Tuesday, September 20, 2011

Online Petition: "5 Millions Supporters of Khmer Buddhism" - ផ្តិតមេដៃ៥លាននាក់គាំទ្រព្រះពុទ្ធសាសនាខ្មែរ





ការជួយផ្តិតមេដៃនិងសញេ្ញគាំទ្រញតិ្តនេះគឺជាការជួយរក្សាព្រះពុទ្ធសាសនាខ្មែរ អោយមាន កេរិ៍្តឈ្មោះល្អ នៅលើ ឆាកអន្តរជាតិ និងរក្សាវប្បធម៌ ជួយគ្នាទៅវិញទៅមក របស់ ព្រះ ពុទ្ធសាសនា យើង។ វីរសមណៈ ក្នុងព្រះពុទ្ធសាសនា របស់យើងមានដូច ជាអាចារ្យស្វា អាចារ្យពោធិកំបោរ អាចារ្យហែម ចៀវ អាចារ្យប៉ាង ខាត់ អាចារ្យខៀវ ជុំ ជាដើម សុទ្ធសឹង តែបានធ្វើតួ នាទីយ៉ាង សំខាន់ក្នុងការ ចូលរួមជាមួយសហគមន៍និង ជួយជនរងគ្រោះកម្ពុជា។

http://www.youtube.com/watch?feature=player_embedded&v=amOLEg50F9M

ចាប់ពីពេលផ្សឹកនិងការធើ្វទណ្ឌកម្មព្រះគ្រូទឹម សាខន និងការវាយដំយ៉ាងអមនុស្ស ធម៌ទៅលើព្រះ សង្ឃនៅមុខស្ថានទូតវៀតណាមដោយកំឡាំងប្រដាប់អាវុធ ឥឡូវវាកំពុងកើតមាន ទៅលើព្រះគ្រូ លួនសុវ៉ាត់ ដែលសកម្មភាពនិងកិច្ចការរបស់ព្រះអង្គគឺមិនមានអ្វីក្រៅអំពីជួយ ឈឺឆ្អាលដល់ជន រងគ្រោះដែលត្រូវគេរឹបអូសយកដីធ្លីនិងជំលៀសចេញពីលំនៅស្ថាន។ សាច់ញាតិ របស់ព្រះអង្គ ត្រូវបានទទួលរងគ្រោះនិងចាប់ដាក់ពន្ធនាគារពីព្រោះការយំទាមទារចង់បានដីធ្វើស្រែ របស់ពួកគេត្រ ឡប់មកវិញ។ យ៉ាងណាក៏ដោយ ការចូលរួមធ្វើសេចក្តីល្អរបស់ព្រះអង្គមិនត្រូវបាន រដ្ឋនិងក្រុម របស់គេមើលឃើញឡើយ។ ផ្ទុយទៅវិញ មេដឹកនាំគណសង្ឃមួយចំនួនបានគាបសង្កត់ បង្ខំព្រះ អង្គអោយចាក ចេញពីវត្តដែលជាជំរកសំរាប់ព្រះសង្ឃកសាងឡើងដោយសទ្ធាពុទ្ធបរិស័ទ ព្រមទាំងទូ ដាក់សៀវភៅ និងស្បង់ចីពរក៏ត្រូវបញ្ជាអោយរុះរើចេញទាំងអស់ដែរ។ ឥឡូវព្រះគ្រូលួន សាវ៉ាត់បាន ក្លាយជាព្រះសង្ឃ ដែលគ្មានវត្តសំរាប់ជ្រក នៅក្នុងព្រះវស្សា ដែលជា ពុទ្ធបញ្ញតិ្ត អោយព្រះសង្ឃគ្រប់អង្គស្នាក់ នៅមួយកនែ្លង អោយគ្រប់បីខែ។


ការបញ្ចូលព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋមានន័យថារដ្ឋជួយឧបត្ថម្ភព្រះពុទ្ធសាសនាឬ បំផ្លាញព្រះពុទ្ធសាសនា? ចុះហេតុអ្វីមេដឹកនាំសង្ឃមួយចំនួនត្រូងស្ថិតក្រោមការអភិសេករបស់ មេដឹកនាំលោកីយ៍? មេដឹកនាំលោកីយ៍ទាំងនោះមានសីលនិងការលះបង់ជាងព្រះសង្ឃឬ? ហេតុអ្វីបានជាមេដឹកនាំលោកីយ៍ដាក់ឋានះ ខ្លួនឯង ខ្ពស់ជាព្រះសង្ឃ អ្នកមានសីល ហើយយក ស្ថាប័ន ជាសង្ឃជាឧបករណ៍នយោបាយ?

នៅកម្ពុជា មានតែព្រះសង្ឃល្មោភបុណ្យសក្តិមួយចំនួនតូចប៉ុណ្ណោះដែលមិនបានបដិបតិ្តធម៌ បានត្រឹមត្រូវ ហើយត្រូវបានអភិសេកដោយមេដឹកនាំលោកីយ៍ ដែលជាអ្នកគ្មានសីលប្រាំនៅ ក្នុងចិត្តទាល់តែសោះ។ ឥឡូវឃើញកាន់តែច្បាស់ថា ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ធើ្វតាមគ្រប់យ៉ាងតាមបញ្ជារបស់បក្សកាន់អំណាច។

ភស្តុតាច្បាស់ក្រឡែត គឺបក្សកាន់អំណាចកំពុងធើ្វអោយព្រះពុទ្ធសាសនាខ្មែរមានភាពអាប់អួរ ជាខ្លាំង។


យើងជាពុទ្ធបរិស័ទដែលប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនាថាជាទីពឹងផ្លូវចិត្តនិងជីវិតស្ងប់សុខរបស់យើង យើងត្រូវធ្វើតួនាទីការពារព្រះពុទ្ធសាសនា

យើងតំណាងអោយព្រះសង្ឃទាំង៦ម៉ឺនអង្គដែលកំពុងគង់នៅក្នុងវត្តជាង៤ពាន់វត្ត បានមើលឃើញ បទបញ្ជាថ្មីៗនេះរបស់មេដឹកនាំសង្ឃជាន់ខ្ពស់ចំពោះបុគ្គលព្រះគ្រូលួន សាវ៉ាត់ ថាជាការមិនគោរព ដល់គោលធម៌សំខាន់ៗរបស់ព្រះពុទ្ធ និងតួនាទីរបស់ព្រះសង្ឃចំពោះសហគមន៍ ហើយសកម្មភាព នេះបានកំពុងគំរាមគំហែងព្រះពុទ្ធសាសនាខ្មែរទូទាំងប្រទេស

យើងជាពុទ្ធបរិស័ទនិងមិត្តរួមមនុស្សជាតិទួទាំងពិភពលោក សូមរួមគ្នាថ្កោលទោសចំពោះបទបញ្ជា របស់មេដឹកនាំសង្ឃមួយចំនួននោះ ចំពោះការគំរាមគំហែងទៅលើព្រះគ្រូលួន សាវ៉ាត់ គឺជាការ រំលោភ បំពានលើសិទ្ធិមនុស្ស បំបិទសិទ្ធិការបញ្ចេញមតិនិងសិទ្ធិចូលរួមក្នុងសង្គម បង្កើតសេចក្តី ភ័យខ្លាចក្នុង ចំណោមព្រះសង្ឃទាំងឡាយ និងមិនផ្តល់តំលៃ ក្នុងការចូលរួម អភិវឌ្ឍន៍សហគមន៍ របស់ព្រះភិក្ខុសង្ឃ។

យើងចុះហត្ថលេខាខាងក្រោមនេះដើម្បីការពារព្រះពុទ្ធសាសនា ដើម្បីបជ្ឈប់ បទបញ្ជាដេលគួរ អោយ ស្អប់ខ្ពើមពីថ្នាក់ដឹកនាំសង្ឃមួយចំនួននោះ និងដើម្បីការពារ មិនអោយ បទបញ្ជានោះ កើតមានជាថ្មីម្តងទៀត។

8 comments:

Anonymous said...

Ki-media,
Do you have brain?
Youn has killed many millions khmers.
How many khmer have left?
How many khmer have computer?
To collect 5 millions petition online is an insult?
For that point you are fuckin' stupid.

Anonymous said...

I support Ven. Loun Sovath for his work to denfend human right in Cambodia. But this petion is confuse khmer who want to liberate the country. I think this is not a good time yet to start collect thumb print or signature from khmer people at this moment. We should defend our country first before religous.

Anonymous said...

Great when a monk helps other people, who are suffered. But not understand or agree of the activity of a monk involved into a politic.

Anonymous said...

1:11PM you motherfucker communist!

Anonymous said...

2:48PM! don't you know religion is to help people ! Then if heping people is politic let be it!

Anonymous said...

You guys talked in non-sense. Help sign this petition first before you complain of non-sense and use dividing tactic.

The petition is not only online. I will appear in every temple of Cambodia and around the world.

Anonymous said...

song ey minh nov wat te song ey , chunh sbak ko tor tirk ,!!!!!

Anonymous said...

My hat off to the heroic selflesness of the Venerable Loun Sovath! May other monks including Samdech Sangha Bour Kry & Sao Chanthol be in his footsteps to save the oppressed from the suffering!