប៉ុន្តែរឿងដែលគូរសំលឹងមើល និងឆ្ងល់នោះគឺរដ្ឋមន្រ្តីរបស់គាត់មួយចំនួន ដែលធ្វើព្យុះ ភ្លៀងតាមចិត នៅក្នុងក្រសួង។ គេយកក្រសួងជាកម្មសិទ្ឋគ្រួសារហើយ។ លោក ហ៊ុន សែនគួរមើលបញ្ហានេះឲបានជាក់លាក់ផង។ ក្រសួងកាបរទេស ក្រសួងពានិជកម្ម ក្រសួងរៀបចំដែនដី ទីស្តីការគណរដ្ឋមន្រ្តី ធនារគារជាតិ សុទ្ឋតែកន្លែងដែលប្រធានស្ថាប័ននាំគ្នាកសាងជាសន្តិវង្ស។ នៅការបរទេស លោកតា ហោ ដើរឡើងញរទទ្រើក នៅខំតោងដំណែងរដ្ឋមន្រ្តីទៀត។ ទ្រោលការងារលែងរួចហើយ។​ ទុកឲក្មេងជំនាន់ក្រោយជួយកសាងជាតផង។ មិនមែនមានតែលោកតាទេដែលចេះការទូតនោះ។ អាយុជាងប៉ែតហើយ។ នេះជាពេលទៅវត្ត រៀនធម៌អារ មិនមែនមកសំលុតគំរាមគំហែងមន្រ្តីក្នុងក្រសួងទៀតទេ។ ប៉ុន្មានថ្ងៃមុន តែងតាំងអាក្មេងលឺកឺម្នាក់ជាទីប្រឹក្សាក្រសួងការបរទេស ថានះស្មើអនុ លេខាធិការ។ តើអាក្មេងលឺកឺហ្នុងវាមានស្អីខ្លះនៅក្នុងខ្លួន ដល់អាចធ្វើទីប្រឹក្សាក្នុងក្រសួង។ អាក្មេងលឺកឺហ្នុងមានចារិក ពាក់កណ្តាលជា ពាក់កណ្តាលឡប់ ហើយមិនដែលកាន់ការងារអ្វីជាប់លាប់ទេ ក្រៅតែពីកាន់កាតាបឯកសាររបស់រដ្ឋមន្រ្តីពេលទៅប្រជុំ ហើយនិងរៀបចំអាវធំឲរដ្ឋមន្រ្តីពេលរៀបចូលប្រជុំ។ មើលទៅឬកពារអាក្មេងហ្នុងវិញ គេស្អប់ចង់ម៉ាក្រសួង។ សូម្បីតែមន្រ្តីខុទ្ទកាល័យក៏ធ្ថាប់បង្ហាញអារមជ្រេញអាក្មេងលឺកឺហ្នុងដែរ។
បើកូនចៅខ្លួនវិញអួតសុទ្ឋតែមានសមត្ថភាព ដាក់ឲកាន់ការងារធំៗ ស្រួលៗ ងាយរកលុយ។ បើអត់ខ្សែវិញ ដេកចាំ ដាំចេកទៅ មុនបានឡើងថានះត្រឹមប្រធានការិយាល័យហ្និង រាប់ឆ្នាំ។ ខ្សែគាត់វិញ ម៉ាឆ្នាំឡើងថានះ២ដងក៏មានដែរ។ លោកតាអើយ ឈប់ចងកម្មពារទៀតទៅ។ មន្រ្តីភាគច្រើនមានជិវភាពក្រីក្រ ពឹងផ្អែកលើប្រាក់ខែ និងសាំងឧបត្ថម្ភបានចាក់ម៉ូតូ ឡានមកធ្វើការ។ តែលោកតា យករបស់គេយូរឆ្នាំមកហើយ។ តាំងពីឆ្នាំ២០០៨មកម៉្លេះ។ ថាយកទៅជួយមណ្ឌលបោះឆ្នោតគេមិនថាអីទេ តែចប់ការបោះឆ្នោតហើយម៉េចមិនឲរបបសាំងមកគេវិញ?ហេតុអីក៏យករបស់គេមកធ្វើជារបស់ខ្លួនឯងទៅវិញ? នេះចាត់ទុកជាអំពើប្លន់។ ឬអាងថាជាប្រធានស្ថាប័ន អញចង់ធ្វើអីក៏បាន ព្រោះស្ថាប័ននេះជាកម្មសិទ្ឋរបស់អញ?
ក្រសួងពានិចកម្មក៏ណាស់ដែរ។ គ្រួសាររដ្ឋមន្រ្តីវិញ ដាក់សុទ្ឋតែកន្លែងខ្លាញ់។ ធនាគារជាតរបស់លោកជាចាន់តូវិញ គ្រាន់តែខ្សែគាត់មានតាំងពីសន្តិសុខយាមឡានមូតូ រហូតដល់កាន់ការងារធំៗក្នុងស្ថាប័ន។
ក្រលេកមើល គណរដ្ឋមន្រ្តីវិញ បើរៀបជាសាច់រឿងវិញ វែងជាងរឿង សាមកុកទៅទៀត។

Anonymous said...

ស្តាប់ដំបូង​ 1:20 PM និយាយដូចជាគ្រាន់បើ ! ដល់ទៅមើលយូរទើបដឹងថា​ 1:20PM ច្រណែននឹងគេសោះ ។ 
អាក្តក្រឡឹតចុង ខ្ញុំស្មានថាឯងគ្រាន់បើដែរ !!!!!

Anonymous said...

ការដួលសន្លប់របស់កម្មកររោងចក្រជាបន្តបន្ទាប់នេះគឺគ្មានអ្វីក្រៅពីការបង្កប់ជាតិពុលនៅក្នុងផាប់ក្រណាត់ដែលពួកថៅកែរោងចក្របានយកឡេះថា៖ជាជាតិម្សៅម្យ៉ាងសម្រាប់រក្សារគុណភាពក្រណាត់កុំឱយស្រួយខូច! តែការពិតនោះវាជាចេតនានិងជាឧបាយកល់របស់យួនក្នុងបំណងសម្លាប់យុវជនយុវនាខ្មែរឱយអស់ដោយបន្លំហេតុការនេះដូចជាកាលនៅលើស្ពានកោះពិជដែរ។ សូមបញ្ជាក់ថា៖ចាប់ពីពេលនេះតទៅយួនហាណូយនៅតែបន្តសម្លាប់កូនខ្មែរជារៀងរាល់ថ្ងៃតាមគ្រប់មធ្យោបាយ តែការសម្លាប់ទាំងនេះគឺមិនចេញមុខដូចមុនទៀតទេ! គឺសម្លាប់បន្លំទៅតាមរបៀបជាគ្រោះថ្នាក់ផ្សេងៗនៃធម្មជាតិ ដូចជាឈឺស្លាប់, គ្រោះថ្នាក់ឡានជាដើម។ល។ យុទ្ធសាស្រ្តរបស់យួនទី១គឺសម្លាប់ទំពាំងខ្មែរឱយអស់សិន ដូចកាលសម័យ ប៉ុល ពតពួកវាសម្លាប់ខ្មែរអ្នកចេះឱយអស់មុនដូច្នោះដែរ
ពីព្រោះមនុស្សទាំងពីរក្រុមនេះគឺជាបន្លានៅក្នុងភ្នែករបស់ពួកវា មានន័យថាអ្នកទាំងពីរក្រុមនេះអាចនឹងធ្វើការរើបំរៈ
ហើយប្រឆាំងពួកវាវិញថ្ងៃណាមួយមិនខាន ដូច្នេះត្រូវតែសម្លាប់មុនជាដាច់ខាត សម្រេចតាមផែនការរបស់បក្ស។

Anonymous said...

យើងមិនច្រណែនទេ​ គ្រាន់តែរៀបរាប់ឲស្តាប់ ព្រោះក្រែងមិនដឹងអី។ ប្រហែលជាលោក ៩១២ នឹងបែបមានលាភសក្ការះច្រើនហើយ បានជាចេញមុខមកការពារ។ បើបានលាភ លុយ ច្រើនហើយក៏ការពារចុះ ព្រោះកុំឲបាត់ប្រយោជន៌។ បើនិយាយពីលិង្គមនុស្សវិញ លិង្គនរណាក៏ក្រលិតចុងដែរ។ បើជេរខ្ញុំថាក្រលិតចុង គឺត្រូវទាំងអស់គ្នា។ បានលាភច្រើនហើយមើលទៅបានចេញមុខមកការពារបែបនេះ?